33.8 C
Phnom Penh

TAG

ហុង លីម

ខ្មែរ​នៅ​បរទេស​បកស្រាយ​រឿង​ក្បត់​ជាតិ៖ តើ​នរណា​ក្បត់? នរណា​មិន​ក្បត់? ក្បត់​របៀប​ដូចម្តេច?

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​សួរ​ថា បើ​លោក ហ៊ុន សែន ចាត់ទុក​ការ​ស្រឡាញ់​ពី​ពលរដ្ឋ​ថៃ នាំ​ឱ្យ​គាត់​ក្លាយ​ជា​ជន​ក្បត់​ជាតិ តើ​មេដឹកនាំ​វៀតណាម ដែល​ស្រឡាញ់​លោក ហ៊ុន សែន លើក​បន្តុប​ក្លាយ​ជា​ជន​ក្បត់​ជាតិ​វៀតណាម ឬ​យ៉ាងណា? លោក ហុង លីម សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កក្កដា នេះ...

រដ្ឋាភិបាល​អូស្ត្រាលី​ប្ដេជ្ញា​ការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​អន្តរជាតិ​ជុំវិញ​ការ​និរទេស​សកម្មជន​នយោបាយ

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ប្ដេជ្ញា​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​អន្តរជាតិ​ជុំវិញ​ការ​និរទេស​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ពី​ប្រទេស​ថៃ ចំនួន ៦​នាក់​ទៅ​អនុវត្ត​ទោស​នៅ​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ផែននី វ៉ង (Penny Wong) បាន​ឆ្លើយតប​ទៅ​កាន់​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក ហុង លីម កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ មករា នេះ​ថា អូស្ត្រាលី​តែងតែ​លើក​ឡើង​ពី​កង្វល់​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​រូប​នេះ​លើកឡើង​ថា...

អ្នក​តាមដាន​ស្ថានការណ៍​ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​របៀប «អារ​ក​មាន់​បន្លាច​ស្វា»

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចាត់ទុក​ការ​ចាប់​ខ្លួន​ឪពុក​បង្កើត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា ស្ថិត​ក្រោម​របៀបវារៈ​នយោបាយ​ដែល​ជា​ល្បិចកល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ការ​បំបិទ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន កំពុង​អនុវត្ត​ទ្រឹស្ដី​កុម្មុយនីស្ត​ដោយ​ចាត់ទុក​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ជា​សត្រូវ​របស់​ខ្លួន ដូច្នេះ​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា គឺជា​ការ​ដាក់​សម្ពាធ​ដើម្បី​បំបិទ​មាត់​សកម្មជន​នយោបាយ​រូប​នេះ...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​តួអង្គ​តែ​មួយ​គត់​ដែល​កំពុង​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ហេតុ​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បំភ្លេច​ចោល​នូវ​គោលបំណង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ចាប់​យក​ការ​ដឹកនាំ​តាម​បែប​បំពាន​សិទ្ធិមនុស្ស បំពាន​រដ្ឋធម្មនុញ្ញ គ្មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​សេរី​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។ ប្រភព​ខាងលើ​អះអាង​ថា ជាង​នេះ​ទៀត បក្ស​កាន់​អំណាច​ក៏​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​តំណាង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន ៥៥​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​ថ្នាក់​ជាតិ និង​បំផ្លាញ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ជាង...

សមាគម​ខ្មែរ​នៅ​បរទេស​ប្រកាស​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​ប្រមូល​ថវិកា​ទ្រទ្រង់​សកម្មជន​ចលនា​មាតា​ធម្មជាតិ

ប្រធាន​សមាគម​ខ្មែរ និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ប្រកាស​ធ្វើ​បុណ្យ​ផ្កាប្រាក់​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រងគ្រោះ​ពី​ការ​ចាប់​ឃុំ​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ។ ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ជា យូហ៊ន រួម​ជាមួយ​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​លោក ហុង លីម និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក តាក់ ម៉េងហ៊ាង បាន​ចេញ​វីដេអូ​រួម​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​កម្មវិធី​បុណ្យ​ផ្កា​ប្រាក់​ឱ្យ​បាន​អធិកអធម ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក​មិន​បាន​បោះបង់​សកម្មជន​បរិស្ថាន​ទាំងនោះ​ចោល​ឡើយ។ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា និង​ជា​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​លោក ហុង លីម លើកឡើង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្កា​ប្រាក់​នេះ ក៏​ដើម្បី​បង្ហាញ​ពី​ការ​ជំទាស់​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​យ៉ាង​ដាច់អហង្ការ​ដែរ...

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក ហុង លីម អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ

លោក ហុង លីម គឺជា​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ហើយ​លោក​ក៏​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ជនជាតិ​អាស៊ី​ដំបូង​គេ​បង្អស់​ប្រចាំ​រដ្ឋ​វីកថូវៀ (Victoria)។ លោក ហុង លីម មាន​ដើមកំណើត​មកពី​ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រទេស​កម្ពុជា។ លោក​ជា​បញ្ញវន្ត​ជាន់ខ្ពស់​មួយ​រូប​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​១៩៧០។ ដោយសារ​លោក​ពូកែ និង​មាន​ជំនាញ​ខ្ពស់​ខាង​ភាសា​អង់គ្លេស លោក​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នៅ​អំឡុង​ឆ្នាំ​១៩៧០។ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោក​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដែល​បាន​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​១៩៧៥។ ក្រោយ​បញ្ចប់​ការ​សិក្សា លោក ហុង លីម ក៏​មាន​បំណង​ត្រឡប់​ទៅ​ជួយ​ទឹកដី​កំណើត​របស់​លោក​វិញ​ដែរ...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ជន​ភៀសខ្លួន​នយោបាយ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​បី​នាក់​ដែល​ជា​សកម្មជន​នយោបាយ​របស់​គណបក្ស​ប្រឆាំង​រស់នៅ​ក្នុង​ទឹកដី​ថៃ ហើយ​ថា​ការ​ចាប់​ខ្លួន​ពួកគេ​ទាំងនេះ មិនមែន​ជា​រឿង​ល្អ​សម្រាប់​រដ្ឋាភិបាល​ថៃ នោះ​ទេ។ នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថៃ...

ក្រុម​តស៊ូ​មតិ​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ចាប់ផ្តើម​អនុវត្ត​វិធានការ​បង្ក្រាប​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​ពី​លោក ហ៊ុន សែន

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លើកឡើង​ថា ក្រោយ​ឡើង​កាន់​អំណាច​បាន​ជាង ៤​ខែ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត បាន​ចេញ​វិធានការ​បណ្តើរៗ​ហើយ​នៅ​ឆ្នាំ​២០២៤ នេះ ក្នុង​ការ​បង្ក្រាប​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ទង្វើ​នេះ​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្មី​នេះ​កំពុង​បន្ត​បេសកកម្ម​ពី​លោក ហ៊ុន សែន ក្នុង​ការ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លោក ហុង លីម សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា នៅ​ថ្ងៃទី​១០ មករា នេះ​ថា ក្នុង​រយៈពេល​ត្រឹមតែ ៧​ថ្ងៃ​នៅ​ដើម​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤...

ក្រុម​តស៊ូ​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​ស្វែងរក​ជន​ដៃ​ដល់​ដែល​បង្ក​របួស​ដល់​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លោក ហុង លីម ប្រកាស​ថ្កោលទោស​អំពើ​ហិង្សា​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​សហការី។ លោក ស្រ៊ុន ស្រ៊ន និង​សហការី ត្រូវ​បាន​ជនល្មើស​វាយ​បែក​ក្បាល​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ អំឡុង​ពួកគាត់​កំពុង​ផ្សាយ​ផ្ទាល់​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​បរិវេណ​វត្ត​មួយ​នៅ​ប្រទេស​ថៃ។ លោក ហុង លីម ចាត់ទុក​ទង្វើ​នេះ​ថា​ជា​អំពើ​យង់ឃ្នង ដែល​សំដៅ​រំខាន​ដល់​កម្មវិធី​ចែករំលែក​ចំណេះដឹង និង​សម្ដែង​មតិ​របស់​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ។ ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ...

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត រម្លឹក​រដ្ឋាភិបាល​វៀតណាម​ស្ដីពី​សិទ្ធិ​ផ្នែក​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រម្លឹក​រដ្ឋាភិបាល​វៀតណាម អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេរីភាព​ផ្នែក​ជំនឿ និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។ ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក ហុង លីម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​រម្លឹក​រដ្ឋាភិបាល​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ផ្នែក​ជំនឿ...

Latest news

© 2021, ដេលី. All rights reserved.