TAG
មីន អ៊ុងឡាំង
អ្នកឃ្លាំមើល៖ ការរំលាយបក្សអ្នកស្រី ស៊ូជី ជាសមិទ្ធផលលោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានកន្លងទៅ
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី ពីសំណាក់របបសឹកភូមានៅពេលនេះ គឺជាសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន ទៅជួបមេរដ្ឋប្រហារយោធាភូមាកាលពីដើមឆ្នាំ២០២២ ដែលគាត់ធ្វើជាប្រធានអាស៊ានប្តូរវេននៅពេលនោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មីនា នេះថា ការប្រកាសរំលាយគណបក្សរបស់អ្នកស្រី...
មេដឹកនាំរដ្ឋប្រហារនៅភូមាចង់ឱ្យសហគមន៍អន្តរជាតិគាំទ្រប្រជាធិបតេយ្យក្លែងក្លាយរបស់ខ្លួន
កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំរដ្ឋប្រហារនៃប្រទេសភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានទទូចដល់ក្រុមប្រទេសដែលប្រកាន់ជំហរប្រឆាំងការដឹកនាំរបស់លោក ងាកមកគាំទ្រផែនការរដ្ឋាភិបាលរបស់លោកក្នុងការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលគេថាជាវិថីមួយក្រោមការត្រួសត្រាយផ្លូវរបស់ក្រុមរដ្ឋប្រហារ គឺជាប្រជាធិបតេយ្យក្លែងក្លាយ។
មេដឹកនាំរបបសឹកភូមារូបនេះថ្លែងថា គេមិនត្រូវបន្តគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលរបស់រូបលោកទៀតនោះទេ។ លោក មីន អ៊ុងឡាំង បានហៅថាក្រុមប្រឆាំងនៅក្នុងប្រទេសភូមា ថាជា «ពួកភេរវករ» ដែលមានចេតនាបំផ្លាញប្រជាធិបតេយ្យនៃប្រទេសអាស៊ានមួយនេះទៅវិញនោះទេ។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា នេះ បានធ្វើសេចក្ដីរាយការណ៍ថា មេដឹកនាំរបបសឹករូបនេះបានលើកឡើងដូចនេះនៅចំពោះមុខមន្ត្រីយោធាប្រមាណជា...
បទអត្ថាធិប្បាយ៖ មេដឹកនាំផ្ដាច់ការមួយចំនួនក្នុងអាស៊ានចាត់ទុករដ្ឋធម្មនុញ្ញជាឧបករណ៍ពង្រឹងអំណាចរបស់ខ្លួន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មាន ១០ប្រទេស។ ក្នុងចំណោមប្រទេសទាំង ១០ នេះ មានប្រទេសប្រកាន់របបកុម្មុយនីស្ត គឺប្រទេសវៀតណាម និងប្រទេសឡាវ។ ក្រៅពីប្រទេសពីរនេះ សុទ្ធតែប្រកាសប្រកាន់របបសេរីប្រជាធិបតេយ្យពហុបក្ស ដោយមានរដ្ឋធម្មនុញ្ញជាត្រីវិស័យចង្អុលផ្លូវឱ្យដើរ។
យ៉ាងណា ប្រទេសមួយចំនួនទោះជាប្រកាន់របបប្រជាធិបតេយ្យក៏ដោយ ក៏ពុំមានគោលការណ៍ដឹកនាំតាមបែបប្រជាធិបតេយ្យពិតៗនោះទេ។
មេដឹកនាំប្រទេសនោះចាត់ទុករដ្ឋធម្មនុញ្ញគ្រាន់តែឧបករណ៍នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ គេថារដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ត្រូវដើរស្របគ្នា តែមេដឹកនាំដែលមានចរិតផ្ដាច់ការ ពុំដែលគិតថារដ្ឋធម្មនុញ្ញជាមាគ៌ារបស់ខ្លួននោះទេ។ គេចង់កែ គេចង់រុះរើនៅពេលណាក៏បាន ទៅតាមកាលៈទេសៈ និងតម្រូវតាមមហិច្ឆតាដើម្បីអំណាច និងដើម្បីបក្សពួករបស់ខ្លួនមានអំណាចកាន់តែរឹងមាំ និងយូរឆ្នាំទៅមុខទៀត។
បើខ្លួនគេចុះចេញពីអំណាច...
ប្រមុខការទូតឥណ្ឌូនេស៊ីព្រមានថានឹងមិនបណ្ដោយឱ្យរបបសឹកភូមាបង្កអសន្តិសុខក្នុងតំបន់ឡើយ
ឥណ្ឌូនេស៊ី គឺជាប្រទេសដ៏ធំជាងគេ ហើយក៏មានឥទ្ធិពលជាងគេនៅក្នុងសមាគមអាស៊ាន។ ប្រទេសនេះប្រកាន់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ គឺមិនក្លែងក្លាយដូចកម្ពុជានោះទេ។
នៅពេលនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី បានបញ្ជូនសារបន្ទាន់ភ្លាមទៅមេដឹកនាំរបបសឹកភូមា ថា ឆ្នាំ២០២៣ នេះ ឥណ្ឌូនេស៊ីគឺជាប្រធានអាស៊ាន ពិតណាស់ឋានៈជាប្រធានមិនចង់ឃើញប្រទេសណាមួយក្នុងតំបន់ធ្វើឲ្យមានបញ្ហាអសន្តិសុខ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតំបន់នោះទេ។
អ្នកស្រីបញ្ជាក់ថា ឥណ្ឌូនេស៊ីនឹងមិនបណ្ដោយឲ្យពួកយោធាធ្វើឲ្យសមាគមអាស៊ានទាំងមូលបាក់មុខមាត់ និងជួបវិបត្តិដោយសារតែការមិនអាចរកច្រកចេញពីវិបត្តិក្រោមរដ្ឋប្រហាររបស់ពួកយោធានោះទេ។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសភូមា បានប្រតិកម្មវិញថា សូមអាស៊ានកុំពាក់ព័ន្ធនឹងកម្លាំងភេរវកម្មឲ្យសោះ ព្រោះវាជាកម្លាំងខុសច្បាប់។ របបសឹកភូមាចាត់ទុកក្រុមប្រឆាំងនឹងខ្លួនថាជាក្រុមភេរវកម្ម។
សារលិខិតក្រសួងការបរទេសនៃរបបសឹកភូមា បានទទូចថា...
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីថាឆ្នាំ២០២៣នេះភូមាត្រូវតែផ្លាស់ប្ដូរប្រព័ន្ធដឹកនាំរបស់ពួកយោធាដោយអនុវត្តឱ្យបាន៥ចំណុចរបស់អាស៊ាន
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបញ្ជូនទៅសមាជិកសភាដែលបានចោទសួរអំពីស្ថានភាពនៅក្នុងប្រទេសភូមា រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានថ្លែងថា អាស៊ានឆ្នាំ២០២៣ នេះ ត្រូវតែកំណត់ឱ្យច្បាស់ទៅលើរបបយោធាភូមា ថាត្រូវតែអនុវត្តឱ្យបាននូវគោលការណ៍ ៥ចំណុចពីអាស៊ាន គឺឱ្យបានឆាប់រហ័ស និងពេញលេញដែលឈានទៅដល់បញ្ចប់ការគ្រប់គ្រងប្រទេសរបស់ពួកយោធា។
នេះបើយោងតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama បានផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ពួកយោធាភូមាត្រូវតែទទួលយកប្រេសិតអាស៊ានថ្មីសម្រាប់ប្រទេសភូមា គឺក្នុងនោះត្រូវតែផ្ដល់ឱ្យប្រេសិតអាស៊ានថ្មីនេះជួបភាគីពាក់ព័ន្ធទាំងអស់នៅក្នុងជម្លោះក្នុងប្រទេសភូមា។
លោកប្រមុខការទូតសិង្ហបុរី បានបញ្ជាក់ដូចនេះនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកឆ្លើយតបចំពោះសំណួរពីសមាជិកសភាសិង្ហបុរី នូវអ្វីដែលថារដ្ឋជាសមាជិកអាស៊ានបានធ្វើឲ្យបរាជ័យចំពោះគោលការណ៍ ៥ចំណុចអាស៊ាន ដែលភូមាក្រោមការដឹកនាំនៃពួកយោធាមិនព្រមគោរព និងអនុវត្តតាម។
គោលការណ៍...
របបសឹកភូមាដោះលែងអ្នកទោសជាង៧ពាន់នាក់ តែក្នុងនោះពុំមានអ្នកនយោបាយនោះទេ
របបយោធាភូមា នៅថ្ងៃពុធ ទី៤ មករា ឆ្នាំ២០២៣ នេះប្រកាសថាខ្លួននឹងដោះលែងអ្នកទោសជាង ៧ពាន់នាក់ ដើម្បីអបអរខួបទី៧៥ នៃការទទួលបានឯករាជភាពពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាភូមា លោក Zaw Min Tun បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ជាសរុបអ្នកទោសចំនួន ៧០១២នាក់នឹងត្រូវលើកលែងទោស...
ក្រុមប្រឹក្សាសន្តិសុខ UN បង្គាប់ទៅយោធាភូមាដោះលែងអ្នកទោសនយោបាយក្រោយពីចិននិងរុស្ស៊ីលែងបោះឆ្នោតជំទាស់
កិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក ១៥ប្រទេស បានបោះឆ្នោតលើសេចក្តីសម្រេចចិត្តមោះមុតមួយលេខ២៦៦៩ ដោយសំឡេងឯកច្ឆន្ទបង្គាប់ទៅរបបសឹកភូមា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាទៅលើក្រុមប្រឆាំង។
អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលដោយសារតែពេលនេះប្រទេសមហាអំណាចពីរធ្លាប់តែបោះឆ្នោតជំទាស់ ដែលគេហៅថាបោះឆ្នោតសិទ្ធិវេតូនោះ បែរជាបោះឆ្នោតអនុប្បវាទ។ ប្រទេសពីរនេះ គឺចិន និងរុស្ស៊ី សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កន្លងមក ប្រទេសពីរនេះតែងតែបោះឆ្នោតជំទាស់ រាំងខ្ទប់មិនឲ្យមានដំណោះស្រាយណាមួយធ្លាក់ទៅលើប្រទេសភូមានោះទេ សូម្បីតែចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសពួកយោធាធ្វើរដ្ឋប្រហារ ក៏ចិន និងរុស្ស៊ីប្រើសំឡេងជំទាស់ផងដែរ ហើយទីបំផុតសេចក្ដីថ្លែងការណ៍នេះចេញពុំរួចនោះទេ រហូតអូសសំឡេងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ធ្នូ រុស្ស៊ី និងចិន បានដូរឥរិយាបថរបស់ពួកគេដោយសម្រេចបោះឆ្នោតអនុប្បវាទ។...
លោក ហ៊ុន សែន ព្រមានថាវិបត្តិនៅភូមាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេសនាពេលខាងមុខ
បុរសខ្លាំងបរាជ័យក្នុងការដោះស្រាយវិបត្តិនៅភូមា លោក ហ៊ុន សែន ព្រមានថាវិបត្តិនៅភូមាសព្វថ្ងៃនេះ កំពុងរំកិលខ្លួនទៅរកសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេសនាពេលខាងមុខ ខណៈផ្នែកខ្លះនៃការប្រឈមផ្ទៃក្នុងរបស់ប្រទេសនេះ កំពុងតែកើតមាននូវសង្គ្រាមស៊ីវិលរួចទៅហើយ។
មេដឹកនាំខ្មែរដែលបរាជ័យក្នុងការដឹកនាំអាស៊ាន ៣អាណត្តិជាប់គ្នា លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កាលពីដប់ឆ្នាំមុន លោកធ្លាប់បានស្នើឱ្យមានតំបន់ដែលគ្មានសង្គ្រាមស៊ីវិល ឬតំបន់ដែលគ្មានជម្លោះនៅក្នុងអាស៊ីអាគ្នេយ៍ ប៉ុន្តែនៅពេលនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ខណៈភូមានៅពេលនេះ...
បេសកជនពិសេសប្រធានអាស៊ានចាត់ទុកការដោះលែងអ្នកទោសភូមាជាង៦ពាន់នាក់ជាសញ្ញាវិជ្ជមាន
បេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ដែលជិតផុតអាណត្តិ លោក ប្រាក់ សុខុន ចាត់ទុកការដោះលែងអ្នកទោសភូមា ពីរបបសឹកនៅពេលនេះ គឺជាសញ្ញាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងជាការវិវឌ្ឍជាវិជ្ជមានស្របតាមស្មារតី និងបំណងនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាននាពេលកន្លងមក។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថា ការដោះលែងអ្នកទោសជាទ្រង់ទ្រាយធំរបស់របបសឹកភូមានៅពេលនេះ គឺជាកាយវិការដ៏សំខាន់មួយក្នុងទិសដៅដ៏ត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រឈមមុខដាក់គ្នាសព្វថ្ងៃនេះ។
លោក ប្រាក់ សុខុន លើកឡើងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសភូមា...
មេដឹកនាំថ្មីហ្វីលីពីនសន្យារុញឱ្យមានការប្រែប្រួលនៅភូមាអំឡុងកិច្ចប្រជុំមេដឹកនាំអាស៊ាន
នៅខែវិច្ឆិកា ខាងមុខនេះ មេដឹកនាំកំពូលៗរបស់អាស៊ានដែលមានឋានៈជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាល ត្រូវជួបប្រជុំគ្នានៅកម្ពុជា ដែលកម្ពុជាឆ្នាំនេះជាប្រធានកិច្ចប្រជុំអាស៊ាន។
នៅក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍ វិបត្តិដែលធ្វើឱ្យប្រជាជាតិមួយនេះខ្មាសពិភពលោក គឺការដែលពួកយោធាភូមាធ្វើរដ្ឋប្រហារទម្លាក់អំណាចរបស់រដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដែលមានអ្នកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ។
ឥឡូវស្ត្រីជើងឯកប្រជាធិបតេយ្យពិភពលោកម្នាក់នេះ កំពុងត្រូវឃុំខ្លួននៅក្នុងគុករបស់ពួកយោធា ដោយរងនូវបណ្តឹង ១០សំណុំរឿង ដែលនាំឱ្យអ្នកស្រីអាចមានទោសដល់ទៅ ១០០ឆ្នាំ ប៉ុន្តែមិនមែនមានតែអ្នកស្រី អ៊ុងសាន ស៊ូជី នោះទេដែលត្រូវពួកយោធាចាប់ឃុំខ្លួន គឺមានទាំងប្រធានាធិបតី មានទាំងសមាជិកសភា និងសមាជិករដ្ឋាភិបាលប្រជាធិបតេយ្យដល់ទៅ...