TAG
សូ ណារ៉ូ
បណ្ឌិត សូ ណារ៉ូ៖ ព្រះករុណា សីហនុ ធ្លាប់អំពាវនាវឱ្យអន្តរជាតិទទួលស្គាល់ខ្សែប្រេវីយេជាព្រំដែនទឹករវាងកម្ពុជានិងវៀតណាម
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី អះអាងថា ការបាត់បង់ទឹកដីមួយផ្នែកទៅប្រទេសវៀតណាម ដូចជាព្រំដែនគោក និងព្រំដែនទឹកដែលមានកោះត្រល់ ជាដើម គឺបានបាត់បង់នៅជំនាន់សម្តេចព្រះនរោត្តម សីហនុ បន្ទាប់ពីព្រះអង្គប្រកាសទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនប្រេវីយេជាឯកតោភាគីកាលពីសម័យសង្គមរាស្ត្រនិយម។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសនៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៩ ឧសភា បន្ទាប់ពីព្រះមហាក្សត្រប្រកាសទទួលស្គាល់អតីតភាពការងារកាលពីមុន និងតែងតាំងលោកជាឧត្តមមន្ត្រីក្នុងជួររាជរដ្ឋាភិបាលកម្ពុជាដូចដើមវិញថា នៅពេលដែលអតីតព្រះមហាក្សត្រខ្មែរប្រកាសទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនប្រេវីយេនោះ គឺកោះត្រល់ក៏ត្រូវបាត់បង់ដោយចៀសពុំរួចឡើយ។
បណ្ឌិត សូ ណារ៉ូ...
បណ្ឌិត សូ ណារ៉ូ ត្រូវបានទទួលស្គាល់អតីតភាពការងារឡើងវិញនិងតែងតាំងជាឧត្តមមន្ត្រីថ្នាក់លេខ៣
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហមុនី ចេញព្រះរាជ្យក្រឹត្យទទួលស្គាល់អតីតភាពការងាររបស់អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ ឡើងវិញ និងតែងតាំងជាឧត្តមមន្ត្រីថ្នាក់លេខ៣ ផងដែរ។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហមុនី ចេញព្រះរាជ្យក្រឹត្យនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយត្រាស់បង្គាប់ទទួលស្គាល់អតីតភាពការងារបណ្ឌិត សូ ណារ៉ូ ដោយធ្វើនិយតកម្មបញ្ចូលទៅក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅទីស្ដីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីលោក ហ៊ុន សែន...
កិច្ចសម្ភាសន៍៖ បណ្ឌិត សូ ណារ៉ូ ក្រោយពីត្រូវបានទទួលស្គាល់អតីតភាពការងារជាអតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំឥណ្ឌូនេស៊ី
កិច្ចសម្ភាសន៍ពិសេសជាមួយបណ្ឌិត សូ ណារ៉ូ ក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យទទួលស្គាល់អតីតភាពការងាររបស់លោកជាអតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី។
អ្នកឃ្លាំមើលអំពាវនាវឱ្យរដ្ឋាភិបាលដឹកនាំនយោបាយរកការឯកភាពជាតិដើម្បីមានសន្តិភាពពិតប្រាកដ
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី អំពាវនាវឱ្យបុរសខ្លាំងក្រាញអំណាចនៅកម្ពុជា គឺលោក ហ៊ុន សែន ដឹកនាំនយោបាយទៅរកការឯកភាពជាតិ ដើម្បីឱ្យកម្ពុជាទទួលបានសន្តិភាព និងសេចក្តីសុខសុភមង្គលពិតប្រាកដ។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៨ មករា ថា បើទោះជាលោក ហ៊ុន សែន...
សាខាបក្សប្រឆាំងនៅអាមេរិកថាតុលាការមានចេតនាឱ្យក្រុមលោក សម រង្ស៊ី វាយប្រហារលោក កឹម សុខា
សាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ឬហៅថា CNRP-USA ព្រមានថា សំណួរអយ្យការដែលបានសាកសួរប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺមានចេតនាផ្តល់ឱកាសឱ្យក្រុមអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី មានលេសវាយប្រហារ និងមួលបង្កាច់លើលោក កឹម សុខា ដើម្បីធ្វើឱ្យបាត់បង់ប្រជាប្រិយភាព។
សេចក្តីថ្លែងការណ៍របស់ CNRP-USA កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានកត់សម្គាល់ថា មានហេតុផលមួយចំនួនដែលតំណាងអយ្យការប្រឹងជជីកសួរលោក កឹម...
អ្នកឃ្លាំមើល៖ ចិនប្រើប្រាស់ទំនាក់ទំនងកម្ពុជាដើម្បីយកសមុទ្ររាមពង្រីកឥទ្ធិពលក្នុងតំបន់
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា ក្រុមចារកិច្ចសម្ងាត់បានវាយតម្លៃថា ចិនកំពុងប្រើប្រាស់ទំនាក់ទំនងជាមួយកម្ពុជាឆ្ពោះទៅរកគោលដៅប្រើប្រាស់តំបន់រាម និងប្រទេសកម្ពុជាទាំងមូល ដើម្បីបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ថា ចំណោទអំពីមូលដ្ឋានជើងទឹករាម គ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែចំណុចសំខាន់នោះគឺនៅត្រង់ថា ផ្ទៃដីកម្ពុជាទាំងមូលទើបជាចំណុចធំដែលត្រូវបានគេវាយតម្លៃថា ចិនកំពុងត្រូវការដើម្បីប្រើប្រាស់ជាភូមិសាស្ត្រនយោបាយក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់របស់ពួកគេ។
លោក...
អ្នកឃ្លាំមើល៖ ទំនាក់ទំនងកម្ពុជា-អាមេរិកនឹងគ្មានឧបសគ្គ បើរដ្ឋាភិបាលអនុវត្តតាមរដ្ឋធម្មនុញ្ញ
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា អះអាងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក នឹងគ្មានឧបសគ្គណាមួយកើតឡើងនោះឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជាគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ ទី១៦ ឧសភា ដើមសប្តាហ៍នេះថា នៅពេលដែលមេដឹកនាំបក្សកាន់អំណាច លោក...
អ្នកតស៊ូមតិ៖ លោក ហ៊ុន សែន នឹងរងភាពអាម៉ាស់ធ្ងន់ធ្ងរជុំវិញកិច្ចប្រជុំអាស៊ាន-អាមេរិក
ក្រុមអ្នកតស៊ូមតិរស់នៅក្រៅស្រុក លើកឡើងថា លោក ហ៊ុន សែន នឹងរងនូវភាពអាម៉ាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារសហរដ្ឋអាមេរិកបានទម្លាក់តម្លៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកយ៉ាងធ្ងន់ធ្ងរ ព្រោះមិនបានរៀបចំឱ្យមានជំនួបទ្វេភាគីរវាងសហប្រធានទាំងពីរ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ ឧសភា ថា...
អតីតមេដឹកនាំនិស្សិតប្រកាសដឹកនាំធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅអាមេរិក
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យពលរដ្ឋខ្មែរអាមេរិកាំងពីតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមទម្លាក់ចោលការចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាព និងសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញទេនោះ។
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន...
មន្ត្រីក្រសួងយុត្តិធម៌ថាការស្នើសុំឲ្យរដ្ឋបរទេសចូលបំភ្លឺគឺជាល្បិចរបស់ភាគីជនជាប់ចោទ
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ចោទថា ការស្នើសុំឲ្យរដ្ឋបរទេសចូលបំភ្លឺក្នុងសវនាការជុំវិញសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គ្រាន់តែជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេសចូលក្នុងសំណុំរឿងរបស់ខ្លួន ក្នុងចេតនាប្រើប្រាស់ឥទ្ធិពលនៃរដ្ឋបរទេសនោះដើម្បីដាក់សម្ពាធលើកម្ពុជា ក្នុងបំណងជួយដកខ្លួនចេញពីសំណុំរឿងដែលតុលាការបានចោទប្រកាន់ប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា យោងតាមទិដ្ឋភាពច្បាប់ និងអនុសញ្ញាទីក្រុងវីយ៉ែន ស្ដីពីទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ មន្ត្រីទូតបរទេសតែងមានអភ័យឯកសិទ្ធិជានិច្ច មិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋដែលជាម្ចាស់ប្រទេសនោះឡើយ។
លោក ជិន...