27.3 C
Phnom Penh

CATEGORY

ព្រៃឈើ

សកម្មជន​ព្រៃឈើ ៦​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដោះលែង​វិញ​ហើយ

សកម្មជន​បរិស្ថាន​ចំនួន ៦​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ស្ទឹងត្រែង ក្រោម​បទ​ចោទ​បាន​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់​នោះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ​វិច្ឆិកា តាម​ការ​បញ្ជាក់​អះអាង​ពី​ប្រធាន​ប្រតិបត្តិ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា...

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​អប្សរា​ថា​កាប់​ដើមឈើ​ធំៗ​ជាប់​ខ្លោងទ្វារ​ទន្លេ​អុំ​តំបន់​អង្គរ​ជា​ការ​បំផ្លាញ​ដើមឈើ​ដូនតា

ពលរដ្ឋ​រិះគន់​ថា ការ​យក​លេស​របស់​អាជ្ញាធរ​អប្សរា​ដែល​ថា​ការ​កាប់​ដើមឈើ​ធំៗ​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​នៅ​ខាង​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ ក្នុង​តំបន់​អង្គរ​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​មិន​ឲ្យ​រលំ​ទៅ​ថ្ងៃ​មុខ​ទៀត គឺជា​យុទ្ធនាការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​ខ្ទេចខ្ទី​គ្មាន​សល់​តែប៉ុណ្ណោះ។ សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​បញ្ចេញមតិ​ថា មុន​នឹង​កាប់​រំលំ​ដើមឈើ​ទាំងនោះ អាជ្ញាធរ​អប្សរា​គួរ​មាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​សិក្សា និង​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់។ ហ្វេសប៊ុក​ឈ្មោះ...

ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា ការពារ និង​ដាំ​ដើមឈើ បន្ទាប់ពី​ព្រៃឈើ​បាន​បាត់បង់​ជាង​១​សែន​ហិកតា

ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា ការពារ និង​ដាំ​ដើមឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំងមូល...

មេ​ឈ្មួញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា»

មេដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ និង​កំពុង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក អ្នកឧកញ៉ា ទ្រី ភាព ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «លោកអ្នកឧកញ៉ា» ក្រោយពី​បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ជនល្មើស​ដែល​ដុត​បំផ្លាញ​ព្រៃឈើ​អស់​ជិត​១​ម៉ឺន​ហិកតា

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ព្រមាន​ចាត់​វិធានការ​លើ​ជនល្មើស​ដែល​បាន​ដុត​បំផ្លាញ​និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​អស់​ជិត ១​ម៉ឺន​ហិកតា (៧​ពាន់​ហិកតា) នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វ៉ើនសៃ-សៀមប៉ាង ដែន​ជម្រក​សត្វព្រៃ​ឆែប និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ...

សកម្មជន​ការពារ​ព្រៃឈើ​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន ដាក់​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​អូតាលោក ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ...

កម្ពុជា​បន្ត​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា​ក្នុង​ឆ្នាំ​២០២៣ ស្មើ​ទំហំ​ទីក្រុង Los Angeles របស់​អាមេរិក ដោយសារ​អំពើពុករលួយ

រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ឬ​ស្មើ​ទំហំ​ទីក្រុង Los Angeles...

លោក ហ៊ុន សែន ឪ​នាយករដ្ឋមន្ត្រី​តែងតាំង​ស្តេច​គ្រញូង​ឧកញ៉ា ទ្រី ភាព ជា​ទីប្រឹក្សា

អ្នកប្រាជ្ញ​អ៊ីតាលី Niccolo Machiavelli រំឭក​មនុស្ស​លោក​ក្នុង​អំឡុង​សតវត្ស​ទី​១៥-ទី​១៦ ថា វិធីសាស្ត្រ​ដំបូង​បង្អស់​ក្នុង​ការ​ប៉ាន់ប្រមាណ​បញ្ញា​នៃ​មេដឹកនាំ​ម្នាក់ គឺ​មើល​ទៅ​មនុស្ស​ជុំវិញ​គាត់ (The first...

សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ជិត ១០​កន្លែង​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បង្ហាញ​ពី​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​ព្រៃឡង់ ដែល​កំពុង​កើតមាន​ជិត ១០​កន្លែង។ ពួកគេ​បាន​រក​ឃើញ​ដើមឈើ​ធំៗ​ជាច្រើន​ត្រូវ​បាន​កាប់​រំលំ និង​ដឹកជញ្ជូន​ចេញ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​ចុះ​យាម​ល្បាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ឧទ្យានុរក្ស​ឡើយ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់...

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ

សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ស្ថាប័ន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ បន្ទាប់ពី​មន្ត្រី​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ហាមឃាត់​ទាំងស្រុង​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ក្នុង​តំបន់​ការពារ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២០ មក។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​ថ្ងៃទី​២៥ ខែ​មីនា...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.