CATEGORY
ពាណិជ្ជកម្ម
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថា គ្រាប់កាំភ្លើងដែលបាញ់ចំពលរដ្ឋម្នាក់បណ្តាលឱ្យរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបពលរដ្ឋករណីវិវាទដីធ្លី កាលពីខែមករា ក្នុងខេត្តព្រះសីហនុគឺមិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចឡើយ។
តុលាការក្រុងភ្នំពេញសម្រេចទម្លាក់ចោល ការ ចោទ ប្រកាន់ មក លើ អតីត ប្រធាន សហជីព លោកជា មុន្នី
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកសេង ឫទ្ធីបានសម្រេចលើកលែងចោទប្រកាន់មកលើលោកជា មុន្នីអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក្នុងសំណុំរឿងដែលសមាគម និងសហជីពគាំទ្ររដ្ឋាភិបាលប្តឹងកាលពីចុងឆ្នាំ២០១៧។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងជំរុញឱ្យអាជ្ញាធរទាំងអស់ បង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបមេខ្លោងធំៗពាក់ព័ន្ធបទល្មើសគ្រឿងញៀនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយចរាចរគ្រឿងញៀនទៅដល់អ្នកប្រើប្រាស់។
លោកស ខេងថា ប្រើប្រាស់កម្លាំងទាហានបង្ក្រាបពលរដ្ឋរឿងដីធ្លីជារឿងខុសច្បាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងលើកឡើងថា ការប្រើប្រាស់កម្លាំងយោធាឬទាហាន ទៅបង្ក្រាប ឬដោះស្រាយបញ្ហាជាមួយពលរដ្ឋ ឬចុះអនុវត្តសាលដីការបស់តុលាការ គឺជារឿងខុសច្បាប់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC អំពាវនាវជាថ្មីទៀត ឱ្យគណៈកម្មការអឺរ៉ុបនិងរដ្ឋជាសមាជិកសហភាពអឺរ៉ុបវាយតម្លៃឱ្យបានហ្មត់ចត់ចំពោះនីតិវិធីដែលអាចនាំឱ្យមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។
ការនាំអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែមករា ឆ្នាំ២០១៩ បានធ្លាក់ចុះ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានក្រើនរំឭករបបក្រុងភ្នំពេញថា កម្ពុជានៅតែមានឱកាសដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBAប្រសិនបើរបបនេះស្តារស្ថានភាពសិទ្ធិមនុស្សនិងលក្ខខណ្ខការងារស្របតាមការទាមទាររបស់សហភាពអឺរ៉ុប។
កម្មវិធីIdea Talkតាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១២កុម្ភៈឆ្នាំ២០១៩។
រដ្ឋាភិបាលបារម្ភអំពីការមិនផ្តល់តួលេខច្បាស់លាស់អំពីទិន្នន័យនៃជនបរទេស
មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ការត្រួតពិនិត្យវត្តមានជនបរទេសនៅក្នុងខេត្តព្រះសីហនុមានកន្លែងខ្លះមានភាពលាក់លៀមមិនផ្តល់ទិន្នន័យជាក់លាក់ជូនអាជ្ញាធរនោះឡើយ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោកសៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្តេជ្ញាជាថ្មីម្តងទៀតថា នឹងការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពនៅឆ្នាំ២០១៩នេះ។