32 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5837 POSTS
0 COMMENTS

ក្រសួងមហាផ្ទៃ គ្រោងផ្អាកមិនឱ្យមានអ្នកចូលសួរសុខទុក្ខអ្នកជាប់ឃុំ ដើម្បីបង្ការជំងឺកូរ៉ូណា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថា ក្រសួងនឹងមានការផ្អាកជាបណ្តោះអាសន្នមិនឱ្យមានការចូលសួរសុខទុក្ខអ្នកជាប់ឃុំ ឬអ្នកទោស ពីសំណាក់សាច់ញាតិ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូរ៉ូណា។ ថ្លែងក្នុងកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃនៅថ្ងៃនេះ លោក ស ខេង មានប្រសាសន៍ថា ជំងឺកូវីដ១៩ មកដល់ពេលនេះ បានរីករាលដាលពេញពិភពលោក ហើយសម្រាប់កម្ពុជា ក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុកជំងឺនេះដែរ។ ជាមួយគ្នានេះ លោកក៏បានណែនាំជាលាយលក្ខណ៍អក្សរ ឱ្យមានការប្រុងប្រយ័ត្នការពារ អនាម័យតាមការិយាល័យធ្វើការរៀងៗខ្លួន ហើយត្រូវមានការវាស់កំដៅ ជាប្រចាំ ពោលគឺបើមានកំដៅមិនធម្មតាមិនអនុញាតឱ្យចូលរួមកិច្ចប្រជុំនានានោះឡើយ។ លើសពីនេះ  សម្រាប់អង្គភាពដោយឡែកៗ ដូចជាអង្គភាពខាងពន្ធនាគារ ដើម្បីការពារកុំឱ្យឆ្លងដល់អ្នកជាប់ឃុំ ក្រសួងក៏បានគិតគូរផងដែរ។ លោក ស ខេង បញ្ជាក់ថា នឹងផ្អាកជាបណ្ដោះអាសន្នការសួរសុខទុក្ខអ្នកជាប់ឃុំ...

កម្មករប្រមាណ៣ម៉ឺននាក់រងផលប៉ះពាល់ ក្រោយរោងចក្រជាង៥០សុំព្យួរការងារ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា គិតមកដល់ថ្ងៃទី២០ ខែមីនានេះ មានរោងចក្រចំនួន៥៤ បានដាក់សំណើសុំព្យួរការងារ។ ការសម្រេចនេះ ធ្វើឱ្យប៉ះពាល់កម្មករនយោជិត ក្នុងវិស័យនេះប្រមាណ៣ម៉ឺននាក់។ សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ចុះផ្សាយថា មូលហេតុនៃការសម្រេចព្យួរកាងារឬ ផ្អាកជាបណ្តោះអាសន្នរបស់រោងចក្រជាង៥០នោះ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ឬ កូរ៉ូណា។ កាលពីខែកុម្ភៈ លោក ហេង សួរ ប្រកាសថា បញ្ហាឥទ្ធិពលនៃវីរុសកូរ៉ូណា នឹងធ្វើឱ្យរោងចក្រកាត់ដេរប្រមាណ...

ព្រះមហាក្សត្រ និងឧកញ៉ាមួយចំនួននៅកម្ពុជាចាប់ផ្តើមផ្តល់ថវិកា ដើម្បីទប់ស្កាត់ជំងឺកូរ៉ូណា

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានប្រោសព្រះរាជប្រទានព្រះរាជទ្រព្យរបស់ព្រះអង្គនូវទឹកប្រាក់៣សែនដុល្លារសហរដ្ឋអាមេរិក(៣០០ ០០០) ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងរាលដាលក្នុងពេលបច្ចុប្បន្ន។ ក្នុងសារលិខិតពីព្រះបរមរាជវាំង កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិនា ឱ្យដឹងថា ព្រះអង្គបានព្រះរាជប្រទានព្រះរាជទ្រព្យចំនួន បីសែន ដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងផ្ទុះនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ដោយឡែកតាមលិខិតថ្លែងអំណរគុណរបស់ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ មានឧកញ៉ាឬ មហាសេដ្ឋីនៅកម្ពុជាបីរូបហើយ រួមមានឧកញ៉ា ពុង ឃាវសែ ឧកញ៉ា គិត ម៉េង ៥០ម៉ឺនដុល្លារ ឧកញ៉ាទ្រីភាព និងម្ចាស់ក្រុមហ៊ុនជីប ម៉ុង ជាដើមក៏បានចូលរួមថវិកាជួយរដ្ឋាភិបាលក្នុងម្នាក់ៗ...

IDEA TALK៖ ការពលីរបស់យោធាក្នុងសម័យសាធាណរដ្ឋខ្មែរ

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖ យោធាក្នុងសម័យសាធាណរដ្ឋខ្មែរបានពលីយ៉ាងណាខ្លះក្នុងកិច្ចការពារបូរណភាពទឹកដី និងអាធិបតេយ្យភាពរបស់ខ្មែរពីការឈ្លានពានរបស់យួន?

អាជ្ញាធរក្រុងភ្នំពេញ អំពាវនាវឱ្យម្ចាស់អាគារ ភោជនីយដ្ឋាន និង ចុងភៅ អនុគ្រោះដល់ម្ចាស់កម្មវិធីដែលលើកពេលព្រោះតែជំងឺកូរ៉ូណា

អាជ្ញាធរក្រុងភ្នំពេញ បានស្នើឱ្យមានការយោគយល់ដល់ម្ចាស់កម្មវិធី មង្គលការ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ ដែលត្រូវបានលើកពេល ឬ រំសាយកម្មវិធី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ឬ កូរ៉ូណា តាមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល។ សាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវដល់ ម្ចាស់អាគារ ភោជនីយដ្ឋាន និងខាងចុងភៅ ឬម្ចាស់អាជីវកម្មទាំងអស់នៅរាជធានីភ្នំពេញ មិនត្រូវកាត់លុយឬ យកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធី ដោយសារត្រូវរំសាយទាំងនោះ ដែលបានកក់ប្រាក់ពីមុន។ លើសពីនេះ ជៀសវាងការយកឱកាសនេះដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលស្មគ្រចិត្តក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងនៅភ្នំពេញ និងទូទាំង               ស។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលមានកម្មវិធីមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងតាមខេត្ត ដូចជាមង្គលការ ពិធីបុណ្យទានផ្សេងៗ បានសម្រេចលើកពេលឬ រំសាយកម្មវិធីរបស់ខ្លួនចោលតែម្តង ដោយបារម្ភខ្លាចការរីករាលដាលនៃជំងឺកូរ៉ូណា។...

អង្គការសុខភាពពិភពលោក WHO បន្តព្រមានប្រទេសក្នុងតំបន់ អាស៊ានអំពីភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគកូរ៉ូណា

សមាគមអាស៊ាន គឺជាសហគមន៍តំបន់ដ៏ធំមួយ ដែលមានភូមិសាស្ត្រ នៅក្នុងអាស៊ីអាគ្នេយ៌។ សមាគមនេះមានសមាជិករបស់ខ្លួន ១០ ប្រទេស។ បើតាម Wikipedia គិតមកដល់ឆ្នាំ២០២០នេះ សមាគមនេះ  មានប្រជាជន សរុប ជិត៦៥០លាននាក់ ។ ក្នុងចំណោមប្រទេសទាំង១០នេះ គឺប្រទេសខ្លះមានប្រព័ន្ធសុខភាព ទន់ខ្សោយ ជាខ្លាំង និងប្រទេសខ្លះ មានប្រព័ន្ធការពារសុខភាព របស់ខ្លួនមានភាពរឹងមាំ។ ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុង់គ្រោះថ្នាក់ដោយសារ             មេរោគកូរ៉ូណា ដែលមានប្រភពដើមផ្ទុះចេញពីប្រទេសចិន ដោយសម្លាប់មនុស្សកាន់តែកើនឡើងៗ សឹងរាល់ថ្ងៃ បាននាំអោយអង្គការសុខភាពពិភពលោកWHO...

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើរដ្ឋាភិបាលជួយសម្រួលការលំបាកជីវភាពនិងសន្តិសុខស្បៀងរបស់ពលរដ្ឋ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬ GDP បានស្នើឱ្យរដ្ឋាភិបាលជួយសម្រួលការលំបាកខាងជីវភាព និងសន្តិសុខស្បៀងរបស់ពលរដ្ឋ ក្នុងស្ថានភាពលំបាកធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ឬ កូរ៉ូណា។ ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅ ថ្ងៃព្រហស្បតិ៍នេះ ថាជំងឺកូរ៉ូណា បានរីករាលដាលលើពិភពលោក រួមទាំងកម្ពុជា ដែលនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរអវិជ្ជមានដល់អាយុជីវិត សុខភាព និងជីវភាពប្រជាពលរដ្ឋ ពិសេសធ្វើឱ្យពលរដ្ឋបាត់បង់ការងារ គ្មានមុខរបរ និងប្រាក់ចំណូល ព្រមទាំងប្រឈមនឹងបំណុលថែមទៀតផង។ បញ្ហានេះ GDP បានស្នើឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយ សំខាន់ៗមួយចំនួន ដូចជាសហការជាមួយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការផ្អាកបង់រំលស់ប្រាក់របស់ពលរដ្ឋ ក្នុងរយៈពេលខ្លីណាមួយ។ លើសពីនេះប្រើប្រាស់មួយចំណែកនូវថវិកាត្រៀមរបស់រដ្ឋាភិបាលដែលមានចំនួន ២ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់បុគ្គលិក កម្មករ ដែលបាត់បង់ការងារ ដោយពួកគេគប្បីទទួលបានប្រាក់ខែ៥០ម៉ឺនរៀលក្នុងមួយខែ ក្នុងពេលកំណត់ណាមួយ។ បន្ថែមពីនេះ បង្កើនការផលិត...

កម្ពុជា សម្រេចបិទព្រំដែនជាមួយបងធំរបស់ខ្លួនជាបណ្តោះអាសន្ន រហូតដល់វៀតណាមព្រមបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ

កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាផ្លូវការ ដោយមិនឱ្យពលរដ្ឋវៀតណាមចូលមកកម្ពុជា និងមិនឱ្យពលរដ្ឋកម្ពុជាចូលទៅប្រទេសវៀតណាមជាបណ្តោះអាសន្ន។ ការសម្រេចបិទព្រំដែនជាមួយវៀតណាមនេះ  ក្រោមហេតុផលនៃការបង្ការជំងឺកូវីដ-១៩ ឬកូរ៉ូណា និងក្រោយពេលវៀតណាមបានសម្រេចបិទច្រកព្រំដែនកម្ពុជា ដោយឯកតោភាគីកាលពីថ្ងៃម្សិលមិញ ដោយមិនបានជូនដំណឹងមកកម្ពុជានោះឡើយ។ លោក ហ៊ុន សែន នៅថ្ងៃនេះបានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា កាលពីយប់ថ្ងៃទី ១៨ ខែមីនា លោកបានសម្រេចបិទព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្ន ហើយបម្រាមនេះនឹងចាប់ផ្តើមអនុវត្តនៅម៉ោង១២ ឬ ម៉ោងសូន្យ ចូលថ្ងៃទី២០ ខែមីនានេះ  រហូតដល់ប្រទេសវៀតណាមព្រមដកបម្រាមបិទច្រកព្រំដែនជាមួយកម្ពុជាឡើង         វិញ។ កាលពីថ្ងៃម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស វៀតណាម លោក ចាយ ណាវុធ បានផ្ញើលិខិតមួយមករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយលិខិតបញ្ជាក់ថារដ្ឋាភិបាលវៀតណាមសម្រេចគ្រប់គ្រងការចេញ-ចូលសម្រាប់ជនបរទេស និងផ្អាកផ្តល់ទិដ្ឋាការជាបណ្តោះអាសន្នដល់ជនបរទេសចូលប្រទេសខ្លួន។...

សង្គ្រាមពិភពលោកប្រឆាំងមហារោគចម្លងរាតត្បាត Covid 19

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖ តើសង្គ្រាមពិភពលោកប្រឆាំងមហារោគចម្លងរាតត្បាត Covid 19 នឹងបង្កមហន្តរាយដកំរិតណាដល់មនុស្សជាតិទាំងមូល និងកម្ពុជា?

វៀតណាម ស្វែងរកការសុំលើកពេលកិច្ចប្រជុំកំពូលអាស៊ាន ដោយសារមេរោគកូរ៉ូណា

សមាគមអាស៊ាន គឺជាប្រជាជាតិដ៏ធំមួយក្នុងតំបន់អាស៊ី ដែលមានប្រជាជន ជាង៦៣០លាននាក់។ សមាគមនេះ មាន១០ប្រទេស                  ជាសមាជិក។ សម្រាប់ឆ្នាំ២០២០នេះ ប្រធានប្រចាំឆ្នាំ បានទៅលើប្រទេសវៀតណាម។ ប៉ុន្តែឆ្នាំនេះ គឺជាឆ្នាំនៃការផ្ទុះមេរោគកូរ៉ូណា ដ៏កំណាច ដែលផ្ទុះចេញពីក្រុងវូហាន ខេត្តអ៊ូប៉ី នៃប្រទេសចិន។ មេរោគនេះ បានសម្លាប់ពលរដ្ឋចិន រាប់ពាន់នាក់ មុនពេលឆ្លងរាតត្បាតមកដល់ តំបន់អាស៊ាន និងរីករាលពាសពេញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយសម្រាប់ពេលនេះក្នុងតំបន់អាស៊ានទាំងមូលកំពុងស្លន់ស្លោ ដោយសារមេរោគនេះ បានវាយ លុកយ៉ាងខ្លាំង។ គ្រប់ប្រទេសនៃសមាជិកអាស៊ានទាំងអស់ សុទ្ធតែ មានអ្នកឆ្លង និងប្រទេសខ្លះទៀតមានអ្នកស្លាប់ដោយមេរោគនេះទៀតផង។ សម្រាប់វៀតណាម...

Latest news