AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2597 POSTS
0 COMMENTS
តើការសាមគ្គីផ្ទៃក្នុងជាតិរបស់កម្ពុជាអាចកើតមានទេ បើមេដឹកនាំនយោបាយនៅតែមិនអាចរួបរួមគ្នាដូចសព្វថ្ងៃនេះ?
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងថា ប្រសិនបើមេដឹកនាំនយោបាយធំៗនៅតែមិនយល់អំពីស្មារតីរួបរួមរបស់ជាតិទេ នោះអធិបតេយ្យជាតិ បូរណភាពទឹកដី និងឯករាជភាពដែលជាក្តីស្រមៃរបស់ប្រជាជន នឹងត្រូវឆេះខ្លោចវិនាសហិនហោចអស់នៅពេលខាងមុខជាមិនខាន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ថា ប្រសិនបើមេដឹកនាំនយោបាយ និងពលរដ្ឋអាចសហការតស៊ូស្វិតស្វាញជាមួយគ្នាដោយបង្ហាញនូវក្តីបារម្ភរវាងគ្នានិងគ្នានោះ គឺប្រាកដជាអាចបណ្ដុះនូវទឹកចិត្តជួយឈឺឆ្អាល និងចេះលះបង់ដើម្បីគ្នាទៅវិញទៅមកជាមិនខាន។
លោកអះអាងថា កម្ពុជាត្រូវតែឈរលើមាគ៌ាឆ្ពោះទៅរកកំណែទម្រង់អភិបាលកិច្ចល្អតាមគោលការណ៍នីតិរដ្ឋបែបផែនប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដើម្បីឲ្យកម្ពុជាចៀសផុតពីហានិភ័យនៃវិនាសកម្មទាំងឡាយដែលបណ្តាលមកពីវិបត្តិនយោបាយដែលពលរដ្ឋខ្មែរកំពុងប្រឈមអស់រយៈពេលរាប់សិបឆ្នាំមកហើយនោះ។
លោក មាជ សុវណ្ណារ៉ា...
តើគណបក្សដែលទើបនឹងបង្កើតថ្មីជាការរៀបចំរបស់អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី មែនដែរឬទេ?
សកម្មជនបក្សប្រឆាំង រិះគន់ថា ការបង្កើតគណបក្សនយោបាយថ្មីៗដែលកើតចេញពីមន្ត្រីគណបក្សសង្គ្រោះជាតិ គឺជាការផ្តល់នូវមហាសំណាង និងជួយសម្រេចផែនការកម្ទេចអ្នកប្រជាធិបតេយ្យ និងស្មារតីតស៊ូរបស់គណបក្សសង្គ្រោះជាតិ ដែលវាដូចគ្នាទៅនឹងសម្ដីលោក ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកនឹងកម្ទេចចលនាប្រឆាំងឲ្យសាបសូន្យដល់ឫសគល់។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំងបានលាតត្រដាងពីផែនការនៃការបើកគណបក្សបេះដូងជាតិ ដែលមានការជ្រោមជ្រែងពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily...
ក្រុមអ្នកតស៊ូមតិសង្ស័យពីការធ្វើចត្តាឡីស័ករបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន
បញ្ញវន្តខ្មែរនៅក្រៅស្រុក ដាក់ការសង្ស័យថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន ដើម្បីគេចពីប្រមុខការទូតរបស់ប្រទេសអង់គ្លេស ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ដ៏ឆាប់ខាងមុខប៉ុណ្ណោះ។ ពួកគេនិយាយថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន មានហេតុផលមិនទំនងច្រើនណាស់។
ការសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសលុបចោលកម្មវិធីជួបមន្ត្រីការទូតរបស់អង់គ្លេស ក្រោមហេតុផលថា លោកបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺ Covid-19។
អ្នកវិភាគនយោបាយ សង្គម...
ចិនបង្ហោះយន្តហោះ៧គ្រឿងទន្ទ្រានដែនអាកាសតៃវ៉ាន់ជាថ្មីទៀត បន្ទាប់ពីយន្តហោះ២៨គ្រឿងបានបំពានដូចគ្នានេះរួចហើយ
សារព័ត៌មានតៃវ៉ាន់ Taiwan News បានធ្វើសេចក្ដីរាយការណ៍ដោយស្រង់ប្រភពរបស់ក្រសួងការពារជាតិតៃវ៉ាន់ មកថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មិថុនា ប្រទេសចិនបានបង្ហោះយន្តហោះចម្បាំងរបស់ខ្លួនចំនួន ៧គ្រឿងឱ្យហោះហើរចូលដែនអាកាសតៃវ៉ាន់ ដែលនេះជាលើកទី៦ នៃការរំលោភដែនអាកាសតៃវ៉ាន់ នៅក្នុងខែមិថុនា នេះ។
យោងតាមក្រសួងការពារជាតិតៃវ៉ាន់ កងទ័ពជើងអាកាសរំដោះប្រជាជនចិន បានបង្ហោះយន្តហោះចម្បាំងចូលខាងក្នុងដែនអាកាសតៃវ៉ាន់ នៅថ្ងៃទី១៧ ខែមិថុនា ដែលមានចំនួន ៧គ្រឿងនេះ គឺជាលើកទី២ បន្ទាប់ពីចិនបានបង្ហោះយន្តហោះចម្បាំងចំនួន ២៨គ្រឿងកាលពីថ្ងៃទី១៥ មិថុនា។...
ពលរដ្ឋរិះគន់វិធានការទប់ស្កាត់បទល្មើសរបស់អភិបាលខេត្តកោះកុងគ្មានប្រសិទ្ធភាព
ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានអះអាងថា ក្រុមហ៊ុន ឬឈ្មួញពុះដីឡូត៍ បានដឹកយកដីចាក់លុបចំណីព្រែកធម្មជាតិដែលជាដីសាធារណៈរបស់រដ្ឋ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានកើតឡើងយ៉ាងអណាធិបតេយ្យ នាំឲ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ជម្រកមច្ឆាសមុទ្រ និងបណ្តាលឲ្យទឹកសមុទ្រតំបន់នោះប្រែជាល្អក់។
ប្រជានេសាទនៅតាមដងព្រែកកោះប៉ោ បានឲ្យដឹងនៅថ្ងៃសុក្រ ថា សកម្មភាពរបស់ក្រុមហ៊ុន ឬម្ចាស់ដីឡូត៍មួយចំនួន បានដឹកដីចាក់លុបចំណីព្រែក ប៉ុន្តែមិនឃើញមានមន្ត្រីស្ថាប័នជំនាញ ឬអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់នោះទេ។ ជាងនេះទៀត អាជ្ញាធរហាក់មានចេតនាលាក់បាំងអត្តសញ្ញាណម្ចាស់ក្រុមហ៊ុន...
អ្នកវិភាគនៅតែគ្មានជំនឿលើប្រធានថ្មី គ.ជ.ប ដែលទើបត្រូវបានតែងតាំងដោយបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា លោក ប្រាជ្ញ ចន្ទ ដែលគណបក្សប្រជាជនកម្ពុជា ទើបនឹងចាត់តាំងជាប្រធានថ្មី គ.ជ.ប នៅពេលនេះ គឺជាបុគ្គលមានប្រវត្តិអាស្រូវ ដូចជាកាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាដើម ហើយនៅពេលនេះគេប្រើគាត់ដើម្បីជាឈ្នាន់ប្លន់អំណាចតាមរយៈគណៈកម្មាធិការនេះតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានជ្រើសតាំងដោយគណបក្សកាន់អំណាចឲ្យចូលទៅកាន់តំណែងជំនួសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែលទើបនឹងលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម...
អ្នកឃ្លាំមើលស្នើសុំសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់
ក្រុមអ្នកឃ្លាំមើលសង្គម ស្នើសុំឲ្យសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួននាពេលកន្លងមក ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ ខែមិថុនា ថា សូមសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយអន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះឱ្យមានសេរីភាពឡើងវិញគ្រប់ៗគ្នាផង។
លោកលើកឡើងថា យុវជនបរិស្ថានទាំងនោះទើបតែមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះ...
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញលើករណីចាប់ខ្លួនសកម្មជនបរិស្ថាន ដើម្បីកែលំអប្រព័ន្ធយុត្តិធម៌សង្គម
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញករណីចាប់ខ្លួនសកម្មជនបរិស្ថានបីរូបកាលពីពេលថ្មីៗនេះ ដើម្បីកែលំអប្រព័ន្ធយុត្តិធម៌សង្គមឲ្យបានល្អប្រសើរឡើងវិញ និងបញ្ឈប់ការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីយុវជនបរិស្ថាន ៣នាក់ដែលសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះក្រោមការចោទប្រកាន់ថា ដោយសារតែពួកគេបម្រើការឲ្យអង្គការចាត់តាំងខុសច្បាប់មកពីក្រៅប្រទេស។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែមិថុនា ថា ក្រុមអង្គការសង្គមស៊ីវិលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីចាប់ខ្លួនសកម្មជនបរិស្ថានទាំងនេះ ព្រោះថាក្នុងនោះមានយុវជន ៣រូបត្រូវបានចាប់ខ្លួន ចំណែកយុវជន ១រូបផ្សេងទៀតមកទល់នឹងពេលនេះ ខាងសាច់ញាតិមិនទាន់បានទទួលដំណឹងនៅឡើយទេ ក្រោយអាជ្ញាធរស្រុកកោះធំ...
ជំនួបកំពូលរវាងមេដឹកនាំអាមេរិកនិងរុស្ស៊ី នាំឲ្យបិទបញ្ចប់ភាពតានតឹងការទូតរវាងប្រទេសមហាអំណាចទាំងពីរ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីរុស្ស៊ី លោក Vladimir Putin បានបញ្ចប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំ ២រូបនេះកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយឈានទៅដល់ការបញ្ចប់ភាពតានតឹងផ្នែកការទូតរវាងមហាអំណាចប្រទេសទាំងពីរ។
តាមទីភ្នាក់ងារព័ត៌មាន AP មេដឹកនាំទាំងពីរនេះបានយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីររៀងៗខ្លួនទៅប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីមូស្គូ វិញ។
តាមប្រភពដដែលនេះ មេដឹកនាំទាំងពីរក៏ឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងថ្មីជំនួសកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងប្រទេសទាំងពីរ សំដៅរឹតត្បិតការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលជាអាវុធប្រល័យលោក។
តែយ៉ាងណា មេដឹកនាំទាំងពីរមានទស្សនៈខុសគ្នានៅឡើយចំពោះបញ្ហាតានតឹងមួយចំនួន ដោយរួមមានទាំងបញ្ហាវាយប្រហារគ្នាតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងជំនួបនោះ មេដឹកនាំរុស្ស៊ី លោក Putin...
បណ្ឌិត សុខ ទូច ចោទជាសំណួរថា ហេតុអ្វីស្ថាប័នពាក់ព័ន្ធថាខ្មែរអស់ត្រីហូប?
មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញការភ្ញាក់ផ្អើលក្រោយពីក្រសួងកសិកម្មកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជាខ្វះត្រីដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើងនៅលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី១៧ ខែមិថុនា ដោយចោទជាសំណួរថា ហេតុអ្វីគ្រាន់តែពលរដ្ឋវៀតណាមឡើងគោក និងលែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធនៅកម្ពុជាអះអាងថា កម្ពុជាខ្វះត្រីហូប ខណៈប្រទេសជិតខាងមានប្រជាជនច្រើនជាងកម្ពុជា មានពូជត្រីតិចជាងកម្ពុជា ហើយនៅតែមានលទ្ធភាពដឹកត្រីចូលមកកម្ពុជាថែមទៀត?
លោកលើកឡើងទៀតថា បើឡាវខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថាខ្វះត្រីទទួលទាន វាដូចជាចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង...