27.8 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

លោក ហ៊ុន សែន ស្នើសុំ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចរចា​វិបត្តិ​នៅ​ភូមា

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា បាន​ស្នើសុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចំណែក​លើក​ទឹកចិត្ត​ក្នុង​ការ​ចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ភូមា ឲ្យ​បាន​ដំណើរការ​ទៅ​មុខ។ លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ជាមួយ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​ភូមា ក្នុង​ពេល​ថ្មីៗ​កន្លងទៅ​នេះ មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​ភូមា ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ថា...

ផែនការ​កម្ពុជា​យក​ពួក​យោធា​ភូមា​ចូលរួម​ប្រជុំ​និង​ចាត់ទុក​មេ​រដ្ឋប្រហារ​ជា​នាយករដ្ឋមន្ត្រី​ជា​ចំណុច​រុញ​ឱ្យ​អាស៊ាន​បែកបាក់

រឿង​ដ៏​អាម៉ាស់​មួយ​ធ្លាក់​មក​លើ​កម្ពុជា គឺ​ការ​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​គ្រោងទុក ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ។ តាម​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍ អាច​មក​ពី​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាជិក​អាស៊ាន​មួយ​ភាគធំ​ធ្វើ​ពហិការ​ប្រជុំ ដោយសារ​តែ​កម្ពុជា​ដែល​មាន​ឋានៈ​ជា​ប្រធាន​សមាគម​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ព្យាយាម​អូស​តំណាង​របប​សឹក​ភូមា មក​ចូលរួម​ប្រជុំ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​យោធា Wunna Maung Lwin ហើយ​បើ​អាច​ធ្វើ​បាន គឺ​កម្ពុជា​នឹង​អូស​យក​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​ឃាតក​ដៃ​ប្រឡាក់​ឈាម​របស់​ជនជាតិ​ភូមា​រាប់​ពាន់​នាក់ មក​ចូលរួម​ប្រជុំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ...

លោក ហ៊ុន សែន ស្នើ​ប្រេសិត​ពិសេស​ថ្មី UN ធ្វើ​កិច្ចការ​ជាមួយ​ប្រេសិត​ពិសេស​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ប្រេសិត​ពិសេស​ថ្មី​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​ភូមា អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា...

IDEA TALK៖ តើ​គេ​ត្រូវ​បន្ទោស​អ្នក​ណា ប្រសិន​បើ​អាស៊ាន​បែក​ជា​ពីរ​លើ​វិបត្តិ​ភូមា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​គេ​ត្រូវ​បន្ទោស​អ្នក​ណា ប្រសិន​បើ​អាស៊ាន​បែក​ជា​ពីរ​លើ​វិបត្តិ​ភូមា?»។

ជប៉ុន​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​បន្ត​កើត​មាន​នៅ​ភូមា ទោះ​មេ​រដ្ឋប្រហារ​សន្យា​ឱ្យ​មាន​បទ​ឈប់​បាញ់

ជប៉ុន ចាប់ផ្ដើម​និយាយ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​ភូមា​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃ​ទី​៧ ខែ​មករា។ នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន លោក Yoshimasa Hayashi រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ហៅ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ភូមា ថា​ជា​ការ​ខិតខំ​មួយ​ដ៏​ធំ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា...

ក្រុម​អ្នកវិភាគ​ថា​អាស៊ាន​នឹង​បែកបាក់ បើ​មេដឹកនាំ​កម្ពុជា​ប្រើ​ល្បិច​កោះហៅ​តំណាង​របប​សឹក​ភូមា

ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​ល្បិច​រៀបចំ​សេណារីយូ​ដាក់​លិខិត​កោះហៅ​តំណាង​របប​សឹក​ខុស​ច្បាប់​ភូមា ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​មុន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​នៃ​កិច្ចប្រជុំ ដោយ​មិន​ជូនដំណឹង​ឱ្យ​តំណាង​ប្រទេស​ផ្សេងៗ​ដឹង​ជា​មុន ដើម្បី​បញ្ចៀស​ការ​មិន​ចូលរួម​របស់​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ វា​ប្រាកដ​ណាស់​សម្ពន្ធភាព​អាស៊ាន​នឹង​បែកបាក់​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

IDEA TALK៖ តើ​លទ្ធផល​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា ទទួល​បាន​ផ្លែផ្កា​ប៉ុនណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​លទ្ធផល​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា ទទួល​បាន​ផ្លែផ្កា​ប៉ុនណា?»។

លោក ហ៊ុន សែន ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា ខណៈ​មតិ​រិះគន់​ថា​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​អន្តរជាតិ

បុរស​ខ្លាំង​កម្ពុជា​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា ដោយ​ចោទប្រកាន់​ថា អ្នក​ដែល​ប្រឆាំង​នឹង​បទ​ឈប់​បាញ់ និង​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​ប្រទេស​ភូមា គឺ​ចង់​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​សង្គ្រាម ខណៈ​មតិ​ជាច្រើន​រិះគន់​ថា គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ការ​ប៉ុនប៉ង​បោក​បញ្ឆោត​សាធារណមតិ​ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ។ នៅ​ក្នុង​ឱកាស​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំណាត់ផ្លូវ​ជាតិ​លេខ​៥ ប្រវែង​ជិត ៨៥​គីឡូម៉ែត្រ​តភ្ជាប់​ពី​ខេត្ត​បាត់ដំបង ទៅកាន់​ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា នេះ លោក ហ៊ុន សែន អះអាង​ថា...

តុលាការ​របប​សឹក​ភូមា​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​បទ​ឈប់​បាញ់​ស្នើ​ដោយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

តុលាការ​នៃ​របប​សឹក​ភូមា បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី មួយ​ករណី​ទៀត​ដែល​ជា​ការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​អ្នក​ប្រជាធិបតេយ្យ​ជើងឯក​ពិភពលោក​នេះ​ជា​លើក​ទី​ពីរ។ ចំពោះ​សំណុំរឿង​ចុងក្រោយ​នេះ​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ទោស ៤​ឆ្នាំ គឺ​ករណី​នាំ​ចូល​ឧបករណ៍​ទាក់ទង​រលក​សំឡេង ឬ​អាយកូម​ដោយ​ខុស​ច្បាប់។ ទីភ្នាក់ងារ​សារព័ត៌មាន AFP គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា នេះ បាន​ចុះផ្សាយ​ថា អ្នកស្រី ស៊ូជី អាយុ ៧៦​ឆ្នាំ ត្រូវ​បាន​រក​កំហុស​ឃើញ​ចំនួន ២​ករណី​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​ដោយ​ខុស​ច្បាប់ ឬ​ហៅថា​អាយកូម និង​មាន​ករណី​បំពាន​ច្បាប់​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន ដោយសារ​អ្នកស្រី​រៀបចំ​បោះឆ្នោត​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​អាសន្ន​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​ឆ្លង​កូវីដ-១៩។...

លោក ហ៊ុន សែន ដើរ​ជាន់​កម្រាលព្រំ​ក្រហម​លើ​ទឹកដី​ភូមា ខណៈ​ប្រជាជន​ភូមា​បាតុកម្ម​ប្រឆាំង​លោក

នៅ​ពេល​ដែល​យន្តហោះ​ដឹក​មេដឹកនាំ​កម្ពុជា ចុះ​ចត​ភ្លាម​នៅ​ព្រលាន​យន្តហោះ​ភូមា នៅ​ទីក្រុង​ណៃភិដរ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា គេ​ឃើញ​មន្ត្រី​របប​សឹក​ភូមា តិចតួច​ប៉ុណ្ណោះ​មក​ទទួល​លោក ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម​ដ៏​ខ្លី​មួយ ហើយ​ចូល​ក្នុង​រថយន្ត​ដែល​មាន​រថយន្ត​អម​ពី​ក្រោយ​ជាច្រើន​គ្រឿង ជាមួយ​នឹង​ការ​ការពារ​សន្តិសុខ​យ៉ាង​ប្រយ័ត្ន​បំផុត។ បន្តិច​ក្រោយ​មក គេ​ឃើញ​លោក ហ៊ុន សែន ប្រគល់​អំណោយ​ជា​ម៉ាស់​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន​ជាង ៣​លាន​ម៉ាស់​ទៅ​ដល់​មន្ត្រី​នៃ​របប​សឹក​ភូមា ប៉ុន្តែ​គេ​ពុំ​ឃើញ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​តែង​តាំង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​មក​ទទួល​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.