TAG
អេង ឆៃអ៊ាង
កូនលោក អេង ឆៃអ៊ាង គំរាមកាត់កាលឪពុកបើហ៊ានចុះចូលជាមួយបក្សប្រជាជនដើម្បីបានតំណែង
កូនប្រុសច្បងរបស់លោក អេង ឆៃអ៊ាង ប្រកាសថានឹងផ្ដាច់ទំនាក់ទំនងជាមួយឪពុករបស់ខ្លួន ប្រសិនបើហ៊ានវិលត្រឡប់មកកម្ពុជាវិញ ហើយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាថ្នូរទទួលបានតួនាទី និងតំណែងនោះ។
លោក អេង រតនៈ ដែលជាកូនប្រុសបង្កើតរបស់លោក អេង ឆៃអ៊ាង បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ថា បើឪពុករបស់ខ្លួនត្រឡប់មកកម្ពុជាវិញដោយធ្វើតាមលោក ហ៊ុន សែន ដើម្បីបានតួនាទី និងតំណែងមែននោះ រូបលោកនិងភរិយា នឹងផ្ដាច់ទំនាក់ទំនងជាមួយឪពុកជារៀងរហូត។
ការអះអាងរបស់លោក អេង...
បក្សភ្លើងទៀនថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំណាមួយនៃបក្សសង្គ្រោះជាតិទេ
គណបក្សភ្លើងទៀន អះអាងថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនោះទេ ខណៈបក្សនេះនៅតែរងការសង្ស័យថា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៅពីក្រោយខ្នង។
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនថា ពួកគេកំពុងនៅពីក្រោយនៃសកម្មភាពរបស់គណបក្សភ្លើងទៀន។
ប្រភពដដែលអះអាងថា កន្លងមកខ្លួនបានណែនាំដល់ថ្នាក់ដឹកនាំរបស់ខ្លួនក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ ឱ្យអនុវត្តឱ្យបានខ្ជាប់នូវសកម្មភាពឃោសនាបោះឆ្នោតស្របតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោត រួមទាំងសេចក្តីណែនាំផ្សេងៗចែងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវជាទីបំផុត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគីលោក...
មន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន កំពុងសហការជាមួយជនបង្កប់ក្នុងបក្សសង្គ្រោះជាតិ
អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសមួយរូបលើកឡើងថា ប្រសិនបើសមាជិកបក្សប្រឆាំងតាមដានឲ្យបានល្អិតល្អន់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមកនោះ ពួកគេនឹងអាចដឹងយ៉ាងច្បាស់ថា លោក ហ៊ុន សែន កំពុងសហការជាមួយជនបង្កប់ក្នុងគណបក្សសង្គ្រោះជាតិ ផ្តល់សញ្ញាឲ្យគ្នាទៅវិញទៅមក។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស CNRP-O លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ធ្នូ នេះ ទំនងអាចជាការចោទប្រកាន់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថាលោក ហ៊ុន...
តំណាងអយ្យការថាបើលោក សម រង្ស៊ី និងមន្ត្រីផ្សេងលាសញ្ជាតិបរទេស អាចមកចូលរួមសវនាការបាន
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានលើកឡើងថា លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតអាចចូលមកប្រទេសកម្ពុជា ដើម្បីចូលរួមសវនាការនៅតុលាការបាន បើសិនជាពួកគេលាសញ្ជាតិអាមេរិក និងបារាំង។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃទី១៦ ធ្នូ នេះ បានបន្តបើកសវនាការសំណុំរឿងមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងទាំង ២១នាក់ដែលជាប់ចោទពីបទ «ញុះញង់យោធិនមិនឱ្យស្ដាប់បទបញ្ជា» «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរួមគំនិតក្បត់»។...
តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជិត ៥០រូបចូលសវនាការនៅដើមខែធ្នូ
តុលាការក្រុងភ្នំពេញចេញដីកាឱ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះជិត ៥០រូបទៀតចូលសវនាការនៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ខណៈមន្ត្រីការពារសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ទិដ្ឋាការឱ្យមន្ត្រីបក្សប្រឆាំងអាចវិលទៅសវនាការរបស់ពួកគេតាមការកោះហៅរបស់តុលាការនៅពេលនេះ។
សាលាដំបូងក្រុងភ្នំពេញ បានបញ្ជូនដីការបស់ខ្លួនទៅនគរបាលយុត្តិធម៌ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៨ វិច្ឆិកា នេះ ដើម្បីជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឱ្យទៅចូលសវនាការនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវចូលសវនាការនៅថ្ងៃទី៩...
សកម្មជនថាផ្ទៃក្នុងបក្សប្រឆាំងត្រូវលោក ហ៊ុន សែន ក្តោបក្តាប់តាំងពីមុនសម័យហ្វេសប៊ុកមកម្ល៉េះ
សកម្មជនបក្សប្រឆាំង បានរិះគន់ថា ផ្ទៃក្នុងរបស់គណបក្សប្រឆាំងត្រូវបានលោក ហ៊ុន សែន ក្តោបក្តាប់តាំងពីមុនសម័យបណ្ដាញសង្គម Facebook មកម្ល៉េះ ប៉ុន្តែបញ្ហានេះគឺនៅត្រង់ថា ហេតុអ្វីបានជាលោក ហ៊ុន សែន ចេះតែដឹងរឿងផ្ទៃក្នុងរបស់បក្សប្រឆាំងរហូតមកបែបនេះ? តើក្នុងនោះ លោក ហ៊ុន សែន បានដាក់បណ្ដាញស៊ើបការណ៍ចូលមក ឬសមាជិកបក្សប្រឆាំងក្បត់ឧត្តមគតិធ្វើជាបណ្ដាញស៊ើបការណ៍បម្រើឱ្យលោក ហ៊ុន សែន?
សកម្មជនគណបក្សសង្គ្រោះជាតិ អះអាងបែបនេះបន្ទាប់អតីតមេដឹកនាំបក្សប្រឆាំងបានទម្លាយពីបញ្ហាផ្ទៃក្នុងក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានផ្តល់លេខកូដសម្ងាត់ដល់លោក ហ៊ុន...
ក្រុមចលនាក្រៅស្រុកភាគីលោក សម រង្ស៊ី កំពុងបែកបាក់សាមគ្គីធ្ងន់ធ្ងរដោយសារពួកគេមិនគាំទ្រគណបក្សបេះដូងជាតិ
សមាជិកគណបក្សសង្គ្រោះជាតិក្រៅប្រទេសនៅប៉ែកអឺរ៉ុប (CNRP-O) កំពុងបែកបាក់សាមគ្គីយ៉ាងធ្ងន់ធ្ងរ ដោយសារតែខ្វែងគំនិតគ្នាចំពោះការមិនគាំទ្រគណបក្សថ្មី គឺគណបក្សបេះដូងជាតិ ដែលមានការចោទថា គណបក្សថ្មីនេះកាងពីក្រោយដោយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង។
ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-A) និងជាអនុប្រធាន CNRP-O (CNRP-Oversea) ប្រចាំនៅប៉ែកអឺរ៉ុប លោក ឡោ ឡៃសូ បានចេញលិខិតជូនដំណឹងដល់ប្រធានសាខាប្រចាំសហរដ្ឋអាមេរិកទាំងអស់កាលពីថ្ងៃទី១១ ខែសីហា ថា អគ្គលេខាធិការ CNRP-O លោក...
មន្ត្រីជាន់ខ្ពស់របស់លោក សម រង្ស៊ី ប្រកាសជំហរគាំទ្រគណបក្សបេះដូងជាតិ
អនុប្រធានគណបក្សសង្គ្រោះជាតិភាគីលោក សមរ ង្ស៊ី បង្ហាញជំហរគាំទ្រ និងសម្តែងមោទកភាពចំពោះគណបក្សបេះដូងជាតិ ជាសាធារណៈ។
ការអះអាងរបស់អ្នកស្រី មូរ សុខហួរ ធ្វើឡើងក្នុងកម្មវិធីទទួលទានអាហារសាមគ្គីកូនខ្មែរក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
អ្នកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅពេលនោះថា បើបង្កើតគណបក្សហើយមិនធ្វើសកម្មភាព មិនចាំបាច់បង្កើតមកទេ ព្រោះថាបើបើកបក្សហើយមិនហ៊ានតតាំងជាមួយបក្សកាន់អំណាច គឺដើរចូលក្នុងល្បែងលោក ហ៊ុន សែន ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង...