28.4 C
Phnom Penh

រដ្ឋាភិបាលព្រមានចាត់វិធានការក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវគ្មានគុណភាពក្នុងខេត្តកំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលព្រមានចាត់វិធានការក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវគ្មានគុណភាពក្នុងខេត្តកំពត

ក្រសួងសាធារណការនិងដឹកជញ្ជូនព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនចិនផ្លូវ ប្រសិនបើក្រុមហ៊ុននោះមិនព្រមកែសម្រួលគុណភាពផ្លូវឡើងវិញ បន្ទាប់ពីរកឃើញផ្លូវដែលក្រុមហ៊ុននេះសាងសង់ក្នុងខេត្តកំពត បែរជាមានស្នាមបែក ប្រេះ និងដក់ទឹកដោយកន្លែង។

ហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានដកស្រង់សម្តីរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងមួយនេះចុះផ្សាយថា ក្រសួងមិនទទួលយកផ្លូវនោះទេ បើក្រុមហ៊ុនមិនកែសម្រួលគុណភាពឡើងវិញ។ លោកអះអាងថា ផ្លូវនោះសាងសង់មិនទាន់ស្របតាមលក្ខណៈបច្ចេកទេសនៅឡើយទេ ព្រោះមានស្នាមបែក ប្រេះ និងសំបុកមាន់ ហើយក្រុមហ៊ុនត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់។ ក្រសួងសាធារណការ ឲ្យដឹងថា ក្រុមហ៊ុនចិនមួយនេះ ទទួលបានសិទ្ធិម៉ៅធ្វើផ្លូវនេះក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញជាប្រភេទផ្លូវបេតុង កៅស៊ូ ស្ថិតលើផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពតទៅរង្វង់មូលវាលរេញ ភ្ជាប់នឹងផ្លូវជាតិលេខ៤ខេត្តព្រះសីហនុ ប្រវែងផ្លូវប្រវែង៥៤,៣០គីឡូម៉ែត្រ។ គម្រោងសាងសង់នេះមានរយៈពេល៥៤ខែចំណាយថវិកាប្រមាណជាង១២លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានរបស់ធនាគារពិភពលោក។ បច្ចុប្បន្ន ការជួសជុលសម្រេចបានជិត៧០% ហើយគ្រោងបញ្ចប់នៅខែសីហាឆ្នាំ២០១៩ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស