40.8 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5825 POSTS
0 COMMENTS

អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងជម្លៀសអ្នកទោសទៅកាន់ពន្ធនាគារនៃខេត្តផ្សេងទៀតដោយសារបញ្ហាទឹកជំនន់

អាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យដឹងថាអ្នកជាប់ឃុំជាង១ពាន់នាក់ក្នុងពន្ធនាគារខេត្តនេះ ត្រូវជម្លៀសទៅកាន់ពន្ធនាគារខេត្តផ្សេងៗដែលនៅក្បែរ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចពន្ធនាគារខេត្តនេះ។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចុះផ្សាយនៅថ្ងៃនេះ ដោយស្រង់សម្តីរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថា ដោយសារតែស្ថានភាពលិចលង់ខ្លាំង គណៈគ្រប់គ្រងពន្ធនាគារខេត្តបានសម្រេចជម្លៀសអ្នកជាប់ឃុំចេញពីពន្ធនាគារក្នុងខេត្តនេះ ទៅកាន់ពន្ធនាគារខេត្តផ្សេងទៀតដែលនៅក្បែរ ដើម្បីកុំឱ្យមានហានិភ័យកើតឡើង។ ប្រភពដដែលក៏បានស្រង់ការលើកឡើងរបស់ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ថា ជនជាប់ឃុំក្នុងពន្ធនាគារនេះ មានចំនួន១ពាន់ ៦រយនាក់ ក្នុងនោះស្រី១រយនាក់។ លោកបន្តថា...

លោក ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពក្នុងគ្រាជាតិជួបគ្រោះមហន្តរាយដោយធម្មជាតិ

លោក ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពពលរដ្ឋជួបគ្រោះមហន្តរាយ ពលរដ្ឋគ្រប់រូប ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព តាមរយៈវប្បធម៌ចែករំលែកផងដែរ។ ក្នុងលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ ការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០នេះ លោកហ៊ុន សែន បានលើកឡើងថា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់ធម្មជាតិមានជាច្រើន។ ជាក់ស្តែងបញ្ហា ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់កន្ទ្រាក់ និងជំងឺរាតត្បាត ជាដើម វាបានកើតឡើងជារៀងរាល់ឆ្នាំ...

លោក ស ខេង ជំរុញឱ្យមានការអនុវត្តច្បាប់ពិតប្រាដក មិនមែនធ្វើឡើងតាមមាត់បុគ្គលនោះទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានជំរុញឱ្យមានការអនុវត្តច្បាប់ពិតប្រាកដ ដោយលោកមិនចង់ឃើញការអនុវត្តច្បាប់មួយដែលធ្វើឡើងតាមតែមាត់បុគ្គលនោះឡើយ។ ការអះអាងនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីនៃព្រះរាជាណាចកម្ពុជាដឹកនាំដោយប្រធានគណៈមេធាវី លោកមេធាវី សួន វិសាល ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៣ ខែតុលា នៅទីស្ដីការក្រសួងមហាផ្ទៃ។ ទំព័រហ្វេសប៊ុករបស់លោក ស ខេង នៅថ្ងៃអង្គារ៍នេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ គឺជាក្រសួងដែលធ្វើកិច្ចការពាក់ព័ន្ធនឹងច្បាប់ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តន៍ឱ្យបានត្រឹមត្រូវ។  ក្រសួងទាមទារឱ្យមានអ្នកច្បាប់មកចូលរួមជួយច្រើន ក្នុងនោះក្រសួងក៏មានក្រុមប្រឹក្សានីតិកម្ម...

សកម្មជនព្រៃឈើថា៖ ព្រៃឈើកម្ពុជាកំពុងរងវិនាសកម្មដោយឈ្មួញឈើធំៗ និងមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាល

សកម្មជនព្រៃឈើអះអាងថា យ៉ាងហោចណាស់មានក្រុមឈ្មួញដឹកឈើប្រមាណ ជាង៣០នាក់ ដែលកំពុងតែស្រាក់ដៃគ្នាជាមួយមន្ត្រីជំនាញ ដែលកំពុងកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យកទៅលក់ជាហូរហែរដោយមានការជួយបិទបាំងពីមន្ត្រីប្រចាំការក្នុងតំបន់ទាំងនោះថែមទៀតផង។ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ព្រមានថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅតែមានការកាប់ និងដឹកជញ្ជូនឈើ យ៉ាងអណាធិបតេយ្យ ដោយមិនមានមន្ត្រីជំនាញណា អនុវត្តច្បាប់នោះទេ ថែមទាំង ជួយរត់ការ និងបើកភ្លើងខៀវឱ្យក្រុមឈ្មួញទាំងនោះប្រព្រឹត្តកាប់បំផ្លាញកាន់តែខ្លាំងបន្ថែមទៀត។ លោកបញ្ជាក់ថា ក្នុងមួយយប់ៗ មានគោយន្ដដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ មិនក្រោម...

អាមេរិកបើកនាវាចម្បាំងចូលដែនទឹកចិន ធ្វើអោយចិន ប្រតិកម្មជាខ្លាំង

ស្ថានភាពនៅសមុទ្រចិនខាងត្បួងពិតជាមិនថប់ថយឡើយ អស់ពី រឿងមួយចូលរឿងមួយទៀត។ កាលពីថ្ងៃអាទិត្យទី ១១តុលា សារព័ត៌មាន South Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានធ្វើសេចក្ដីរាយការណ៍ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រចាំការនៅសមុទ្រហ្វីលីពីន បានបញ្ចូននាវាចម្បាំងមួយគ្រឿង ដែលគេហៅថានាវាពិឃាត USS John S. McCain បើកបណ្ដែតខ្លួននៅសមុទ្រចិនខាងត្បូង។ ប្រភពដដែលឲ្យដឹងថា នាវាសហរដ្ឋអាមេរិក មួយគ្រឿងនេះ បានបើកនិងបណ្ដែតខ្លួននៅ ក្នុងតំបន់ប្រជុំកោះប៉ារ៉ាហ្សែល កាលពីថ្ងៃទី១០តុលា ដែលទីក្រុងប៉េកាំងបានហៅសកម្មភាពរបស់នាវាចម្បាំងរបស់អាមេរិកគឺ...

សកម្មជនការពារបរិស្ថានជំទាស់ការលុបបឹងបួរនានា តែត្រូវរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនគ្មានលើកលែង

រាជបណ្ឌិតសភាកម្ពុជាអះអាងថា ដើម្បីកាត់បន្ថយទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀង ត្រូតែនាំគ្នាស្តារប្រឡាយ ស្ទឹង អូរ ដៃទន្លេ ឱ្យបានជ្រៅ និងមិនត្រូវនាំគ្នាលុបបឹងបួរទាំងនោះជាដាច់ខាត។ ប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត សុខ ទូច លើកឡើងថា មិនត្រូវបណ្តាយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់ផងដែរ និងសូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ។ លោកបញ្ជាក់ថា អាណាចក្រអង្គរដ៏ល្បីល្បាញត្រូវបានពិភពលោកទទួលស្គាល់ថាមានសេដ្ឋកិច្ចរុងរឿង ដោយសារវិស័យ កសិកម្ម...

លោក កឹម សុខា បង្ហាញក្តីបារម្ភចំពោះស្ថានភាពគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលពុំទាន់មានសេរីភាពពេញលេញនៅឡើយនោះ បានបង្ហាញនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង ។ លើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ លោកកឹម សុខា ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមព័ត៌មានបានឱ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម ដែលស្ថានភាពបច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយ។ បញ្ហាគ្រោះទឹកជំនន់ នឹងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខ្លះ ជាពិសេសគឺប៉ះពាល់ដល់អាយុជីវិត សុវត្ថិភាព ផ្ទះសម្បែង ផលដំណាំ ទ្រព្យសម្បត្តិ សត្វ និងមុខរបបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋទៀតផង។ លោក...

ពលរដ្ឋបន្តរិះគន់ការលុបបឹងធម្មជាតិអស់ បណ្តាលឱ្យទឹកលិចក្រុង ពេលមានភ្លៀងធ្លាក់

ពលរដ្ឋបន្តនាំគ្នារិះគន់បញ្ហាលុបបឹងធម្មជាតិនៅក្នុងក្រុងភ្នំពេញ ស្ទើរអស់ ដែលជាហេតុធ្វើឱ្យទឹកលិចទីក្រុងគុជមួយនេះ មិនចេះចប់មិនចេះហើយ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ ពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាបង្ហោះឬ ចែករំលែកវីដេអូ និងរូបភាពទឹកលិចក្រុងភ្នំពេញ នៅតំបន់មួយចំនួន ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃម្សិលមិញ។ ពលរដ្ឋបានលើកឡើងថា «រស់នៅក្រុងភ្នំពេញយូរឆ្នាំណាស់មកហើយ ពួកគេមិនដែលឃើញឡើយ នូវទិដ្ឋភាពទឹកលិចទីក្រុងភ្នំពេញខ្លាំងដូច្នេះ ដែលបណ្តាលឱ្យផ្ទះ ឬតំបន់ពួកគេរស់នៅលិចខ្ទេចខ្ទីបណ្តាលឱ្យពិបាកធ្វើដំណើរ និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន។ លើសពីនេះបញ្ហាសំរាមក៏បានហូរពាសពេញក្រុងទៀតផង» តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ ទឹកនៅតែបន្តជន់លិច មិនទាន់ស្រកអស់នៅឡើយទេ ខណៈភ្លៀងបន្តធ្លាក់នៅថ្ងៃច័ន្ទនេះថែមទៀត បើទោះបីជាអាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីន បូមទឹកចេញពីបឹងទំពុន ទម្លាក់ទៅបឹងជើងឯកដើម្បីរំដោះទឹកយ៉ាងណាក៏ដោយ។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបាន និយាយចំៗ...

លោក ហ៊ុន សែន ថា EBA គង់នឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងមានជាអមតៈ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប គង់តែនឹងបាត់បង់ ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឬ FTA នឹងមានជាអមតៈ។ ការលើកឡើងនេះក្រោយពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារចំនួន៣ទៀតរវាងរដ្ឋាភិបាភិបាលកម្ពុជា និងមហាមិត្តចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន...

ក្រុមអ្នកឃ្លាំមើលថា កម្ពុជាប្រឹងខ្ចីលុយចិនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈវិស័យឯកជនបន្តបិទទ្វារជាបន្តបន្ទាប់

ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររិះគន់ថា រដ្ឋាភិបាលកម្ពុជាគួរប្រើប្រាស់ថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែធ្លាក់ចុះឲ្យបានល្អប្រសើរជាងនេះ ជាជាងការចំណាថវិកាទាំងនោះទៅលើទីប្រឹក្សា និងគណៈរដ្ឋមន្ត្រីដ៏ច្រើនលើសលុប ដែលបណ្តាលឲ្យខាតបង់ថវិកាជាតិធ្ងន់ធ្ងរ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)  លោក មឿន តុលា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដើរបញ្ច្រាសពីប្រទេសជឿនលឿនលើសកលលោក ក្នុងពេលប្រឈមវិបត្តិកូវីដ១៩ ដែលពួកគេបានត្រៀម និងបង្កើនការចំណាយថវិកាជាតិកាន់តែខ្លាំងដើម្បីជួយដល់វិស័យឯកជន និងពលរដ្ឋ តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការចំណាយថវិកាជាតិមកនៅត្រឹមពាក់កណ្តាលទៅវិញ។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានផែនការជួយជ្រោមដល់វិស័យឯកជនដែលកំពុងជួបវិបត្តិក្នុងអំឡុងពេលរីករាលដាលនៃជំងឺសកលនេះឡើយ។ លោកអះអាងថា ប្រសិនបើទីប្រឹក្សា និងគណៈសមាជិករដ្ឋមន្ត្រីត្រូវកាត់បន្ថយ...

Latest news