35.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

រដ្ឋាភិបាល​គ្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​បន្ថែមជា​មួយ​ប្រទេស​ជិត​ខាង​

ក្រសួង​មហា​ផ្ទៃ​នៅថ្ងៃ​ទី​៨ ​ខែ​មករា​នេះ​បា​នសម្រេច​ បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ សិក្សា​ទៅ​លើការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង។​

គ្រួសារ​អ្នក​បក​ប្រែខ្សែ​ភាព​យន្ត​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ នឹង​ធ្វើ​បាតុកម្ម​ជាលើក​ទីបី​មុខ​ស្ថាន​ទូតរុស្ស៊ី​

ក្រុម​គ្រួសារ​របស់​លោក​រ៉ាត់ រត្នមុនី​និង​សហគមន៍​ដីធ្លីមួយ​ចំនួន​នៅ​ព្រឹក​ថ្ងៃ​ទី​​៩ខែ​មករា​ឆ្នាំ​២០១៩​នឺ​នាំគ្នា​ធ្វើ​ការ​តវ៉ា​ជា​លើក​ទី​៣ ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​វេលា​ម៉ោង​៨​ព្រឹក​ ដើម្បី​ទាមទារ​ឲ្យ​មាន​​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​មាន​ការ​ដោះលែង​អ្នក​បកប្រែ​ ខ្សែ​ភាពយន្ត​ឯកសារ​ស្តី​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​រូប​នេះ​មាន​សេរីភាព​ឡើង​វិញ។​

ព្រះ​មហា​ក្សត្រ​ប្រកាស​ចូល​ជា​ធរមាន​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​

វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ប្រកាស​ចូល​ជាធរមាន​ ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ហើយ​ ក្រោយ​ពេល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យល់​ព្រម​ទាំង​ស្រុង​ទៅ​លើ​ខ្លឹម​សារ​នៃ​ច្បាប់​នេះ​ កាលពី​ពេល​កន្លង​ទៅ។​

កម្មវិធី​Idea Talk៖ តើថ្ងៃ៧មករាមានន័យយ៉ាងណាសំរាប់អ្នក?

កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ។

កម្មវិធី​Idea Talk​៖ តើគណបក្សសង្រ្គោះជាតិមានយុទ្ធសាស្រ្តនយោបាយដ៏រឹងមាំនិងមានប្រសិទ្ធភាពយ៉ាងណាខ្លះក្នុងការតតាំងជាមួយបក្សកាន់អំណាចនៅកម្ពុជាសំរាប់ឆ្នាំ២០១៩នេះ?

កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មឹន​ពិសេសៗ។

លោក​គង់ គាំ​នឹង​ចូល​ខ្លួន​បំភ្លឺ​នៅមុខ​តុលាការ​អំពី​ករណី​លោក​កឹម សុខា​

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​គង់ គាំ​អះអាង​ថា​ លោក​នឹង​ចូល​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា​ នៅ​ចុង​ខែ​មករា​ខាង​មុខ។​ 

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថោ្កលទោស​របប​លោក​ហ៊ុន សែន​ដែល​នាំគ្នា​ប្រារព្ធ​ទិវា​៧​មករា​

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ហៅ​ការ​​រំឭក​ខួប​៤០​ ឆ្នាំ​ នៃ​ថ្ងៃ​៧ ​មករា​ គឺ​ជា​ការ​រំឭក​ដល់​ប្រទេស​វៀតណាម​ដែល​បាន​ឈ្លាន​ពាន​ចូល​ក្នុង​ទឹកដី​​កម្ពុជា ​ជាពិសេស​ឈ្លាន​ពាន​កោះ​ត្រល់ ​បូរណភាព​ទឹកដី​ និង​ការ​ហូរ​ចូល​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​មក​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត។​

ស្ថាប័ន​សារ​ព័ត៌មាន​ The Cambodia Daily​ចូល​រួម​មរណទុក្ខ​ និង​​ចំពោះ​ការ​បាត់បង់​លោក​សាំង សុឥន្ទរិទ្ធ​

ស្ថាប័ន​សារ​ព័ត៌មាន​​The Cambodia Daily​​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​សាំង សុឥន្ទរិទ្ធ​អតីត​បុគ្គលិក​ដ៏​ឆ្នើម​របស់​កាសែត​The Cambodia Daily ​ដែល​បាន​ទទួល​មរណភាព​នៅយប់​ថ្ងៃ​ទី៥​ខែ​មករា ​ក្រោយពី​បាន​ព្យាយាម​តស៊ូ​រស់​តាម​រយៈ​ការ​លាង​ឈាម​ចំនួន​២៨៧​លើក​ ដោយ​សារ​ជំងឺ​ខូច​ក្រលៀន។​

ក្រុម​កម្មករ​បោស​សម្អាត​​នៅតាម​តំបន់​ប្រាសាទ​អង្គវត្ត​ទាម​ទារ​ដំឡើង​ប្រាក់ខែ​បន្ថែម​

ក្រុម​កម្មករ​បោស​សម្អាត​នៅ​តាម​តំបន់​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​វីហ្គ្រីន​អំពាវនាវ​ឲ្យ​ប្រមុខ​ រដ្ឋាភិបាល​និង​ថៅកែ​ក្រុមហ៊ុន​ ជួយ​ដំឡើង​​ប្រាក់​ឈ្នួល​ឲ្យ​បាន​សមរម្យ​ដល់​ពួក​គេ​ពី​៨០​ដុល្លារ​ទៅ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ។​

មន្រ្តី​ជាន់ខ្ពស់​របស់​អង្គការ​តម្លាភាព​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ពាន​រង្វាន់Allard Prize​

នាយក​ប្រតិបត្តិ​របស់​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​ត្រូវ​បាន​ស្ថាប័ន​អន្តរ​ជាតិ​ប្រចាំ​នៅ​សាកល​វិទ្យា​ល័យ​British Columbia ​នៅ​ប្រទេស​កាណាដា​​សម្រេច​ជ្រើស​រើស​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ពាន​រង្វាន់​Allard Prize​សម្រាប់​សុចរិត​ភាព​អន្តរជាតិ។​

Latest news

© 2021, ដេលី. All rights reserved.