35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ភ្នែក​ទិព្វ​រាប់​ពាន់ និង​ដៃ​ទិព្វ​រាប់​ពាន់​របស់​ខ្លួន​សម្រាប់​ចាប់​មន្ត្រី​ពុករលួយ មន្ត្រី​រំលោភ​អំណាច មន្ត្រី​បំពាន​សិទ្ធិមនុស្ស មិន​បម្រើ​រាស្ត្រ...

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​តុលាការ​ពិចារណា​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ ពិនិត្យ និង​ពិចារណា​ឡើងវិញ​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី ចំពោះ​ការ​វិភាគ​របស់​លោក​ដែល​បាន​រង​ការ​ចោទប្រកាន់​ថា មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នា​ពេល​កន្លងមក។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រោយពី​លោក​បាន​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​នូវ​ការ​សម្ភាសន៍​របស់​បណ្ឌិត សេង សារី ជាមួយ​កាសែត The Cambodia...

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao ប្រកាស​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ក្រោយ​ពី​បែកបាក់​សម្ពន្ធភាព​ជាមួយ​បុរស​ខ្លាំង ឌូទើតេ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ ប្រទេស​ហ្វីលីពីន នឹង​បោះឆ្នោត​ប្រធានាធិបតី។ ខណៈ​នេះ​នៅ​ពុំ​ទាន់​មាន​បេក្ខជន​ច្រើន​ទេ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត។ សម្រាប់​កំពូល​អ្នក​ប្រដាល់ Manny Pacquiao ដូចជា​មាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា មាន​ការ​ចុះផ្សាយ​ព្រោងព្រាត​អំពី​ដំណឹង​ដែល​ថា លោក Pacquiao សម្រេច​ចិត្ត​ឈរ​ឈ្មោះ​សម្រាប់​បេក្ខជន​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន។ ដូច​ការ​រំពឹង​ទុក កំពូល​កីឡាករ​ប្រដាល់ Pacquiao កាលពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កញ្ញា បាន​ប្រកាស​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ឆ្នាំ​២០២២ ដែល​ជា​ការ​បោះឆ្នោត​បញ្ចប់​អាណត្តិ​របស់​បុរស​ខ្លាំង រ៉ូឌ្រីហ្គោ ឌូទើតេ...

IDEA TALK៖ តើ​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​មាន​ការ​ចរចា​នយោបាយ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​មាន​ការ​ចរចា​នយោបាយ​ដែរ​ឬ​ទេ?»។

ពលរដ្ឋ​ចោទ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង់​រីស្សត​រំលោភ​ដី​ចំណី​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន បាន​អះអាង​ថា សំណង់​រឹងមាំ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ ចាក់​ដី​លុប និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​កើតឡើង​ជាច្រើន​កន្លែង​នៅ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ដោយ​មាន​មិន​មាន​ហាមឃាត់​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ។ ប្រភព​ពី​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ក្រុង​កោះរ៉ុង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សំណង់​រឹងមាំ និង​សំណង់​សង់​អត់​ច្បាប់​ជាច្រើន​ទីតាំង រួម​មាន ផ្ទះ​លម្ហែ រីស្សត និង​បឹង​ហ្គាឡូ ជាដើម បាន​សង់​រំលោភ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ មិន​ត្រឹម​តែប៉ុណ្ណោះ ទីតាំង​ទាំងនោះ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង​សន្លឹម​យ៉ាង​អនាធិបតេយ្យ។ ប្រភព​បន្ត​ថា ម្ចាស់​សំណង់​ដែល​បាន​សង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​កោះរ៉ុងសន្លឹម គឺ​ម្ចាស់​ទីតាំង​ខ្លះ​មាន​ងារ​ជា​ឧកញ៉ា...

បទសម្ភាសន៍​ពិសេស​ជាមួយ​បណ្ឌិត សេង សារី អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម

បទសម្ភាសន៍​ពិសេស​ជាមួយ​បណ្ឌិត សេង សារី អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម នៅ​រាត្រី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១។ លោក​នឹង​ពិភាក្សា​អំពី​ស្ថានការណ៍​សុវត្ថិភាព​របស់​លោក បន្ទាប់ពី​លោក ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​លោក​ករណី​សំណេរ​របស់​លោក​អំពី​លទ្ធភាព​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដោយ​ផ្អែក​លើ​កម្លាំង​ធំៗ​ចំនួន ៦​ចំណុច។

ភាគ​បញ្ចប់៖ តើ​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​កាប៊ុល​មក​ពង្រឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាច​នាំ​ឱ្យ​មាន​ការ​ជឿជាក់​ពី​សម្ពន្ធមិត្ត​កម្រិត​ណា?

នេះ​ជា​កិច្ចសម្ភាសន៍​ភាគ​បញ្ចប់ ក្នុង​កម្មវិធី IDEA TALK របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ស្ដីអំពី «តើ​សម្ពន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹង​មាន​ជំនឿ​ចិត្ត​ប៉ុនណា​ក្នុង​ការ​ដក​ទ័ព​ចេញពី​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ផ្ដោត​លើ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​អាមេរិក?»។ វាគ្មិន​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​លោកស្រី អូលីវៀ អ៊ីណូស (Olivia Enos) អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី វិទ្យាស្ថាន Davis...

ភាគ​១៖ តើ​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​កាប៊ុល​មក​ពង្រឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាច​នាំ​ឱ្យ​មាន​ការ​ជឿជាក់​ពី​សម្ពន្ធមិត្ត​កម្រិត​ណា?

នេះ​ជា​កិច្ចសម្ភាសន៍​ភាគ​១ ​ក្នុង​កម្មវិធី IDEA TALK របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ស្ដីអំពី «តើ​សម្ពន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹង​មាន​ជំនឿ​ចិត្ត​ប៉ុនណា​ក្នុង​ការ​ដក​ទ័ព​ចេញពី​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ផ្ដោត​លើ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​អាមេរិក?»។ វាគ្មិន​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​លោកស្រី អូលីវៀ អ៊ីណូស (Olivia Enos) អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី វិទ្យាស្ថាន Davis...

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ខណៈ​អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​នេះ​ថា​គ្រាន់តែ​ស្រែក​ឱ្យ​ឮ ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ជា​ខ្នង​បង្អែក​ធំ​នៅ​ពីក្រោយ​អ្នក​លក់​គ្រឿងញៀន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ​លើកឡើង​បែប​នេះ ក្រោយ​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ បាន​ស្នើ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​រដ្ឋ រដ្ឋមន្ត្រី ៥​រូប...

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ដើម្បី​ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។ ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧...

Latest news