27.8 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

អាស៊ាន​មិន​អញ្ជើញ​របប​សឹក​ភូមា​ចូល​ប្រជុំ ប៉ុន្តែ​ប្ដេជ្ញា​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ

ប្រទេស​ជា​សមាជិក​អាស៊ាន​ឯកភាព​គ្នា​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ភូមា (មីយ៉ាន់ម៉ា) ឱ្យ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ប៉ុន្តែ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​អូស​បន្លាយ​ទុក្ខវេទនា​របស់​ប្រជាជន។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ឯកភាព​គ្នា​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ឱ្យ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ឡើយ ដោយសារតែ​មាន​វឌ្ឍនភាព​តិចតួច​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច ហើយ​សមាជិក​អាស៊ាន​បាន​ស្នើ​ឱ្យ​មីយ៉ាន់ម៉ា បញ្ជូន​អ្នក​តំណាង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​មក​ជំនួស​វិញ។ លោក​បាន​បន្ត​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​លើក​ទឹកចិត្ត​មីយ៉ាន់ម៉ា...

ប្រជាជន​ភូមា​បាន​ដើរ​ឆ្លងកាត់​របប​សឹក​មួយ​ឆ្នាំ​ហើយ តើ​របប​ប្រជាធិបតេយ្យ​នៅ​ឯណា?

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុម​ឧត្តមសេនីយ៍​ដែល​មាន​អំណាច​យង់ឃ្នង​នៃ​ប្រទេស​ភូមា បាន​បើក​ឆាក​សម្លាប់​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​ដែល​មាន​អាយុ ៥​ឆ្នាំ​ប៉ុណ្ណោះ។ ពួក​យោធា និង​បក្សពួក​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ក្រោយ​ចាប់​ក្រុម​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​រាប់​រយ​នាក់​ដាក់​ពន្ធនាគារ ហើយ​បង្ក្រាប​បាតុកម្ម​របស់​ប្រជាជន​យ៉ាង​ចាស់ដៃ​រហូត​ដល់​ចំនួន​អ្នក​ស្លាប់​កើន​ជាង ១៥០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់។ រីឯ​ប្រជាជន​ភូមា​ដែល​ភៀសខ្លួន​ដោយសារ​សង្គ្រាម​កើន​ឡើង​ដល់​ជាង ៤០​ម៉ឺន​នាក់។ ការ​សម្លាប់​រង្គាល ការ​បាញ់​គ្នា​កំពុងតែ​បន្ត។ ការ​បង្កើត​ក្រុម​តស៊ូ​ដូចជា​កម្លាំង​ការពារ​ប្រជាជន និង​សម្ព័ន្ធ​ក្រុម​ជនជាតិ​ភាគតិច​ក៏​កើន​ឡើង។ ចំណែក​រដ្ឋាភិបាល​ស្រមោល​ក៏​ចាប់​មាន។ ដោយឡែក​នៅ​ក្រៅ​ប្រទេស​វិញ ការ​ប្រជែង​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ និង​ភាព​ស្រប​ច្បាប់​ក៏​កើតឡើង។ យ៉ាងណា កម្លាំង​ប្រជាធិបតេយ្យ​នៅតែ​មាន​ភាព​ស្រប​ច្បាប់​នៅ​លើ​គ្រប់​វេទិកា​អន្តរជាតិ​ទាំងអស់។ ចំណែក​ក្នុង​តំបន់...

ពិភពលោក​រំឭក​ថ្ងៃ​រដ្ឋប្រហារ​នៅ​ភូមា ដែល​ជា​ព្រឹត្តិការណ៍​បញ្ចប់​របប​ប្រជាធិបតេយ្យ​មាន​អាយុ​ទើប​៥​ឆ្នាំ

នៅ​ថ្ងៃ​ទី​១ កុម្ភៈ ដែល​កាលពី​មួយ​ឆ្នាំ​មុន គឺជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នៅ​ភូមា។ ថ្ងៃ​នោះ​ហើយ​ដែល​ពួក​យោធា​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ (NLD) គឺជា​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ពួក​យោធា​ភូមា​ដែល​ធ្លាប់​កាន់​អំណាច​បាន​ជិត ៥០​ឆ្នាំ គឺ​ក្រុម​ប្រដាប់​អាវុធ​នេះ​បាន​សម្លាប់​របប​ប្រជាធិបតេយ្យ​ដែល​ទើប​មាន​អាយុ​បាន ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​របប​នេះ​កើត​ចេញពី​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ។ នៅ​ថ្ងៃ​ទី​១ កុម្ភៈ នេះ នៅ​ទីក្រុង​ធំៗ​របស់​ប្រទេស​ភូមា ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ទោះបី​ប្រជាជន និង​ព្រះសង្ឃ​ធ្វើ​ពិធី​ដើរ​ក្បួន​រំឭក​ថ្ងៃ​រដ្ឋប្រហារ​កាលពី​មួយ​ឆ្នាំ​មុន​នេះ​ក៏ដោយ។ ប្រជាជន​រស់នៅ​ទីក្រុង​ទាំងនោះ​មាន​ដូចជា ទីក្រុង​យ៉ាំងហ្គូន ទីក្រុង​ណៃពិដោ...

លោក ហ៊ុន សែន ព្រម​ដើរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​មេដឹកនាំ​អាស៊ាន​អំពី​ការ​ស្វែងរក​ដំណោះស្រាយ​នៅ​ភូមា

ទីបំផុត នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​គេ​ដាក់​រហស្សនាម​ថា បុរស​ខ្លាំង​នៃ​កម្ពុជា បាន​ទទួល​យក​ការ​ចង្អុល​បង្ហាញ​ពី​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​បាន​ប្រាប់​ថា​ត្រូវ​បង្ខំ​ឲ្យ​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវ​អនុវត្ត​គោលការណ៍​ឯកភាព ៥​ចំណុច​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​មេ​រដ្ឋប្រហារ​ភូមា​រូប​នេះ​បញ្ចប់​អំពើ​ហិង្សា ដោយ​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ហិង្សា​ទាំងឡាយ​ណា​ដែល​កំពុង​កើតមាន​នៅ​ប្រទេស​ភូមា ហើយ​បើក​ផ្លូវ​ឲ្យ​ប្រេសិត​អាស៊ាន​ទៅ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​មេ​រដ្ឋប្រហារ​ភូមា​ទៀត​ថា...

លោក ហ៊ុន សែន ស្នើ​មេ​រដ្ឋប្រហារ​យោធា​ភូមា​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​និង​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច

នាយករដ្ឋមន្ត្រី​កម្ពុជា​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ស្នើ​ដល់​មេ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​លើ​គ្រប់​ភាគី ហើយ​រក្សា​ភាព​អត់ធ្មត់ ជាពិសេស​គឺ​អនុវត្ត​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ចំនួន ៥​ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ឯកភាព​គ្នា​កាលពី​ខែ​មេសា ឆ្នាំ​២០២១។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជាមួយ​មេ​រដ្ឋប្រហារ​យោធា​នៅ​ភូមា លោក មីន អ៊ុងឡាំង តាមរយៈ​ប្រព័ន្ធ​វីដេអូ​នា​ថ្ងៃ​ទី​២៦...

លោក ហ៊ុន សែន ថា​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​មិន​យល់​សិល្បៈ​ការទូត​និង​ព្រហើន​លើ​ប្រធាន​អាស៊ាន

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) ដែល​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា ថា​ជា​អ្នក​ការទូត​ដែល​មិន​យល់​ពី​សិល្បៈ​ការទូត និង​មាន​ចរិត​ព្រហើន​ហ៊ាន​ប្រើ​សម្ដី​វាយប្រហារ​លើ​ប្រធាន​អាស៊ាន។ មេដឹកនាំ​ខ្មែរ​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា លោក​បាន​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ...

តុលាការ​យុត្តិធម៌​អន្តរជាតិ​ផ្ដើម​សវនាការ​ប្រឆាំង​របប​សឹក​ភូមា​ពី​បទ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​ជំនុំជម្រះ​ក្ដី​ប្រឆាំង​របប​សឹក​ភូមា​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ខែ​ក្រោយ​នេះ ដែល​ជា​ការ​ចាប់ផ្ដើម​លាតត្រដាង​បទល្មើស​ដ៏​ឃោរឃៅ​របស់​ពួក​ឧត្តមសេនីយ៍​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍។ តុលាការ​អន្តរជាតិ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដំណើរការ​ជំនុំជម្រះ​ក្ដី​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ប្រឆាំង​ពួក​យោធា​ភូមា ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ ucanews.com ឬ​សហភាព​សាសនិក​កាតូលិក​អាស៊ី នៅ​ថ្ងៃ​ទី​២០ ខែ​មករា នេះ។ សវនាការ​នេះ​ធ្វើ​តាម​ពាក្យ​បណ្តឹង​ពី​ប្រទេស​ហ្គាំប៊ីយ៉ា (Gambia)...

លោក ហ៊ុន សែន ថា​អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​ភូមា​នោះ​ទេ

លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​នៅ​ប្រទេស​ភូមា​នោះ​ទេ ត្បិត​កិច្ចការ​របស់​អាស៊ាន មិនមែន​ត្រូវ​ដោះស្រាយ​តែ​បញ្ហា​ប្រទេស​ភូមា​នោះ​ដែរ។ ក្រៅពី​នេះ​ទៀត អាស៊ាន​ឆ្នាំ​២០២២ នេះ ក៏​មាន​កិច្ចការ​ក្នុង​តំបន់​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់។ មេដឹកនាំ​ខ្មែរ​បាន​អះអាង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា បញ្ហា​នៅ​ប្រទេស​ភូមា មិនមែន​ដោះស្រាយ​បញ្ចប់​ត្រឹម​រយៈពេល​ខ្លី ឬ​ត្រឹម​ដំណាក់កាល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា វា​មាន​ភាព​ចាំបាច់​ណាស់​នៃ​ការ​បង្កើត​អាស៊ាន...

ហ្វីលីពីន​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែ​ចូលរួម​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ភូមា

ក្រោយ​ពី​នាយករដ្ឋមន្ត្រី​សិង្ហបុរី ទូន្មាន​កម្ពុជា​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​ភាព​អព្យាក្រឹត្យ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​ដើរ​តួនាទី​ជា​ប្រេសិត​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា នៅ​ពេលនេះ​គឺ​មាន​សមាជិក​អាស៊ាន​មួយ​ទៀត​ចេញ​មុខ​មក​ផ្ដល់​ដំបូន្មាន​ឱ្យ​កម្ពុជា មិន​ត្រូវ​ចោល​ភាគី​ណា​មួយ​ឡើយ រួម​ទាំង​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ថា វត្តមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់ គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​រំលង​ភាគី​ដ៏​ធំ​មួយ គឺ​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ក៏ដោយ។ វិបត្តិ​នយោបាយ​នៅ​ភូមា...

លោក ហ៊ុន សែន ថា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ត្រីភាគី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​ភូមា

មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អះអាង​ថា ដើម្បី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ និង​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​ភូមា គឺ​ត្រូវតែ​មាន​ប្រធាន​អាស៊ាន​ក្នុង​ពេល​បច្ចុប្បន្ន ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន និង​ប្រធាន​អាស៊ាន​ដែល​នឹង​ចូល​កាន់​កិច្ចការ​ក្រោយ​កម្ពុជា ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ ដើម្បី​ធ្វើ​កិច្ចការ​នេះ។ បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ក្រោយ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ (Lim...

Latest news

© 2021, ដេលី. All rights reserved.