30.3 C
Phnom Penh

CATEGORY

ប័ណ្ណសារ

កម្ពុជាមិន​ស្ថិត​ក្នុង​កម្មវិធី​​ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​​ការ​​​បរទេស​ជប៉ុន​​

ប្រទេស​កម្ពុជា បាន​ស្ថិត​​​​នៅ​​​​​​​ក្រៅ​​កម្មវិធី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ្វូ៊មីអុ គីស៊ីដា (Fumio Kishida) រដ្ឋ​​​មន្ត្រី​​​ការបរទេស​​​​​​​​​​​​​ជប៉ុន ​សម្រាប់​​​ដំណើរ​ទស្សនកិច្ច​មួយ​​​​​​​​មក​កាន់​​​អាស៊ីអាគ្នេយ៍​​នៅ​សប្ដាហ៍​នេះ ដោយ​លោក​នឹង​ធ្វើ​ទស្សន​កិច្ច​​ប្រទេស​ភូមា ឡាវ វៀតណាម...

មន្ត្រីអង្គការ​សហ​ប្រជាជាតិ​ និង​មន្ត្រីសមា​គម​សិទ្ធិមនុស្ស​អាដ​ហុក​​ត្រូ​វ​ចោទ​ប្រកាន់ពីបទ​សូក​ប៉ាន់​

មន្ត្រី​ជាន់ខ្ពស់​បួនរូប​មក​ពី​សមា​គម​សិទ្ធិ​មនុស្ស​អាដហុក​ និង​អតីត​មន្ត្រី​មួយ​រូប​ដែល​ឥឡូវ​បម្រើការ​ងារ​​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប.) ​​​ត្រូវ​បាន​បញ្ជូន​​​​ទៅ​ពន្ធនាគារ​កាលពីម្សិលមិញពីបទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​នៅក្នុងអំពើ​សូកប៉ាន់។​ លោក ស៊ឺន សាលី​ មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​​ ក៏ត្រូវបាន​ចោទ​ប្រកាន់​កំបាំង​​មុខ​ពីបទ​សម​​​គំនិត​នៅក្នុង​អំពើសូកប៉ាន់​សាក្សីដែរ​ បន្ទាប់​ពីមិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​សាក​សួរ។​ ​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក​បួន​រូប​ ដែលរួម​មាន​ដូចជា​ លោក​...

លោក​ កឹម សុខា​ ៖ បក្ស​​ប្រឆាំង​កាន់តែ​ខ្លាំង​​ ពេល​រងការវាយប្រហារ​

ពេល​ថ្លែង​ជាសាធារណៈ​ជាលើក​ដំបូង​នៅក្នុង​រយៈ​ពេល​ជាង​មួយ​ខែមក​នេះ​ លោក​ ​កឹម​ សុខា​ ​​អនុប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ​​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ពេល​ប្រជា​ពលរដ្ឋ​កំពុងចោម​រោមថា​ ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រឆាំង​​ មានតែ​​កាន់តែ​ខ្លាំង​ទៅ​វិញ​ទេ​ ពេល​មាន​ការ​ផ្តន្ទាទោស​ទ្រង់ទ្រាយធំ​​​​ពី​សំណាក់រដ្ឋាភិបាលចំពោះ​ការ​អះអាង​ដែល​ថា លោក​មាន​ស្រីកំណាន់។​ លោក កឹម សុខា​...

តុលាការ​​​សាកសួរ​មន្ត្រី​សមា​គម​​​អាដហុក​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​​របស់​លោក កឹម សុខា​​

មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​​នៃ​​សមាគម​សិទ្ធិ​មនុស្ស​​​​​អាដហុក​​ក្នុង​ស្រុក និង​អតីត​មន្ត្រី​​​​​​​សមាគម​​​នេះ​​​​​​​​​មួយ​រូប​ដែល​បច្ចុប្បន្ន​ធ្វើការ​​នៅ​​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ត្រូវ​​បាន​សាកសួរ​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ហើយ​ត្រូវ​បាន​ឃាត់​​​ខ្លួន​មួយ​យប់​​នៅ​អង្គភាព​ប្រឆាំង​​​អំពើ​ពុករលួយ (ACU)​។ បុគ្គល​ទាំង​ប្រាំរូប​​ដូច​ជា​លោក នី សុខា ប្រធាន​ផ្នែក​ឃ្លាំមើលសិទ្ធិ​​​​​​មនុស្ស​​​​នៅ​សមា​គម​​​​អាដហុក​ និង​អនុប្រធាន​ពីរ​រូប​របស់​លោកគឺ​លោក ណៃ វ៉ង់ដា...

កម្មករ​ប្រហែល​​​២.០០០​​​នាក់​ហែក្បួន​​​ក្នុង​ទិវា​​​ពលកម្ម​​​អន្តរជាតិ

កាលពី​ម្សិលមិញ កម្មករ​​​ប្រហែល​​​២.០០០​​​​​នាក់​​​នៅ​​​ក្នុង​​​​រាជធានី​​​ភ្នំពេញ​បាន​ផ្គើន​បម្រាប​​​រដ្ឋាភិបាល​​​​ដែល​ហាម​មិន​ឲ្យ​​​​ប្រារព្ធ​​​ទិវា​​​ពល​កម្ម​​​​​អន្តរជាតិឡើយ​ ដោយ​បាន​នាំ​គ្នា​​ធ្វើ​​​​ការ​​​ហែ​​​ក្បួន​​​មួយ​​​អាច​​​ទៅ​​​ជិត​​​ដល់​​​រដ្ឋសភា ​​កន្លែង​​​ដែល​​​ពួកគេ​​​បាន​​​អំពាវនាវ​​​សុំ​​​​​​ដំឡើង​​​ប្រាក់​​​ខែ និង​​​ឲ្យ​​​មាន​​​ការ​​​កែប្រែ​​​ច្បាប់​​​សហជីព​​​ដែល​​​ទើប​​​តែ​​​អនុម័ត​​​នា​​​ពេល​​​ថ្មីៗ​​​នេះ។ ដូច​​​ដែល​​​បាន​​​ធ្វើ​​​មុន​​​ទិវា​​​ពលកម្ម​​​អន្តរជាតិ​​​កន្លង​​​មក សាលា​​​រាជធានី​ភ្នំពេញ​​​កាលពី​​​សប្តាហ៍​​​​មុន​​​បាន​​​បដិសេធ​​​សំណើ​​​របស់​​​សហជីព​​​សុំ​​​ហែ​​​ក្បួន​​​នៅ​​​​រាជធានី​​​​ភ្នំពេញ ដោយ​​​សំអាង​​​មូលហេតុ​​​ថា ពួកគេ​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​បញ្ហា​​​ច្រើន​​​​​ដល់​​​អ្នក​​​បើកបរ​​​នៅ​​​ចុង​​​សប្ដាហ៍។ ប៉ុន្តែ​​​ដូច​​​ពី​​​មុន​​​អ៊ីចឹង សហជីព​​​មួយ​​​ចំនួន​​​មិន​​​ធ្វើ​​​តាម​​​ការ​​​ព្រមាន​​​ទេ ដោយ​​​ធ្វើ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​របស់​​​ខ្លួន គ្រាន់តែ​​កែច្នៃ​​​បន្តិច​​​បន្តួច។ ជំនួស​​​ការ​​​ដើរ​​​ហែ​​​ពី​​​វត្តភ្នំ លោក អាត់ ធន់ ប្រធាន​​​សហភាព​​​ការងារ​​​កម្ពុជា បាន​​​ដឹកនាំ​​​កម្មករ​​ប្រមាណ​​​២.៥០០​​​នាក់​​​ពី​​​ខាង​​​ក្រៅ​​​ស្ថានទូត​​​រុស្ស៊ី​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក។ ​ដោយ​​​ត្រូវ​រារាំង​​​ដោយ​​​នគរបាល​​​ប្រហែល​​​១០០​​​នាក់​​​មិន​​​ឲ្យ​​​ដើរ​​​តាម​​​ផ្លូវ​​​សុធារស ក្រុម​​​កម្មករ​​​បាន​​​ប្តូរ​​​ផ្លូវ​​ជិត​​​ក្រសួង​​​ការបរទេស​និង​​​កាស៊ីណូ​​ ណាហ្គាវើល មុន​​​ពេល​​​ត្រូវ​​​រាំង​​​ផ្លូវ​​​ជា​​​ថ្មី​​​ទៀត​​​នៅ​​​តីរ​វិធី​​​ស៊ីសុវត្ថិ តែ​​​ប៉ុន្មាន​​​រយ​​​ម៉ែត្រ​​​ពី​​​សភា ជា​​​កន្លែង​​​ដែល​​​ពួកគេ​​​ជួបជុំ​​​គ្នា​​​រហូត​​​ដល់​​​ម៉ោង​​​១១​​​ព្រឹក។ ទីបំផុត​តំណាង​​​៨​​​រូប​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​សភា​​​ដើម្បី​​​ប្រគល់​​​ញត្តិ​​​របស់​​​ខ្លួន​​​ទៅ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស។ ក្នុង​​​ចំណោម​​​ការ​​​ទាមទារ​​​សំខាន់ៗ​​​របស់​​​ពួកគេ​​​គឺ​​​ការ​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​អប្បបរមា​​​បច្ចុប្បន្ន​​​១៤៥​​​ដុល្លារ​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​ដល់​​​២០៧​​​ដុល្លារ។ អ្នក​​​ស្រី រស់ គា កម្មករ​​​កាត់​​​ដេរ​​​ដែល​​​មក​​​ពី​​​ខេត្ត​​​កណ្តាល​​​ដើម្បី​​​ចូលរួម​​​ការ​​​ហែ​​​ក្បួន​​​នេះ ​បាន​​​និយាយ​​​ថា "ខ្ញុំ​​​រីករាយ ដែល​​​ខ្ញុំ​​​មាន​​​ឱកាស​​​នេះ​ដើរ​​​ហែ​​​នៅ​​​ទិវា​​​ពលកម្ម​​​អន្តរជាតិ ដើម្បី​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​យើង។ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​សង្ឃឹម​​​ថា គេ​​​នឹង​​​ដំឡើង​​​ដល់​​​២០៧​​​ដុល្លារ​​​ទេ ពីព្រោះ​​​យើង​​​ធ្លាប់​​​ទាម​ទារ​​​១៦០​​​ដុល្លារ ប៉ុន្តែ​​​បាន​​​ត្រឹម​​​តែ​​​១៤៥​​​ដុល្លារ​​​​​​ប៉ុណ្ណោះ"។ អ្នក​​​ស្រី រស់ គា បាន​​​និយាយ​បន្ថែម​​​​ថា អ្នក​​​ស្រី​និង​​​ប្តី​របស់​​​អ្នក​​​ស្រី​ខំ​​​ប្រឹង​​​ទាំង​​​លំបាក​​​ដើម្បី​​​ចិញ្ចឹម​​​កូន​​​៦​​​នាក់​​​របស់​​​ខ្លួន​​​ផ្អែក​​​លើ​​​ប្រាក់​​​ដែល​​​រក​​​បាន។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​ចង់​​​បាន​​​៣០០​​​ដុល្លារ​​​មួយ​​​ខែ​​​ដើម្បី​​​រស់ ពីព្រោះ​​​ខ្ញុំ​​​ចំណាយ​​​៥០​​​ដុល្លារ​​​គ្រាន់តែ​​​ថ្លៃ​​​ជួល​​​ផ្ទះ ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​រក​​​ប្រាក់​​​ពី​​​ការងារ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ទ្រទ្រង់​​​ការ​​​ចំណាយ​​​ប្រចាំ​​​ខែ​​​របស់​​​យើង"។ ប៉ុន្តែ កាលពី​​​ម្សិលមិញ​​​មិន​​​មែន​​​សហជីព​​​ទាំង​​​អស់​​​បន្ត​​​ការ​​​ហែ​​​ក្បួន​​​របស់​​​ខ្លួន​​​នោះ​​​ទេ។ សហជីព​​​ប្រហែល​​​១០​​​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​បាន​​​បោះ​​​បង់​​​ផែនការ​​​របស់​​​ខ្លួន​​​ដែល​គ្រោង​ហែ​​​ក្បួន​ចេញពី​ពហុកីឡដ្ឋាន​​​​អូឡាំពិក​​​ទៅ​​​ក្រសួង​​​ការងារ ហើយ​​​បាន​​​ទុក​​កម្មករ​​​ប្រហែល​​​៤០០​នាក់​​ដែល​​​បាន​​​ចូលរួម​ជាមួយ​​​​នឹង​​​ពួកគេ​​​​ឲ្យ​នៅ​កន្លែង​នេះ​ បើ​​​ទោះ​​ជា​​​ពួកគេ​​​មិន​​​ទទួល​​​រង​​​បម្រាម​​​របស់​​​សាលា​​​រាជធានី​​​ក៏ដោយ។ សំដៅ​​​ដល់​​​​បណ្ដឹង​​ដែល​ចេះ​តែ​កើត​ឡើង​​​​​របស់​​​រដ្ឋាភិបាល​​​ប្រឆាំង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​និង​​​អ្នក​​​គាំទ្រ​​​សិទ្ធិ​​​មនុស្ស​នោះ​ មេដឹកនាំ​​​កម្មករ លោក វន់ ពៅ បាន​​​និយាយ​​​ថា​​​"ធាតុ​​​អាកាស​​​ថ្ងៃ​​​នេះ​​​ក្តៅ ហើយ​​​​ស្ថានការណ៍​​​នយោ​​បាយ​​​ក៏​​​​​ក្តៅ​​​ដែរ"។ លោក​​​បាន​​​និយាយ​​​ថា "សិទ្ធិ​​​របស់​​​យើង​​​កាន់តែ​​​តិច​​​ទៅៗ។ ដូច្នេះ​​​ហើយ ទើប​យើង​​រំឭក​ទិវា​នេះ​​​នៅ​​​ពហុកីឡាដ្ឋាន"។ លោក ទេស រុក្ខាផល សមាជិក​​​គណៈ​កម្មា​ធិការ​​​របស់​​​ក្រសួង​​​ការងារ​​​ទទួល​​​បន្ទុក​​​ដោះ​ស្រាយ​​​បញ្ហា​​​កូដកម្ម បាន​​​ចេញ​មក​ទទួល​​​ញត្តិ​​​ពី​​​ក្រុម​​​ទាំង​​​នោះ។ ខណៈ​​​ដែល​​​សហជីព​​​បាន​​​ជួបជុំ​​​គ្នា​​​នៅ​​​ជិត​​​រដ្ឋសភា ពួកគេ​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​កែ​ប្រែ​​​​ច្បាប់​​​សហជីព​​​ស្រប​​​តាម​​​អនុសញ្ញា​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ ដែល​​​ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា។ មុន​​​មាន​​​ការ​​​អនុម័ត​​​ដោយ​​​សភា​​​កាលពី​​​ខែ​​​មុន សហជីព​​​មួយ​​​ចំនួន​​​បាន​​​តវ៉ា​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​រឹតត្បិត​​​ណាស់។ ឧស្សាហ​កម្ម​​​កាត់​​​ដេរ​​​បាន​​​លើក​​​ហេតុផល​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​ត្រូវការ​​​​ជា​​ចាំបាច់​​​ដើម្បី​​​ដាក់​​​បទ​​​បញ្ជា​​​ថែម​​​ទៀត​​​លើ​​​កម្លាំង​​​ការងារ​​​ដែល​​​មិន​​​ស្តាប់​​​បង្គាប់៕និត​

រដ្ឋាភិបាល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​បុគ្គលិក​សិទ្ធិ​មនុស្ស​

មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​ម្នាក់​​​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទាក់​ទិន​នឹង​ការ​ចោទ​ថា ​ពួកគេ​បាន​​ណែនាំ​ស្រីកំណាន់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ឲ្យ​បដិសេធ​​រឿង​ស្នេហា​របស់​គេ​។ អ្នក​ទាំង​ប្រាំ​​គឺ​ជា​ការ​​ប៉ះពាល់​ចុង​ក្រោយ​នៃ​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​នយោបាយ​​​ចាត់ទុក​ថា ជា​រលក​​​នៃ​ការ​បំភិត​បំភ័យ​​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ មុន​ការ​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​នេះ​។

អាថ៌កំបាំងសម័យ​​​​​​បុរាណ

បរិវេណ​​​ប្រាសាទ​​​ក្នុង​​​​​​ខេត្ត​​​​​​ព្រះ​​​វិហារ ​​​​​​គឺ​​​​​​​​​ជា​​​រចនា​​​សម្ព័ន្ធ​​​​​​មួយ​​​ធំ​​​បំផុត​​​ក្នុង​​​បណ្តា​​​រចនា​​​សម្ព័ន្ធ​​​ធំ​​​បំផុត​​​ជាច្រើន​​​ ប៉ុន្តែ​​​​​​អ្នក​​​ជំនាញ​​​​​​គ្រាន់​​​តែ​​​ចាប់​​​ផ្តើម​​​​​​​​​​​​​​​​​​ពិចារណា​​​​​​ថា​​​ហតុ​​​អ្វី​​​វា​​​កើត​​​ឡើង តើ​​​វា​​​​​​រសាត់​​​​​​ចូល​​​ទៅ​​​ក្នុង​​​​​​ព្រៃ​​​យ៉ាង​​​ដូច​​​ម៉្តេច​​​ ហើយ​​​​​​ថា​​​ត្រូវ​​​ធ្វើ​​​ដូច​​​ម៉េ្តច​​​​​​នៅ​​​ពេល​​​នេះ​​​​​​ បរិវេណ​​​​​​ប្រាសាទ​​​ព្រះខ័ន​​​កំពង់​​​​​​ស្វាយ ខេត្ត​​​ព្រះ​​​វិហារ -​​​ ​​​មុន​​​នឹង​​​​​​មាន​​​ការ​​​លួច​​​​​​វត្ថុ​​​បុរាណ​​​​​​គគ្រឹក​​​​​​គ្រេង​​​​​​កាល​​​ពី​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ដែល​​​​​​បាន​​​បញ្ចប់​​​​​​​​​​​​​ទៅ​​​រយៈ​​​​​​ពេល​​​១០​​​ឆ្នាំ​​​ក្រោយ​​​មក ដោយ​​​មាន​​​​​​ទាហាន​​​ប្រដាប់​​​អាវុធ​​​​​​និង​​​ឯកសណ្ឋាន​​​​​​ដែល​​​ដឹក​​​​​​តាម​​​ឡាន​​​នូវ​​​​​​រូប​​​ចម្លាក់​​​​​​ដែល​​​អាច​​​គាស់​​​យក​​​បាន​​​ចុង​​​ក្រោយ​​​នោះ កំណប់​​​​​​វត្ថុបុរាណ​​​​​​ដ៏​​​ច្រើន​​​ក្រាស់​​​ក្រែល​​​ត្រូវ​​​បាន​​​​​​ទុក​​​​​​ចោល​​​ក្នុង​​​​​​ទីតាំង​​​សម័យ​​​​​​អង្គរ​​​ដាច់​​​ស្រយាល​​​នេះ។​​​​​​​​​

មន្ត្រី​​​ជលផល​​​ត្រូវ​​​ចាប់​​​ខ្លួន ​​​និង​​​ចោទ​​​ប្រកាន់​​​ទាក់ទិន​​​​ការ​ទទួល​​​​​សំណូក​ឲ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​

តុលាការ​​​ខេត្ត​​​សៀមរាប​​​បាន​​​ចោទ​​​ប្រកាន់​​​​​លោក រឹម ​សំអុ៊ន នាយ​​​រង​​​ផ្នែក​រដ្ឋបាល​ជល​ផល​​​ពី​​​បទ​​​ពុក​​​រលួយ​​​កាលពី​​​ម្សិលមិញ ព្រោះ​​​ការ​​​ប្រមូល​​​ប្រាក់​​​រាប់​​​សែន​​​ដុល្លារ​​​ជា​​​សំណូក​​​ពី​​​ប្រជា​​​នេសាទ ជា​​​ថ្នូរ​​​នឹង​​​ការ​​​មិន​​​អើពើ​​​នឹង​​​ការ​​​​​​នេសាទ​​​ខុស​​​ច្បាប់។ យោង​​​តាម​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​រលួយ​​​​​ឲ្យ​​​ដឹង​​​ថា លោក រឹម សំអុ៊ន អាយុ​​​៤៦​​​ឆ្នាំ នាយ​​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ជលផល​​​ដំដែក ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ។ លោក រៀម ចាន់មុន្នី ព្រះរាជអាជ្ញា​រង​អម​​​​សាលាដំបូង​ខេត្ត​សៀមរាប បាន​​​និយាយ​​​កាល​​ពី​​​ម្សិលមិញ​​​ថា "រឹម សំអុ៊ន ជាប់​​​ចោទ​​​ពី​​​បទ​​​ចាយ​​​​​​វាយ​​​មូលនិធិ​រដ្ឋ​​​មិន​​​ត្រឹមត្រូវ ហើយ​​​លោក ​ស៊ិន ​​​សុវណ្ណរ័ត្ន ចៅក្រម​​​ស៊ើបសួរ បាន​​​សម្រេច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ពន្ធនាគារ"។ លោក​​​​​​និយាយ​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​​ពុក​រលួយ​​​បាន​​​បញ្ជូន​​​ករណី​​​នេះ​​​ទៅ​​​តុលា​ការ ​បន្ទាប់​ពី​​​មាន​​​ការ​​​ស៊ើបអង្កេត​​​លោក ​សំអុ៊ន ​ក្រោយ​​​ពី​​​មាន​​​ការ​​​តវ៉ា​​​ពី​​​អ្នក​​​នេសាទ​​​ក្នុង​​​មូល​ដ្ឋាន ​ហើយ​​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ទារ​​​សំណូក​​​ដោយ​​​នាយ​​​រង​​​ផ្នែក​​​រូប​​​នេះ​​​មាន​​​តាំង​​​ពី​​​ឆ្នាំ​​​២០១២។ ចៅក្រម សុវណ្ណរ័ត្ន មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បង្ហោះ​​​​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ​​​ទាក់ទិន​​​នឹង​​​ករណី​​​​នេះ​​​លើ​​​គេហ​​​ទំព័រ​​​របស់​​​ខ្លួន។ សេចក្តី​​​ប្រកាស​​​ព័ត៌មាន​មាន​​ខ្លឹមសារ​​​​ថា ​"ផ្អែក​​​​​លើ​​​ភ័ស្តុតាង​​​​​​ប្រមូល​​​បាន​​​នៅ​​​ពេល​​​​​ស៊ើប​អង្កេត ACU​​​ បាន​​​សម្រេច​​​ចាប់​​​ខ្លួន រឹម  សំអុ៊ន ​នាយ​​​រង​​​ផ្នែក​​​រដ្ឋបាល​​​ជលផល​​​ដំដែក នៅ​​​ខេត្ត​​​​​សៀម​រាប ​នៅ​​​​ថ្ងៃ​​​ទី​​​២៦​​​មេសា ហើយ​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​តុលាការ​​​ខេត្ត​​​សៀម​រាប​​​​​​នៅ​​​រសៀល​​​ថ្ងៃ​​​នោះ"។ “អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​រក​​​ឃើញ​​​ថា រឹម សំអ៊ុន បាន​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ បទ​​​វីតិក្រម​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ ដោយ​​​បាន​​​ទាមទារ​​​និង​​​ទទួល​​​ប្រាក់​​​សរុប​​​ប្រមាណ​​​៣៦៥.០០០​​​ដុល្លារ​​​ពី​​​ប្រជា​​​នេសាទ ដោយ​​​មិន​​​បាន​​​បង្ក្រាប​​​បទល្មើស​​​ជលផល​​​ដែល​​​កើត​​​មាន​​​ក្នុង​​​ដែន​​​សមត្ថកិច្ច​​​របស់​​​ខ្លួន"។ សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​នេះ​​​មិន​​​បាន​​​ពន្យល់​​​​​ថា​​​ភ័ស្តុតាង​​​អ្វី​​​ដែល​​​ប្រមូល​​​បាន​​​ដាក់​​​បន្ទុក​​​លើ​​​លោក សំអ៊ុន នោះ​​​ទេ ហើយ​​​លោក ឱម ​យ៉ិន​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ។ មន្ត្រី​​​រដ្ឋបាល​​​​​ជលផល​​​ក៏​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ដែរ។ រដ្ឋបាល​​​ជលផល​​​នេះ​​​រួម​​​បញ្ចូល​​​ទាំង​​​ផ្នែក​​​បឹង​​​ទន្លេ​​​សាប​​​ដែរ។ ក្រុម​​​អ្នក​​​ជំនាញ​​​បាន​​​ព្រមាន​​​​​​​អំពី​​​ការ​​​នេសាទ​​​ហួស​​​កម្រិត​​​នៅ​​​ទន្លេ​​​សាប ​ច្រើន​​​​​ឆ្នាំ​​​មក​​​ហើយ ទោះជា​​​យ៉ាង​​​នេះ​​​ក្តី ការ​​​នេសាទ​​​​​ខុស​​​ច្បាប់​​​នៅ​​​តែ​​​កើត​​​មាន​​​ជា​​​ធម្មតា៕ និត

ព័ត៌មាន​លម្អិត​ពី​ការ​បាញ់​តគ្នា​ជាមួយ​ក្រុម​ចែក​ចាយ​គ្រឿង​ញៀន​

ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រាំនាក់​​ត្រូវ​បាន​សាក​សួរ​កាលពី​ម្សិលមិញ ខណៈ​ដែល​កង​រាជ​អាវុធហត្ថ​បាន​កាន់​ទុក្ខ​​សព​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​ដែល​បាន​ស្លាប់​អំឡុង​​​ការ​បាញ់​តគ្នា​ទាំង​កណ្ដាល​ថ្ងៃ​​កាលពី​ថ្ងៃពុធនៅ​ផ្ទះ​មួយ​​​​ស្ថិត​ក្នុង​ខណ្ឌ​​​ទួលគោក​​​​ ដែល​ក្នុង​ប្រតិបត្តិការ​នោះ​ក៏​បាន​បណ្តាល​​ឲ្យអ្នក​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​ស្លាប់​ផង​ដែរ។ លោក ទៀន ករុណា នាយ​រង​ការិយា​ល័យ​​​ប្រឆាំង​គ្រឿងញៀន​​នៃកង​រាជអាវុធហត្ថ​​ ​ត្រូវ​បាន​ជន​ជួញដូរ​គ្រឿង​ញៀន​​បាញ់​ស្លាប់​​ខណៈ​ដែល​មន្ត្រី​ទាំង​នេះ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ផ្ទះ​​នេះ​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ដែល​​​​គេ​ជឿ​ថា ជា​កន្លែង​លាក់​ខ្លួន​របស់​​ក្រុម​ចែក​ ចាយ​គ្រឿង​ញៀន។ នៅ​ពិធី​បុណ្យ​សព​លោក ទៀន ករុណា កាលពី​ម្សិលមិញ...

សវនាការ​​ជំនុំជម្រះ​​​​​មនុស្ស​បី​នាក់​ដែល​វាយ​តំណាង​រាស្ត្រ​ចាប់​ផ្ដើម​

​ម្នាក់​ក្នុង​ចំណោម​បុរស​បី​នាក់​​​​ដែល​ឡើង​សវនាការ​​ជំនុំជម្រះ​ទោស​​ពីបទ​​វាយ​ដំ​​យ៉ាង​សាហាវ​​លើ​​តំណាង​រាស្ត្រ​​​គណបក្ស​ប្រឆាំង​ពីរ​រូប​កាលពី​ឆ្នាំ​មុន ​បាន​​សារភាព​ក្នុង​តុលា​ការ​​​​​កាលពី​ម្សិលមិញ​​ថា ​ខ្លួន​និង​សហចុង​ចោទ​​របស់​ខ្លួន​គឺ​ជា​​អង្គរក្ស​មកពី​​​អង្គភាព​អង្គរក្ស​​ផ្ទាល់​​​​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជា​ការ​អះអាង​​មួយ​ដែល​​កន្លង​មក​​មន្ត្រី​បាន​បដិ​សេធ​​យ៉ាង​​​​ដាច់​អហង្ការ​​​។ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ម៉ៅ ហឿន...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.