37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5894 POSTS
0 COMMENTS

ដើម​ខែ​កញ្ញា​នេះ សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួន​២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​រយៈពេល ៥​ថ្ងៃ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា នេះ​ថា ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន ១៧​ករណី​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឲ្យ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​ការ​បង្ខាំង និង​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​ដែល​មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន...

បណ្ឌិត សុខ ទូច ត្អូញត្អែរ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ត្អូញត្អែរ​ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប បន្ត​ការ​ល្បាត និង​បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​ចំនួន ៨​ទីតាំង​ដែល​បង្ក​ឡើង​ដោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​ពិត​ជា​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​តែង​ជួយ​សហការ និង​សម្របសម្រួល​ការងារ​ជាមួយ​ក្រុម​ការងារ​រាជបណ្ឌិត្យសភា​កម្ពុជា​កន្លង​មក ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។ បណ្ឌិត សុខ ទូច លើកឡើង​ថា ក្រោយ​ការ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ក្រុម​ការងារ បាន​កំណត់​មុខសញ្ញា​អ្នក​ដែល​បាន​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​តេជោ​សែន​ឫស្សី​ត្រឹប...

IDEA TALK៖ តើ​ការ​ចូលរួម​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​របស់​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​សារសំខាន់​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ចូលរួម​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​របស់​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​សារសំខាន់​បែប​ណា?»។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណាជីប ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​កញ្ញា នេះ​ថា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បាន​ដាក់​ញត្តិ​ដើម្បី​សុំ​ការ​ផ្តល់​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ជិត ២​សប្តាហ៍ ក្រោយ​ពេល​លោក​ចាប់ផ្តើម​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រុម​ប្រឆាំង​ចោទ​ថា​ជា​ចោរ​លួច​ជាតិ​មាន​ទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត។ កាលពី​ថ្ងៃទី​២៣ ខែ​សីហា តុលាការ​កំពូល​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ណាជីប ដែល​ជំទាស់​នឹង​ការ​ផ្ដន្ទាទោស​រូបលោក​នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ទៅ​នឹង​រឿងអាស្រូវ​ពុករលួយ​ទំហំ​រាប់​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​ចោទ​ថា​បាន​លួច​ផ្ទេរ​ចេញពី​ធនាគារ​របស់​រដ្ឋ...

សហគមន៍​ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ត​កើតឡើង​ឥត​ស្រាកស្រាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​បទល្មើស​ចំនួន ២៤៩​ករណី​បន្ថែម​ទៀត។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៥ កញ្ញា នេះ ឱ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ នៅ​បន្ត​កើតឡើង​ដោយ​ក្នុង​ខែ​សីហា​កន្លង​ទៅ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​កើតឡើង​ចំនួន ២៤៩​ករណី។ ជនជាតិ​ដើម​ភាគតិច​កួយ​អះអាង​ថា បទល្មើស​ជាង ២០០​ករណី​នេះ​បន្ទាប់ពី​សហគមន៍​បាន​ចុះ​សង្កេត​ចំនួន ២​លើក ក្នុង​នោះ​ពួកគេ​បាន​ប្រទះ​ឃើញ​ក្តារ​បន្ទះ​បន្សល់​ទុក​ចោល​ចំនួន ២៨៦​សន្លឹក ឈើ​តាប់​ចំនួន ៣១៣​សន្លឹក ប្រទះ​ឃើញ​រទេះក្របី​កំពុង​ដឹកឈើ​ចំនួន...

យុវជន​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ដោយសារ​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​លោក ខឹម វាសនា វិញ

អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង អះអាង​ថា យុវជន​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​ក្បែរ​វាលស្រែ បន្ទាប់ពី​អន់ចិត្ត​នឹង​ឪពុក​ម្ដាយ​ដែល​ណែនាំ​មិន​ចង់​ឲ្យ​ត្រឡប់​ទៅ​ចម្ការ​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ក្នុង​ខេត្ត​សៀមរាប វិញ។ អធិការ​នគរបាល​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង លោក ខែម វិបុល ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា យុវជន ម៉ាត ម៉ាន អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែចាន...

បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បដិសេធ​ការ​ចោទ​ថា​បំពាន​​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ

ប្រធាន​ស្តីទី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បដិសេធ​ទៅ​នឹង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ទាំងស្រុង​លើ​ករណី​ដែល​ចោទ​ថា គណបក្ស​នេះ​បាន​បំពាន​ទៅ​លើ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ពិធី​សមាជ​ដើម្បី​ជ្រើសរើស​សមាភាព​អ្នក​ដឹកនាំ​គណបក្ស​ថ្មី។ ប្រធាន​ស្តីទី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា លោក​នឹង​តស៊ូ​ស្វែងរក​យុត្តិធម៌​ឱ្យ​គណបក្ស​របស់​ខ្លួន​ឱ្យ​ដល់​ទីបំផុត ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​គណបក្ស​របស់​លោក​មាន​កំហុស​ផ្លូវច្បាប់​ត្រង់​ចំណុច​ណា​ដែល​មិន​អាច​ដំណើរការ​ការងារ​របស់​ខ្លួន​បាន​នៅ​ពេលនេះ ខណៈ​ក្រុម​របស់​លោក​បាន​ពិនិត្យ​លើ​ប្រការ​ទាំងនោះ​រួចរាល់​ហើយ ដោយ​រក​ឃើញ​ថា ពួកគេ​មិន​មាន​កំហុស​ត្រង់​ចំណុច​ណា​មួយ​ឡើយ​ចំពោះ​លក្ខន្តិកៈ​របស់​ខ្លួន។ លោក សៀវ វិសុទ្ធ អះអាង​ថា លោក​កំពុង​ស្វែងរក​ការ​ពន្យល់​បកស្រាយ​ពី​ក្រសួង​មហាផ្ទៃ​ត្រង់​ប្រការ​មួយ​ចំនួន...

អ្នក​ឃ្លាំមើល៖ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា សារភាព គឺ​មកពី​តុលាការ​រក​មិន​ឃើញ​កំហុស

សង្គម​ស៊ីវិល និង​អ្នកវិភាគ លើកឡើង​ថា ការ​ទាមទារ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​ទទួល​កំហុស គឺ​ដោយសារ​តុលាការ​រក​មិន​ឃើញ​ទោស​កំហុស​របស់​លោក កឹម សុខា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា បើ​តាម​ច្បាប់ មុន​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​បុគ្គល​ណា​ម្នាក់ តុលាការ​ត្រូវ​រក​ភស្តុតាង អង្គហេតុ...

កិច្ចសម្ភាសន៍​ពិសេស៖ ៥​ឆ្នាំ​ក្រោយ​ចាប់​ប្រធាន​គណបក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​ប្រឆាំង តើ​ប្រទេស​កម្ពុជា​ខាត និង​ចំណេញ​អ្វី​ខ្លះ?

កិច្ចសម្ភាសន៍​ពិសេស​សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «៥​ឆ្នាំ​ក្រោយ​ចាប់​ប្រធាន​គណបក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​ប្រឆាំង តើ​ប្រទេស​កម្ពុជា​ខាត និង​ចំណេញ​អ្វី​ខ្លះ?»។

IDEA TALK៖ ការ​កើនឡើង​នៃ​ភាព​រសើប​អំពី​ការ​វិភាគ​ពាក់ព័ន្ធ​នឹង​វិបត្តិ​គ្រួសារ​ត្រកូល​ហ៊ុន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​កើនឡើង​នៃ​ភាព​រសើប​អំពី​ការ​វិភាគ​ពាក់ព័ន្ធ​នឹង​វិបត្តិ​គ្រួសារ​ត្រកូល​ហ៊ុន»។

Latest news