32.7 C
Phnom Penh

TAG

សិទ្ធិមនុស្ស

សហភាព​អឺរ៉ុប​បញ្ជាក់​ក្ដី​សង្ឃឹម​នៅ​ចំពោះ​មុខ​លោក ហ៊ុន ម៉ាណែត ពី​ការ​រីកចម្រើន​ការ​គោរព​សិទ្ធិមនុស្ស​និង​សេរីភាព

សហភាព​អឺរ៉ុប បញ្ជាក់​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ថា ក្តី​សង្ឃឹម​របស់​សហភាព​អឺរ៉ុប គឺ​ការ​រីកចម្រើន​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​កាន់តែ​ច្រើន​សម្រាប់​សង្គម​ស៊ីវិល រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​រាជាណាចក្រ​កម្ពុជា។ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ មិថុនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ជុំវិញ​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa អំឡុង​ពេល​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ នៅ​ទីក្រុង​នីស កាលពី​ថ្ងៃទី​១០...

អ្នក​តាមដាន​អំពី​មេដឹកនាំ​ខ្មែរ​មើល​ឃើញ​ថា​លោក ហ៊ុន សែន និង​កូនៗ​របស់​គាត់​ជា​មនុស្ស​មិន​គោរព​សិទ្ធិ​ស្ត្រី

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ដែល​មិន​ឲ្យ​តម្លៃ​លើ​ស្ត្រី បើ​ទោះបីជា​គាត់​បង្ហាញ​ពី​ការ​គាំទ្រ​ពី​ការ​លើកកម្ពស់​ស្ត្រី​ក៏ដោយ។ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដោយ​តប​ទៅ​នឹង​ស្តេតធឺស​របស់​លោក ខៀវ កាញារីទ្ធ ដែល​បាន​សរសេរ​រៀបរាប់​ពី​ភរិយា​របស់​គាត់​ដែល​រង់ចាំ​ប្តី​ចេញ​ប្រជុំ​សមាជ ព្រោះ​ខ្លាច​ប្តី​ទៅ​ហួស​ផ្ទះ​ថា លោក ខៀវ កាញារីទ្ធ...

រដ្ឋអំណាច​កុម្មុយនីស្ត​យៀកណាម ប្រើ​ឧបករណ៍​ទិញ​ពី​អឺរ៉ុប តាមដាន​និង​ឃ្លាំមើល​ខ្មែរ​កម្ពុជា​ក្រោម

រដ្ឋាភិបាល​កុម្មុយនីស្ត​យៀកណាម ហៅ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ភាគតិច​ខ្មែរ ហើយ​គេ​ប្រាប់​អន្តរជាតិ​ថា ខ្មែរលើ​ដែនដី​កម្ពុជា​ក្រោម មិនមែន​ជា​ជនជាតិ​ដើម​ម្ចាស់​ទឹកដី​ទេ។ ក្រៅតែ​ពី​ប្រើ​មធ្យោបាយ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា​ចាប់​ដាក់​គុក ចាប់​លោកសង្ឃ​ផ្សឹក ដោយសារតែ​តវ៉ា​ទាមទារ​អ្វីៗ​ច្រើន​ពេក ព្រមទាំង​ពឹង​ផ្អែក​លើ​សម្ព័ន្ធមិត្ត​ខ្មែរ និង​លាវ ឲ្យ​ជួយ​ចាប់​បញ្ជូន​ទៅ​គេ​វិញ បើ​ខ្មែរ​ក្រោម​រត់​គេច​មក​ជ្រកកោន​នៅ​រាជាណាចក្រ​កម្ពុជា​នោះ រដ្ឋការ​ក្រុង​ហាណូយ ឥឡូវ​នេះ ទិញ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ពី​ទ្វីប​អឺរ៉ុប យក​ទៅ​ប្រើប្រាស់​ដើម្បី​តាមដាន ឃ្លាំមើល ប្រមូល​ព័ត៌មាន សិក្សា វិភាគ ព្យាករ​អំពី​សកម្មភាព​ជនជាតិ​ភាគតិច​ខ្មែរ​កម្ពុជា​ក្រោម ដែល​និយម​ប្រើ​ប្រព័ន្ធ​ទាក់ទង​បណ្ដាញ​សង្គម ប្រើ​អ៊ីនធឺណិត...

សមាជិក​សភា​ជប៉ុន ស្នើ​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ភូមា ដែល​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស

សមាជិក​សភា​ជប៉ុន ស្នើ​ឲ្យ​មាន​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ ឬ​ហៅថា Magnitsky Act ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ភូមា ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទៅ​កាន់​គណៈកម្មការ​កិច្ចការ​បរទេស​រដ្ឋសភា​ជប៉ុន ឱ្យ​បាន​ឆាប់ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​ទាំង​ពីរ​នេះ​ឡើងវិញ។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក ណាអូតុ សាកាគូឈិ (Naoto Sakaguchi) នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ បាន​បញ្ជាក់​ថា ការ​ស្នើ​ច្បាប់​នេះ...

អង្គការ​សង្គម​ស៊ីវិល​ជាង​៣០​ស្ថាប័ន​អំពាវនាវ​ឱ្យ​អាស៊ាន​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ

អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន រួម​ជាមួយ​វេទិកា​ពលរដ្ឋ​អាស៊ាន អំពាវនាវ​ឱ្យ​អាស៊ាន​ការពារ​លទ្ធិប្រជាធិបតេយ្យ លើក​កម្ពស់​សិទ្ធិ​នយោបាយ និង​ការពារ​លម្ហ​ពលរដ្ឋ​ដើម្បី​ពង្រឹង​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន។ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ៣៥​ស្ថាប័ន ដែល​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន រួម​មាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ (FORUM-ASIA) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) រួម​ទាំង​អង្គការ​ស្ថាប័ន​ជាង ៣០​ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ស្ដីពី​ប្រជាធិបតេយ្យ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ...

សហគមន៍​អឺរ៉ុប​អះអាង​ថា​របប​លោក ហ៊ុន ម៉ាណែត យ៉ាប់​ដូច​របប​ឪពុក​គឺ​នៅតែ​រំលោភ​សិទ្ធិ​ពលរដ្ឋ

សហគមន៍​អឺរ៉ុប អះអាង​ថា រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៤ នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មាន​ភាព​ប្រសើរ​ឡើង​ដូច​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែរ ដោយសារ​កម្ពុជា​នៅតែ​រង​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​សិទ្ធិ​នយោបាយ​ដូច​មុន​ដដែល។ សហគមន៍​អឺរ៉ុប បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ​២០២៤ កាលពី​ពេល​ថ្មីៗ​នេះ​ថា ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប គឺ​ដើម្បី​បន្ត​គាំទ្រ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​មាន​លម្ហ​ប្រជាធិបតេយ្យ ក៏ដូចជា​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា​ផង​ដែរ។ ប្រភព​ដដែល អះអាង​ថា ចាប់តាំងពី​លោក...

សមាជិក​សភា​ជប៉ុន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​សួរនាំ​លោក ហ៊ុន ម៉ាណែត អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

សមាជិក​សភា​ជប៉ុន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន លើកឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន នា​ខែ​ឧសភា នេះ ដើម្បី​ជា​លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​បន្ត​ទៅ​ទៀត។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ណាតូ សាកាគូឈិ (Naoto Sakaguchi) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​សភា​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​សង្កត់​ធ្ងន់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន សួរនាំ​លោក ហ៊ុន...

កិច្ចពិភាក្សា​នៅ​ទីក្រុង​បាងកក៖ គោលនយោបាយ​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​កម្ពុជា គំរាម​សន្តិសុខ​សកលលោក

ខណៈ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​បំពេញ​បេសកកម្ម​ចរចា​រឿង​ពន្ធ​ទំនិញ​នាំចូល​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​កម្ពុជា ៤៩% ខាង​គ្រឿង​វាយនភណ្ឌ​សម្លៀកបំពាក់ និង​បន្ទះ​ថាមពល​អគ្គិសនី​ប្រើ​ពន្លឺ​ព្រះអាទិត្យ ព្រមទាំង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រតិបត្តិការ​យោធា សមយុទ្ធ​ទ័ព​ចិន-ខ្មែរ​នាគ​មាស ២០២៥ លើ​ទឹកដី​ខ្មែរ មាន​កិច្ច​ជួប​ពិភាក្សា​មួយ​នៅ​ក្លឹប​អ្នកកាសែត​នា​ទីក្រុង​បាងកក នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា វេលា​ថ្ងៃ​ត្រង់ លើ​ប្រធានបទ​មាន​ចំណងជើង​ថា៖ គោលនយោបាយ និង​លំអាន​ដាន​ឧក្រិដ្ឋកម្ម​ឆ្លង​រដ្ឋ ជ្រោមជ្រែង​ដោយ​រដ្ឋ នៅ​ប្រទេស​កម្ពុជា ជា​ការ​គំរាម​សន្តិសុខ​សកលលោក (Policies and Patterns: State-Abetted...

ក្រុម​អង្គការ​សង្គម​ជាង ៦០ ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​១៣​ចំណុច​ក្នុង​ថ្ងៃ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ

អង្គការ សមាគម និង​សហជីព​ជាង ៦០ លើក​សំណើ​អាទិភាព​ចំនួន ១៣​ចំណុច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា និង​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​នាំមក​នូវ​វិបុលភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ និង​សុខុមាលភាព​របស់​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​កម្ពុជា។ សំណើ​ទាំងអស់​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើ​សារ​មួយ​ថ្ងៃ​មុន​ទិវា​ពលករ​អន្តរជាតិ (International Workers’ Day) ១ ឧសភា ដោយ​ប្ដេជ្ញា​ថា​នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​មាន​ប្រាក់ខែ​សមរម្យ មាន​គុណភាព​ជីវិត ហើយ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ គួរ​កត់សម្គាល់​ថា សម័យ​មុន​គេ​ហៅថា ទិវា​បុណ្យ​ការងារ...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​យុទ្ធនាការ​៨​ថ្ងៃ​ដើម្បី​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ០៨ មីនា

ក្រុម​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​រយៈពេល ៨​ថ្ងៃ ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី​១១៤ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ០៨ មីនា ដោយ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រមាណ​ជា ១០០​នាក់ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែលម្អ​នូវ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​វិស័យ​ការងារ​ផ្សេងៗ​ដែល​កំពុង​ប្រឈម។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចេញ​ផ្សាយ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នានា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អំឡុង​ពេល​យុទ្ធនាការ​នេះ នឹង​រៀបចំ​ឱ្យ​មាន​ការ​ពិភាក្សា​លើ​ប្រធានបទ​ផ្សេងៗ​ជុំវិញ​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី រួម​ទាំង​បង្ហោះ​ខិត្តបណ្ណ​នានា ព្រមទាំង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា ការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​ស្ត្រី និង​ក្មេងស្រី​បង្ហាញ​ពី​បញ្ហា​ដែល​ពួកគេ​បាន​ជួបប្រទះ ដូចជា អំពើ​ហិង្សា ការ​បៀតបៀន​នៅ​កន្លែង​ការងារ និង​តាម​អនឡាញ...

Latest news

© 2021, ដេលី. All rights reserved.