27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5864 POSTS
0 COMMENTS

អ្នក​ឃ្លាំមើល​ថា​ការ​វាយប្រហារ​លើ​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​លោក សាន ប៊ុនឆាយ ជា​គំនុំ​សងសឹក​នយោបាយ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចោទ​ថា ការ​វាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង​ខ្មែរ-អូស្ត្រាលី លោក សាន ប៊ុនឆាយ គឺជា​ការ​ធ្វើឡើង​ក្រោម​គំនុំ​សងសឹក​នយោបាយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​មាន​អង្គការ​ចាត់តាំង​ពី​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​សំណុំរឿង​មួយ​នឹង​គ្មាន​ការ​ស្វែងរក​យុត្តិធម៌​ពី​សមត្ថកិច្ច​កម្ពុជា​ឡើយ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា ការ​សងសឹក​គំនុំ​នយោបាយ​នេះ​គឺ​មាន​មូលហេតុ​ចេញពី​សកម្មភាព​របស់​លោក សាន ប៊ុនឆាយ ដែល​តែងតែ​ធ្វើ​សកម្មភាព​បាតុកម្ម​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី...

IDEA TALK៖ តើ​កម្ពុជា​នឹង​មាន​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​កម្រិត​ណា​ពាក់ព័ន្ធ​នឹង​ព្រែកជីក​ហ្វូណន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​កម្ពុជា​នឹង​មាន​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​កម្រិត​ណា​ពាក់ព័ន្ធ​នឹង​ព្រែកជីក​ហ្វូណន?»។

នាយករដ្ឋមន្ត្រី​ជា​កូន​អះអាង​ថា​នឹង​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋ​ស្តីទី​ជា​ឪពុក​បើក​ទ្វារ​ក្រុង​ឱ្យ​លោក គង់ សភា វិល​ចូល​កម្ពុជា​វិញ

នាយករដ្ឋមន្ត្រី​ជា​កូន​សន្យា​នឹង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ស្នើ​ប្រមុខ​រដ្ឋ​ស្តីទី​ដែល​ត្រូវ​ជា​ឪពុក ដើម្បី​ឲ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង លោក គង់ សភា វិល​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​លិខិត​ស្នើសុំ​ការ​លើកលែង​ទោស។ នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ជូន​ចំពោះ​លោក គង់ សភា។ លោក​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​សូម​អភ័យ​ទោស​របស់​លោក ដូច្នេះ​លោក​សូម​ស្វាគមន៍ និង​ចាត់ចែង​តាម​នីតិវិធី ដើម្បី​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អាច​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​ឱកាស​ជួប​សន្ទនា​ជាមួយ​គ្នា​នៅ​ពេល​ខាងមុខ។ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ...

មន្ត្រី​បក្ស​កម្លាំង​ជាតិ​អំពាវនាវ​ចេញពី​ពន្ធនាគារ​ឱ្យ​សមាជិក​បក្ស​ខ្លួន​រក្សា​ស្មារតី​ស្មោះត្រង់​នឹង​បក្ស

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ ឱ្យ​មន្ត្រី និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ទាំងអស់ រក្សា​ស្មារតី​សាមគ្គី​រួបរួម ស្មោះត្រង់​នឹង​គណបក្ស​បន្ត​ទៀត ជាពិសេស​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បន្ត​វេន​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក មី សេងហ៊ ហៅ គា វិសាល បាន​ចេញ​លិខិត​មួយ​ពី​ពន្ធនាគារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ មេសា នេះ បាន​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​ទាំងអស់​ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ...

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​ត្រូវ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដើម្បី​ថែរក្សា​សន្តិភាព

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រាល់​សកម្មភាព​របស់​កម្លាំង​អមិត្ត ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា និង​បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ត្រូវ​ថែរក្សា​សន្តិភាព​ឲ្យ​បាន។ ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សហ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​អាហារដ្ឋាន​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ លោក ហ៊ុន ម៉ាណែត អះអាង​ថា កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​ជា​កម្លាំង​ដែល​មាន​ថាមពល​ខ្លាំង ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នៅ​គ្រប់​កាលៈទេសៈ រាល់​ឧបាយកល...

កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ពី​ស៊ុយអែត

ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ Per Anger ពី​រដ្ឋាភិបាល​ស៊ុយអែត សម្រាប់​ឆ្នាំ​២០២៤ នេះ ក្នុង​នាម​កញ្ញា​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​ស្វិតស្វាញ​រហូត​ក្លាយ​ជា​អ្នកទោស​មនសិការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​រស់នៅ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។ គេហទំព័រ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Forum For Levande Historia បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា ២០២៤ ឈឹម...

អ៊ីស្រាអែល​ចាប់ផ្ដើម​វាយ​សងសឹក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ហើយ

មីស៊ីល​របស់​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​ជាច្រើន​ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា នេះ បន្ទាប់ពី​អ៊ីស្រាអែល ព្រមាន​ថា​នឹង​សងសឹក​ចំពោះ​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់ កាលពី​សប្ដាហ៍​មុន ដែល​បាន​បាញ់​មក​លើ​អ៊ីស្រាអែល។ ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​ជាច្រើន​ក៏​បាន​ឱ្យ​ដឹង​ថា ស្នូរ​ផ្ទុះ​បាន​ផ្ទុះ​លាន់​ឮ​នៅ​ឯ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង Isfahan នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ីរ៉ង់។ ចំណែក​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN របស់​សហរដ្ឋ​អាមេរិក​វិញ ក៏​បាន​រាយការណ៍​ដែរ​ថា អ៊ីស្រាអែល​បាញ់​រយៈពេល​ខ្លី​ដោយ​វាយប្រហារ​ពី​យន្តហោះ​ដ្រូន និង​បាញ់​មីស៊ីល​លើ​អ៊ីរ៉ង់។ កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ថ្ងៃទី​១៣ ចូល​ដល់​ថ្ងៃ​អាទិត្យ ទី​១៤ មេសា...

IDEA TALK៖ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «គម្រោង​ព្រែកជីក​ហ្វូណន​តេជោ»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សច្ចា​វាយបក​ទៅ​លើ​អ៊ីរ៉ង់​វិញ​ដើម្បី​ការពារ​ខ្លួន ស្រប​ពេល​អាមេរិក​និង​បស្ចិម​ប្រទេស​ឱ្យ​បន្ត​អត់ធ្មត់​ក្ដី

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល Benjamin Netanyahu សច្ចា​ថា​នឹង​ត្រូវតែ​វាយ​សងសឹក​លើ​អ៊ីរ៉ង់ វិញ ដែល​ថា​ជា​ការ​វាយ​ការពារ​ខ្លួន។ លោក Netanyahu បាន​បញ្ជាក់​ថា បើ​ទោះ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល មាន​ទាំង​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​មួយ​ចំនួន​បញ្ចុះបញ្ចូល​ឱ្យ​អ៊ីស្រាអែល បន្ត​អត់ធ្មត់​ក៏ដោយ ក៏​វាយបក​វិញ​របស់​អ៊ីស្រាអែល ត្រូវតែ​ធ្វើ ប៉ុន្តែ​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​មិន​បាន​បញ្ជាក់​ពេលវេលា​នៃ​ការ​វាយបក​វិញ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ពេល​ណា ហើយ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​អ្វី​ខ្លះ​នោះ​ទេ។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 ស្នើ​ឱ្យ​អ៊ីស្រាអែល កុំ​វាយ​សងសឹក​អ៊ីរ៉ង់ អី ពីព្រោះ​វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ដ៏​ធំធេង​រវាង​ប្រទេស​ទាំង​ពីរ...

កម្ពុជា​បន្ត​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា​ក្នុង​ឆ្នាំ​២០២៣ ស្មើ​ទំហំ​ទីក្រុង Los Angeles របស់​អាមេរិក ដោយសារ​អំពើពុករលួយ

រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ឬ​ស្មើ​ទំហំ​ទីក្រុង Los Angeles ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន។ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា «តំបន់​ការពារ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​ការ​បាត់បង់​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។ សារព័ត៌មាន​ដដែល​នេះ អះអាង​ថា ទិន្នន័យ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ...

Latest news