40 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធ​មនុស្ស​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​យុទ្ធនាការ​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​បំបិទ​មាត់​សកម្មជន​តស៊ូ​មតិ​ដើម្បី​ការពារ​បរិស្ថាន។ នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​អាស៊ី លោក ហ្វីល រ៉ូបឺតសុន នៅ​ថ្ងៃ​ទី​២២ មិថុនា នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទៅលើ​សកម្មជន​បរិស្ថាន​ចំនួន ៤​នាក់ ដែល​ចូលរួម​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​កន្លងមក និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ លោក​រិះគន់​ថា តុលាការ​ដែល​កាត់​ក្តី​មាន​លក្ខណៈ​នយោបាយ​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងនោះ គឺ​ពិតជា​មិន​យុត្តិធម៌​សម្រាប់​ពួកគេ​នោះ​ទេ ព្រោះ​ថា​តុលាការ​មិន​បាន​បង្ហាញ​ភស្តុតាង​ណាមួយ​ដែល​បាន​បញ្ជាក់​ឲ្យ​បាន​ពិតប្រាកដ​ក្នុង​ការ​ចោទប្រកាន់​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងនេះ​នោះ​ឡើយ។ លោក ហ្វីល រ៉ូបឺតសុន បញ្ជាក់​ថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនោះ...

ក្រសួង​សុខាភិបាល​ជំរុញ​ឲ្យ​មន្ទីរ​សុខាភិបាល​តាម​ខេត្ត​ត្រៀម​ខ្លួន​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្ដា​ខេត្ត​របស់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល រំឭក​ឲ្យ​មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួច​សម្រេច ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តាម​គោលដៅ​សំខាន់ៗ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។ អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ សុំ​ឲ្យ​មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​សុខាភិបាល​តាម​ខេត្ត​ទាំងអស់​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួចរាល់​ជាស្រេច ដើម្បី​ពន្លឿន​នៃ​ការ​ចាក់​វ៉ាក់សាំង។ អ្នកស្រី​បាន​ថ្លែង​ទៀត​ថា តាម​ខេត្ត​នីមួយៗ​ប្រសិនបើ​ខ្វះខាត​កម្លាំង​គ្រូពេទ្យ​ដើម្បី​បំពេញ​ការងារ​នេះ គឺ​សុំ​ឲ្យ​អង្គភាព​ថ្នាក់ក្រោម​ជាតិ​ធ្វើ​សំណើ​មក​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​សម្រួល​ដល់​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​តាម​គោលដៅ​នីមួយៗ​តាម​បណ្ដា​ខេត្ត​នីមួយៗ​ឲ្យ​បាន​ស្រួល មិន​មាន​ការ​រាំងស្ទះ។ ទាក់ទង​នឹង​បញ្ហា Covid-19 ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា...

ក្រុម​អ្នក​សង្កេតការណ៍៖ រដ្ឋាភិបាល​កម្ពុជា​មាន​ចេតនា​លាក់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ក្បត់​ពលរដ្ឋ​ខ្លួនឯង​ដោយ​មាន​ចេតនា​លាក់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ដោយ​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ថ្លែង​ទាំង​ហូរ​ទឹកភ្នែក​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា ការ​រំលោភបំពាន​ព្រំដែន​កម្ពុជា​ពី​បរទេស​ឈ្លានពាន​មិន​អាច​ធ្វើ​ឲ្យ​ខ្មែរ​បាត់​ប្រទេស​នោះ​ទេ ប៉ុន្តែ​ការ​បង្ហូរ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចូល​កម្ពុជា គឺជា​គ្រោះថ្នាក់​យ៉ាង​ធំធេង​ដែល​អាច​ឲ្យ​កម្ពុជា​បាត់​ឈ្មោះ​ពី​ផែនទី​ពិភពលោក​តែម្តង។ លោក គឹម សុខ សម្ដែង​ការ​ព្រួយបារម្ភ​ថា...

រាជាណាចក្រ​ថៃ ចាប់ផ្ដើម​ធ្លាក់​ក្នុង​ការ​រំជើប​រំជួល​នយោបាយ​ឡើងវិញ

នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ខាងមុខ​នេះ គឺជា​ខួប​លើក​ទី​៨៩ នៃ​បដិវត្តន៍​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៣២ ដែល​បាន​ផ្លាស់ប្ដូរ​រាជាណាចក្រ​មួយ​នេះ​ពី​របប​រាជានិយម​ផ្ដាច់ការ​ទៅជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មក​ទល់នឹង​សព្វថ្ងៃ​នេះ។ ក្រុម​អាវ​ក្រហម ក្រុម​អាវ​លឿង ក្រុម​ប្រជាធិបតេយ្យ​វ័យក្មេង​ជំនាន់​ក្រោយ និង​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង នឹង​ធ្វើការ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​រំឭក​ព្រឹត្តិការណ៍​មួយ​នេះ​ដោយ​មាន​ការ​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ជាច្រើន​ពាន់​នាក់​នៅ​ទីក្រុង​បាងកក ដែល​កំពុង​ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​កូវីដ-១៩។ ពី​ទីក្រុង​បាងកក កាសែត​ថៃ The Nation បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​លោក​ស្នងការរង​ប៉ូលិស​ក្រុង​បាងកក គឺ​លោក​ឧត្តមសេនីយ៍ Piya Tawichai មក​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ថា...

សហភាព​អឺរ៉ុប និង​អង់គ្លេស បន្ថែម​ទណ្ឌកម្ម​លើ​ពួក​យោធា​ភូមា

ក្រោយ​ពី​អង្គការ​សហប្រជាជាតិ​ថ្កោលទោស សហភាព​អឺរ៉ុប​សម្រេច​បន្ថែម​ទណ្ឌកម្ម​លើ​របប​សឹក​ប្រទេស​ភូមា​នេះ​ថែមទៀត។ សហគមន៍​អឺរ៉ុប ដែល​មាន ២៧​ប្រទេស​នេះ បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី និង​ឧត្តមសេនីយ៍​យោធា​ភូមា ចំនួន ៨​រូប​ថែមទៀត រួម​ទាំង​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​របប​សឹក​មួយ​នេះ។ មិន​ខុស​ពី​លើក​មុនៗ​នោះ​ទេ គឺ​ទណ្ឌកម្ម​នេះ​ធ្វើឡើង​ក្រោម​ហេតុផល​ដើម្បី​ឆ្លើយតប​នឹង​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ និង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន សហភាព​អឺរ៉ុប​បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​ការ​ផ្តល់​ទិដ្ឋាការ​ចូល​ទៅ​ក្នុង​ទឹកដី​អឺរ៉ុប។ ទណ្ឌកម្ម​លើក​នេះ​ដាក់​ទៅលើ​រដ្ឋមន្ត្រី​មហាផ្ទៃ រដ្ឋមន្ត្រី​សន្តិសុខ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ធនធាន​ធម្មជាតិ រដ្ឋមន្ត្រី​ដឹកជញ្ជូន និង​ឧត្តមសេនីយ៍​ជាន់ខ្ពស់ ៣​រូប​ផ្សេងទៀត​នៃ​របប​សឹក។ ចំពោះ​ក្រុមហ៊ុន​ចំនួន​៤ ដែល​ពាក់ព័ន្ធ​ជាមួយ​របប​យោធា...

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​បង្ហាញ​ថា​ពិភពលោក​ទាត់ចោល​របប​រដ្ឋប្រហារ

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ​ដោយ​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ហើយ​ទទួល​ស្គាល់​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ បាន​ស្ដែង​ឱ្យ​ឃើញ​អំពី​កម្លាំង​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​មាន​សំឡេង​រឹងមាំ និង​ច្រើន​លើសលប់​ប្រឆាំង​របប​មួយ​ដែល​ប្លន់​អំណាច​ពី​ម្ចាស់​ឆ្នោត។ កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​មិថុនា មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ដោយ​ហៅថា​មហា​សន្និបាត។ ក្នុង​កិច្ចប្រជុំ​នៅ​ចំពោះ​មុខ​វត្តមាន ១៩៣​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ដោយ​បាន​សម្រេច​រួម​មួយ​ដោយ​ការបោះឆ្នោត​ទៅលើ​ប្រទេស​ភូមា ដែល​កំពុង​គ្រប់គ្រង​ដោយ​ពួក​យោធា។ សេចក្តី​សម្រេច​ដែល​ថ្កោលទោស​រដ្ឋប្រហារ​យោធា​ភូមា ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រទេស​ចំនួន ១១៩ ប្រឆាំង​របប​សឹក ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត។ មាន​ប្រទេស​តែ​មួយ​ដែល​បាន​បោះឆ្នោត​របស់​ខ្លួន​ជំទាស់​ការ​ថ្កោលទោស​ពួក​យោធា​ភូមា គឺ​ប្រទេស​បេឡារូស។ ចំណែក​ប្រទេស​ចំនួន​៣៧...

ក្រសួង​មហាផ្ទៃ៖ បុរស​ម្នាក់​ពិតជា​បាន​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​នៅ​អធិការ​ស្រុក​សង្កែ

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​អំពើ​ធ្វើ​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា បុរស​ម្នាក់​ដែល​ស្លាប់​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១ គឺ​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ សាច់ញាតិ​សព​ឈ្មោះ ពេជ្រ ធារ៉េត បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ករណី​ប្អូនប្រុស​របស់​ខ្លួន ដោយ​ថា​ការ​ស្លាប់​របស់​ប្អូនប្រុស​ខ្លួន​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម មិនមែន​ដោយសារ​គាំង​បេះដូង​ដូច​ក្នុង​កំណត់ហេតុ​របស់​សមត្ថកិច្ច​ឡើយ។ ក្នុង​ពាក្យ​បណ្ដឹង​ដែល​សាច់ញាតិ​បាន​ដាក់​ទៅ​ក្រសួង បញ្ជាក់​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ​ក្រោយ​ពី​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ស្រុក​សង្កែ ដើម្បី​ធ្វើ​ការសាកសួរ ហើយ​រយៈពេល ៣​ម៉ោង​ក្រោយមក ជនរងគ្រោះ​ក៏​បាន​ស្លាប់...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងឡាយ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​ប្រជាធិបតេយ្យ​របស់​ប្រទេស

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ស្នើ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទ និង​ដោះលែង​យុវជន និង​សកម្មជន​ដែល​មាន​មនសិការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ធានា​ដល់​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ដោយ​គ្មាន​ការរើសអើង។ អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​សារព័ត៌មាន​តែងតែ​បាន​ចោទ​ជា​សំណួរ​ដល់​អ្នកស្រី​ពី​ការ​យល់ឃើញ​របស់​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី​សិទ្ធិមនុស្ស​ពី​បញ្ហា ឬ​សំណុំរឿង​មួយ​ចំនួន​នៅ​តុលាការ ទាំង​សំណុំរឿង​សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ជាដើម។ អ្នកស្រី​បាន​ថ្លែង​ថា ការសង្កេត​ជាទូទៅ​អាច​បរិយាយ​បាន តែ​រឿង​ដែល​អ្នកស្រី​តែង​គូស​បញ្ជាក់ និង​ដាក់​ជា​ចំណោទ​ទៅវិញ​ថា តើ​សកម្មជន​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​ក្តី រួម​គំនិត​ក្បត់​ក្តី តើ​គាត់​ក្បត់​ជាតិ​រឿង​អ្វី? តើ​កម្ពុជា​ពិតជា​ប្រទេស​មួយ​ដែល​សម្បូរ​ពលរដ្ឋ​ដែល​ក្បត់​ជាតិ​តាំងពី​ស្រុក​មាន​សង្គ្រាម​រហូត​ដល់​ប្រទេស​ដែល​ដាក់​ស្លាក​ស្ទើរ​គ្រប់​កន្លែង​ថា...

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ដើម្បី​កុំ​ឱ្យ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ក្បត់​ប្រយោជន៍​ជាតិ​ខ្មែរ

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដើម្បី​ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញពី​កម្ពុជា ដោយ​ការ​អនុវត្ត​នេះ​ត្រូវ​ធ្វើ​នៅ​ទូទាំង​ប្រទេស និង​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ដើម្បី​កុំ​ឱ្យ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ក្បត់​ប្រយោជន៍​ជាតិ​ខ្មែរ ហើយ​គិត​ប្រយោជន៍​ជនជាតិ​វៀតណាម​ខុសច្បាប់​ជា​ធំ។ ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​មន្ត្រី​គណបក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កុំ​ឱ្យ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ដែល​តែង​គិត​ប្រយោជន៍​ជន​បរទេស​ខុសច្បាប់​ជា​ធំ ជាង​ពលរដ្ឋ​ម្ចាស់​ប្រទេស។ ការ​លើកឡើង​របស់​ក្រុម​អ្នក​ឃ្លាំមើល ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ពន្យារពេល និង​សម្របសម្រួល​ការផ្លាស់ប្ដូរ​ទីតាំង ព្រមទាំង​ស្នើសុំ​ថវិកា​ខ្លះ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ចិញ្ចឹម​ជីវិត​នៅ​ពេល​ចេញ​ទៅវិញ​ជាដើម។ ក្រៅពី​សុំ​ពន្យារពេល និង​ផ្ដល់​ថវិកា សមាគម​វៀតណាម​ក៏​បាន​សុំ​សាលា​រាជធានី​ភ្នំពេញ​ជួយ​រក​ទីតាំង​ថ្មី​ឱ្យ​ជនជាតិ​វៀតណាម អាច​ចិញ្ចឹម​ត្រី​បន្ត​ទៀត​បាន ខណៈ​មន្ត្រី​ការបរទេស​វៀតណាម ស្នើ​មក​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​អត្ថប្រយោជន៍​សុខុមាលភាព និង​បន្ត​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម...

GDP៖ ស្រុក​ខ្មែរ​គួរតែ​លុបបំបាត់​ទោស​ក្បត់​ជាតិ ខណៈ​រដ្ឋាភិបាល​កំពុងតែ​ចោទ​ប្រកាន់​អ្នក​ប្រឆាំង​នឹង​ខ្លួន​ពី​ទោស​នេះ​ជាបន្តបន្ទាប់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ស្រុក​ខ្មែរ​គួរតែ​លុបបំបាត់​ទោស​ក្បត់​ជាតិ ដើម្បី​កុំ​ឲ្យ​អ្នក​ដឹកនាំ​នយោបាយ​យក​បញ្ញត្តិ​នៃ​ទោស​នេះ​ទៅ​ប្រើ​ដោយ​ខុស​ទំនង ដូចជា​ការចោទប្រកាន់​លើ​យុវជន​ការពារ​បរិស្ថាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ជា​ជន​ក្បត់​ជាតិ​ជាដើម។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​យុវជន​ការពារ​បរិស្ថាន ៣​រូប​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់។ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​ដឹកនាំ​មួយ​ចំនួន​តែងតែ​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ជន​ក្បត់​ជាតិ ដោយសារតែ​ពួកគេ​បញ្ចេញ​មតិ​រិះគន់ ឬ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច ឬ​ប្រឆាំង​នឹង​គោល​នយោបាយ​ណាមួយ​របស់​រដ្ឋាភិបាល​ដែល​កំពុងតែ​ក្តោប​ក្តាប់​អំណាច។ លោក​អះអាង​ថា ការ​ចោទ​មេដឹកនាំ​ប្រឆាំង​ដែល​តែង​ជំទាស់​ទៅ​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថា​ជា​ជន​ក្បត់​ជាតិ គឺ​មាន​តាំងតែពី​មុន​មក​ម៉្លេះ...

Latest news