38.3 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

ក្រុម​ឃ្លាំមើល​ព្រមាន​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​សម័យ​ទំនើប

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក មិន​ងើប​ឡើង​តស៊ូ​រើ​បម្រះ​ស្វែងរក​សេរីភាព​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ នោះ​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​កុម្មុយនីស្ត​បែប​ទំនើប​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាមិនខាន។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ខុសពី​វាសនា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​របប​កុម្មុយនីស្ត​ដទៃ​ទៀត​ដែរ ដូចជា ប្រទេស​កូរ៉េខាងជើង និង​របប ប៉ុល ពត ជាដើម គឺជា​ជីវិត​ដែល​សុំ​អ្នក​មាន​អំណាច​រស់ មិនមែន​រស់​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨...

លោក ហ៊ុន ម៉ាណែត ព្រមាន​ដាក់​គុក​និង​បណ្ដេញ​ជនបរទេស​ណា​ថត​សម្ដែង​រឿង​ចាប់​ជំរិត​មិន​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ជនបរទេស​ទាំងឡាយ​ណា​ដែល​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ថត​សម្ដែង​រឿង​ចាប់​ជំរិត ដើម្បី​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​លើ​បណ្ដាញ​សង្គម គឺ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ និង​បណ្ដេញ​ចេញពី​កម្ពុជា ហើយ​លែង​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (ចាក់អង្រែ​ក្រោម-ព្រែកប្រា) នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ជនជាតិ​ចិន​តៃវ៉ាន់ ២​នាក់​ដែល​បាន​ថត​វីដេអូ​សម្ដែង​អំពី​ការ​ចាប់​ជំរិត បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ បាន​សារភាព​ថា ពួកគេ​បាន​ផ្ញើ​វីដេអូ​អំពី​ការ​ថត Live នោះ​ឱ្យ​ទៅ​ប្រពន្ធ​របស់​ពួកគេ​នៅ​តៃវ៉ាន់...

នាយករដ្ឋមន្ត្រី​ថ្មី​ជា​កូន​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះសីហនុ​ចែក​គ្នា​ដូច​នាយករដ្ឋមន្ត្រី​ចាស់​ជា​ឪពុក​ដែរ

ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជិត ១០០​ថ្ងៃ (៨៧​ថ្ងៃ) បន្ត​ពី​ឪពុក លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជា​លើកដំបូង​ក្នុង​ខេត្ត​ព្រះសីហនុ ជាង ៣០​ហិកតា (៣១​ហិកតា ២​អា ៥៣​សង់ទីអា) ឱ្យ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡូ សុគន្ធ។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​បែកធ្លាយ​នៅ​ពេលនេះ បាន​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ភូមិ​គគីរ...

លោក សម រង្ស៊ី ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន​ឪពុក​ដាក់​គុក​ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​បើក​បនល្បែង​ស៊ីសង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដាក់​គុក ប្រសិនបើ​គាត់​ពិត​ជា​មាន​បំណង​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់​បិទ​បនល្បែង​ស៊ីសង​នៅ​ទូទាំង​ប្រទេស​ពិតប្រាកដ​មែន​នោះ ព្រោះ​ថា​បនល្បែង​ទាំងអស់​នោះ​បាន​កើតឡើង​ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​បើក​ដៃ​ឲ្យ​រកស៊ី​នា​ពេល​កន្លង​មក។ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ថា ការ​អនុញ្ញាត​ឱ្យ​បើក និង​ការ​ប្រកាស​បិទ​បនល្បែង​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេលនេះ គ្រាន់តែ​ជា​ល្បិចកល​កេង​ចំណេញ​នយោបាយ​របស់​ឪពុក និង​កូន​នៃ​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ...

លោក អ៊ុំ សំអាន ថា​គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្ដោប​ក្ដាប់​កម្ពុជា​ផ្ដាច់មុខ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយ​បន្ត​អំណាច​ពី​ឪពុក​លោក ហ៊ុន ម៉ាណែត កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្នុង​រង្វង់​គ្រួសារ​របស់​ខ្លួន​ឱ្យ​កាន់តែ​ចាក់​ជ្រៅ និង​មាន​អំណាច​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ក្នុង​ការ​ក្តោប​ក្តាប់​ទឹកដី​ខ្មែរ​ដោយ​ផ្ដាច់មុខ។ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​បង​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​នាយករដ្ឋមន្ត្រី និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អនុប្រធាន​បក្ស ចំណែក​លោក ហ៊ុន ម៉ានិត ជា​ប្អូន​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​លោក...

អ្នក​ឃ្លាំមើល​ថា​បើ​ចង់​បំបាត់​ល្បែង​ខុស​ច្បាប់ ទាល់​តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​ចាប់​ត្រកូល​ហ៊ុន​ដាក់​គុក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ចង់​បង្ក្រាប​ល្បែង​ស៊ីសង​នៅ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ ទាល់តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន ដែល​ជាប់​ពាក់ព័ន្ធ ដាក់​ពន្ធនាគារ ជាពិសេស​លោក ហ៊ុន តូ ដែល​ជា​អ្នកជំនួញ​អបាយមុខ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កុម្ភៈ នេះ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ល្បែង​ស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​ប្រទេស​កម្ពុជា...

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល​តែងតាំង​បងថ្លៃ​ជីដូនមួយ​ឱ្យ​ធ្វើ​មេ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត សម្រេច​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​មាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក នេត សាវឿន ជា​ប្រធាន ក្នុង​ពេល​ដែល​គេ​មើល​ឃើញ​ថា ក្រោយ​ពី​លោក ស ថេត ឡើង​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសិទ្ធភាព​ជាង​មុន។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីពី​ការ​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​មាន​សមាជិក ១៩​នាក់...

រដ្ឋសភា​ដំឡើង​ឋានៈ​ប្អូន​បង្កើត​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ឧបនាយករដ្ឋមន្ត្រី​ត​ត្រកូល

រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​លើក​ទី​១ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែងតាំង​លោក ហ៊ុន ម៉ានី ប្អូនប្រុស​ពៅ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ស្នើសុំ​តែងតាំង។ យោង​តាម​ខ្លឹមសារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា បន្ទាប់ពី​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លទ្ធផល​ចេញពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា...

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល​ស្នើ​ឲ្យ​ស្ថាប័ន​រដ្ឋ​នានា​ខ្នះខ្នែង​ជួយ​ក្រសួង​អធិការកិច្ច​អនុវត្ត​អភិក្រម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​ក្រសួង អង្គភាព និង​ស្ថាប័ន​នានា ជាពិសេស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ចូលរួម​សហការ​ជាមួយ​ក្រសួង​អធិការកិច្ច ដើម្បី​កែលំអ​ការងារ​ជួយ​ដល់​អភិក្រម​រដ្ឋាភិបាល ឬ​ការ​រឹត​បន្តឹង​ឡើងៗ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​វះកាត់ ឬ​ដក​មន្ត្រី​ចេញពី​មុខតំណែង និង​មុខនាទី។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤ នា​ថ្ងៃទី​១៣ កុម្ភៈ។ ប្រភព​ដដែល​បាន​លើកឡើង​ថា លោក​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងនោះ​កុំ​គិត​បែប​អវិជ្ជមាន​ថា ក្រសួង​អធិការកិច្ច ជា​អង្គភាព​ចាប់​កំហុស​លើ​ការងារ​របស់​ខ្លួន ព្រោះ​ក្រសួង​អធិការកិច្ច ជា​សេនាធិការ និង​ជា​ភ្នែក​ចម្រុះ​របស់​រដ្ឋាភិបាល​ជួយ​ដល់​អភិក្រម​៤...

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ម្នាក់​តាម​សំណើ​លោក ហ៊ុន ម៉ាណែត ជា​លើកដំបូង

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ឈ្មោះ ហា វ៉ាន់ហៀវ (Ha Van Hieu) ដែល​ជា​ជនជាតិ​វៀតណាម​ដំបូង​គេ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ក្រោយពី​ឡើង​កាន់​តំណែង​បាន​ជាង ១​ខែ (៤៤​ថ្ងៃ)។ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ...

Latest news