CATEGORY
វប្បធម៌
ចាងហ្វាងកាសែតខ្មែរថាមស៍លោកT. Mohan ដែលជាមនុស្សស្និទ្ធនឹងបក្សកាន់អំណាចបានច្រានចោលការចោទប្រកាន់ទាំងឡាយដែលថា លោកបានបៀតបៀនផ្លូវភេទទៅលើអតីតបុគ្គលស្រីជាជនជាតិហ្វីលីពីនម្នាក់។
ក្រសួងសុខាភិបាលអះអាងថា បន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅគឺគ្រាន់តែជាកន្លែងពិនិត្យរកមុខសញ្ញានៃជំងឺដោយមិនអនុញ្ញាតឲ្យអ្នកពិនិត្យឬអ្នកជំងឺសម្រាកព្យាបាលលើសពី២៤ម៉ោងឡើយ និងមិនអនុញ្ញាតឲ្យដាក់តាំងលក់ឱសថក្នុងបន្ទប់ពិគ្រោះព្យាបាលជំងឺទៀតផង។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ករណីជំងឺគ្រុងឈាមបានកើតឡើងច្រើននៅឆ្នាំនេះដោយក្រសួងសុខាភិបាលកម្ពុជាក៏បានបង្ហាញក្តីកង្វល់ចំពោះការឈានដល់កម្រិតរីករាលដាលនៃជំងឺនេះផងដែរ។
មន្ដ្រីនគរបាលច្រកទ្វារអន្ដរជាតិក្អមសំណ ក្នុងខេត្តកណ្តាល និងបក្ខពួក៤នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យថា លាយថ្នាំក្រវីជាមួយស្រា ឲ្យនារីជាបុគ្គលិកនៅក្នុងហាងខារ៉ាអូខេ៤នាក់ផឹកបណ្ដាលឲ្យស្លាប់ម្នាក់ ហើយ៣នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១៨មិថុនាឆ្នាំ២០១៩។
សមាជិកចលនាស្រ្តីបណ្តាញសកលរបស់គណបក្សសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងកញ្ញារស់ សុផលប្រកាសថា កញ្ញាមិនទទួលស្គាល់លិខិតដែលកម្រិតតួនាទីនិងសិទ្ធិរបស់អ្នកស្រី Janet Sengដែលជាប្រធានចលនានេះឡើយ។
បណ្ដាញសហគមន៍ព្រៃឡង់ទាំង៤ខេត្តរួមមានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះបានបង្ហាញក្តីបារម្ភកាន់តែខ្លាំងចំពោះវាសនាព្រៃឈើនៅតំបន់ជម្រកសត្វព្រៃមួយនេះ ដែលកំពុងមានបទល្មើសកើនឡើងកាន់តែខ្លាំង។ ពួកគេក៏បាន ចោទមន្រ្តីឧទ្យានុរក្សមួយចំនួនថាបានព្រងើយកន្តើយ និងបរាជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ផងដែរ។
កម្មវិធី Idea Talk៖តើព្រះសង្ឃអាចចូលរួមក្នុងសកម្មភាពបានយ៉ាងណាខ្លះ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១៧មិថុនាឆ្នាំ២០១៩។
អ្នកជំនាញអក្សរសាស្រ្តខ្មែរនិងជាអនុប្រធានអង្គការ«ខ្ញុំខ្មែរ» ព្រះតេជព្រះគុណយិន រតនសុធាវីអំពាវនាវបិណ្ឌបាតបច្ច័យពីសប្បុរសជន ប្រុសស្រីគ្រប់រូបកសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលមានកម្ពស់២ម៉ែត្រ៣តឹកចំណែកទទឹង២ម៉ែត្រ៣តឹកដែរធ្វើពីថ្មភក់សម្រាប់ហែទៅតម្កល់នៅវត្តឧត្តមសាមគ្គីភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងនៅជាប់ព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម។
រដ្ឋាភិបាលព្រមានចាត់វិធានការក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវគ្មានគុណភាពក្នុងខេត្តកំពត
ក្រសួងសាធារណការនិងដឹកជញ្ជូនព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនចិនផ្លូវ ប្រសិនបើក្រុមហ៊ុននោះមិនព្រមកែសម្រួលគុណភាពផ្លូវឡើងវិញ បន្ទាប់ពីរកឃើញផ្លូវដែលក្រុមហ៊ុននេះសាងសង់ក្នុងខេត្តកំពត បែរជាមានស្នាមបែក ប្រេះ និងដក់ទឹកដោយកន្លែង។