36 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ តើ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​តាម​ទំនើង​ចិត្ត នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​បែប​ណា​ដល់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​តាម​ទំនើង​ចិត្ត នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​បែប​ណា​ដល់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ?»។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដែល​សម្របសម្រួល​ដោយ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃ​អង្គារ ទី​២៣ ក្រោយ​ផ្អាក​សកម្មភាព​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់ពី​លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាលពី​ពេល​កន្លងទៅ។ លេខាធិការដ្ឋាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា សមាគម​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ឯ​ហាង​កាហ្វេ Coffee Culture ក្នុង​សង្កាត់​ទួលទំពូង២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ស្ដីពី​ជំហរ​របស់​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស...

អាស៊ាន​ទាត់​ចោល​សំណើ​ចិន សុំ​ឱ្យ​មេ​រដ្ឋប្រហារ​ភូមា​ចូលរួម​ប្រជុំ​កំពូល​ចិន-អាស៊ាន

ចិន នៅតែ​ព្យាយាម​ចង់​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​វិច្ឆិកា ប៉ុន្តែ​ទាំង​ចិន និង​របប​សឹក​ភូមា បន្ត​បាក់​មុខ​ម្ដង​ទៀត ព្រោះ​តែ​ក្រុម​ប្រទេស​៤ ក្នុង​សមាគម​អាស៊ាន បាន​សម្រេច​ទាត់​ចោល​ដោយ​ប្រាប់​ចិន​ថា មិន​អាច​ឱ្យ​តំណាង​របប​សឹក​មក​ចូលរួម​បាន​ឡើយ លុះត្រាតែ​របប​នេះ​អនុវត្ត​តាម​សេចក្ដី​សម្រេច ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ជា​មុន​សិន។ សេចក្ដី​សម្រេច ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​ពួក​យោធា​អនុវត្ត គឺ៖ ទី​១ ការ​បើក​ផ្លូវ​ចរចា​ជាមួយ​ក្រុម​ប្រឆាំងទី​២ ការ​បញ្ចប់​អំពើ​ហិង្សាទី​៣ ការ​បើក​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​ភាគី​ក្រុម​ប្រឆាំងទី​៤ ទទួល​យក​ជំនួយ​មនុស្សធម៌និង​ទី​៥...

ក្រសួង​ទេសចរណ៍៖ ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​អុំទូក​មាន​ទេសចរ​ដើរ​កម្សាន្ត​ជាង ១៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក។ រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ប្រទេស​ចំនួន ៦​កន្លែង​ដែល​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ដើរ​លេង​កម្សាន្ត ក្នុង​នោះ៖ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​ប្រជាប្រិយភាព​សម្រាប់​ឱកាស​ឈប់​សម្រាក​ឆ្នាំ​នេះ គឺ​មាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ គឺ​ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់។ខេត្ត​កំពត ជាប់​លំដាប់​លេខ​២ គឺ​មាន​ភ្ញៀវ​ជាង ១​ម៉ឺន ៥​ពាន់​នាក់​ចូល​លេង​កម្សាន្ត។ខេត្ត​សៀមរាប លំដាប់​ទី​៣...

អាជ្ញាធរ​ប្រកាស​អាសន្ន​ឲ្យ​ពលរដ្ឋ​ខណ្ឌ​ដង្កោ​និង​កំបូល​ត្រៀម​បង្ការ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រកាស​ភាព​អាសន្ន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​សណ្ដ​ស្ទឹង​ព្រែកត្នោត ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​នាំគ្នា​ត្រៀម​បង្ការ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ដែល​កំពុង​ហក់​ឡើង​សាជាថ្មី​ម្តង​ទៀត​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើង​ពី​វិធានការ​ទប់ស្កាត់​លើ​បញ្ហា​នេះ​ផង​ដែរ។ រដ្ឋបាល​ខណ្ឌ​ដង្កោ និង​រដ្ឋបាល​ខណ្ឌ​កំបូល បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទៅកាន់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​នៃ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល ទាំងអស់ ត្រូវតែ​ដាក់​វិធានការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព ដើម្បី​បង្ការ និង​បញ្ចៀស​ការ​ខូចខាត​នានា​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ឡើង​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​នៅ​ពេលនេះ។ ប្រភព​ដដែល​អះអាង​ថា បច្ចុប្បន្ន ស្ថានភាព​ទឹក​ស្ទឹង​ព្រែកត្នោត បាន​ហក់​ឡើង​ជាបន្តបន្ទាប់​ដែល​បណ្តាល​មកពី​ជំនន់​នៅ​ផ្នែក​ខាងលើ បាន​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល មាន​កម្ពស់​ដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន...

ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ​ចេញ​មុខ​អន្តរាគមន៍​បញ្ចប់​ទំនាស់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត

អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​នៅ​ពេល​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​លាលែង​ដើរ​ចេញ​ពី​អង្គភាព។ ប្រភព​ព័ត៌មាន​ដែល​ជឿ​ទុកចិត្ត បាន​ផ្តល់​ឯកសារ​សម្ងាត់​ឱ្យ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា បញ្ជាក់​ថា លោក អ៊ុំ រាត្រី ដែល​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​ភ្លាមៗ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។ ការ​ព្យាយាម​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា កន្លងទៅ​នេះ​របស់​អភិបាល​ខេត្ត​បន្ទាយមានជ័យ គឺ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​ជាច្រើន​ខែ​មក​ហើយ​រវាង​បុគ្គលិក​សុខាភិបាល​ចំនួន ១១​រូប​ជាមួយ​នឹង​ប្រធាន​មន្ទីរពេទ្យ លោក ឱក ទីនណា។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា...

លោក សម រង្ស៊ី៖ កម្ពុជា​ក្លាយ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន​ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ​ដើម្បី​ពិសោធ​វ៉ាក់សាំង​ទាំងនោះ ខណៈ​លោក ហ៊ុន សែន សម្ដែង​មោទកភាព​ចំពោះ​វ៉ាក់សាំង​របស់​ចិន​ពេញ​ទំហឹង។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នេះ​ថា គ្រោះថ្នាក់​សម្រាប់​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ​តែងតែ​កើត​មាន​ឡើង​នៅ​ពេល​ណា​ដែល​អ្នក​កាន់​អំណាច​យក​រឿង​នយោបាយ មក​លាយឡំ​ជាមួយ​រឿង​សុខាភិបាល​ដូច​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ករណី​នៅ​ប្រទេស​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ជន​ផ្ដាច់ការ​តែងតែ​ធ្វើ​សេចក្តី​សម្រេច​គ្រប់​បែប​យ៉ាង​តែ​ម្នាក់ឯង និង​ដោយ​អត្តនោម័តិ...

ស្ត្រី​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​ចាប់ផ្ដើម​ផ្ដោត​លើ​ការ​បញ្ចប់​ការ​ឈ្លានពាន​ពី​សំណាក់​ចិន

ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន កំពុង​តែ​ប្រព្រឹត្ត​ទៅ គេ​សង្កេត​ឃើញ​បេក្ខជន​ជាច្រើន​បាន​កំណត់​គោល​នយោបាយ​សំខាន់ៗ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​របស់​ប្រទេស​នេះ។ បេក្ខជន​ខ្លះ​ផ្ដោត​សំខាន់​លើ​បញ្ហា​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។ បេក្ខជន​ខ្លះ​សន្យា​បោស​សម្អាត​អំពើ​អយុត្តិធម៌ និង​អំពើពុករលួយ។ តែ​សម្រាប់​អ្នកស្រី Leni Robredo ចាប់ផ្ដើម​ផ្ដោត​លើ​ជម្លោះ​ដែនសមុទ្រ​ជាមួយ​នឹង​ប្រទេស​ចិន។ បើ​ទោះ​ជា​បច្ចុប្បន្ន អ្នកស្រី Leni Robredo ជា​អនុ​ប្រធានាធិបតី​ពិតមែន តែ​អ្នកស្រី​គឺជា​អនុ​ប្រធានាធិបតី​មកពី​បក្ស​ប្រឆាំង។ អ្នកស្រី​មិន​គាំទ្រ​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែល​មាន​ភាព​ទោរទន់​ទៅ​រក​ចិន នោះ​គឺ​ករណី​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ប្រទេស​ធំ​នេះ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន ABS...

គណបក្ស​បេះដូង​ជាតិ​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ចំពោះ​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​រឿង​ចុះបញ្ជី

គណបក្ស​បេះដូង​ជាតិ កំពុង​រៀបចំ​បណ្តឹង​ដាក់​ទៅ​តុលាការ​កំពូល ប្រឆាំង​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បាន​បញ្ជាក់​ថា ខ្លួន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កំពូល ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដែល​បដិសេធ​មិន​ទទួល​ចុះបញ្ជី​គណបក្ស​ថ្មីថ្មោង​មួយ​នេះ។ តាមរយៈ​សារ​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ លោក សៀម ភ្លុក ដែល​ជា​ប្រធាន​គណបក្ស​បេះដូង​ជាតិ បញ្ជាក់​ថា នៅ​ពេលនេះ​ខ្លួន​កំពុង​រៀបចំ​បណ្តឹង​តាម​នីតិវិធី​ច្បាប់​ដាក់​ទៅ​តុលាការ​កំពូល។ លោក​បន្ត​ថា ការ​ដាក់​បណ្តឹង​តវ៉ា​នេះ ក្រោយ​ពី​រូបលោក​ទទួល​បាន​លិខិត​ច្រានចោល​ជា​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ។ ក្រសួង​មហាផ្ទៃ បាន​សម្រេច​ទាត់​ចោល​ការ​សុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​នៅ​ក្រសួង​មហាផ្ទៃ...

អ្នកវិភាគ​និង​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​លោក សុខ ឥសាន

ពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម និង​អ្នកវិភាគ​នយោបាយ ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​រិះគន់​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចំអក​ឱ្យ​អ្នក​ដែល​ចាត់ទុក​សហរដ្ឋ​អាមេរិក​ថា​ជា​បិតា​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​ជឿនលឿន​ផ្នែក​ការ​គោរព​សិទ្ធិមនុស្ស។ សារ​នយោបាយ​របស់​លោក សុខ ឥសាន ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នេះ ក្រោយ​ពី​លោក​បាន​តិះទៀន​អ្នក​សរសើរ​សហរដ្ឋ​អាមេរិក​ថា​ជា​ប្រទេស​ដែល​ល្អ​ឯក​លើស​គេ​ក្នុង​ពិភពលោក។ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា វា​ពិត​ជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​អ្នក​នាំពាក្យ​ចាស់​វស្សា​រូប​នេះ​អាច​ប្រើប្រាស់​ភាសា​ដែល​ពិបាក​ទទួល​យក​ដូច្នេះ។ ប្រភព​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្នក​នយោបាយ​បន្ត​សាបព្រោះ និង​ប្រើ​ភាសា​អសុរោះ​បែប​នេះ វា​នឹង​នាំ​ឱ្យ​មាន​ផល​នៃ​វប្បធម៌​មិន​ល្អ​នៅ​ក្នុង​សង្គម។ ចំណែក​លោក...

Latest news