TAG
សាន់ ម៉ាឡា
សកម្មជនទទូចទៅរដ្ឋមន្ត្រីបរិស្ថានថ្មីទប់ស្កាត់បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរការ
សកម្មជនបរិស្ថាន ស្នើឲ្យរដ្ឋមន្ត្រីថ្មីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រះរការ ក្រោយពីរកឃើញថា ការកាប់បំផ្លាញឈើក្នុងតំបន់ការពារមួយនេះនៅតែបន្តកើតឡើង។
នៅក្នុងវីដេអូឃ្លីបជាង ៥នាទីដែលបានចុះល្បាតកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា រកឃើញថា ជនខិលខូចបានកាប់រំលំដើមស្ទៀងដែលមានទំហំមុខកាត់កន្លះម៉ែត្រ។ លោកបន្តថា ឈើប្រភេទនេះជាប្រភេទឈើកម្រ និងមានតម្លៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ខណៈឈើបេង និងក្រញូង ជាដើម...
គ.ជ.ប រងការរិះគន់ដែលមិនចាត់វិធានការលើលោក ខាន់ ចាន់សុផល សកម្មជនបក្សកាន់អំណាច
អ្នកប្រើប្រាស់បណ្ដាញសង្គមបានចេញប្រតិកម្មរិះគន់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលប្រកាសមិនចាត់វិធានការទៅលើសកម្មជនគណបក្សប្រជាជនកម្ពុជាលោក ខាន់ ចាន់សុផល ទោះបីបុគ្គលរូបនេះបានបំភ័យ និងបង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតក៏ដោយ។
បើតាមហ្វេសប៊ុកឈ្មោះ Sovan Ran បានសរសេររិះគន់ថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើខុស ហើយសុំទោសវិញ ពួកគេរួចពីសំណាញ់ច្បាប់ ប៉ុន្តែបើអ្នកមិនគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ ពួកគេជៀសមិនផុតពីការជាប់គុក និងការពិន័យជាប្រាក់នោះទេ។
សកម្មជនការពារសិទ្ធិមនុស្ស លោក សាន់ ម៉ាឡា បង្ហាញការហួសចិត្តក្រោយពីគណៈកម្មាធិការរៀបចំការបោះឆ្នោតឆ្លើយតបថា ឝ.ជ.ប មិនចាត់វិធានការច្បាប់លើលោក ខាន់ ចាន់សុផល...
រដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់និងដាក់វិធានការបន្ថែមទប់ស្កាត់បទល្មើសធនធានធម្មជាតិ
រដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផលឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈបទល្មើសនេះនៅតែមិនថយចុះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៥ ខែមេសា បានឱ្យដឹងថា ការបែងចែកឡើងវិញនូវសមត្ថកិច្ចទទួលខុសត្រូវរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយការធ្វើវិសោធនកម្មច្បាប់ និងការដាក់ចេញវិធានការថ្មី វាជាការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផល។
ក្រសួងកសិកម្ម ក៏បានណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសជលផល ក្នុងនោះមានដូចជា កាប់រុករាន ដុត ឈូសឆាយ...
សកម្មជនបរិស្ថាន៖ ការអភិវឌ្ឍដោយចាក់ដីនិងថ្មលុបបឹងទន្លេ ផ្ដល់ប្រយោជន៍តែក្រុមអ្នកមានលុយនិងមានអំណាច
បើទោះបីជាកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់ព្រមានពីគ្រោះមហន្តរាយដោយសារការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិក្ដី ប៉ុន្តែលិខិតព្រមានក្រសួងនេះមិនមានប្រសិទ្ធភាពឡើយ។ ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុនឧកញ៉ាមួយកំពុងចាក់ដីលុបចូលទន្លេ និងបឹង ក្រោយពីលោក ហ៊ុន សែន ផ្ដល់សិទ្ធិឱ្យអភិវឌ្ឍ។
សកម្មជនបរិស្ថានលើកឡើងថា ការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍដោយចាក់ដី និងថ្មលុបចូលបឹងទន្លេនោះ វាផ្ដល់ប្រយោជន៍តែក្រុមអ្នកមានលុយ និងមានអំណាចប៉ុណ្ណោះ ហើយក៏បង្កផលប៉ះពាល់ខ្លាំងដល់ចរន្តទឹកហូរ និងបរិស្ថាន រួមទាំងប្រជាពលរដ្ឋផងដែរ។
ការលើកឡើងរបស់សកម្មជនបរិស្ថាននេះ គឺបន្ទាប់ពីលោក...
សកម្មជនព្រៃឈើថាសម្បត្តិធម្មជាតិខ្មែរនឹងរលាយបើសកម្មជនត្រូវបានរឹតត្បិតចុះល្បាត
ក្រុមសកម្មជនឃ្លាំមើលព្រៃឈើអះអាងថា ចាប់តាំងពីសកម្មជន និងសហគមន៍ការពារព្រៃឈើត្រូវបានរារាំង និងហាមឃាត់ដោយអាជ្ញាធរ និងក្រសួងបរិស្ថាន មិនឱ្យចុះល្បាតព្រៃកន្លងមកនេះ គឺស្មើនឹងបើកឱកាសពេញទំហឹងឱ្យឈ្មួញទុច្ចរិត និងមន្ត្រីពុករលួយមួយចំនួនអាចសហការគ្នាបំផ្លាញព្រៃឈើខ្មែរបានយ៉ាងរលូន។ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ជនជាតិភាគតិចកួយប្រចាំខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាមានបទល្មើសព្រៃឈើជិត ១០០ករណីបន្ថែមទៀតដែលត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងពេលថ្មីៗនេះ។សកម្មជនការពារព្រៃឈើលោក សាន់ ម៉ាឡា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា ដរាបណាក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតសកម្មភាពចុះល្បាតព្រៃចំពោះសកម្មជន និងប្រជាសហគមន៍ការពារព្រៃឈើ...