29.6 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​បណ្ដេញ​អ្នកភូមិ​​ចេញពី​ដីមាន​វិវាទ​

មន្ត្រី​និង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ កម្មករ​បានចុះ​​រុះរើ​ផ្ទះ​ចំនួន​៦២​ខ្នង​​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ ហើយ​បាន​បណ្ដេញ​អ្នកភូមិ​ប្រហែល​៧០​គ្រួសារ​ បន្ទាប់ពី​សាលា​ដំបូង​ខេត្ត​បាន​សម្រេច​​​អនុវត្ត​សាលក្រម​ដែល​បាន​ចេញ​ជាយូរ​មក​ហើយនិង​ដែលបាន​​ចាត់​ទុក​គ្រួសារ​ទាំង​នេះ​ថា បាន​រស់​នៅ​លើ​ដី​​របស់ខ្លួន​​ដោយ​ខុស​ច្បាប់​នោះ​។ លោក ម៉ុង មុនីចរិយា...

ច្បាប់​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​​ត្រូវ​បាន​អនុម័ត​ដោយ​សភា​

កាលពី​ម្សិលមិញ រដ្ឋសភា​​បាន​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួនពីរ​ជា​ឯកច្ឆ័ន​្ទ ដោយ​បើក​ផ្លូវ​ឲ្យ​​មាន​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប.) ដែល​មាន​សមាជិក​មកពី​គណបក្ស​ទាំងពីរ​ចូល​រួម​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នា​​ពាក់​កណ្ដាល​ខែមេសា។ បន្ទាប់ពី​​កិច្ចពិភាក្សា​រយៈពេល​៧ខែ​ធ្វើ​សេចក្ដីព្រាង​ច្បាប់​​ដើម្បី​បង្កើត​​ គ.ជ.ប.ថ្មី និង​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ចាស់​ សមាជិក​សភា​ចំនួន​១០៣​រូប​ក្នុង​ចំណោម​សមាជិក​សភា​ចំនួន​១២៣​រូប​ បាន​ចូល​រួម​សម័យ​ប្រជុំ​សភា​ពិសេស​មួយ​កាលពី​ម្សិលមិញ...

ការ​ស្ទង់​មតិ​រក​ឃើញ​ថា យុវជន​កម្ពុជា​ទទួល​យក​អំពើ​ពុករលួយ​ដោយ​ស្ម័គ្រ​ចិត្ត

យោងតាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា (TIC) បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន​បំផុត​អាយុ​ចន្លោះ​១៥​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ត្រៀម​ខ្លួន​សូកប៉ាន់​ដើម្បី​សម្រេច​កិច្ចការ ហើយ​ជាច្រើន​នាក់​ជឿ​ថា ពួកគេ​អាច​ចូល​រួម​ក្នុង​អំពើ​ពុករលួយ​ដោយ​មិន​បាត់បង់​សុចរិត​ភាព​របស់​ខ្លួន​ទៀតផង។ ក្នុង​ចំណោម "យុវជន" ១.២០០​នាក់​ដែល​អង្គការ​នេះ​បាន​សម្ភាស​នៅ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ​មុន...

​​​​​​​នាយក​​​រដ្ឋមន្ត្រី៖ ធាតុ​​​ផ្សំ​​​កំពុង​​​រង់ចាំ​​​លោកហើយ អាវុធ​​​ហត្ថ​​​ នគរ​​​បាល​​​ ត្រៀម​​​ខ្លួន​​​

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ បាន​​​​​​ព្រមាន​​​ថា​​​នឹង​​​ចាប់​​​លោក​​​ កឹម សុខា​​​ អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ ប្រសិន​​​បើ​​​លោក​​​ហ៊ាន​​​ដឹក​​​នាំ​​​បាតុកម្ម​​​​​​​​ដើម្បី​​​រំដោះ​​​មន្ត្រី​​​ព័ត៌មាន​​​គណបក្ស​​​សង្គោះ​​​ជាតិ លោក​​​ មាជ​​​ សុវណ្ណរ៉ា​ ​​ដែល​​​កំពុង​​​ជាប​​​់​​​ពន្ធនាគារ​​​។ លោក​​​ ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ព្រឹកមិញ​​​ក្នុង​​​ពិធីប្រគល់ប័ណ្ណ​​​ជ័យ​​​លាភីអាហារូប​​​ករណ៍​​​​​​ដល់​​​និស្សិត នៅ​​​ឯ​​​វិទ្យា​​​ស្ថាន​​​ជាតិ​​​អប់រំ​​​ថា "ឥឡូវ​​​ខ្ញុំ​​​សួរ​​​​​​សំណួរ​​​ទៅលោក បើសិន​​​ជា​​​លោក​​​ មាជ សុវណ្ណរ៉ា​​​ មិនអាចចេញ​​​ពី​​​គុក​​​​​​ក្រោយ​​​ចូល​​​ឆ្នាំ​​​​​​ តើ​​​លោក​​​នឹង​​​ធ្វើ​​​អ្វី?​​​ លោក​​​នឹង​​​ដឹក​​​នាំ​​​មនុស្ស​​​​​តាម​​​ចិញ្ចើម​​​​​​ថ្នល់​​​ទៀត​​​​​​ ឬ​​​អី? ធាតុ​​​ផ្សំ​​​កំពុង​​​រង់ចាំ​​​លោកហើយ អាវុធ​​​ហត្ថ​​​ នគរ​​​បាល​​​ ត្រៀម​​​ខ្លួន​​​ ខ្នោះ​​​លាប​​​ពណ៌ឲ្យ​​​ស្អាត​​​បន្តិច​​​"។ លោក ហ៊ុន​​​ សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "ឥឡូវ​​​ខ្ញុំ​​​ចង់សួរ​​​លោក​​​ឯង លោកឯង​​​ត្រៀម​​​ធ្វើ​​​អ្វី​​​ ព្រោះ​​​លោក​​​ឯង​​​កំពុង​​​តែ​​​ស្ថិត​​​ក្នុង​​​ពិរុទ្ធ​​​ភាព​​​ជា​​​មេដឹក​​​នាំ​​​នៃការ​​​ផ្តួល​​​​​​​​​រំលំ​​​រដ្ឋា​​​ភិបាល​​​ស្របច្បាប់។​​​ ឥឡូវ​​​បើសិន​​​ជា​​​លោក​​​ឯង​​​ដឹក​​​នាំ​​​បាតុ​​​កម្ម​​​ដើម្បី​​​ ឬ​​​ក៏​​​ដឹក​​​នាំ​​​ទៅ​​​រំដោះ​​​អ្នក​​​ទោស ឬ​​​លោក​​​ឯង​​​ធ្វើ​​​អី​​​ទៀត​​​?"។ កាលពី​​​សប្តាហ៍​​​មុន លោក កឹម សុខា​​​ អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ បាន​​​ជួ​​​ប​​​សួ​​​រសុខ​​​ទុក្ខ​​​លោក​​​​​​ សុវណ្ណារ៉ា​​​ នៅ​​​ឯពន្ធនាគារ​​​ព្រៃ​​​ស​​​ ដែល​​​​​​​​​​​ត្រូវ​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​​​​ពាក់​​​ព័ន្ធនឹងហេតុ​​​ការណ៍​​​​​​ប៉ះ​​​​​​ទង្គិច​​​ហិង្សា​​​មួយ​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​ ​១៥ ខែ​​​កក្កដា ​​​​​​ឆ្នាំ​​​មុន។ នៅ​​​ពេល​​​នោះ​​​លោក សុខា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា​​​ លោក​​​ សុវណ្ណារ៉ា​​​​​​ នឹង​​​​​​ត្រូវ​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ នៅ​​​ពេល​​​ដែលច្បាប់​​​​​​​​​បោះ​​​ឆ្នោត និង​​​ច្បាប់​​​​​​​​​រៀប​​​ចំ​​​គណៈកម្មាធិការ​​​ជាតិរៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ​​​ត្រូវ​​​បាន​​​​​​អនុ​​​ម័តនោះ។​​​ គណ​​​បក្ស​​​ប្រឆាំង​​​ បាន​​​អះ​​​អាង​​​ថា ការ​​​ចាប់​​​ខ្លួន​​​របស់​​​លោក​​​ សុវណ្ណារ៉ា គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​៕​​​​​​​​​     ​​​​​

លោក ហ៊ុន សែន គំរាម​​​ចាត់​​​ការ​​​លោក កឹម សុខា តាម​​​ផ្លូវ​​​ច្បាប់​​​

ក្នុង​​​ខួប​​​៤៥ឆ្នាំ​​​នៃ​​​ការ​​​បណ្តេញ​​​ព្រះ​​​អង្គ​​​ម្ចាស​​​់ នរោត្តម​​​ សីហនុ ចេញ​​​​​​ពី​​​អំណាច​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​១៩៧០​​​ពី​​​សំណាក់​​​លោក លន់ នល់​​​ ដែល​​​មាន​​​ការ​​​គំាទ្រ​​​ពី​​​សហរដ្ឋ​​​អាមេរិក​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន  បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ម្សិលមិញ ថា បាន​​​ប៉ុន​​​ប៉ង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​​​​លោក​​​។ លោក​​​ កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាេមរិក​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា លោក​​​មាន​​​ការ​​​សោក​​​ស្តាយ​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​មិន​​​អាច​​​បណ្តេញ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​ចេញ​​​ពី​​​អំណាច​​​បាន​​​​​​ ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​បាន​​​​​​ចាត់​​​ទុក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ថា ជា​​​ការ​​​សម្រប​​​សម្រួល​​​ទាំង​​​មិន​​​ពេញ​​​ចិត្ត​​​។ អំឡុង​​​សុន្ទរកថា​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន សែន បាន​​​រិះ​​​គន់​​​​​​ការ​​​អត្ថាធិប្បាយ​​​ទាំង​​​នេះ​​​ខ្លាំង​​​ៗ​​​ថា​​​ជា​​​ភ័ស្តុតាងបង្ហាញ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​បំណង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​​​​ ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​។ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​អំឡុង​​​ពិធី​​​បើក​​​ការដ្ឋាន​​​ស្ថាបនា​​​ផ្លូវ​​​ថ្មី​​​មួយ​​​ខ្សែ​​​ក្នុង​​​​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ថា អាច​​​នឹង​​​មាន​​​ការ​​​ចាត់​​​វិធានការ​​​​​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​​លោក កឹម សុខា ដោយ​​​សារ​​​ តែ"ការសារភាព​​​" របស់​​​លោក​​​។ លោក​​​បាន​​​មានប្រសាសន៍​​​យ៉ាង​​​ដូច្នេះ​​​ថា “ឥឡូវបែរ​​​ជា​​​មានអ្នក​​​ចេញ​​​មក​​​សារភាព​​​ថា គេ​​​បាន​​​ប្រឹង​​​ប្រែង​​​ផ្តួល​​​រដ្ឋាភិបាល​​​ ផ្តួល​​​គណបក្ស​​​ប្រជា​​​ជន​​​​​​ តែ​​​មិ​​​ន​​​បាន​​​សម្រេច​​​។ គេ​​​បរាជ័យ​​​ ហើយ​​​សុំ​​​ទោស​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​អាមេរិក។អញ្ចឹង​​​យើង​​​ចាត់​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​បែប​​​ណា? ​​​បើ​​​មេ​​​ចោរសារភាពហើយ មេចោរ​​​សារភាព​​​ហើយ តើ​​​ចាត់​​​ការ​​​ផ្លូវ​​​ច្បាប់​​​យ៉ាង​​​ណា? អញ្ចឹង​​​អ្នក​​​ខូច​​​ខាត​​​ទ្រព្យ​​​សម្បត្តិ​​​ទាំង​​​ប៉ុន្មាន​​​​​​ទៅ​​​រក​​​​​​តែ​​​ម្នាក់​​​ហ្នឹង​​​ទៅ។ ចាប់យក​​​មក​​​ទារលុយ​​​ទៅ អាហ្នឹង​​​ត្រូវ​​​ហើយ​​​ អត់​​​ខុស​​​ទេ។ ពេល​​​នេះ​​​ចោរ​​​បាន​​​ចាប់​​​ផ្តើម​​​បង្ហាញ​​​មុខ​​​ហើយ​​​ មេខ្លោង​​​ដែល​​​ចង់​​​ផ្តួល​​​រដ្ឋាភិបាល​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា តុលាការ​​​មិន​​​ល្ងង់​​​ទេ​​​ ពីព្រោះ​​​ពួក​​​គេ​​​គួរ​​​តែ​​​កត់​​​ត្រា​​​អ្វីដែល​​​បាន​​​និយាយ​​​ ពីព្រោះ ​​​ ក៏ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅសាក​​​សួរ​​​ដែរ​​​"។ លោក កឹម សុខា និង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៤ ជុំវិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​ទាំង​​​ពីរ​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ក្នុង​​​វិស័យ​​​ការ​​​ងារ​​​ ដែល​​​បាន​​​បញ្ចប់​​​ទៅ​​​ដោយ​​​ការ​​​បង្ហូរ​​​ឈាម​​​កាល​​​ពី​​​ដើម​​​ខែ​​​នោះ​​​ ដោយ​​​កម្មករ​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាញ់​​​ស្លាប់​​​។ ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ចន្លោះ​​​ពី​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១៣​​​ដល់​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៤ បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា គណបក្ស​​​នេះ​​​មាន​​​បំណង​​​បណ្តេញ​​​លោក ហ៊ុន សែន​​​ ចេញ​​​ពី​​​អំណាច​​​ ដោយ​​​ដឹក​​​នាំ​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​មឺុន​​​នាក់​​​ហែរ​​​ក្បួន​​​ពាស​​​​​​ពេញ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​ស្រែក​​​ថា  "ហ៊ុន សែន អើយ​​​ចុះ​​​ចេញ​​​ទៅ" និង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើយ​​​វិញ​​​។ ទាំង​​​លោក កឹម សុខា និង​​​លោក សម រង្ស៊ី  បាន​​​សន្យា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​អំឡុង​​​ការ​​​តវ៉ា​​​ថា នឹង​​​មិន​​​ចូល​​​សភា​​​ឡើយ​​​ ប្រសិន​​​បើ​​​គ្មាន​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ​​​​​​ដែល​​​យុត្តិធម៌​​​ជាង​​​មុន​​​ និង​​​ដែល​​​លោក​​​ទាំង​​​ពីរ​​​លើក​​​ឡើ​​​ង​​​ថា នឹង​​​ធានា​​​ការ​​​បណ្តេញ​​​លោក ហ៊ុន សែន ចេញ​​​ពី​​​អំណាច​​​ទេ​​​នោះ​​​។ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក កឹម សុខា បាន​​​សូម​​​ទោស​​​ដែ​ល​​​គណបក្ស​​​​​​របស់​​​លោក​​​មិន​​​អាច​​​សម្រេច​​​ការ​​​ផ្លាស់​​​ប្តូរ​​​ "ឲ្យ​​​បានល្អ​​​ ឲ្យ​​​បាន​​​លឿន និង​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​" អំឡុង​​​ការ​​​តវ៉ា​​​ ហើយ​​​​​​បែរ​​​ជា​​​ងាក​​​ទៅចរចា​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទៅវិញ​​​។ លោក កឹម សុខា បានមានប្រសាសន៍​​​ថា "យើង​​​មាន​​​បំណង​​​ផ្លាស់​​​ប្តូរ​​​ឲ្យ​​​បាន​​​ទាំង​​​ស្រុង​​​​​​​​​​​​​​​ ប៉ុន្តែ យើង​​​ដឹង​​​ហើយ​​​ថា ការ​​​វិវឌ្ឍ​​​ខាង​​​នយោបាយ​​​គឺ​​​មិនដូច​​​ការ​​​ចង់​​​បាន​​​របស់​​​យើង​​​គ្រប់​​​ពេល​​​ទេ​​​។ ពេល​​​ខ្លះ យើង​​​មិន​​​អាច​​​អនុវត្ត​​​  បាន​​​១០០ភាគរយ​​​ឡើយ​​​ ពីព្រោះ​​​យើង​​​មិន​​​មែន​​​ធ្វើ​​​បដិវត្តន៍​​​នោះ​​​ទេ​​​។ សូម​​​្បី​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​ នៅ​​​ពេល​​​យើង​​​ធ្វើ​​​បាតុកម្ម​​​ គេ​​​​​​បាន​​​សុំ​​​ឲ្យ​​​យើង​​​កុំ​​​ចេញ​​​ទៅ​​​តវ៉ា​​​តាមដង​​​​​​ផ្លូវ​​​ ព្រោះ​​​វា​​​អាច​​​មាន​​​អំពើ​​​ហិង្សា​​​ ហើយ​​​គេ​​​តែង​​​តែ​​​ចង់​​​ឲ្យ​​​យើង​​​ចរចា​​​ ហើយ​​​គេ​​​និយាយ​​​ថា ' ហេតុ​​​អីអ្នក​​​ឯង​​​មិន​​​ទៅ​​​ចរចា​​​?'”។ ការ​​​​​​អត្ថាធិប្បាយ​​​របស់​​​លោក កឹម សុខា ក៏​​​​​​បណ្តាល​​​ឲ្យ​​​មាន​​​ប្រតិកម្ម​​​យ៉ាង​​​ខ្លាំង​​​​​​​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ ពីសំណាក់​​​លោក ឈាង វុន តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និ​​​ង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា​​​ ដែល​​​ពីមុន​​​កាន់​​​តំណែង​​​ជា​​​ឯក​​​អគ្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចា​​​ំ​​​ប្រទេស​​​អូស្ត្រាលី​​​។ នៅ​​​ឯសន្និសីទកាសែត​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​​​​រាជធានីភ្នំពេញ​​​ក្រោយ​​​សុន្ទរកថា​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ម្សិលមិញ លោក ឈាង​​​ វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក កឹម សុខា អំពី​​​ការ​​​ទម្លាក់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចេញ​​​ពី​​​អំណាច​​​ គឺ​​​ស្រប​​​គ្នា​​​ទៅ​​​នឹង​​​ព័ត៌​​​មាន​​​សើុប​​​ការណ៍​​​​​​សម្ងាត់​​​ដែល​​​លោក​​​ទទួល​​​បាន​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០១៣​​​ ពាក់​​​ព័ន្ធ​​​នឹង​​​បាតុកម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​។ លោក ឈាង វុន បាន​​​មាន​​​ប្រសាសន​​៍​​​ទៀត​​​ថា លោក​​​ទទួល​​​បាន​​​លិខិត​​​​​​ "សម្ងាត់​​​បំផុត​​​"មួ​​យ​​​ច្បាប់​​​ពី​​​ប្រភព​​​មួយ​​​ដែល​​​លោក​​​សុំ​​​មិន​​​បញ្ចេញ​​​ ដែល​​​បាន​​​លើក​​​​​​ឡើង​​​ថា ពល​​​រដ្ឋ​​​អាមេរិក​​​មួយ​​​រូប​​​ឈ្មោះ វីលៀម បាត់​​​ឃើស (William Butkus) មន្ត្រី​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​​ (Amnesty International) បាន​​​​​​លាត​​​ត្រដាង​​​ថា សមាជិក​​​សភា​​​​​​មួយ​​​រូប​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​​​​​​បាន​​​ណែនាំ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​ពី​​​របៀប​​​រៀប​​​ចំ​​​​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​ក្រោយ​​​​​​ការ​​​បោះ​​​ឆ្នោត​​​។ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ លោក ស្ទីវ ឆាបូត (Steve Chabot) ដែល​​​ជា​​​ប្រធាន​​​អនុគណៈកម្មាធិការ​​កិច្ច​​​ការ​​​បរទេស​​​ បាន​​​ណែនាំ​​​លោក សម រង្ស៊ី ពីរបៀប​​​បណ្តេញ​​​លោក ហ៊ុន​​​ សែន ចេញ​​​ពីអំណាច​​​តាម​​​រយៈ​​​បាតុកម្ម​​​តាម​​​ដង​​​ផ្លូវ​​​ រហូត​​​ដល់​​​សមាជិក​​​ព្រឹទ្ធសភា​​​សហរដ្ឋ​​​អាមេរិក​​​ លោក ឌីក ដឺប៊ែន (Dick Durban) បាន​​​អន្តរាគមន៍​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ប្រឹង​​​ប្រែងនេះ។ លោក ឈាង វុន បាន​​​មានប្រសាសន៍​​​ថា "យោង​​​តាម​​​លោក បាត់​​​ឃើស បាន​​​ឲ្យ​​​ដឹង​​​ថា លោក ឌីក ដឺប៊ែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក ស្ទីវ ឆាបូត​​​ បង្អង់​​​  ការ​​​ផ្លាស់​​​ប្តូរ​​​នៅ​​​កម្ពុជា​​​តាម​​​រយៈ​​​ការ​​​ញុះ​​​ញុង​​ និង​​​ជួយ​​​លោក សម រង្ស៊ី ឲ្យ​​​ដណ្តើម​​​អំណាច​​​។ លោក ស្ទីវ​​​ ឆាបូត​​​ ជា​​​អ្នកទទួល​​​ខុស​​​​​​ត្រូវ​​​លើ​​​បញ្ហា​​​នេះ​​​"។ លោក ឈាង វុន បាន​​​បន្ត​​​ថា លោក​​​ ស្ទីវ​​​ ឆាបូត​​​ បាន​​​ណែនាំ​​​លោក សម រង្ស៊ី ពី​​​របៀប​​​"ផ្តួល​​​គណបក្ស​​​ប្រជា​​​ជន​​​ ផ្តួល​​​សម្តេច​​​ ហ៊ុន​​​ សែន តាម​​​រយៈ​​​អំណាច​​​ប្រជា​​​ពល​​​រដ្ឋ​​​ដើរ​​​តាម​​​ចិញ្ចើម​​​ថ្នល់​​​" នេះ​​​បើ​​​យោង​​​តាម​​​លិខិត​​​សម្ងាត់​​​ដែល​​​លោក​​​ទទួល​​​បាន​​​។ ​​​ទោះជា​​​យ៉ាង​​​ណា លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំ​​​ពាក្យស្ថាន​​​​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​ប្រចាំ​​​កម្ពុជា​​​បាន​​​មានប្រសាសន៍​​​ថា ស្ថានទូត​​​មិនដឹងអំ​​​ពី​​​ការ​​​ទំនាក់​​​ទំនង​​​ណា​​​មួយ​​​រវាង​​​សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ​​​​​​ជុំវិញ​​​ការ​​​តវ៉ារ​​​បស់​​​គណបក្ស​​​នេះ​​​​​​។ លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា "យើង​​​គ្មាន​​​ព័ត៌​​​មាន​​​អំពីការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ទេ​​​"។ ទាំង​​​លោក សម រង្ស៊ី និង​​​លោក យឹម​​​ សុវណ្ណ ដែល​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns) ​​​​​​​​​  

សាលា​រាជធានី​​ផ្ដល់ជម្រើស​ថ្មី​សម្រាប់​គ្រួសារ​នៅ​ជ្រោយ​ចង្វា

កាលពី​ម្សិលមិញ គ្រួសារ​ដែល​រស់​នៅ​លើ​ដី​មាន​វិវាទ​ក្នុង​តំបន់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ត្រូវ​​បាន​ផ្ដល់​ឲ្យ​នូវ​ជម្រើសថ្មី​​មួយ​​ដោយ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ គឺ​បោះ​បង់​ចោល​ដី​៩០​ភាគរយ​របស់​ខ្លួន ហើយ​រស់​នៅ​លើ​ដីដែល​នៅ​សេសសល់​...

ច្បាប់​បោះ​ឆ្នោត​ថ្មី​ដ៏ចម្រូង​ចម្រាស​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​​គ្មាន​ការ​កែប្រែ​

កាលពី​ម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ថា ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​​សម្រាប់​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន​ពីរ​នឹង​ធានា​បាន​ថា ច្បាប់​ទាំងពីរ​នេះ​នឹង​ត្រូវ​អនុម័ត​​​ដោយ​រដ្ឋ​សភា​ដោយ​​មាន​ការ​ពិភាក្សា​ដេញ​ដោល​តិច​តួច​​នៅ​ថ្ងៃនេះ ទោះបី​ជា​សាធារណជន​មួយ​ចំនួន​ធំ​ព្រួយ​បារម្ភអំពី​ខ្លឹមសារ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ​ក៏​ដោយ។ អង្គការ​សង្គម​ស៊ីវិល​​បាន​រិះគន់​បទប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​ ​ដែល​រួម​មាន​ដូច​ជា​ការ​ពិន័យ​ដ៏ធ្ងន់ធ្ងរ​ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​មិន​រក្សា​​ "អព្យាក្រឹតភាព​" នយោបាយ និង​ចំពោះ​​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ដែល "រំខាន" មន្ត្រី​បោះ​ឆ្នោត​។

ក្មេង​ជំទង់​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ពីបទ​​រំលោភ​ក្មេងស្រី​ជា​ច្រើន​នាក់​នៅ​ខេត្ត​ស្ទឹង​ត្រែង​

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ ក្មេងប្រុស​ជំទង់​​​​​ម្នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ពីបទ​សង្ស័យ​ថា បាន​រំលោភ​​ក្មេងស្រី​ចំនួនពីរ​នាក់​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​រយៈពេល​ប្រហែល​៣ខែ។ នគរ​បាល​​ក៏​បាន​សង្ស័យផង​ដែរ​​ថា អាច​មាន​ជន​រងគ្រោះ​ច្រើន​ជាង​នេះ​។ យោង​តាម​លោក ឡុង សាវ៉េត...

បុរស​​​ម្នាក់​​​ត្រូវ​​​ចាប់ខ្លួន​​​ពីបទ​​​លួច​​​ថត​​​​​​វីដេអូ​​​រួម​​​រ័ក​​​គ្នា​​​យក​​​ទៅ​​​គំរាម​​​ទារ​​​ប្រាក់​​​៨មឺុន​​​ដុល្លារ​​​ពី​​​មិត្ត​​​ស្រី​​​

មន្ត្រី​​​មួយ​​​រូប​​​បាន​​និយាយ​​​​​ថា  កាល​​​ពី​​​ម្សិលមិញ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ចាប់​​​ខ្លួន​​​បុរស​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​​​​វ័យ​​​៣៥​​​ឆ្នាំ​​​ម្នាក់នៅ​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ បន្ទាប់​​​ពី​​​ត្រូវ​​​មិត្ត​​​ស្រី​​​ប្តឹង​​​ថា ខ្លួន​​​បាន​​​ដាក់​​​ថ្នាំ​​​នាង​​​​​​ រួច​​​​​​លួច​​​ថត​​​សកម្មភាព​​​រួម​​​រ័ក​​របស់​​​ពួក​​​គេ​​​ ហើយ​​​បន្ទាប់​​​មក​​​យក​​​វីដេអូ​​​នោះ​​​មក​​​គំរាម​​​នាង​​​។ លោក​​​ ផាន់​​​ តារាវុធ មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជធានី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​វ័យ​​​៣២​​​ឆ្នា​​​ំ​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ថា នាង​​​បាន​​​ស្គាល់​​​គ្នា​​​ជា​​​មួយ​​​បុរស​​​ឈ្មោះ​​​ ម៉ុល សីហា លើក​​​ដំបូង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​មិន​​​យូរ​​​ប៉ុន្មាន​​​ពួក​​​គេ​​​ក៏​​ចាប់​​​ផ្តើម​​​​​​ដេក​​​ជា​​​មួយ​​​គ្នា​​​។ ប៉ុន្តែ ជន​​​រងគ្រោះ​​​បាន​​​អះ​​​អាង​​​ថា មាន​​​មួយ​​​លើក​​​នោះ​​​មិត្ត​​​ប្រុស​​​របស់​​​នាង​​​បាន​​​ដាក់​​​ថ្នាំ​​​នាង​​​ ហើយ​​​ថត​​​សកម្មភាព​​​ខ្លួន​​​រួម​​​រ័ក​​​ជាមួយ​​​នាង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "​​​ទី​​​១ ឈ្មោះ​​​សីហា ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចាប់រំលោភ​​​ជន​​​រងគ្រោះ​​​ដោយ​​​ការ​​​ដាក់​​​ថ្នាំ​​​ក្នុង​​​ភេសជ្ជៈ​​​​​​របស់​​​នាង​​​ ហើយ​​​ថត​​​សកម្មភាព​​​ខ្លួន​​​រួម​​​រ័ក​​​ជា​​​មួយ​​​នាង។ ទី​​​២​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​គំរាម​​​ជំរិត​​​ទារ​​​ប្រាក់​​​។ នាង​​​មិន​​​បាន​​​ដឹង​​​ថា ជន​​​នេះ​​​លួច​​​ថត​​​នាង​​​ទេ​​​ ប៉ុន្តែជន​​​នេះ​​​បាន​​​លាក់​​​វា​​​ទុក​​​ ហើយ​​​ក្រោយ​​​មក​​​បាន​​​យក​​​វា​​​មក​​​គំរាម​​​ទារ​​​ប្រាក់​​​ពីនាង​​​"។ ជន​​​រងគ្រោះ​​​បាន​​​ប្រាប់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ថា​​​ នាង​​​បាន​​​ធ្វើ​​​តាម​​​ការ​​​គំរាម​​​កំហែង​​​របស់​​​បុរស​​​ឈ្មោះ ម៉ុល សីហា ចំនួន​​​ប្រាំ​​​លើក​​​ដែល​​​គំរាម​​​បញ្ចេញ​​​វីដេអូ​​​នោះ​​​ជា​​​សាធារណៈ​​​ ហើយ​​​បាន​​​​​​ឲ្យ​​​ប្រាក់​​​ទៅ​​​ជន​​​នេះ​​​ក្នុង​​​មួយ​​​លើក​​​ៗ​​​ចន្លោះ​​​ពី​​​១.០០០​​​ដុល្លារ​​​ទៅ​​​៥.០០០​​​ដុល្លារ​​​។ ប៉ុន្តែ នៅពេល​​​ជន​​​នេះ​​​ប៉ុនប៉ង​​​ជំរិត​​​ទារ​​​ប្រាក់​​​លើក​​​​​​ចុង​​​ក្រោយ​​​ចំនួន​​​៨០.០០០ដុល្លារ​​​​​​​​​​​​​​​ នាង​​​ក៏​​​បង្ខំ​​​ចិត្ត​​​ប្តឹង​​​សមត្ថកិច្ច​​​។ លោក ផាន​​​ តារាវុធ បាន​​​មានប្រសាសន៍​​​ថា "លើក​​​ចុង​​​ក្រោយ​​​ ​​​ជន​​​នេះ​​​គំរាម​​​ទារ​​​ប្រាក់​​​៨០.០០០ដុល្លារ​​​ពី​​​ស្ត្រី​​​រង​​​គ្រោះ​​​​​​​​ ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​នាង​​​គ្មាន​​​ជម្រើស​​​ក្រៅ​​​ពី​​​ប្តឹង​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​របស់​​​យើង​​​"។ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​សុំ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​រៀប​​​ចំ​​​ណាត់​​​ជួប​​​ជាមួយ​​​ឈ្មោះ ម៉ុល សីហា នៅ​​​ក្បែរ​​​ផ្ទះ​​​របស់​​​នាង​​​ក្នុង​​​សង្កាត់​​​ជ្រោយ​​​ចង្វា​​​ ហើយ​​​នៅ​​​ពេល ជន​​​នេះ​​​បង្ហាញ​​​មុខ​​​​​​ សមត្ថកិច្ច​​​ក៏​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​​​​តែ​​​ម្តង​​​។ ​​​លោក ផាន់ តារាវុធ បាន​​​មានប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ដែល​​​បច្ចុប្បន្ន​​​ជា​​​អ្នក​​​បើក​​​បរ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​​រថយន្ត​​​ក្រុង​​​ទេសចរណ៍​​​​​​មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​រូប​​​នេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​រាជធានី​​​នៅ​​​ព្រឹក​​​នេះ​​​ដើម្បី​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ដាក់​​​ថ្នាំ​​​ ចាប់​​​រំលោភ​​​ លួច​​​ថត​​​វីដេអូ និង​​​ជំរិត​​​ទារប្រាក់​​​៕សុខុម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ចង​​​់​​​​​​ឲ្យ​​​នំ​​​អន្សម​​​យក្ស​​​ខ្មែរ​​​ចូល​​​ក្នុង​​​កំណត់​​​ត្រា​​​ពិភព​​​លោក

​​លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថ្ងៃ​​​នេះ​​​ថា​​​ លោក​​​ចង់​​​ឲ្យ​​​នំ​​​អន្សម​​​យក្សដែល​​​ផលិត​​​​​​ឡើង​​​ដើម្បី​​​​​​អប​​​អរ​​​សាទរ​​​ក្នុង​​​ពិធី​​​អង្គរសង្ក្រាន្ត​​​ក្នុង​​​ខេត្ត​​​​​សៀមរាប​​​ កត់​​​ត្រ​​​ា​​​ចូល​​​ក្នុង​​​កំណត់​​​ត្រ​​ា​​​ពិ​​​ភព​​​លោក។​​​​​​​​ ថ្លែងក្នុង​​​ពិធី​​​បើក​​​ការដ្ឋាន​​​​​​ស្ថាបនា​​​ផ្លូវ​​​ជាតិលេខ៥៨ ដែល​​​ភ្ជាប់​​​ពីទីក្រុងប៉ោយប៉ែត ខេត្ត​​​បន្ទាយមានជ័យទៅ​​​កាន់​​​ខេត្តឧត្តរមានជ័យ​​​ នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ លោក ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឆ្នាំទៅ២តោន៨ ឥឡូវ​​​នេះ​​​គ្រោង​​​ធ្វើ៣តោន២​​​ អន្សមយក្ស ប្រហែល​​​ជា​​​ត្រូវ​​​អញ្ជើញ​​​ពួក​​​ខាង​​​ហ្គីនណេស ពួក​​​អ្នក​​​កំណត់ត្រា​​​ពិពភ​​​លោកមក​​​ពិនិត្យមើល​​​ ហើយ​​​ឲ្យ​​​គាត់​​​មក​​​ពិនិត្យ​​​មើល​​​នៅ​​​កម្ពុជា ថៃ​​​ ឡាវ​​​ វៀតណាម​​​ និង​​​ចិន។​​​​​​​​​ ពួកស៊ី​​​អន្សម​​​ជ្រូក តើ​​​អន្សម​​​ណាធំ​​​ជាង​​​គេ ចូល​​​ហ្គិនណេស ប៊ុក​​ ​បាន​​​ឬ​​​អត់"។ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ចុង​​​ភៅ​​​ប្រើ​​​ពេល​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​ដើម្បី​​​វេច​​​នំអន្សម​​​យក្ស​​​មួយ​​​ដែល​​​ដាក់​​​តាំង​​​នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​​​​រាប។​​​ លោក ហ៊ុន សែន ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​បើក​​​អង្គរ​​​សង្ក្រាន្ត​​​ដែល​​​ប្រារព្ធ​​​ឡើង​​​ពី​​​ថ្ងៃ​​​ទី​​​១៤​​​ដល់​​​​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​មេសាក្នុង​​​ខេត្ត​​​សៀម​​​រាប​​​៕    

ព័ត៌មានថ្មីៗ