28 C
Phnom Penh

TAG

អំពើពុករលួយ

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ចម្រុះ​នៅ​ច្រក​របៀង​ឫស្សី​បី​គុម្ព បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​សត្វ​មាន់​ទា​ពី​វៀតណាម​ដោយ​ខុសច្បាប់

ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម បាន​ឲ្យ​ដឹង​ថា បទល្មើស​នាំចូល​សត្វ​មាន់​ទា និង​ផលិតផល​ពី​បក្សី​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា នៅ​ពេល​យប់ តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព ស្ថិត​ក្នុង​ភូមិ​ជាវប្ដី ឃុំ​តាអូរ ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ធ្វើ​សកម្មភាព​គគ្រឹកគគ្រេង​ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញ​មុខ​បង្ក្រាប​នោះ​ទេ។ ប្រភព​បញ្ជាក់​ថា បទល្មើស​នេះ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ដោយសារ​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​ច្រក​របៀង​ឫស្សី​បី​គុម្ព បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ ហើយ​បើក​ឲ្យ​រថយន្ត​ដឹក​សត្វ​បក្សី​ឆ្លងដែន​ពី​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​ទាំងនេះ ដោយ​គ្មាន​ឯកសារ​ស្ដីពី​សុខភាព​សត្វ​បក្សី​ពី​ភាគ​វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ពលរដ្ឋ​បញ្ជាក់​ថា បញ្ហា​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ថៃ លី ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​តាកែវ ផង​ដែរ។ ប្រភព​បន្ត​ទៀត​ថា កាលពី​សប្ដាហ៍​មុន​នេះ មាន​សាច់ញាតិ​របស់​លោក...

ពលរដ្ឋ​ថា​បទល្មើស​កាប់​ព្រៃកោងកាង​បន្ត​កើត​មាន​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ

បទល្មើស​ចូល​ទន្ទ្រាន​កាន់កាប់​តំបន់​ការពារ​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់ បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ទេ ដោយ​ទុក​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​រាន​ស្រេច​តែ​អំពើ​ចិត្ត។ ពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​ថា បទល្មើស​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​នៅ​ចំណុច​ភូមិ​ជម្ពូខ្មៅ ឃុំ​ទួលទទឹង រាល់​ថ្ងៃ​នេះ គឺ​មិន​ឃើញ​មាន​អាជ្ញាធរ​មាន​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ សកម្មភាព​ទន្ទ្រាន​ដី​ព្រៃលិចទឹក​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ធ្វើ​នេសាទ​សមុទ្រ​របស់​ពលរដ្ឋ ដែល​អាស្រ័យផល​ពី​ព្រៃកោងកាង និង​ព្រៃលិចទឹក​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ។ ប្រធាន​សហគមន៍​នេសាទ​ជម្ពូខ្មៅ លោក ទេព កុសល បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា បទល្មើស​កាប់​រាន​ដី​ព្រៃលិចទឹក​ខាងលើ​នេះ រូប​លោក និង​ប្រជា​នេសាទ​សមុទ្រ​រស់នៅ​ឃុំ​ទួលទទឹង...

អតីត​ប្រធានាធិបតី​ហ្វីលីពីន​មិន​ចេះ​ពុករលួយ​និង​ជា​មេដឹកនាំ​សច្ចធម៌​ស្លាប់​ក្នុង​វ័យ​៦១​ឆ្នាំ

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino ទី​៣ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មិថុនា ក្នុង​អាយុ ៦១​ឆ្នាំ បន្ទាប់ពី​លោក​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​រដ្ឋធានី​ម៉ានីល។ តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មុន​សេចក្តី​ប្រកាស​អំពី​ការ​ស្លាប់​របស់​លោក Benigno Aquino III សេចក្តី​រាយការណ៍​មួយ​ផ្សេង​ទៀត​បាន​អះអាង​ថា លោក​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​កាពីតូល (Capitol Medical Centre) នៅ​ក្នុង​ទីក្រុង Quezon នៅ​ព្រឹក​ថ្ងៃ​នេះ...

ភាគ​១៖ តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស?

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? យើង​បាន​រាយការណ៍​ជាច្រើន​រឿង​ច្រើន​លើក​មក​ហើយ​អំពី​របៀប ឬ​របប​គ្រប់គ្រង​ពុករលួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ចំណូល​រដ្ឋ​ជា​ពន្ធដារ និង​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ។ នេះ​មិន​និយាយ​ត្រឹមតែ​នាហ្មឺន មន្ត្រី​រាជការ ឬ​រដ្ឋការ ទារ​សំណូក​បណ្ដាក់​គ្នា​ដូច​ខ្យង​ពី​តូច​ទៅ​ធំ​នោះ​ទេ គេ​រាប់​បញ្ចូល​ទាំង​ការ​លួច​បញ្ចេញ​ធនធាន​ពី​ចំណូល​ចំណេញ​ក្នុង​ក្រុមហ៊ុន​នានា ទៅ​លាក់​ឯ​ក្រៅ​ប្រទេស ដើម្បី​គេច​បង់​ពន្ធដារ​ច្រើន​នោះ​ផង​ដែរ ជា​អំពើ​ពុករលួយ​តាម​បែប​គៃ​បំបាត់។ អតីត​ឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ អ្នកស្រី Carol Rodley បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​គ្រប់​បែបយ៉ាង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាង​តិច ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​ប្រព័ន្ធ​ពុករលួយ...

ពលរដ្ឋ​ចោទ​មន្ត្រី​គយ​និង​មន្ត្រី​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន​ថា​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ផលិតផល​សត្វ​បក្សី​ចូល​កម្ពុជា​ខុសច្បាប់

មន្ត្រី​មូលដ្ឋាន និង​អាជីវករ​រកស៊ី​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ បាន​ចោទ​លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ភ្នំដិន និង​លោក​វរសេនីយ៍ឯក ញឹម សុខលី នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន មាន​មូលដ្ឋាន​នៅ​ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ថា​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ពងទា ពងមាន់ កូនទា កូនមាន់ និង​សត្វ​បក្សី​គ្រប់​ប្រភេទ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។ ប្រភព​ដដែល​អះអាង​ទៀត​ថា បទល្មើស​ទាំងនេះ​អាច​ដំណើរការ​ដោយ​រលូន ក៏​ព្រោះ​តែ​ឈ្មួញ​បាន​បង់​លុយ​ជូន​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ព្រំដែន​ភ្នំដិន​នេះ​ក្នុង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ចន្លោះ​ពី ២៥​ម៉ឺន​រៀល​ទៅ...

តើ​លោក ហ៊ុន ម៉ាណែត ពិតជា​ខ្នង​បង្អែក​នៃ​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​សព្វថ្ងៃ​នេះ​មែន​ឬ​ទេ?

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​ចោទ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​លុយ​ជាតិ​រាប់​សិប​ម៉ឺន​ដុល្លារ ក្រោម​គម្រោង​ជាច្រើន ព្រោះ​សម្អាង​ថា​ខ្លួន​មាន​លោក ប៉ាន សូរស័ក្តិ និង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​កាង​ការពារ​ពីក្រោយ​សកម្មភាព​នោះ។ ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​កំពុង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ចាប់​ខ្លួន​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១...

ពលរដ្ឋ​ចោទ​អនុប្រធាន​គយ​ច្រក​ទ្វារ​ព្រែកចាក​ថា​ពុករលួយ​ឲ្យ​ឈ្មួញ​នាំចូល​សត្វ​បក្សី​ពី​វៀតណាម

ប្រភព​ពី​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម បាន​អះអាង មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ពងមាន់​ពងទា និង​សត្វ​បក្សី​គ្រប់​ប្រភេទ​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់ យ៉ាង​អណាធិបតេយ្យ។ ប្រភព​បន្ត​ថា ការ​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ពងមាន់​ពងទា និង​សត្វ​បក្សី​គ្រប់​ប្រភេទ ចូល​តាម​ច្រក​របៀង​ត្នោត​ចុងស្រង់​នេះ គឺ​មន្ត្រី​គយ​ប្រចាំ​ច្រក​របៀង​នេះ គឺ​ឈ្មួញ​បាន​បង់លុយ​ទៅ​ឲ្យ​មន្ត្រី​គយ​ក្នុង​រថយន្ត​មួយ​គ្រឿង ៣០​ម៉ឺន​រៀល។ ប្រភព​បន្ត​ថា សកម្មភាព​របស់​មន្ត្រី​គយ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​សត្វ​បក្សី​ពី​ប្រទេស​វៀតណាម រាល់​ថ្ងៃ​នេះ គឺ​បាន​អនុវត្ត​ផ្ទុយពី​លិខិត ឬ​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី A/H5N1...

បណ្ឌិត មាស នី ថា​ក្រសួង​សុខាភិបាល​គួរ​ពិនិត្យ​ការ​បើក​ប្រាក់​បេសកកម្ម​បុគ្គលិក​ឱ្យ​ត្រឹមត្រូវ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រសួង​សុខាភិបាល​កម្ពុជា គួរ​មាន​យន្តការ​ត្រួតពិនិត្យ​លើ​ការ​បើក​ប្រាក់​បេសកកម្ម​ដល់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រតិបត្តិការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 និង​ពិនិត្យ​គុណភាព​ម្ហូបអាហារ​សម្រាប់​អ្នកជំងឺ​ផង​ដែរ ចៀសវាង​អំពើ​ពុករលួយ​កើត​មាន​ក្នុង​ពេល​អនុវត្ត។ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ មាន​ត្រីងៀត​កំពុងតែ​ឆ្លៀត​ពង​យ៉ាង​ពេញ​ទំហឹង ដោយសារ​មាន​បុគ្គលិក​សុខាភិបាល​ខ្លះ​កំពុងតែ​ព្យាយាម​កេងប្រវ័ញ្ច​ធ្វើ​មាន​ធ្វើ​បាន​នៅ​ពេល​ដែល​មនុស្ស​ដទៃទៀត​កំពុង​រងទុក្ខ​ដោយសារ​វិបត្តិ​សកល​មួយ​នេះ។ លោក​អះអាង​ថា នៅ​អង្គភាព​ខ្លះ​មាន​ការ​គាបសង្កត់​កើន​ឡើង​ដោយ​មាន​អ្នក​តាម​កាត់​យក​ភាគរយ​ពី​អ្នក​ប្រចាំការ​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក ទោះ​អ្នក​ទាំងនោះ​បាន​លះបង់​គ្រប់​បែបយ៉ាង​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ Covid-19 គ្មាន​ពេល​សម្រាក​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា តាមដាន និង​ស្រាវជ្រាវ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​វិធានការ​រដ្ឋបាល​នានា​របស់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ ជុំវិញ​បញ្ហា​នេះ...

មន្ត្រី​គយ​ខេត្ត​កោះកុង​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​សកម្មភាព​មេ​PM​ខេត្ត​ព្រះសីហនុ

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ម្នាក់ បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ជួយ​ពិនិត្យ​សកម្មភាព​អនុវត្តន៍​តួនាទី​របស់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​យក​តួនាទី​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​បក្ខពួក។ កន្លងមក​នេះ លោក ហេង ប៊ុនទី ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​យក​តួនាទី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​បទល្មើស​ផ្សេងៗ ជាពិសេស​តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​បញ្ជូន​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជាច្រើន​ករណី ដើម្បី​ផ្គាប់ចិត្ត​ឈ្មួញ​ដី​ដែល​ជា​ឧកញ៉ា​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១...

Latest news