36 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា សកម្មជនបរិស្ថានមិនបានធ្វើសកម្មភាពបំផ្លាញសង្គមជាតិ និងប្រព្រឹត្តផ្ទុយពីច្បាប់ទេ

ក្រុមសិទ្ធិមនុស្សក្នុងស្រុក អះអាងថា សកម្មភាពរបស់យុវជនចលនាមាតាធម្មជាតិ ក៏ដូចសកម្មភាពសកម្មជនបរិស្ថានដែលបានធ្វើសកម្មភាពការពារបរិស្ថានកន្លងមក មិនបានប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា នោះទេ។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ខ្លួន ដែលបានកាត់ទោសឲ្យសកម្មជនបរិស្ថានរបស់អង្គការចលនាមាតាធម្មជាតិ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ នៅថ្ងៃពុធ នេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា នេះថា...

គណបក្សក្រៅរដ្ឋាភិបាលថា ការបញ្ចប់ការបិទខ្ទប់ គឺជាវិធីសាស្ត្រដែលអាចជួយបើកចរន្តសេដ្ឋកិច្ចឡើងវិញ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ការសម្រេចបញ្ចប់ ការបិទខ្ទប់ ហើយបើកឲ្យដំណើរការឡើងវិញនូវភូមិសាស្ត្រទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាភិបាលកម្ពុជា គឺជាវិធីសាស្ត្រដែលអាចជួយបើកចរន្តសេដ្ឋកិច្ច របស់ពលរដ្ឋឡើងវិញ ក្នុងគ្រាលំបាកនេះ។ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ឧសភា នេះថា ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19 បន្ទាប់ពីបញ្ចប់ការបិទខ្ទប់នេះ រដ្ឋាភិបាលត្រូវតែដាក់វិធានការ...

វៀតណាមបញ្ជូនយោធាទៅល្បាតតាមព្រំដែន កម្ពុជា-វៀតណាម រាប់រយនាក់ ក្រោមហេតុផលទប់ស្កាត់ការចម្លងវីរុសCovid-19

រដ្ឋាភិបាលវៀតណាម បានបញ្ជូនយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើរល្បាតតាមព្រំដែន កម្ពុជា-វៀតណាម ក្រោមហេតុផលដើម្បីការពារពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ដែលកំពុងរស់នៅកម្ពុជា ឆ្លងដែនចូល ប្រទេសវៀតណាមដោយខុសច្បាប់ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺ Covid-19 កាលពីដើមខែឧសភានេះ។ ការសែត VN Express International របស់ប្រទេសវៀតណាម បានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រដ្ឋាភិបាល វៀតណាម បានបញ្ជូនយោធា ជាង៣០០នាក់ ទៅកាន់ព្រំដែនកម្ពុជា...

មន្ត្រីបក្សប្រឆាំងថា ពលរដ្ឋ និងអ្នកនយោបាយខ្មែរ មិនត្រូវទុកទឹកដីរបស់ខ្លួនឲ្យបរទេសជិតខាងរៀបចំជំនួសនោះទេ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ទឹកដីខ្មែរ បាត់បង់ក៏ដោយសារពលរដ្ឋ ពេលបានទឹកដីមកវិញ ក៏ដោយសារពលរដ្ឋដែរ ដូច្នេះក្នុងនាមជាជនជាតិមានទឹកដីពិតប្រាកដមួយ មិនត្រូវបណ្តែតបណ្តោយឲ្យបរទេសជិតខាង គិតគូរវាសនាទឹកដីខ្មែរ ជំនួសខ្មែរម្ចាស់ប្រទេសនោះទេ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរនៅលើគណនី Facebook របស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះថា ទាំងអ្នកយោបាយខ្មែរ និងពលរដ្ឋខ្មែរ មិនត្រូវទុកវាសនាខ្លួន និងប្រទេសជាតិរបស់ខ្លួន...

តើអ្វីខ្លះជាហានិភ័យក្នុងការគ្រប់គ្រងមេរោគកូវីដ១៩ ដោយរដ្ឋាភិបាលលោកហ៊ុន សែន?

ភាពជាអ្នកដឹកនាំរបស់លោកហ៊ុន សែន ក្នុងការគ្រប់គ្រងប្រទេស កម្ពុជាក្នុងរយៈពេលជិត៤០ មកឆ្នាំនេះ អាចលាតត្រដាងបានច្បាស់តាមរយៈការ គ្រប់គ្រងជម្ងឺឆ្លងកូវីដ១៩ និងការជួយពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ននេះ។ តើសមត្ថភាពរបស់លោក វិធានការនានា និងលទ្ធភាពរបស់លោក ក្នុងការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ មានភាពប្រាកដនិយម គួរឲ្យទុកចិត្តដែរ ឬទេ? កម្ពុជាក្រោមការគ្រប់គ្រងនៃគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែន ក្នុងអំឡុងពេលបួនទសវត្សរ៍កន្លងមកនេះ បានក្លាយជាប្រទេសក្រីក្របំផុត និងពុករលួយបំផុតក្នុងចំណោមបណ្តាប្រទេសកំពុង អភិវឌ្ឍន៍នានាក្នុងពិភពលោក។ សហគមន៍ជាតិ និងអន្តរជាតិដែលរិៈគន់ការដឹកនាំរបស់លោកហ៊ុន សែនបានដាក់ការទទួលខុសត្រូវទាំងស្រុងទៅលើលោកហ៊ុន សែន ក្នុងនាមជាមេដឹកនាំនៃជាតិមួយ។ ប៉ុន្តែលោកហ៊ុន សែន ប្រកាសអំពីមោទនភាពរបស់លោកថា លោកបានធ្វើឲ្យប្រទេសជាតិរីកចម្រើនគ្រប់វិស័យ ហើយពលរដ្ឋរស់នៅដោយសម្បូរសប្បាយសុខដុមរមនា។ ប៉ុន្តែ ក្រុមអ្នករិៈគន់ថា លោកហ៊ុន សែន ជាមេដឹកនាំផ្តាច់ការនិងគ្មានសមត្ថភាពដឹកនាំប្រ ទេសទេ ដោយសារតែគ្មានទស្សនៈវិស័យជាតិច្បាស់លាស់ គ្មានផែនការអភិវឌ្ឍន៍ជាតិច្បាស់លាស់ គ្មានវិធានការ ឬស្តង់ដាអនុវត្តន៍ការងារច្បាស់លាស់ និងគ្មានលទ្ធភាពធ្វើឲ្យមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋរស់នៅក្នុងកំរិតជីវភាព សមរម្យ និងប្រកកបដោយសុភមង្គលនោះឡើយ។ នេះជាបញ្ហាដែលអ្នករិៈគន់ចាត់ទុកថា ជាហានិភ័យខ្ពស់សំរាប់កម្ពុជា ប្រសិនបើគេចង់ធ្វើការវិភាគវែកញែកដើម្បីបញ្ជាក់អំពីភាពឡូស៊ិក នៃការអះអាងរបស់លោកហ៊ុន សែន និងទស្សនៈក្រុមអ្នករិៈគន់ ដូច ដែលបានលើកឡើងខាងលើ ប្រហែលជាគេត្រូវលើកយកភស្តុតាងជាក់ស្តែងជាច្រើនមកធ្វើការពន្យល់ដ៏វែងអន្លាយមួយ។ ប៉ុន្តែ ដើម្បីងាយស្រួលយល់គេអាចពិនិត្យមើលរបៀបគ្រប់គ្រងនៃការរីករាល ដាលមេរោគកូវីដ១៩ និងចំណាត់ការជួយពលរដ្ឋក្នុងពេលបច្ចុប្បន្ននេះ។ តើលោកហ៊ុន សែន បាន និង កំពុងធ្វើអ្វីខ្លះក្នុងអំឡុងពេលផ្ទុះការឆ្លងមេរោគកូវីដ១៩ អាចនាំមកនូវហានិភ័យ? នៅតំណាក់កាលដំបូងនៃការផ្ទុះមេរោគកូវីដ១៩ ក្នុងទីក្រុងអ៊ូហាននៃប្រទេសចិននាចុងឆ្នាំ២០១៩ ក្រុមសង្គមស៊ីវិល អ្នកវិភាគអំពីបញ្ហាសង្គមអ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកបច្ចេកទេសនានា បានសម្តែងការព្រួយបារម្ភ និងស្នើរអោយ លោកហ៊ុន សែន ដាក់ចេញនូវវិធានការការពារមួយចំនួន ដោយរួមទាំងការបិទជើងយន្តហោះផ្ទាល់ ពីប្រទេសចិនជាបណ្តោះអាសន្ន។ លោកហ៊ុន សែន មិនមែន ត្រឹមតែធ្វើមិនដឹងមិនឮនោះទេ តែលោកថែមទាំងបានគំរាមគេឯង ដោយរួមទាំងអ្នកណាដែលពាក់ម៉ាស់ តាមការណែនាំរបស់អ្នកជំនាញ និងក្រសួងសុខាភិបាលផងដែរ។ បើគេពិនិត្យមើលចំណុចនេះ វាអាចឆ្លុះបញ្ចាំងបានថា លោកហ៊ុន សែនមិនបានរៀបចំផែនការរួម ឬផែនការមេជាក់លាក់ក្នុងការត្រៀមការពារ និងទប់ទល់ចំពោះការផ្ទុះឡើងនៃការឆ្លងមេរោគ កូវីដ១៩ ជាយថាហេតុនោះទេ។ ជាងនេះទៅទៀត លោកប្រកបដោយ អំនួតថា ទាល់តែដល់ ថ្ងៃ៣១ កុម្ភៈ ទើបកម្ពុជាមានការឆ្លងមេរោគ កូវីដ១៩។ ជាធម្មតា ប្រតិទិនសាកលគ្មានទេថ្ងៃ៣១ ក្នុងខែកុម្ភៈ ដោយខែនេះ គឺមានត្រឹមតែថ្ងៃទី...

ប្រធានបក្សឆាំងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក

មេដឹកនាំបក្សសង្គ្រោះជាតិ អះអាងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា រវាងខ្មែរ និងខ្មែរ ដោយមិនមែនចេះតែបំបែកបំបាក់ខ្មែរ ដើម្បីមហិច្ឆិតារៀងៗខ្លួននោះទេ។ ប្រធានបក្សប្រឆាំងដែលកំពុងរឹតត្បិតសេរីភាពលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះថា អ្វីៗត្រូវតែចាប់ផ្តើមចេញពីការផ្សះផ្សារវាង ខ្មែរ និង ខ្មែរ ដូចជាការស្គាល់សុខទុក្ខរបស់ពលរដ្ឋ ការចេះស្រឡាញ់រាប់អានគ្នា និងចេះចូលរួមជួយគ្នាក្នុងគ្រាលំបាក ជាដើម។ លោក...

ក្រសួងព័ត៌មាន ព្រមានវិធានការច្បាប់លើអ្នកសារព័ត៌មានផ្សាយរឿងCovid-19

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា នេះ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អ្នកសារព័ត៌មានទាំងឡាយណាដែលផ្សាយរឿងCovid-19 នៅតំបន់ក្រហម និងថតរថយន្តសង្គ្រោះបន្ទាន់រួចធ្វើ               អត្ថាធិប្បាយផ្ទាល់ ដែលធ្វើឱ្យសាធារណជនភ័យច្រឡំ បង្កភាពជ្រួលច្របល់ក្នុងសង្គម។ ការព្រមានរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួន កាលពីយប់ថ្ងៃទី៣ ខែឧសភា បានចុះយកព័ត៌មាន និងផ្សាយផ្ទាល់ ករណីរថយន្តពេទ្យដឹកអ្នកជំងឺ Covid-19 ជាច្រើនគ្រឿងបាន           កកស្ទះនៅមុខ ពហុកីឡាដ្ឋានអូឡាំពិក។ ក្រៅពីផ្សាយផ្ទាល់រឿងរថយន្តកកស្ទះហើយ ក៏មានសម្ភាសន៍អ្នកជំងឺ Covid-19 ជាង ២០នាក់ នៅឈរនៅជិតនោះ ដោយខាងគ្រូពេទ្យមិនទាន់បានចូលឲ្យសម្រាកព្យាបាល បើទោះបីជាពួកគេបាននាំគ្នាដេកលើសួននៅនៃស្តាតអូឡាំពិក អស់រយៈពេល ពេញមួយយប់ទៅហើយក្ដី។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា កន្លងមកអ្នកសារព័ត៌មានជាតិ និងបរទេសមួយចំនួន...

អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដី ដែលមានសកម្មភាពឈូសឆាយព្រៃកោងកាង នៅឃុំស្រែអំបិល

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានដឹកនាំមន្ត្រីមន្ទីរស្ថាប័នជំនាញចុះពិនិត្យទីតាំងដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលមានសកម្មភាព ប្រើគ្រឿងចក្រឈូសឆាយនាពេលកន្លងមក។ ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិដោយខុសច្បាប់។ មន្ត្រីរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែឧសភានេះថា បន្ទាប់ពីបានចុះដល់ទីតាំងដីជាក់ស្តែង និងពិនិត្យតាមផែនទីគំនូសបង្ហាញទីតាំងដីមានសកម្មភាពឈូសឆាយដីព្រៃកោងកាង...

ជំនួបរដ្ឋមន្ត្រីការបរទេសG-7 ផ្ដោតលើបញ្ហារុស្ស៊ីចិនអ៊ីរ៉ង់កូរ៉េខាងជើងស៊ីរីអាហ្គានិស្ថានតែបញ្ហាភូមាគឺជារឿងថ្មីបំផុត

ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន G-7  បានបើកកិច្ចប្រជុំរបស់ខ្លួន ដោយជួបគ្នាផ្ទាល់ ជាលើកដំបូង ចាប់តាំងពីជំងឺកូវិដ-19 ផ្ទុះខ្លាំងនៅ ពាក់កណ្ដាលឆ្នាំ២០២០។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG-7  ប្រព្រឹត្តទៅនៅ ប្រទេសអង់គ្លេស ដែលមានរយៈពេល៣ថ្ងៃ បានធ្វើឡើង តាំងពីថ្ងៃចន្ទទី៣ឧសភា។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅពេញមួយថ្ងៃនៅថ្ងៃអង្គារទី៤ ខែឧសភា ដោយ ពិភាក្សាលើបញ្ហាជាច្រើន អំពីបញ្ហាដែលពិភពលោកកំពុងជួបផលវិបាក ក្នុងនោះ មានបញ្ហាវិបត្តិនៅ ប្រទេសភូមា...

IDEA TALK៖ ហេតុអ្វីមានការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងស្របពេលផលិតផលក្នុងស្រុកគ្មានទីផ្សារ

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «ហេតុអ្វីមានការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងដ៏ធំ ស្របពេលផលិតផលកសិកម្មក្នុងស្រុករបស់ខ្មែរគ្មានទីផ្សារ»៕

Latest news