TAG
យុវជន ឈឿន ដារ៉ាវី
យុវជនខ្មែរថាវរៈស្នើសុំលោក ស ខេង ជួយអន្តរាគមន៍ឱ្យអ្នកទោសនយោបាយម្នាក់ទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យ
ក្រុមយុវជនខ្មែរថាវរៈ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍ឱ្យអ្នកទោសនយោបាយ លោក គង់ សំអាន ដែលមានអាយុ ៧០ឆ្នាំ ទទួលបានការព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីលោកមានបញ្ហាសុខភាពនៅក្នុងពន្ធនាគារដោយគ្មានការយកចិត្តទុកដាក់ពីមន្ត្រីពន្ធនាគារ។
ក្រុមយុវជនខ្មែរថាវរៈជាច្រើននាក់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ បាននាំគ្នាដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍ឱ្យអ្នកទោសមនសិការ លោក...
សកម្មជននឹងកោរសក់រំឭកខួប៦ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី ដើម្បីបង្ហាញពីភាពអយុត្តិធម៌
ក្រុមយុវជនខ្មែរថាវរៈដែលសកម្មខាងការការពារព្រៃឈើ បរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា ប្រកាសកោរសក់នៅថ្ងៃទី១០ កក្កដា ក្នុងពិធីរម្លឹកខួប ៦ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ដើម្បីទាមទារឲ្យតុលាការវែកមុខរកឃាតកពិត និងអ្នកនៅពីក្រោយឧក្រិដ្ឋកម្មដ៏កក្រើកមួយនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សមាជិកយុវជនខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ កក្កដា នេះថា ការប្រកាសកោរសក់នេះក៏ជាការសម្ដែងនូវការដឹងគុណចំពោះវីរភាពរបស់បណ្ឌិត កែម ឡី...
តុលាការផ្ដន្ទាទោសសកម្មជនសង្គមខ្មែរថាវរៈឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ផ្ដន្ទាទោសសកម្មជនសង្គម និងសកម្មជននយោបាយដែលកំពុងជាប់ឃុំសព្វថ្ងៃនេះឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២លានរៀល ខណៈក្រុមអ្នកឃ្លាំមើលសង្គមសម្ដែងទស្សនៈទុទ្ទិដ្ឋិនិយមលើសាលក្រមរបស់តុលាការចំពោះសកម្មជនសង្គមទាំងនោះ។
តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមនៅថ្ងៃអង្គារ ទី២៦ តុលា នេះ ដោយសម្រេចកាត់ទោសសកម្មជនសង្គម ដូចជាអ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងព្រះតេជព្រះគុណ កើត សារ៉ាយ...
សង្គមស៊ីវិលប្រកាសយុទ្ធនាការសុំឱ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំ
អង្គការ និងសមាគមជាច្រើនដែលធ្វើការលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា ចាប់ផ្ដើមដាក់ចេញនូវយុទ្ធនាការសុំឱ្យដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតដែលអាជ្ញាធរកម្ពុជាបានចាប់ឃុំខ្លួនកន្លងមក។
អង្គការសង្គមស៊ីវិល និងសមាគមនានានៅកម្ពុជា បានប្រកាសយុទ្ធនាការលើបណ្ដាញសង្គម Facebook នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងលោក មាន ព្រហ្មមុនី ជាដើម...
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រួយបារម្ភចំពោះការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បារម្ភចំពោះការបន្តឃុំខ្លួនលើសកម្មជនការពារសិទ្ធិមនុស្ស កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងព្រះភិក្ខុ កើត សារ៉ាយ នៅក្នុងពន្ធនាគារសព្វថ្ងៃនេះ ថាជាការបំពានច្បាប់ស្ដីពីសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជា។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានសម្ដែងក្តីកង្វល់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា ការឃុំខ្លួន...
អ្នកឃ្លាំមើលស្នើសុំសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់
ក្រុមអ្នកឃ្លាំមើលសង្គម ស្នើសុំឲ្យសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួននាពេលកន្លងមក ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ ខែមិថុនា ថា សូមសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយអន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះឱ្យមានសេរីភាពឡើងវិញគ្រប់ៗគ្នាផង។
លោកលើកឡើងថា យុវជនបរិស្ថានទាំងនោះទើបតែមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះ...
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញលើករណីចាប់ខ្លួនសកម្មជនបរិស្ថាន ដើម្បីកែលំអប្រព័ន្ធយុត្តិធម៌សង្គម
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញករណីចាប់ខ្លួនសកម្មជនបរិស្ថានបីរូបកាលពីពេលថ្មីៗនេះ ដើម្បីកែលំអប្រព័ន្ធយុត្តិធម៌សង្គមឲ្យបានល្អប្រសើរឡើងវិញ និងបញ្ឈប់ការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីយុវជនបរិស្ថាន ៣នាក់ដែលសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះក្រោមការចោទប្រកាន់ថា ដោយសារតែពួកគេបម្រើការឲ្យអង្គការចាត់តាំងខុសច្បាប់មកពីក្រៅប្រទេស។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែមិថុនា ថា ក្រុមអង្គការសង្គមស៊ីវិលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីចាប់ខ្លួនសកម្មជនបរិស្ថានទាំងនេះ ព្រោះថាក្នុងនោះមានយុវជន ៣រូបត្រូវបានចាប់ខ្លួន ចំណែកយុវជន ១រូបផ្សេងទៀតមកទល់នឹងពេលនេះ ខាងសាច់ញាតិមិនទាន់បានទទួលដំណឹងនៅឡើយទេ ក្រោយអាជ្ញាធរស្រុកកោះធំ...