33.8 C
Phnom Penh

TAG

សេរីភាព​បញ្ចេញ​មតិ

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍

ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដោយ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ជាង ៥​ម៉ឺន​នាក់​ចូលរួម ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ជុំវិញ​ការ​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ដោះលែង​អ្នកទោស​នយោបាយ ហើយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ នៅ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង។ បាតុកម្ម​មហាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង នឹង​ធ្វើ​បាតុកម្ម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ ខាងមុខ​នេះ នៅ​សួន​ប្រជាធិបតេយ្យ ៥១៨ ក្នុង​ទីក្រុង​ក្វាងជូធំ ចាប់ពី​ម៉ោង ២​រសៀល​ដល់​ម៉ោង...

ពលការិនី​ខ្មែរ​ម្នាក់​នៅ​ជប៉ុន​អះអាង​ថា​មន្ត្រី​បក្ស​ប្រជាជន​គំរាម​សម្លាប់​និង​រំលោភ ដោយសារ​រិះគន់​រដ្ឋាភិបាល

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន ទម្លាយ​ទាំង​សោកសៅ​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​គំរាម​សម្លាប់ និង​រំលោភ​នាង​ជា​បន្តបន្ទាប់ ព្រមទាំង​បណ្ដាក់​គ្នា​តាមដាន​ម្តាយ​របស់​នាង​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក ដោយសារតែ​នាង​ចេញ​មុខ​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ ប្រធាន​បណ្ដាញ​យុវជន​សកល​ប្រចាំ​ប្រទេស​ជប៉ុន ឈ្មោះ វ៉ាន់ លក្ខិណា លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ទាំង​ទឹកភ្នែក​កាលពី​រាត្រី​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ខ្លួន​មាន​ម្តាយ​មេម៉ាយ និង​កូន​អាយុ ៨​ឆ្នាំ​ម្នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ម្តាយ​របស់​នាង​តែង​រង​នូវ​ការ​តាមដាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ...

អ្នក​ឃ្លាំមើល​ថា​កម្មវិធី CoolApp ត្រូវ​បង្កើត​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ធានា​ឯកជនភាព

អ្នក​ឃ្លាំមើល​អះអាង​ថា ជា​កិត្តិយស​របស់​កម្ពុជា​ដែល​អាច​បង្កើត​កម្មវិធី CoolApp សម្រាប់​ទំនាក់ទំនង ប៉ុន្តែ​កត្តា​ដែល​សំខាន់​បំផុត គឺ​ត្រូវ​បង្កើត​ទំនុក​ចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់ ទាំង​គុណភាព និង​ប្រព័ន្ធ​ច្បាប់ សម្រាប់​ធានា​ពី​ឯកជនភាព បើ​ទោះបីជា​លោក ហ៊ុន សែន ប្រកាស​ថា​មិន​អាច​មាន​ជន​ណា​ម្នាក់​ចូល​មើល​បាន​ឡើយ សូម្បីតែ​ម្ចាស់​ក្រុមហ៊ុន​ក៏ដោយ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កក្កដា...

IDEA TALK៖ សេរីភាព​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ ស្តីអំពី៖ «សេរីភាព​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា»។

ទូត​អង់គ្លេស​ស្នើ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ប្រាប់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា អំពី​ក្តី​កង្វល់​របស់​ពួកគេ ដោយ​បាន​ស្នើ​ឲ្យ​កម្ពុជា​ធានា​ពី​ការ​បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​លំហ​ប្រជាធិបតេយ្យ​ក្នុង​កិច្ចសន្ទនា​នយោបាយ។ យោង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រៀបរាប់​ពី​ប្រធានបទ​សំខាន់​នៃ​ជំនួប​ដំបូង​របស់​លោក Dominic Williams ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ឧសភា រួម​មាន​គោលនយោបាយ​ការបរទេស​សំខាន់ៗ ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​ឱកាស​ដើម្បី​បង្កើន​ពាណិជ្ជកម្ម...

លោក ហ៊ុន ម៉ាណែត ណែនាំ​រដ្ឋ​បរទេស​គួរតែ​ប្រាប់​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ឈប់​ធ្វើ​ខុស ជាជាង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រាប់​ទៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ថា គួរ​តែ​ណែនាំ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ឱ្យ​ឈប់​ធ្វើ​ខុស​ច្បាប់ ជាជាង​មក​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ហាម​មិន​ឱ្យ​អនុវត្ត​ច្បាប់។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រកាស​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ឆ្នាំ​២០២៤-ឆ្នាំ​២០៣៥ នៅ​ថ្ងៃទី​២៣ ខែ​ឧសភា នេះ​ថា សូម​មិត្ត​បរទេស​មួយ​ចំនួន​កុំ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​បុគ្គល​ដែល​ល្មើស​ច្បាប់។ ផ្ទុយទៅវិញ ពួកគេ​គួរ​តែ​ប្រាប់​ទៅ​ក្រុម​ប្រឆាំង កុំ​ឱ្យ​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់​បន្ត​ទៀត​ប្រសើរ​ជាង។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា មិត្ត​បរទេស​ទាំងអស់​ដែល​ណែនាំ​កម្ពុជា​ថា​កុំ​ឱ្យ​ប្រើ​ច្បាប់​ដើម្បី​បិទ​សំឡេង ឬ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​កន្លង​មក ពួកគេ​គួរតែ​ណែនាំ​អ្នក​ធ្វើ​ខុស​ច្បាប់​កុំ​ឲ្យ​រំលោភ​ច្បាប់​បន្ត​ទៀត...

ក្រុម​សង្គម​ស៊ីវិល​ខកចិត្ត​នឹង​សាលក្រម​តុលាការ​កំពូល​ជុំវិញ​សំណុំរឿង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍

ក្រុម​សង្គម​ស៊ីវិល សហជីព និង​សហព័ន្ធ​ជាច្រើន សម្ដែង​ការ​ខកចិត្ត​ចំពោះ​សាលដីកា​តុលាការ​កំពូល កាលពី​ដើម​ខែ​ឧសភា ដែល​បាន​តម្កល់​សេចក្តី​សម្រេច​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​ពួកគេ​មាន​ទោស​បន្ត​ទៀត។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៥០​ស្ថាប័ន ដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា (ADHOC) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា មក​ដល់​ពេលនេះ អាជ្ញាធរ...

ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​បន្ទាប់​ពី​រដ្ឋាភិបាល​បង្ក្រាប​ដូច​ភ្លៀង​រលឹម​នៅ​ខែ​វស្សា

អត្ថបទ​ដោយ៖ តាំង សារ៉ាដា ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៤ ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។ ទិវា​នេះ​ប្រារព្ធ​ឡើង​ដើម្បី​គោរព​ដល់​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន ក្នុង​ការ​នាំ​យក​ព័ត៌មាន​ដែល​ត្រឹមត្រូវ និង​អាច​ទុកចិត្ត​បាន​ដល់​សាធារណជន ពេល​ខ្លះ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ខ្លួន។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ គេ​សង្កេត​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​នៅ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​សេរី។ ចំណែកឯ​ភាគី​រដ្ឋាភិបាល​នៅតែ​បន្ត​អះអាង​ការពារ​ខ្លួន​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដែល​មាន​ភាព​ល្អ​ប្រសើរ ព្រោះ​មាន​ចំនួន ៧៩,៨% នៃ​អ្នក​សារព័ត៌មាន​ដែល​បាន​ជួប​សម្ភាស បាន​អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពី​មុន។ នៅ​ថ្ងៃទី​៣ ខែ​ឧសភា ជា​រៀង​រាល់​ឆ្នាំ អង្គការ​សមាគម​អ្នក​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក តែង​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន។ ទិវា​នេះ​ក៏​ជា​ការ​រំលឹក​ដល់​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក ឱ្យ​បង្កើន​នូវ​បរិយាកាស​ដែល​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ផ្ដល់​នូវ​អំណាច...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ថ្មី​មួយ

ក្នុង​ឱកាស​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​៣១ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ក្រសួង​ព័ត៌មាន ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ឈាន​ទៅ​កំណត់​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​ស្ដីពី​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។ ក្នុង​សារ​លិខិត​សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃទី​៣ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ក្នុង​យុទ្ធនាការ​រៀបចំ​សណ្ដាប់ធ្នាប់​សារព័ត៌មាន​ផ្អែក​លើ​អភិក្រម “ថ្មី ពិត លឿន និង​ទូលំទូលាយ ប្រកប​ដោយ​ជំនឿ​ទុកចិត្ត និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន” នៃ​ក្រសួង​ព័ត៌មាន លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្ដួចផ្ដើម​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ជា​ការ​កំណត់​និយាម បទបញ្ញត្តិ​ជា​ស្តង់ដារ​ប្រតិបត្តិ...

សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ដើម្បី​ធានា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៥០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​នានា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ការពារ​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បើក​ចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឱ្យ​បាន​ពេញលេញ​ដល់​ពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៤​ស្ថាប័ន ដូចជា អង្គការ​លីកាដូ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​ស្ថាប័ន​សង្គម​ស៊ីវិល​ចំនួន ៥១ ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ឃាត់​ខ្លួន...

Latest news

© 2021, ដេលី. All rights reserved.