អ្នកឃ្លាំមើលថាការដកលោក សាន្ត ប៊ុនធឿន ពីកងកម្លាំងការពារជាតិជារឿងល្អដើម្បីកុំឲ្យមានគំរូអាក្រក់ក្នុងសង្គម
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ការដកតំណែងលោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ ក្រោមការទំនុកបម្រុងរបស់គ្រួសារត្រកូល «ហ៊ុន» ពីកងកម្លាំងការពារជាតិ ជារឿងល្អ ដើម្បីកុំឲ្យអ្នកដទៃយកគំរូតាម ពីព្រោះទង្វើរបស់បុគ្គលរូបនេះបានជះឥទ្ធិពលអាក្រក់ទៅដល់យុវជនដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកសព្វថ្ងៃ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ សីហា នេះថា យោងតាមករណីលោក សាន្ត...
លោក រ៉ាឌី មុំ ថាការដឹកនាំរបស់លោក ហ៊ុន សែន ដោយការលុបបឹងបួមិនមែនជាបញ្ហាត្រូវរិះគន់ទេ
តំណាងពលរដ្ឋក្នុងទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាសាជូហ្សេត មួយរូបអះអាងថា គ្រោះធម្មជាតិទឹកជំនន់ និងជំនន់ទឹកភ្លៀងដែលតែងជន់លិចទីក្រុងភ្នំពេញសព្វថ្ងៃ មិនមែនជាបញ្ហាដែលត្រូវរិះគន់លោក ហ៊ុន សែន នោះឡើយ សូម្បីក្នុងទឹកដីសហរដ្ឋអាមេរិកក៏មានគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃស្ទើរតែគ្រប់ទីកន្លែងដូចគ្នាដែរ។
តំណាងប្រជាពលរដ្ឋសង្កាត់លេខ១៨ ក្នុងទីក្រុងឡូវែល លោក រ៉ាឌី មុំ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងពិធីបុណ្យអុំទូកក្នុងទីក្រុងឡូវែល កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២...
អាជ្ញាធរខេត្តព្រះវិហារអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់បទល្មើសក្នុងតំបន់ព្រៃឡង់
អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន សហការគ្នាជាមួយមន្ទីរបរិស្ថាន និងអង្គការដៃគូឱ្យបានជិតស្និទ្ធ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃក្នុងតំបន់ព្រៃឡង់ ដែលកំពុងកើតមានសព្វថ្ងៃនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានលើកឡើងក្នុងសិក្ខាសាលាស្ដីពីគម្រោងយន្តការឥណទានកាបូនរួមគ្នារេដបូក នៃដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះថា ដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានរដ្ឋាភិបាលដាក់ទៅជាតំបន់ការពារធម្មជាតិតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដូច្នេះដើម្បីធានានូវការអភិរក្សព្រៃឈើក្នុងតំបន់នេះមិនឱ្យមានការកាប់បំផ្លាញ គឺមានតែការសហការគ្នារវាងអ្នកពាក់ព័ន្ធតែប៉ុណ្ណោះ ដើម្បីបញ្ឈប់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះ។
លោក វ៉ាត ប៉ារ៉ានីន...
លោក ហ៊ុន ម៉ាណែត ច្រានចោលការចោទថាលោកនៅពីក្រោយលោក ឡេង ណាវ៉ាត្រា ក្នុងការដោះដូរដីភ្នំតាម៉ៅ
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលការចោទប្រកាន់ថា ខ្លួននៅពីក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវជាក្មួយប្រសារបស់លោក ហ៊ីង ប៊ុនហៀង ដែលជាមេអង្គរក្សលោក ហ៊ុន សែន ក្នុងគម្រោងដោះដូរដីភ្នំតាម៉ៅ។
ការចេញបកស្រាយរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច...
ស្ថាប័ន៤០ ទាមទារឲ្យស៊ើបអង្កេតករណីឃាត់ខ្លួននិងប្រើហិង្សាលើអ្នកកាសែតនិងសកម្មជននៅតំបន់ភ្នំតាម៉ៅ
ក្រុមអង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានចំនួន ៤០ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតដោយឥតលម្អៀង ករណីក្រុមអង្គរក្សដែលឃាត់ខ្លួន និងប្រើហិង្សាលើអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានអំឡុងពេលពួកគេចុះទៅបរិវេណនៅតំបន់ភ្នំតាម៉ៅ។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលចំនួន ៤០ស្ថាប័ន ចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកសារព័ត៌មានចំនួន ៥នាក់មកពីអង្គភាពសារព័ត៌មានឯករាជ្យវីអូឌី (VOD) និងយុវជនខ្មែរថាវរៈចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងព្រៃភ្នំតាម៉ៅកាលពីថ្ងៃទី១៦ ខែសីហា ដោយមន្ត្រីកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី (BHQ) និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា...
សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យកម្ពុជាទម្លាក់ចោលបទចោទលើលោក កឹម សុខា
សមាជិកព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក ទទួលបន្ទុកទំនាក់ទំនងការបរទេសអាស៊ីបូព៌ា ប៉ាស៊ីហ្វិក និងសន្តិសុខបច្ចេកវិទ្យាអ៊ីនធឺណិតអន្តរជាតិ ជំរុញឱ្យរាជរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន ទម្លាក់ចោលបទចោទលើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបើកឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីទទួលបានសិទ្ធិចូលរួមការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ខាងមុខនេះ។
សមាជិកព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកទំនាក់ទំនងការបរទេស លោក Edward J. Markey បានសរសេរលើបណ្ដាញសង្គមធ្វីតធឺ (Twitter) របស់លោកកាលពីថ្ងៃទី១៨...
ក្រសួងការងារឱ្យកម្មករក្រុមហ៊ុនឃែនធើរេនទៅបើកប្រាក់ឈ្នួលបន្ទាប់ពីនាយករដ្ឋមន្ត្រីចេញបទបញ្ជា
ក្រសួងការងារកម្ពុជា បានជូនដំណឹងឱ្យកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (CANTERAN APPAREL Cambodia Co., Ltd.) ទៅបើកថវិកាបុរេប្រទានពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះជាកំហិតនៅទីស្ដីការក្រសួងការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះស្ដីពីការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដល់កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន ដោយតម្រូវឱ្យកម្មករនិយោជិតត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើម ឬកិច្ចសន្យាការងារ...
ក្រសួងដែនដីព្រមានពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរចាប់ពីថ្ងៃព្រហស្បតិ៍នេះ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមានពលរដ្ឋដែលសង់សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះដោយខ្លួនឯង ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះតទៅ ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះទៅរុះរើ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំដីនៅតំបន់ភូមិធម្មជាតិរុនតាឯក សម្រាប់ពលរដ្ឋដែលនឹងត្រូវរុះរើសំណង់ខុសច្បាប់ទាំងនោះ...
មេសិទ្ធិមនុស្សរដ្ឋាភិបាលថាលំហសេរីភាពនៅកម្ពុជាកំពុងប្រតិបត្តិការដោយសេរីនិងគ្មានការត្រួតពិនិត្យ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានបើកលំហសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងគ្មានការគាបសង្កត់ទៅលើការប្រតិបត្តិការងាររបស់ក្រុមអង្គការសង្គមស៊ីវិល ដើម្បីការធានានូវលំហប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចេញសេចក្តីប្រកាសព័ត៌មានខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ស្ដីពីលទ្ធផលនៃជំនួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) ថា ច្បាប់នៅប្រទេសកម្ពុជាបានការពាររបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមិនអនុញ្ញាតឱ្យមានការកែប្រែ ឬធ្វើវិសោធនកម្មណាមួយឡើយ...
អគ្គស្នងការរងនគរបាលជាតិប្រាប់មន្ត្រីត្រូវប្រកាន់ខ្ជាប់សច្ចធម៌ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ
អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា គ្រប់ជនសង្ស័យទាំងអស់ដែលត្រូវជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេត មិនមែនសុទ្ធតែមានទោសនោះទេ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ម្នាក់ត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌ និងធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងកើតមាននូវអំពើអយុត្តិធម៌ទៅលើប្រជាពលរដ្ឋដែលគ្មានកំហុស។
អគ្គស្នងការរងនគរបាលជាតិ លោក អ៊ី សុខឃី បានលើកឡើងក្នុងពិធីបិទវគ្គបំប៉នជំនាញស្ដីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេតនៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ថា ក្នុងដំណាក់កាលស៊ើបអង្កេត គឺត្រូវរកខុស រកត្រូវ ក្នុងនោះបើស៊ើបអង្កេតទៅរកឃើញថាមានកំហុស ត្រូវតែធ្វើការចោទប្រកាន់ ប៉ុន្តែបើស៊ើបអង្កេតទៅរកឃើញថាគ្មានកំហុស ត្រូវតែធ្វើសេចក្តីរាយការណ៍បញ្ជាក់ថាគ្មានកំហុស នោះទើបសង្គមជាតិកម្ពុជាមានយុត្តិធម៌ពិតប្រាកដ។
អគ្គស្នងការរងនគរបាលជាតិរូបនេះណែនាំទៅកាន់សិក្ខាកាមជានគរបាលចំនួន...