28.4 C
Phnom Penh

TAG

លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn)

លោក ហ៊ុន សែន ចាត់ទុក​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​បាន​ធ្វើ​ពលីកម្ម​ដើម្បី​ជាតិ​ចាប់តាំងពី​ថ្ងៃ​កងទ័ព​ថៃ​ចាប់​ខ្លួន

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ថា​បាន​ធ្វើ​ពលីកម្ម​ដើម្បី​ជាតិ​រួច​ស្រាប់​ទៅ​ហើយ​ចាប់តាំងពី​ថ្ងៃ​ដែល​កងទ័ព​ថៃ ចាប់​ខ្លួន​មក​ម្ល៉េះ។ អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន លើកឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ ដោយ​សុំទោស​ជា​សាធារណៈ​ទៅ​កាន់​ក្រុម​គ្រួសារ និង​សាច់ញាតិ​កងទ័ព​កម្ពុជា ទាំង ១៨​នាក់ ព្រោះ​លោក​បាន​ចាត់ទុក​ថា​កងទ័ព​ទាំង ១៨​នាក់​នោះ​បាន​ពលី​ដើម្បី​ជាតិ​រួច​បាត់​ទៅ​ហើយ ប៉ុន្តែ​មិនមែន​ក្នុង​នាម​ជា​ឈ្លើយសឹក​សង្គ្រាម​នោះ​ទេ។ លោក ហ៊ុន សែន លើក​ជា​សំណួរ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

ចក្រភព​អង់គ្លេស​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឈប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ

ឯកអគ្គរាជទូត​អង់គ្លេស ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រមទាំង​បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សារព័ត៌មាន។ ការ​ជំរុញ​នេះ ក្នុង​ជំនួប​រវាង​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី កាលពី​ថ្ងៃទី​១០ ខែ​តុលា។ ក្នុង​ជំនួប​នេះ លោក Dominic Williams បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​វេទិកា​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស និង​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ក្តី​បារម្ភ​របស់​មន្ត្រី UN ថា​មាន​លក្ខណៈ​បុរេវិនិច្ឆ័យ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ក្តី​បារម្ភ​របស់​បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​បញ្ហា​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ថា​មាន​លក្ខណៈ​បុរេវិនិច្ឆ័យ និង​មើល​តែ​មួយ​ជ្រុង។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) ចេញ​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ក្តី​បារម្ភ​ដែល​ខ្វះ​មូលដ្ឋាន និង​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ពេលនេះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​ធ្វើ​បុរេវិនិច្ឆ័យ និង​មើល​តែ​មួយ​ជ្រុង អាច​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណជន​ទូទៅ ព្រោះ​ថា​គោលការណ៍​រួម​នៃ​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ណា​មួយ ត្រូវ​ផ្អែក​លើ​កត្តា​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី...

IDEA TALK៖ សារ​ពលរដ្ឋ​ខ្មែរ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស អ.ស.ប. ទៅ​កាន់​ប្រទេស​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ ស្តីអំពី៖ «សារ​ពលរដ្ឋ​ខ្មែរ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស អ.ស.ប. ទៅ​កាន់​ប្រទេស​កម្ពុជា»។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​គណៈកម្មការ​ស្វែងរក​ការពិត​អំពី​កម្ពុជា អះអាង​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។ អតីត​ប្រធាន​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​ដែល​ទទួល​ជោគជ័យ​លើ​បណ្តឹង​ប្រឆាំង​លោក ហ៊ុន សែន ក្នុង​ឆ្នាំ​២០០៥ ករណី​គប់​គ្រាប់បែក​ដៃ​នៅ​មុខ​រដ្ឋសភា​ជាតិ​កាលពី​ឆ្នាំ​១៩៩៧ លោក​មេធាវី ម៉តថុន សក្លា (Morton Sklar) បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

IDEA TALK៖ លទ្ធផល​នៃ​បេសកកម្ម​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​ប្រទេស​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «លទ្ធផល​នៃ​បេសកកម្ម​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​ប្រទេស​កម្ពុជា»។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា វត្តមាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​ដោយ​ផ្ទាល់ ដែល​ត្រូវ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ការ​ដាក់​ជូន​របាយការណ៍​នេះ គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន​មុន​អង្គការ​សហប្រជាជាតិ​អនុវត្ត​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ ឬ​ហៅថា...

IDEA TALK៖ ការ​តាមដាន​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស អំពី​ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «ការ​តាមដាន​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស អំពី​ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា»។

អ្នកជំនាញ​សិទ្ធិមនុស្ស UN៖ ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ​និង​ច្បាប់​អន្តរជាតិ

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស UN ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដោយ​ថា​ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ។ ការ​លើកឡើង​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក Vitit Muntarbhorn បន្ទាប់ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួត និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ មុន​ពេល និង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា កន្លងទៅ ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

កម្ពុជា​ច្រាន​ចោល​របាយការណ៍ UN ដែល​រក​ឃើញ​ថា​មនុស្ស​១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​បាន​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ទទួលស្គាល់​ថា នៅ​កម្ពុជា​ពិត​ជា​មាន​ករណី​ជួញដូរ​មនុស្ស និង​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​មែន ប៉ុន្តែ​មិន​ដល់ ១០​ម៉ឺន​នាក់​នោះ​ទេ។ អ្នកស្រី​ច្រាន​ចោល​ចំពោះ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ដោយ​អ្នកស្រី​ចាត់ទុក​របាយការណ៍​កាលពី​ថ្ងៃទី​២៩ ខែ​សីហា នេះ ថា​ជា​របាយការណ៍​ដែល​ធ្វើឡើង​ទៅ​តាម​ការ​នឹក​ឃើញ និង​បាន​ចោទប្រកាន់​ប្រទេស​កម្ពុជា​ទាំង​បំពាន។ កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣...

Latest news

© 2021, ដេលី. All rights reserved.