29.2 C
Phnom Penh

TAG

ល្បែងស៊ីសង​អនឡាញ

អំពើ​ឆបោក​អនឡាញ​រក​ទីតាំង​ថ្មី ការ​បោក​បញ្ឆោត​មនុស្ស​នៅ​មាន ចំណែក​ជនជាតិ​ចិន​ម្នាក់​ត្រូវ​គេ​សម្លាប់

ខណៈ​ស្ថានការណ៍​តាម​ព្រំដែន​ខ្មែរ-ថៃ ក្រោយ​ថ្ងៃ​ប្រកាស​ឈប់​បាញ់​គ្នា​មុន​ចូលឆ្នាំ​សកល មិន​ទាន់​សន្មត​ថា​ស្ងប់​រំងាប់ ១០០% ហើយ​ការ​ចោទ​គ្នា​ទៅវិញ​ទៅមក ចេះតែ​មាន​បន្តបន្ទាប់ ដោយ​ម្ខាង​ចោទ​ម្ខាង​ទៀត​ថា​បំពាន​កាន់កាប់​ទឹកដី​ម្ខាង​ទៀត​នោះ តម្រួត​ថៃ បាន​រក​ឃើញ​ថា បណ្ដាញ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​រើ​ចេញពី​ប្រទេស​ភូមា មក​បោះ​ទីតាំង​នៅ​ក្នុង​ទឹកដី​ខ្មែរ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ យោង​តាម​សារព័ត៌មាន​ថៃ ជាច្រើន ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​មករា នេះ ក្រោយពី​យោធា​ថៃ បើក​ប្រតិបត្តិការ​កាត់ផ្ដាច់​បណ្ដាញ​ឆបោក online scams ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ប្រទេស​ភូមា ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ភូមា...

កម្ពុជា និង​តំណាងរាស្ត្រ​កូរ៉េខាងត្បូង បង្ក្រាប​ជនបរទេស ៨៦​នាក់​ដែល​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ដែល​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាងរាស្ត្រ​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់​នៅ​ទីតាំង​សង្ស័យ​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​អនឡាញ (online scams) ស្ថិត​នៅ​អគារ​សេះស ក្នុង​ភូមិ​ព្រៃពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។ យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​២២ ខែ​តុលា ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ក្រុម​តំណាង​កូរ៉េខាងត្បូង សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ ចំនួន ៥៧​នាក់ និង​ជនជាតិ​ចិន...

កូរ៉េខាងត្បូង​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​ខ្លួន ៦៣​នាក់​ដែល​ជាប់​ឃុំ​នៅ​កម្ពុជា ទៅ​ប្រទេស​កំណើត​វិញ

ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​កូរ៉េខាងត្បូង KPNA ប្រកាស​វិធានការ​បន្ទាន់​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥ ថា ខ្លួន​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​កូរ៉េ ចំនួន ៦៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​កម្ពុជា ឱ្យ​អស់​ក្នុង​រយៈពេល ១​ខែ ដើម្បី​ការពារ​ពលរដ្ឋ​កូរ៉េ ក្រោយពី​ទទួល​បាន​ដីកា​របស់​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល (Interpol)។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង The Chosun Daily បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​កូរ៉េខាងត្បូង KPNA កំពុង​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សកម្មភាព​ឧក្រិដ្ឋកម្ម​ដែល​ផ្ដោត​លើ​ជនជាតិ​កូរ៉េខាងត្បូង តាមរយៈ​ការ​បោកប្រាស់​ផ្តល់​ការងារ​ក្លែងក្លាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កម្មវិធី​ដូចជា Telegram...

សហរដ្ឋ​អាមេរិក​រឹបអូស​លុយ Bitcoin ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រធាន​ក្រុមហ៊ុន​ព្រីនស៍​ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

សហរដ្ឋ​អាមេរិក រឹបអូស​ទឹកប្រាក់​ចំនួន ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ជា bitcoin ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​គ្រីបតូ​របស់​ប្រធាន​ក្រុមហ៊ុន Prince Holding Group (Prince Group) លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ជា​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ និង​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​តុលា...

ជនបរទេស ២៩០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​ធ្វើការ​ដោយ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​នឹង​ថៅកែ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

​​​​សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន២៩០នាក់ ដែលធ្វើការខុសច្បាប់នៅកម្ពុជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនបរទេស​ចំនួន ២៩០​នាក់ ដោយ​រក​ឃើញ​ថា​ពួកគេ​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ចេញ​តវ៉ា​ប្រឆាំង​ជនជាតិ​ចិន ក្នុង​ទំនាស់​ការងារ ដោយ​បាន​វាយ​បំផ្លាញ​ការិយាល័យ​របស់​ថៅកែ​ជនជាតិ​ចិន នៅ China Town។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​៤ តុលា ឈាន​ចូល​ថ្ងៃទី​៥ តុលា ក្រុម​ជនជាតិ​ប៉ាគីស្ថាន និង​បង់ក្លាដេស បាន​នាំគ្នា​ចេញ​តវ៉ា​ប្រឆាំង​នឹង​ជនជាតិ​ចិន ដែល​ប្រើ​ពាក្យ​ប្រមាថ​ជាតិ​សាសន៍​នៅ​កន្លែង​ធ្វើការ។...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ថា​មេ​ឧក្រិដ្ឋជន​អនឡាញ​មួយ​ភាគ​ធំ​ជា​ជនជាតិ​ថៃ​សម្ងំ​នៅ​កម្ពុជា

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ស្នើឱ្យប្រទេសថៃ កុំលាបពណ៌មកលើប្រទេសកម្ពុជាទាក់ទងឧក្រិដ្ឋកម្មអនឡាញ ពីព្រោះមេឧក្រិដ្ឋជនមួយភាគធំគឺជាជនជាតិថៃ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ព្រមាន​ប្រទេស​ថៃ កុំ​លាប​ពណ៌​មក​លើ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ពីព្រោះ​មេ​ឧក្រិដ្ឋជន​អនឡាញ​មួយ​ភាគ​ធំ គឺជា​ជនជាតិ​ថៃ ដែល​បាន​មក​សម្ងំ​លួចលាក់​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ថា​កម្ពុជា​ជា​ទីតាំង​លាក់​ឧក្រិដ្ឋជន​អនឡាញ ខណៈ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បាន​យ៉ាង​ល្អ​បំផុត។ លោក ហេង សិទ្ធី បាន​បញ្ជាក់​តាមរយៈ​ក្រុម​គ្រួសារ​របស់​លោក​មក​កាន់​សារព័ត៌មាន​អាមេរិក The Cambodia daily ថា...

ជនជាតិ​វៀតណាម ៧២​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ពាក់ព័ន្ធ​ឆ្លងដែន​ខុស​ច្បាប់​និង​បទល្មើស​ឆបោក​អនឡាញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ត​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ៧២​នាក់​ចេញពី​កម្ពុជា ក្រោយ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​លួច​ឆ្លងដែន​ខុស​ច្បាប់ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) នៅ​កម្ពុជា។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម ទាំង ៧២​នាក់​នោះ គឺ​មាន​ស្រី​ចំនួន ២៤​នាក់ ដែល​ទទួល​បាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ត្បូងឃ្មុំ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​នីតិវិធី​បណ្ដេញ​ចេញ​ចំពោះ​ជនជាតិ​វៀតណាម ទាំងនោះ គឺ​ពាក់ព័ន្ធ​ករណី​បំពាន​ប្រកាស​ស្ដីពី​ការ​បណ្ដេញ​ជនបរទេស​ចេញពី​កម្ពុជា...

អាជ្ញាធរ​កម្ពុជា​ចាប់​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត​ប្រមាណ ១​ពាន់​នាក់ ខណៈ​ខ្លួន​តែងតែ​ច្រាន​ចោល​របាយការណ៍​អន្តរជាតិ

អាជីវកម្ម​ឆបោក​តាម​បច្ចេកវិទ្យា​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត ហៅ​តាម​ភាសា​បរទេស​ថា cyber-scam ឬ online scams បាន​កើតមាន​ជា​យូរ​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា​អច្ឆរិយ មិនមែន​ទើប​នឹង​កើតមាន​ប៉ុន្មាន​ខែ​មុន​នោះ​ទេ។ តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​បរទេស និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អាជីវកម្ម​ឆបោក​បែប​ទំនើប​នេះ នាំចូល​មក​ស្រុក​ខ្មែរ​ដោយ​មេខ្លោង​ឧក្រិដ្ឋករ​ជនជាតិ​ចិន ដែល​បន្លំ​ខ្លួន​ជា​អ្នក​ដាក់​ទុន​រកស៊ី ដោយ​ប្រើ​ទុន​ពី​មុខរបរ​ខ្មៅ​ងងឹត​របស់​ខ្លួន។ អង្គការ​សិទ្ធិមនុស្ស និង​សារព័ត៌មាន​បរទេស បាន​ផ្សាយ​ជា​ញឹកញាប់​លាតត្រដាង​រឿង​ហ្នឹង ប៉ុន្តែ​មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ​ទាំង​ធំ ទាំង​តូច ចោទ​ថា​ជា​ការ​ផ្សាយ​មួលបង្កាច់ គ្មាន​ការពិត មាន​ចេតនា​សម្អុយ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ទៅវិញ។ ការ​ស៊ើបអង្កេត​ក៏​មិន​បាន​អនុវត្ត​ស្វែងរក​ការពិត​ដែរ ពីព្រោះ​គេ​ដឹង​ថា​មុខរបរ​ទាញ​ផល​ប្រយោជន៍​ចែក​គ្នា​នេះ មិន​អាច​ធ្វើ​ទៅ​កើត​ទេ...

នាយករដ្ឋមន្ត្រី​ថៃ ចោទ​កម្ពុជា​ថា​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូច្នេះ​ត្រូវ​រឹត​បន្តឹង​តាម​ព្រំដែន​រយៈពេល ៣​ខែ

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ចោទ​កម្ពុជា​ថា​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ ខាតបង់​ទឹកប្រាក់​ជាង ៦០០​ពាន់​លាន​បាត​ក្នុង ១​ឆ្នាំៗ ដូច្នេះ​ប្រទេស​ថៃ កំពុង​រឹត​បន្តឹង​ការ​គ្រប់គ្រង​ព្រំដែន ដើម្បី​បង្ក្រាប​បណ្ដាញ​បោកប្រាស់ ស្រប​តាម​ការ​កំណត់​របស់​អង្គការ​សហប្រជាជាតិ ដែល​វិធានការ​នេះ​ត្រូវ​កំណត់​ពេល ៣​ខែ​សម្រាប់​អនុវត្ត។ នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​អះអាង​ថា ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ ថៃ​ត្រូវ​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​តាម​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា ខណៈ​ជើងហោះហើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​លេង​ល្បែង ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ការ​រឹត​បន្តឹង រីឯ​ការ​លេង​ល្បែង​នៅ​តាម​តំបន់​ព្រំដែន...

ជនជាតិ​ថៃ ៦៣​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត

អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា នគរបាល​ខេត្ត​បន្ទាយមានជ័យ ចាប់​ខ្លួន​ជនជាតិ​ថៃ សរុប​ចំនួន ៦៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​សមត្ថកិច្ច​កម្ពុជា​នឹង​បណ្តេញ​ពួកគេ​ចេញ​ដោយ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ថៃ។ សេចក្តី​ប្រកាស​របស់​អគ្គស្នងការ​នគរបាល​ជាតិ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​មីនា បាន​ឲ្យ​ដឹង​ថា គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ បាន​ចុះ​បង្ក្រាប​ទីតាំង​ពីរ​កន្លែង​ដែល​លួចលាក់​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត។ ករណី​នេះ សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃទី​២២ ខែ​មីនា បន្ទាប់ពី​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឃ្លាំមើល​ទីតាំង​មួយ​នេះ​អស់​មួយ​រយៈ​កន្លង​មក។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ថៃ ចំនួន ៦៣​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់...

Latest news

© 2021, ដេលី. All rights reserved.