29.6 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5825 POSTS
0 COMMENTS

អាជ្ញាធរ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ២០០​ករណី រឹបអូស​បាន​ជិត ២​តោន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤

មន្ត្រី​ប្រឆាំង​គ្រឿងញៀន​កម្ពុជា លើកឡើង​ថា ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៤ នេះ ខ្លួន​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ជិត ២០០​ករណី (១៨១​ករណី) ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ៥០០​នាក់ (៥៤៨​នាក់) និង​រឹបអូស​គ្រឿងញៀន​បាន​ជិត ២​តោន (១​តោន ៧៨៣​គីឡូក្រាម)។ មន្ត្រី​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ត្រីមាស​ទី​១ សម្រាប់​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ ថា ក្រៅពី​ប្រតិបត្តិការ​បង្ក្រាប​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ទាំង...

រណសិរ្ស​បី​នាក់​បង​ប្អូន កម្ពុជា លាវ យៀកណាម បន្ត​ពង្រឹង​សាមគ្គីភាព​ជួយ​គ្នា​ទៅវិញ​ទៅមក

រណសិរ្ស​នៃ​ប្រទេស​ទាំង ៣ គឺ កម្ពុជា ឡាវ វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដំណាក់កាល ២០២៤-២០២៧ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង ៣ ឲ្យ​កាន់តែ​ទូលំទូលាយ រឹងមាំ ព្រមទាំង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ប្រជាជន​វៀតណាម ក្នុង​ការ​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កម្ពុជា។ កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​អ្នកស្រី ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក...

លោក ហ៊ុន សែន៖ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​ព្រែកជីក​ហ្វូណន​នឹង​សម្រួល​ដល់​កងទ័ព​ចិន ជា​រឿង​ប្រឌិត​ដើម្បី​មួលបង្កាច់​កម្ពុជា

ប្រមុខ​រដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​០៩ ខែ​មេសា នេះ បាន​ចេញ​មុខ​បដិសេធ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះផ្សាយ​ថា ព្រែកជីក​ហ្វូណន​តេជោ នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម នោះ​ថា ជា​រឿង​ប្រតិដ្ឋ​ដើម្បី​មួលបង្កាច់​កម្ពុជា​ក្នុង​គោលបំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា បន្ទាប់ពី​ការ​ចុះផ្សាយ​មួលបង្កាច់​ជា​បន្តបន្ទាប់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​រួច​មក ពេលនេះ​មាន​ការ​ប្រតិដ្ឋ​រឿង​ព្រែកជីក​ហ្វូណន​តេជោ ថា​ព្រែកជីក​នេះ​នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម បន្ថែម​ទៀត។...

អ្នកវិភាគ៖ លោក ហ៊ុន សែន សុំ​ជួប​មេ​រដ្ឋប្រហារ​ភូមា​គឺ​ដើម្បី​បង្កើត​ទំនាក់ទំនង​អំណាច​គ្រួសារ​ហ៊ុន មិន​មែន​ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា​ទេ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ប្រកាស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សុំ​ជួប​ជាមួយ​មេ​យោធា​នៃ​របប​សឹក​ភូមា​លោក មីន អ៊ុងឡាំង នៅ​ពេលនេះ គឺ​ដើម្បី​បង្កើត​ចំណង​ទំនាក់ទំនង​អំណាច​គ្រួសារ​របស់​គាត់​ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ មិនមែន​ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា ទេ ព្រោះ​វិបត្តិ​ភូមា មាន​ប្រធាន​អាស៊ាន​ចូល​ទៅ​ដោះស្រាយ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មេសា នេះ​ថា លោក...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​យក​កូន​ឱ្យ​បាន​ច្រើន​ស្រប​ពេល​មនុស្ស​មាន​វ័យ​ចាស់​កំពុង​កើន​ឡើង

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាព​ខាង​សេដ្ឋកិច្ច បន្ត​យក​កូន​ឱ្យ​បាន​ច្រើន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចាស់​ត្រូវ​គេ​ព្យាករ​ថា មាន​ចំនួន​កើន​ឡើង​ជាង​មនុស្ស​វ័យ​កណ្តាល​នៅ​ឆ្នាំ​២០៥០ ខាងមុខ​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នៃ​ក្រសួង​ផែនការ នៅ​ថ្ងៃទី​៩ ខែ​មេសា នេះ​ថា គូ​ស្វាមី​ភរិយា​ដែល​មាន​លទ្ធភាព​សេដ្ឋកិច្ច គួរ​មាន​កូន​ច្រើន​លើស​ពី​ចំនួន​កំណត់ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម ព្រោះ​នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចាស់​មាន​កំណើន​កាន់តែ​ច្រើន ដូច្នេះ​ប្រសិនបើ​អត្រា​កំណើត​កាន់តែ​តិច​ជាង​ចំនួន​មនុស្ស​ចាស់...

សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ដើម្បី​ធានា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៥០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​នានា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ការពារ​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បើក​ចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឱ្យ​បាន​ពេញលេញ​ដល់​ពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៤​ស្ថាប័ន ដូចជា អង្គការ​លីកាដូ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​ស្ថាប័ន​សង្គម​ស៊ីវិល​ចំនួន ៥១ ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ឃាត់​ខ្លួន...

ធនាគារ​ពិភពលោក​រក​ឃើញ​ប្រទេស​ចំនួន​២០ ជាប់​បំណុល​ចិន​គរ​ដូច​ភ្នំ ក្នុង​នោះ​មាន​កម្ពុជា និង​ឡាវ​ផង​ដែរ

សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​នៅ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​ធនាគារ​ពិភពលោក​រក​ឃើញ​ថា​ជា​ប្រទេស​ដែល​ជាប់​បំណុល​ចិន ធ្ងន់ធ្ងរ​បំផុត​នោះ​ចាប់ពី​ជិត ៣​ពាន់​លាន​ដុល្លារ​ឡើង​ទៅ គឺ​មាន ២០​ប្រទេស។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ប្រទេស​ទាំងអស់​នេះ​ពិបាក​ក្នុង​ការ​ដោះស្រាយ​សង​បំណុល​ចិន ទាំង​ប្រាក់​ដើម និង​ការប្រាក់។ ប្រទេស​ទាំង ២០ នេះ​ភាគច្រើន​ជា​ប្រទេស​នៅ​តំបន់​ទ្វីប​អាហ្វ្រិក ដែល​គេ​ហៅថា​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​ក្នុង​ទ្វីប​អាស៊ី ក៏​មាន​រាជាណាចក្រ​កម្ពុជា​មួយ​ផង​ដែរ​ឈរ​នៅ​លេខ​រៀង​ទី​១២ ក្នុង​ចំណោម​ប្រទេស​ទាំង​២០ នេះ។ នេះ​គឺជា​ឈ្មោះ​ប្រទេស​ទាំង ២០ ​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ហើយ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Yahoo Finance កាលពី​ថ្ងៃទី​៥ មេសា...

IDEA TALK៖ ឧបសគ្គ​នៃ​ការ​បញ្ចេញមតិ​ក្នុង​សង្គម​បិទ​ជិត

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «ឧបសគ្គ​នៃ​ការ​បញ្ចេញមតិ​ក្នុង​សង្គម​បិទ​ជិត»។

នាយករដ្ឋមន្ត្រី​ថៃ ប្រាប់​មេដឹកនាំ​យោធា​ភូមា​ឱ្យ​ឆាប់​ចាប់ផ្ដើម​ចរចា ព្រោះ​កម្លាំង​ទ័ព​នៃ​របប​សឹក​នេះ​កំពុង​ចុះ​ទន់ខ្សោយ

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin និយាយ​ថា ឥឡូវ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​ពួក​យោធា​ភូមា ខណៈ​របប​ដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​កាលពី​ឆ្នាំ​២០២១ នា​ពេលនេះ​កំពុង​ចុះ​ទន់ខ្សោយ។ ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន​នេះ នាយករដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា របប​ដឹកនាំ​បច្ចុប្បន្ន​នៅ​ប្រទេស​ភូមា កំពុង​ចាប់ផ្តើម​បាត់បង់​កម្លាំង​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ។ យ៉ាងណាមិញ លោក​អះអាង​ថា ទោះបីជា​ពួក​យោធា​កំពុង​ចុះ​ទន់ខ្សោយ​ក៏ដោយ ពួកគេ​នៅតែ​មាន​អំណាច នៅតែ​មាន​សព្វាវុធ​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ។ លោក Srettha Thavisin បាន​បន្ត​ថា គួរ​ដល់​ពេល​ហើយ​ដែល​ត្រូវ​បោះ​ដៃ​ទៅ​រក​ពួក​យោធា ហើយ​ស្វែងរក​ការ​សម្រេច​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​លោក​ថា...

លោក យ៉េង វីរៈ លាឈប់​ពី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដោយសារ​ដល់​អាណត្តិ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៧ ខែ​មេសា ដោយសារ​លោក យ៉េង វីរៈ បាន​ដក​ខ្លួន​ចេញពី​ប្រធាន​ប្រតិបត្តិ​គណបក្ស​នេះ ក្រោម​ហេតុផល​ដល់​កំណត់​អាណត្តិ​ត្រឹម ១០​ឆ្នាំ។ តាមរយៈ​ការ​ធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ទាំង ៣ របស់​គណបក្ស កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ លោក យ៉េង វីរៈ បាន​ដក​ខ្លួន​ចេញពី​ប្រធាន​ប្រតិបត្តិ​គណបក្ស ចំណែក​អ្នកស្រី ប្រុក វ៉ាន្នី បាន​ដក​ខ្លួន​ចេញពី​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ។ យោង​តាម​គណនី​ហ្វេសប៊ុក​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​ថា...

Latest news