26.1 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​សហ​រដ្ឋ​អាមេរិក​នឹង​ធ្វើ​បាតុកម្ម​នៅមុខ​សេតវិមាន​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា​

ក្រុម​អ្នក​គាំទ្រ​ និង​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅក្រៅ​ប្រទេស​គ្រោង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ និង​មុខ​សេតវិមាន​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១៩​ខែ​មករា​ខាង​មុខ​ ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ​និង​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​លោក​ហ៊ុន សែន​និង​របប​របស់​លោក​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ជា​បន្ទាន់។​

កម្មវិធី​Idea Talk​៖​ជំងឺស្រ្តេស​(Stress)​ក៏ជា​ឬស​គល់​នៃ​ការ​កកើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ។​តើត្រូវ​ការពារ​និង​ចៀស​វាង​ជំងឺនេះ​យ៉ាង​ណាខ្លះ?»

កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មឹន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​

អាជ្ញា​ធរនាំគ្នា​រំខាន​ការ​រំឭក​ខួប​នៃ​ការ​បាញ់​ប្រហារ​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​ហ្វូង​បាតុករ​កាលពី​ប្រាំ​ឆ្នាំ​មុន​

សមត្ថកិច្ច​ខណ្ឌ​សែនសុខ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​នាំគ្នា​ទៅ​រំខាន​ពិធី​រៀប​ចំ​រំឭក​ខួប​ប្រាំឆ្នាំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ជន​រង​គ្រោះ​ពីការ​ប្រើ​អំពើ​ហិង្សា​របស់​ក្រុម​ទាហាន​កង​ឆ័ត្រ​យោង​៩១១​ និង​កម្លាំង​ចម្រុះ​ដែល​បាន​បាញ់​បង្ក្រាប​នៅ​មុខ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​កាលពី​ឆ្នាំ​២០១៤។​ 

លោក​សម រង្ស៊ី​រំឭក​ឲ្យ​មន្រ្តី​របស់​លោក​កុំ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​បាន​ក្រើន​រំឭក​កុំឲ្យ​មន្ត្រី​របស់​បក្ស​នេះ​ចាញ់​កលល្បិច​របស់​លោក​ហ៊ុន សែន ​ដែល​ កំពុង​ជំរុញ​ឲ្យមន្រ្តី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​ រូប​​សុំ​សិទ្ធិ​ធ្វើ​ នយោបាយ​ឡើង​វិញ។​

រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ស្តីពី​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​

រដ្ឋ​សភា​ឯក​បក្ស​ក្នុង​របប​លោក​ហ៊ុន សែន ​កាលពី​ព្រឹក​មិញ​អនុម័ត​ សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត​និង​​ក្រុម​ប្រឹក្សា​ស្រុក-ខណ្ឌ។ ​

កម្មវិធីIdea Talk៖​តើយុវជនត្រូវមានជំហរបែបណាដើម្បីកុំចាញ់បោកអ្នកនយោបាយ ហើយត្រូវអោយអ្នកនយោបាយទទួលខុសត្រូវយ៉ាងណាចំពោះជោគវាសនាប្រទេសជាតិ?

កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មឹន​ពិសេសៗ

ក្រុម​ហ៊ុន​ចិន​UDG​នឹង​បញ្ចប់​ការ​សាងសង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខេត្ត​កោះកុង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​

អាកាស​យានដ្ឋាន​អន្តរ​ជាតិ​សាជីវកម្ម​ដារ៉ា​សាគរ​ ក្នុង​ខេត្ត​កោះកុង​ នឹង​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​នៅ​ចុង​ឆ្នាំ​២០២០​ នៅពេល​ដែល​ការ​ងារ​សាងសង់​ដំណាក់​កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​គ្រោង​នឹង​បញ្ចប់។​ ព្រលាន​យន្ត​ហោះនេះ​ត្រូវ​បាន​សាង​សង់​នៅ​ក្បែរ​រមណីយ​ដ្ឋាន​ដារ៉ាសាគរ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ស្នើឲ្យ​សមត្ថ​កិច្ច​រក​យុត្តិធម៌​ដល់​ស្រ្តី​រកស៊ី​ផ្លូវភេទ​ដែល​លង់​ទឹក​ស្លាប់​កាលពី​ពីរ​ឆ្នាំ​មុន​

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ បាន​ជំរុញ​ឲ្យ​សមត្ថ​កិច្ច​កម្ពុជា​ស្វែង​រក​យុត្តិធម៌​ដល់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ​ប៉ែន សុគន្ធា​ហៅស្រី​ម៉ៅ ដែល​ក្រុម​សន្តិសុខ​ខណ្ឌដូន​ពេញ​ដេញ​ចាប់​រហូត​ដល់​នាង​លង់​ទឹក​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​១ ខែ​មករា​ឆ្នាំ​២០១៧​កន្លង​ទៅ។

ការ​ជូនពរ​ឆ្នាំ​ថ្មី​របស់​លោក​ហ៊ុន សែន​គឺ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​មើល​វិមាន​ឈ្នះឈ្នះ​របស់​លោក​

សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩​នេះ ​លោក​ហ៊ុន សែន​​បាន​ផ្ញើសារ​ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ ពលរដ្ឋ​ខ្មែរ​កំពុង​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​វិមាន​ឈ្នះ​ឈ្នះ​របស់​លោក។

Latest news

© 2021, ដេលី. All rights reserved.