29 C
Phnom Penh

CATEGORY

សិទ្ធិមនុស្ស

HRW៖ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​រួម​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយពី​បាន​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ របស់​កម្ពុជា ដែល​បាន​សម្រេច​ជ្រើស​លោក ហ៊ុន សែន...

ក្រសួង​ការបរទេស​អាមេរិក​ឱ្យ​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ឱ្យ​មាន​សេរីភាព​ឡើងវិញ

ក្រសួង​ការបរទេស​អាមេរិក ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១២​អង្គ ដែល​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ដោយ​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ទាមទារ​ឲ្យ​ភាគី​វៀតណាម...

ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​គឺ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ត្អូញត្អែរ​ថា​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ពេលនេះ គឺជា​ការ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព​របស់​កម្ពុជា​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋការ​ក្រុង​ហាណូយ កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត...

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឈប់​បោះពុម្ព​ផ្សាយ​ទាំង​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ​ចាប់ពី​ថ្ងៃទី​២៩​មីនា​នេះ​តទៅ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​បោះពុម្ព​ផ្សាយ​ជាង ៣​ទសវត្សរ៍​មក​ហើយ បាន​ប្រកាស​ថា​ខ្លួន​នឹង​ឈប់​បោះពុម្ព​ផ្សាយ​កាសែត​ទាំង​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ចាប់ពី​ថ្ងៃទី​២៩ ខែ​មីនា នេះ​តទៅ ដោយសារ​ចំណូល​ធ្លាក់​ចុះ...

សមត្ថកិច្ច​ចាប់​ខ្លួន​ជនពិការ​បក្ស​ជំទាស់​ដោយ​គ្មាន​ដីកា​ករណី​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល

អ្នក​គាំទ្រ​បក្ស​ឆាំង​ដែល​ជា​ជនពិការ លោក ភុន យុទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ដាក់​ពន្ធនាគារ​ជា​លើក​ទី​២ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ក្រោយពី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា។ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ...

មន្ត្រី​សង្គម​ស៊ីវិល​ថា​ការ​ឡាយឡុង​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ Y&W គឺជា​វិធី​ត្រឹមត្រូវ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ លើកឡើង​ថា វិធានការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ Y&W GARMENT ដើម្បី​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ​និយោជិត គឺជា​វិធានការ​ឆ្លើយ​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​សេចក្តី​ត្រូវការ​របស់​កម្មករ។ អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ...

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ បង្ក​លក្ខណៈ និង​បរិយាកាស​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ​ដល់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​ពួកគេ​អាច​បំពេញ​ការងារ​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ផែនការ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ទៅ​ថ្ងៃ​មុខ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត...

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ខកចិត្ត​ក្រោយ​រង​បណ្ដឹង​ទារ​សំណង​ជំងឺចិត្ត​កន្លះ​លាន​ដុល្លារ​ដោយ​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សម្ដែង​ការ​ខកចិត្ត​ក្រោយ​រង​នូវ​បណ្តឹង​ទារ​សំណង​ជំងឺចិត្ត ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្អូញត្អែរ​ថា លោក​បាន​ធ្វើ​ការងារ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ឆ្នាំ​មក​ហើយ ទោះ​ជា​ជួប​ឧបសគ្គ​យ៉ាង​ណា ក៏​លោក​នៅតែ​អាច​ទទួល​យក​បាន ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ...

អង្គការ​សង់ត្រាល់​ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ Y&W ដើម្បី​ស្វែងរក​ការពិត

អង្គការ​សង់ត្រាល់ ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W...

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​សរសើរ​ស្ញប់ស្ញែង​អតីត​ប្រមុខ​រដ្ឋាភិបាល​ថា​ជា​វីរបុរស​សិទ្ធិមនុស្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​លើកឡើង​ពី​ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដែល​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​វីរជន​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា...

ព័ត៌មានថ្មីៗ