34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5917 POSTS
0 COMMENTS

IDEA TALK៖ តើពលរដ្ឋខ្មែរត្រូវប្រឡូកក្នុងនយោបាយអាមេរិកាំងយ៉ាងណាដើម្បីជំរុញឲ្យមានការពង្រឹងអំណាចសហគមន៍ខ្មែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីអំពី៖ តើពលរដ្ឋខ្មែរត្រូវប្រឡូកក្នុងនយោបាយអាមេរិកាំងយ៉ាងណាដើម្បីជំរុញឲ្យមានការពង្រឹងអំណាចសហគមន៍ខ្មែរ?

វៀតណាមនិងហ្វីលីពីនបានត្រឹមសំឡឹងមើលចិនឈ្លានពានខណៈអាមេរិកជាប់ផុងនឹងកូវិដ

កំដៅនៅសមុទ្រចិនខាងត្បូងបានចាប់ផ្ដើមខ្លាំងទៀតហើយនៅ សប្ដាហ៍នេះ គឺដោយសារតែចិនបានចូលទៅកាន់កាប់តំបន់មួយចំនួនទៀតនៅប្រជុំកោះប៉ារ៉ាសែលដែលជាដែនទឹកមួយផ្នែករបស់វៀតណាម និងបានឡោមព័ទ្ធយកកោះថ្មប៉ប៉្រះទឹកនៃដែនទឹកហ្វីលីពីន។ ចិន កាលពីថ្ងៃទី៣មេសាបានយកនាវាល្បាតបំពាក់ដោយកាំភ្លើងយន្ដបើកបុកពន្លិចនាវានេសាទរបស់វៀតណាម។ ទាំងវៀតណាមនិងហ្វីលីពីនបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយឆ្លងគ្នាថ្កោលទោសចិន ប៉ុន្តែបានត្រឹមតែថ្កោលទោសប៉ុណ្ណោះមិនដឹងធ្វើអ្វីចិនបានព្រោះពេលនេះចិនបានធូរស្រាលក្នុងការប្រយុទ្ធជំងឺកូវីដ១៩ហើយសម្រាប់ហ្វីលីពីន និងវៀតណាមពេលនេះកំពុងតែជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺដ៏កំណាចនេះ។ ទាំងវៀតណាម និងហ្វីលីពីនគឺជាសមាជិកនៃសមាគមអាស៊ាន១០ប្រទេស។ ប៉ុន្ដែវៀតណាមនិងហ្វីលីពីនមានខ្នងបង្អែកដ៏រឹងមាំទប់ទលនឹងចិន គឺសហរដ្ឋអាមេរិក។ ឥឡូវនេះសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ កំពុងតែផុងខ្លួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដដែលសម្លាប់ពលរដ្ឋអាមេរិកមួយថ្ងៃៗរាប់ពាន់នាក់។ ក្នុងស្ថានភាពនេះហើយដែលអ្នកសង្កេតការណ៍តំបន់អាស៊ានមើលឃើញថា នេះជាឱកាសដែលចិនត្រូវពង្រីកមហិច្ឆិតារបស់ខ្លួនបានមួយកម្រិតទៀតក្នុងការកាន់កាប់តំបន់ទឹកនៅសមុទ្រចិនខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាន Asia News បានចុះផ្សាយថាប្រទេសហ្វីលីពីននៅខណៈនេះបានសម្រេចថានឹងចាប់ដៃជាមួយនឹងវៀតណាដើម្បីតវ៉ាប្រឆាំងនឹងប្រទេសចិនដែលកំពុងបង្កការឈ្លានពានដែនទឹករបស់ខ្លួន។ ទីក្រុងម៉ានីលបានហៅឧបទ្ទវហេតុនៃការបុកពន្លិចទូកនេសាទវៀតណាមហើយចាប់ខ្លួនអ្នកនេសាទប្រាំបីនាក់យកទៅឃុំទៀតនោះគឺជាការឈ្លានពានយ៉ាងកម្រោលប៉ុន្ដែមិនដល់ប៉ុន្មានថ្ងៃផង នាវាល្បាតចិនជាច្រើនគ្រឿងបានទៅឡោមព័ទ្ធកោះមួយចំនួនដែលទីក្រុងម៉ានីលចាត់ទុកថាជាដែនទឹករបស់ខ្លួននៅតំបន់ស្កាបូរ៉ូ។ រដ្ឋាភិបាលហ្វីលីពីនថ្កោលទោសចិនជាខ្លាំងប៉ុន្ដែសម្រាប់ប្រធានាធិតីឌូទ័រតេ និងមន្រ្ដីជាន់ខ្ពស់ របស់ហ្វីលីពីនមួយចំនួនកំពុងតែដាក់ខ្លួនឯងនៅក្នុងការតាមដានសុខភាព ដោយសារតែភ័យខ្លាចពីការឆ្លងជំងឺកូវីដ ដែលពលរដ្ឋហ្វីលីពីនរាប់រយនាក់បានឆ្លង និងរាប់សិបនាក់ទៀតបានស្លាប់។ ប្រធានាធិបតីហ្វីលីពីនបានប្រកាសប្រទេសក្នុងស្ថានភាពគ្រាមានអាសន្នផ្នែកសុខភាពសាធារណៈដោយយកកងទ័ពមកដាក់ពង្រាយនៅទីក្រុង និងនៅតាមបណ្ដាទីប្រជុំជនទាំងអស់នៅទូទាំងប្រទេស។ ចំណែកឯប្រទេសវៀតណាមឯណោះវិញក៏ដាក់ប្រទេសស្ថិតក្នុងស្ថានភាពអាសន្នផ្នែកសុខភាពផងដែរ គឺទាំងមន្រ្ដីរដ្ឋាភិបាលរាប់ទាំងនាយករដ្ឋមន្រ្ដីរហូតដល់ទៅរដ្ឋមន្រ្ដីការបរទេសមិនអាចចាកចេញពីប្រទេសបានឡើយ។ រដ្ឋាភិបាលទីក្រុងហាណូយបានត្អូញត្អែរថាពេលនេះមានការលំបាកខ្លាំងណាស់...

លោកព្រាប កុល ថាក្នុងវិស័យការងាររបស់ខ្លួន៨ឆ្នាំមកនេះ បានចូលរួមបន្សាប ភាពរសើបនៃការប្រឆាំងអំពើពុករលួយ

នាយកប្រតិបត្តិអង្គការតម្លាភាពនៅកម្ពុជាលោក ព្រាប កុល បានអះអាងថារយៈពេល៨ឆ្នាំ ក្នុងអាណត្តិលោកជានាយកប្រត្តិបត្តិនៃអង្គការមួយនេះ លោកបានរួមចំណែកជួយជំរុញឱ្យមានការកែប្រែនូវស្ថានភាពអំពើពុករលួយ ដោយបានបន្សាប ភាពរសើបនៃការប្រឆាំងអំពើពុករលួយ និងការនិយាយពាក្យថា «អំពើពុករលួយ»នៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍បញ្ចប់អាណត្តិ ជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាដែលផ្ញើជូនជនរួមជាតិនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃម្សិលមិញ លោក ព្រាប កុល លើកឡើងថា រយៈពេល៨ ឆ្នាំ កន្លងផុតទៅ យ៉ាងឆាប់រហ័ស រីឯស្ថានភាពសង្គម នយោបាយ និងសេដ្ឋកិច្ចក៏បានប្រែប្រួលឥតឈប់ឈរ។...

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ប្រសិនបើមានពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ នឹងមិនអនុញ្ញាតឱ្យធ្វើបុណ្យសពតាមប្រពៃណីឡើយ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្រសួងត្រៀមចេញសេចក្តីណែនាំមួយប្រាប់ទៅពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ប្រសិនបើរកឃើញថាមានពលរដ្ឋស្លាប់ដោយជំងឺកូវីដ១៩មែន នោះអាជ្ញាធរនឹងមិនអនុញ្ញាតឱ្យរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីឡើយ ហើយត្រូវទុកដាក់សពអ្នកដែលស្លាប់ដោយជំងឺកូវីដ១៩ ដូចជាត្រូវបូជា ឬកប់ភ្លាមៗតែម្តង។   ការអះអាងនេះធ្វើឡើងដោយសារក្រសួងសុខាភិបាលបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៣ ខែមេសា កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១២២នាក់ ក្នុងនោះអ្នកដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន៧៧នាក់ ឬស្មើជាង៦៣% ហើយ៤៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។ ក្រសួងបញ្ជាក់ថា កម្ពុជានៅមិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩នៅឡើយទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង អះអាងថានៅពេលមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវបូជា...

លោក ស ខេង អះអាងថាដើម្បីឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថាដើម្បីសម្រេចបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺរដ្ឋាភិបាលត្រូវពង្រឹងយន្តការឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ថ្លែងក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជម្ងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែមេសានេះ លោក ស ខេង បានជំរុញឱ្យមានការចូលរួមពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានម៉ឹងម៉ាត់ ព្រោះវាជារឿងធំបំផុត។ លោកបញ្ជាក់ថាគោលនយោបាយនេះមានសារៈសំខាន់បំផុត ព្រោះនៅពេលភូមិឃុំទាំងអស់មានសុវត្ថិភាព ស្រុកទេសទាំងមូល ពោលគឺមាតុភូមិកម្ពុជា នឹងមានសុខសន្តិភាព និងស្ថិរភាពដូចគ្នាផងដែរ។ ជាមួយគ្នានេះ ដើម្បីធានាឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពទទួលបានជោគជ័យ ត្រូវមានយន្តការអនុវត្តឱ្យបានច្បាស់លាស់។ បន្ថែមពីនេះត្រូវពង្រីកការចូលរួម...

ប្រធាន WHO រងការចោទថាជួយលាក់បាំងព័ត៌មានអោយចិនករណីមេរោគកូរ៉ូណាត្រូវបង្ខំអោយចុះចេញពីតំណែង

ទាំងសហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ និងប្រទេសមួយចំនួននៅអឺរ៉ុបបានកំពុងដាក់គំនាបទៅលើ ប្រធានអង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ WHO អោយចុះចេញពីតំណែង ដោយរងការចោទថា លំអៀងទៅរកចិនព្រោះតែជួយលាក់បាំងព័ត៌មាន អំពីការផ្ទុះមេរោគកូរ៉ូណា នៅប្រទេសចិន។ បើតាមFox News Business លោក Tedros Adhanom Ghebreyesus រងការរិះគន់ ដូច្នេះ ពីអ្នកនយោបាយ អាមេរិក ជប៉ុន តៃវ៉ាន់ និងអឺរ៉ុប។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន...

អង្គការ Human Right Watch បានជំរុញឱ្យតុលាការទម្លាក់ចោលបទចោទ ចាងហ្វាងសារព័ត៌មានអនឡាញ លោក សុវណ្ណ រិទ្ធី

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch  បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងចាងហ្វាយសារព័ត៌មានអនឡាញ TVFB  លោកសុវណ្ណ រិទ្ធី ត្បិតលោកគ្រាន់តែផ្សព្វផ្សាយដោយដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិមួយនេះ ក៏បានជំរុញឱ្យ រដ្ឋាភិបាលគួរតែផ្តល់អាជ្ញាប័ណ្ណដល់ស្ថាប័នសារព័ត៌មានអនឡាញមួយនេះទៀតផង។ ចាងហ្វាយសារព័ត៌មានអនឡាញ TVFB  លោកសុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែមេសា ដោយលោកបានផ្សព្វផ្សាយ សម្រង់សម្តីរបស់លោក ហ៊ុន សែន...

អគ្គមេបញ្ជាការកងទ័ពបញ្ជាឱ្យមានការចល័តរថក្រោះរថពាសដែក ចូលបន្ទាយក្រុងភ្នំពេញ

អគ្គមេបញ្ជាការកងទ័ព បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ និងថ្ងៃស្អែក នឹងមានការចល័តរថគ្រោះ រថពាសដែកចំនួន២២ គ្រឿងចូលរាជធានីភ្នំពេញ ប៉ុន្តែជាការចល័តចូលបន្ទាយដើមវិញប៉ុណ្ណោះ។ អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទ លោក វង្ស ពិសេន បានចេញបទបញ្ជាមួយកាលពីថ្ងៃម្សិលមិញស្តីពីការចល័តរថក្រោះ រថពាសដែក របស់កងពលតូចលេខ៧០ ។  លិខិតនេះបានបញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក ត្រូវចល័តរថក្រោះ  ចំនួន១០គ្រឿង និងរថពាសដែកចំនួន១២គ្រឿង ពីសាលាហ្វឹកហ្វឺន និងធ្វើសមយុទ្ធយោធានាគមាសឆ្នាំ២០២០ ជាមួយភាគីចិន នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ក្នុងខេត្តកំពត មកទីបញ្ជាការកងពលតូចលេខ៧០...

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពប្រកាសអាសន្ន ដោយគ្មានសំឡេងជំទាស់

រដ្ឋសភាឯកបក្សនៅថ្ងៃសុក្រនេះ បានសម្រេចជាឯកច្ឆ័ន្ទ ដោយគ្មានសំឡេងជំទាស់ ក្នុងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ដែលស្នើឡើងដោយរដ្ឋាភិបាល។ នៅក្នុងកិច្ចប្រជុំនៅវិមានរដ្ឋសភា នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ បានឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដោយអះអាងថាជាតម្រូវការចាំបាច់សម្រាប់រដ្ឋាភិបាល ក្នុងការការពារសន្តិសុខជាតិ សង្គ្រោះសុខភាពសាធារណៈ អំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។  កិច្ចប្រជុំរដ្ឋសភានាព្រឹកនេះ ដឹកនាំដោយប្រធានរដ្ឋសភា លោក ហេង សំរិន ។ ការសម្រេចអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដោយសំឡេង ១១៥...

សមត្ថកិច្ចបិទទីតាំងអាជីវកម្មជនជាតិចិនមួយកន្លែង ក្រោយរកឃើញកន្លែងចែកចាយសារធាតុសម្លាប់មេរោគខុសច្បាប់

មន្ត្រីជំនាញ បានសម្រេចផ្អាកអជីវកម្មលក់ដូរមួយកន្លែងរបស់ជនជាតិចិនបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាទីតាំងអាជីវកម្មនោះនាំចូល ស្តុកទុក និងចែកចាយសារធាតុសម្លាប់មេរោគខុសច្បាប់ ជាង៣តោន នៅរាជធានីភ្នំពេញ។ ទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅថ្ងៃនេះ បានឱ្យដឹងថា ផលិតផលសារធាតុសម្លាប់មេរោគខុសច្បាប់ ជាង៣តោននោះ រួមមាន អាល់កុលជាង៣ពាន់លីត្រ កានឬប៊ីដុងទទេ ដបទទេ អាកុលដបតូចៗ ម៉ាស់ សំបកដប និងស្ទីកឃ័របិទលើដបជាដើម។  ប្រភពដដែលឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី ៧មេសា លើទីតាំងជនជាតិចិននាំចូល ស្តុកទុក និងចែកចាយ ផលិតផលមានហានិភ័យខុសច្បាប់...

Latest news