32.5 C
Phnom Penh

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ចង​​​់​​​​​​ឲ្យ​​​នំ​​​អន្សម​​​យក្ស​​​ខ្មែរ​​​ចូល​​​ក្នុង​​​កំណត់​​​ត្រា​​​ពិភព​​​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថ្ងៃ​​​នេះ​​​ថា​​​ លោក​​​ចង់​​​ឲ្យ​​​នំ​​​អន្សម​​​យក្សដែល​​​ផលិត​​​​​​ឡើង​​​ដើម្បី​​​​​​អប​​​អរ​​​សាទរ​​​ក្នុង​​​ពិធី​​​អង្គរសង្ក្រាន្ត​​​ក្នុង​​​ខេត្ត​​​​​សៀមរាប​​​ កត់​​​ត្រ​​​ា​​​ចូល​​​ក្នុង​​​កំណត់​​​ត្រ​​ា​​​ពិ​​​ភព​​​លោក។​​​​​​​​

ថ្លែងក្នុង​​​ពិធី​​​បើក​​​ការដ្ឋាន​​​​​​ស្ថាបនា​​​ផ្លូវ​​​ជាតិលេខ៥៨ ដែល​​​ភ្ជាប់​​​ពីទីក្រុងប៉ោយប៉ែត ខេត្ត​​​បន្ទាយមានជ័យទៅ​​​កាន់​​​ខេត្តឧត្តរមានជ័យ​​​ នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ លោក ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឆ្នាំទៅ២តោន៨ ឥឡូវ​​​នេះ​​​គ្រោង​​​ធ្វើ៣តោន២​​​ អន្សមយក្ស ប្រហែល​​​ជា​​​ត្រូវ​​​អញ្ជើញ​​​ពួក​​​ខាង​​​ហ្គីនណេស ពួក​​​អ្នក​​​កំណត់ត្រា​​​ពិពភ​​​លោកមក​​​ពិនិត្យមើល​​​ ហើយ​​​ឲ្យ​​​គាត់​​​មក​​​ពិនិត្យ​​​មើល​​​នៅ​​​កម្ពុជា ថៃ​​​ ឡាវ​​​ វៀតណាម​​​ និង​​​ចិន។​​​​​​​​​ ពួកស៊ី​​​អន្សម​​​ជ្រូក តើ​​​អន្សម​​​ណាធំ​​​ជាង​​​គេ ចូល​​​ហ្គិនណេស ប៊ុក​​ ​បាន​​​ឬ​​​អត់”។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ចុង​​​ភៅ​​​ប្រើ​​​ពេល​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​ដើម្បី​​​វេច​​​នំអន្សម​​​យក្ស​​​មួយ​​​ដែល​​​ដាក់​​​តាំង​​​នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​​​​រាប។​​​

លោក ហ៊ុន សែន ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​បើក​​​អង្គរ​​​សង្ក្រាន្ត​​​ដែល​​​ប្រារព្ធ​​​ឡើង​​​ពី​​​ថ្ងៃ​​​ទី​​​១៤​​​ដល់​​​​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​មេសាក្នុង​​​ខេត្ត​​​សៀម​​​រាប​​​៕

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស