41.3 C
Phnom Penh

ក្រុម​កម្មករ​បោស​សម្អាត​​នៅតាម​តំបន់​ប្រាសាទ​អង្គវត្ត​ទាម​ទារ​ដំឡើង​ប្រាក់ខែ​បន្ថែម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កម្មករ​បោស​សម្អាត​នៅ​តាម​តំបន់​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​វីហ្គ្រីន​អំពាវនាវ​ឲ្យ​ប្រមុខ​ រដ្ឋាភិបាល​និង​ថៅកែ​ក្រុមហ៊ុន​ ជួយ​ដំឡើង​​ប្រាក់​ឈ្នួល​ឲ្យ​បាន​សមរម្យ​ដល់​ពួក​គេ​ពី​៨០​ដុល្លារ​ទៅ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ។​

ពួកគេ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​អំពី​ការ​តវ៉ា​នេះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​នៅ​ថ្ងៃ​សុក្រ​នេះ ​អះអាង​ថា ​ប្រាក់​ឈ្នួល​ដែល​ទទួល​បាន​សព្វ​ថ្ងៃ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​គ្រប់គ្រាន់​ឡើយ។​ ពួកគេ​បាន​នាំ​គ្នា​ត្អូញត្អែរ​ថា​  ស្រប​ពេល​ដែល​ទំនិញ​នៅ​តាម​ទីផ្សារ​កំពុង​ឡើង​ថ្លៃ​ខ្ពស់​កប់ពពក​ ពួកគេ​សឹង​តែ​រក​លុយ​ទិញ​អង្ករ​មិន​ចង់​បាន​ ហើយ​ត្រូវ​មាន​កូនតូច​​ទៅ​សាលារៀន​ថែម​ទៀត។​​

ប្រធាន​សហជីព​ស៊ីខៅឌូ​លោក​អាត់ ធន់​​បាន​ប្រាប់​កាសែតThe Cambodia Daily​ថា ​លុយ​ប្រាក់​ខែ​ចំនួន​៨០​ដុល្លារ​មិន​អាច​ឲ្យ​កម្មករ​ បោស​សម្អាត​ថ្នល់​នេះ​រស់​បាន​ទេ។​ ពួក​គាត់​គួរ​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​រហូត​ដល់​១៨២​ដុល្លារ​ក្នុង​ខែ ​ដូច​កម្មករ​កាត់​ដេរ​អ៊ីចឹង​ដែរ។​

លោក​បន្ត​ថា​ ប្រសិន​បើ​ក្រុមហ៊ុន​មិន​អាច​ដំឡើង​ក្នុង​តម្លៃ​នេះ​បាន​ទេ​ ពួក​គេ​គួរ​ដំឡើង​១៥០​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​ឆ្នាំ​ដំបូង​សិន​ ហើយ​ក្រោយមក​ធ្វើ​ការ​ដំឡើង​ប្រាក់​ខែ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ឲ្យបាន​គ្រប់​១៨២​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​ពួក​គេ​ស្រប​ពេល​ដែល​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើ​ទីផ្សារ​កំពុង​មាន​ការ​ឡើង​ថ្លៃ។​ លោក​អាត់ ធន់​បន្ត​ថា​ ក្រុមហ៊ុន​វីហ្គ្រីន​គួរ​តែដំឡើង​ឲ្យ​ពួក​គាត់​ស្រប​តាម​គោល​ការណ៍​មនុស្ស​ធម៌​ របស់​រដ្ឋាភិបាល​ដែល​ចង់​បាន​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស