32.3 C
Phnom Penh

CATEGORY

ទស្សនៈ

ការ​ធ្វើ​ពហិការ​ទទួល​បាន​ផ្លែផ្កា​តិចតួច​សម្រាប់​គណបក្ស​​ប្រឆាំង

ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក ។ នេះគ្រាន់តែជាករណីចុងក្រោយប៉ុណ្ណោះដែលគណបក្សសង្គ្រោះជាតិបដិសេធមិនបោះឆ្នោតអនុម័តច្បាប់ដែលខ្លួនរិះគន់ថាបានរំលោភធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។ កាលពីខែកុម្ភៈ តំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតលើកដំបូងលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលមជ្ឈដ្ឋានទូទៅរិះគន់ថាជារឿងនយោបាយ នៅពេលគណបក្សកាន់អំណាចបានអនុម័តវិសោធនកម្មនានាដែលបានផ្ដល់អំណាចថ្មីដល់រដ្ឋាភិបាល និងតុលាការឱ្យមានសិទ្ធិផ្អាក និងរម្លាយចោលគណបក្សណាដែលជាប់ពាក់ព័ន្ធបទល្មើសដែលមិនបញ្ជាក់ច្បាស់លាស់។ នោះកើតមានឡើងបន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភារយៈពេល៥ខែកាលពីឆ្នាំមុន...

គណបក្សប្រជាជនកម្ពុជា​អនុម័ត​​​វិសោធន​​​កម្មបន្ថែម​​​ទៀត​​​លើ​​​ច្បាប់​ស្តីពី​​​គណ​​​បក្ស​​​នយោបាយនៅ​​​ក្នុង​​​សភា​​​​​

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានអនុម័តសេចក្តីស្នើច្បាប់ថ្មីដ៏ចម្រូងចម្រាសដែលនឹងធ្វើឲ្យវាខុសច្បាប់ ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើការជាមួយលោក សម រង្ស៊ី ឥស្សរជនប្រឆាំាងដ៏មានប្រជាប្រិយភាព នៅក្នុងការបោះឆ្នោតសភាដែលត្រូវបានធ្វើពហិកាដោយគណបក្សសង្គ្រោះជាតិ ដែលចាត់ទុកការធ្វើវិសោធនកម្មនេះថា ផ្ទុយរដ្ឋធម្មនុញ្ញ។ វាជាការធ្វើវិសោធនកម្មលើកទី២ហើយចំពោះច្បាប់ស្តីពីគណបក្សនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានស្នើឡើងនៅក្នុងឆ្នាំនេះដើម្បីដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់របស់ខ្លួនក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។កាលពីខែកុម្ភៈ អំឡុងពេលគណបក្សសង្គ្រោះជាតិធ្វើពហិការមួយផ្សេងទៀត គណបក្សប្រជាជនកម្ពុជាបានអនុម័តវិសោធនកម្មដែលផ្តល់អំណាចថ្មីទាំងស្រុកដល់រដ្ឋាភិបាល និងតុលាការនៅក្នុងការផ្អាកសកម្មភាព ឬរម្លាយគណបក្សណាមួយចោលពាក់ព័ន្ធបទល្មើសដែលមិនមានការចែងច្បាស់លាស់។ វិសោធនកម្មនោះបានបង្ខំឲ្យលោក សម រង្ស៊ី លាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិដើម្បីកុំឲ្យការផ្តន្ទាទោសជាបន្តបន្ទាប់មកលើរូបលោកដែលមជ្ឈដ្ឋានទូទៅមើលឃើញថាជារឿងនយោបាយនោះធ្វើឲ្យគណបក្សរបស់លោកមានបញ្ហា។ ការធ្វើវិសោធនកម្មថ្មីបំផុតនេះរារាំងគណបក្សនយោបាយមិនឲ្យប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណអក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឬ"យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព...

តំបន់​​​ប្រាសាទសំបូរ​​​ព្រៃគុកត្រូវបានចុះក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោក​​​ទី៣​​​របស់​​​កម្ពុជា​​​

សំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រូវបានសម្រេចចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាកាលពីថ្ងៃសៅរ៍ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ដាច់ស្រយាលនេះ។ ប្រាសាទកសាងក្នុងសតវត្សរ៍ទី៧នេះ ដែលបង្ហាញពីលក្ខណៈបុរាណល្អឯកពីសម័យចេនឡារយៈពេលខ្លីនោះ ស្ថិតនៅរាយប៉ាយលើដីព្រៃទំហំជាង២.០០០ហិកតា។ តំបន់ប្រាសាទនេះរួមជាមួយឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកស្រី...

លោក ហ៊ុន សែន អំពាវ​​​នាវ​​​ឲ្យ​​​​​​ធ្វើ​​​កំណែទម្រង់​​​ដ៏​​​កម្រ​​​ព្រោះ​​​ខ្លាចចាញ់ឆ្នោត​​​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេកែប្រែអត្តចរិត បើពុំដូច្នោះទេប្រឈមការចាញ់ឆ្នោត នៅក្នុងការអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ដ៏កម្រមិនធ្លាប់មាន ចាប់តាំងពីពេលលោកបានថ្លែងសុន្ទរកថាស្រដៀងនេះក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក។ លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីប្រគល់វិញ្ញាបនបត្រក្នុងរាជធានីភ្នំពេញថា "យើងមិនមែនជាចៅហ្វាយនាយរបស់ប្រជាជន តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់សម្រាប់ប្រជាជន"។ ទោះបីជាគណបក្សប្រជាជនកម្ពុជាឈ្នះប្រហែល៧០ភាគរយនៃអាសនៈមេឃុំចៅសង្កាត់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនាក៏ដោយ តែគណបក្សនេះក៏ត្រូវទទួលស្គាល់ផងដែរថា ខ្លួនបានបាត់បង់ឃុំសង្កាត់រាប់រយដែលខ្លួនធ្លាប់គ្រប់គ្រងកាលពីមុនដោយសារអ្នកបោះឆ្នោតធុញទ្រាន់នឹងមន្ត្រីដែលមានអត្តចរិតមិនល្អ នេះបើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន បានថ្លែងថា "ការមិនពេញចិត្តរបស់ប្រជាពលរដ្ឋតាមរយៈអាកប្បកិរិយារបស់យើង"។ លោកបានបន្ថែមថា "សូមស្នើឲ្យយកចិត្តទុកដាក់ទៅលើភរិយា និងកូន"។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា...

ប្រធាន​រដ្ឋសភា​អះអាង​ថា​ អភ័យ​ឯកសិទ្ធិមិនអាច​ការពារ​​តំណាង​​​​រាស្ត្រ​ណា​ដែល​ប្រព្រឹត្ត​​បទ​ល្មើស​​​

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានប្រែក្លាយសម័យប្រជុំសភាសាមញ្ញមួយកាលពីម្សិលមិញ ទៅជាការពិភាក្សាដេញដោលយ៉ាងក្ដៅគគុកលើបញ្ហាអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយលោក ហេង សំរិន ប្រធានរដ្ឋសភាអះអាងថា រដ្ឋធម្មនុញ្ញការពារតែអ្នកគោរពច្បាប់ប៉ុណ្ណោះ។ របៀបវារៈផ្លូវការសម្រាប់សម័យប្រជុំសភាកាលពីម្សិលមិញ គឺការពិភាក្សាអំពីសេចក្តីស្នើច្បាប់មួយទាក់ទិនព្រឹទ្ធសភា ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក សុន...

មេធាវីការ​​​ពារក​​​្តី នួន ជា លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​គឺ​​​ជា​​​ ‘ព្រះ’ នៅ​​​ក្នុង​​​ក្រសែ​​​ភ្នែក​​​របស់​​​របប​​​ខ្មែរ​​​ក្រហម​​​

ក្រុមមេធាវីការពារក្តីឱ្យ នួន ជា បានលើកឡើងនៅក្នុងសាលាក្តីកាលពីម្សិលមិញថា ពលរដ្ឋខ្មែរគឺជាបុគ្គលដ៏ពិសិដ្ឋ និង"ដូចជាព្រះ" នៅក្នុងក្រសែភ្នែករបស់ថ្នាក់ដឹកនាំខ្មែរក្រហម ហើយប្រទេសក្នុងរបបខ្មែរក្រហមត្រូវបានធ្វើកំណែទម្រង់ល្អប្រសើរជាងសម័យមុនទៅទៀត បើគិតត្រឹមពេលបញ្ចប់របបគ្រប់គ្រងបែបកុម្មុយនីស្ត។ នៅក្នុងថ្ងៃចុងក្រោយនៃសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលរបស់ខ្លួនសម្រាប់បងធំទី២នៃរបបនេះដែលកំពុងស្ថិតក្នុងដំណើរការបើកសវនាការជាមួយប្រមុខរដ្ឋ ខៀវ សំផន ពីបទឧក្រិដ្ឋយ៉ាងច្រើន រួមទាំងបទប្រល័យពូជសាសន៍ផងនោះ ក្រុមមេធាវីការពារក្តីបានជំទាស់ថា ការចោទប្រកាន់លើពួកគាត់បង្ហាញថា ខ្វះការយល់ដឹង ឬមាន "ភាពលម្អៀងខ្លាំង"...

ការ​​​ផ្លាស់ប្តូរតួនាទី​​​អភិបាល​​រាជធានី ខេត្ត​​​ធ្វើ​ឱ្យ​មានទាំង​​​ការ​​​សរសើរ​​​ និង​​​ការ​​​ខក​ចិត្ត​

យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាកាលពីចុងសប្ដាហ៍មានខ្លឹមសារថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តបីរូបទៀតគ្រោងនឹងធ្វើការផ្លាស់ប្ដូរ ហើយមន្ត្រីទាំងនេះនឹងក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយបើកផ្លូវសម្រាប់អភិបាលខេត្តជាស្ត្រីលើកដំបូងរបស់ប្រទេសដែលត្រូវបានតែងតាំងក្នុងខេត្តកោះកុង។ ប៉ុន្តែទន្ទឹមនឹងអ្នកសង្កេតការណ៍បានកោតសរសើរអំពីការតែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងនេះ ក៏គេនៅមានមន្ទិលសង្ស័យអំពីការធ្វើកំណែទម្រង់ជាលក្ខណៈវិជ្ជមានណាមួយនៅក្នុងរាជធានីភ្នំពេញស្ថិតក្រោមការដឹកនាំរបស់លោក ឃួង...

គ.ជ.ប ស្នើ​​​ឱ្យរដ្ឋាភិបាល​​​​ចាត់​​​វិធាន​ការ​​​តាម​​​ផ្លូវច្បាប់​​​លើ​​​ អ្នក​​​រិះ​​​គន់​​​ខ្លួន​​​តាម​​​បណ្តាញ​​​សង្គម​​​​​​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមពីរនាក់ចំពោះការបង្ហោះ"ព័ត៌មានញុះញង់" ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ដែលខ្លួនអះអាងថាបានមើលងាយស្ថាប័នមួយនេះ។ យោងតាមសេចក្តីបំភ្លឺចុះកាលបរិច្ឆេទថ្ងៃអង្គារ គ.ជ.ប បានអំពាវនាវឱ្យ "ស្ថាប័នពាក់ព័ន្ធ" ចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលខ្លួនអះអាងថាបានធ្វើពើជាសួរអំពីអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះ។ សេចក្តីបំភ្លឺដដែលលើកឡើងថា...

លោក ហ៊ុន សែន ដក​បម្រាម​​​​ចេញ​ហើយ ប៉ុន្តែ​តើ​​​លោក សម ​រង្ស៊ី ​នឹង​វិល​ត្រឡប់​មក​វិញ​ទេ​?

កាលពីម្សិលមិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួនជិតអាចវិលត្រឡប់មកមាតុប្រទេសវិញហើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកនូវបទបញ្ជាដែលហាមមិនឱ្យលោកត្រឡប់ចូលស្រុក...

អ្នកនាំពាក្យ​រដ្ឋាភិបាល​​​​​​ទទួល​ស្គាល់​ថា​​​ខ្លួន​ពិតជាបាន​​បំភិត​បំភ័យ​​​អង្គការមិនមែន​រដ្ឋាភិបាល​

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោកនៅមុនការបោះឆ្នោតថាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួនស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់នោះ គឺជាការគំរាមក្នុងបំណងបំភ័យពួកគេ ខណៈអង្គការសង្គមស៊ីវិលនានាថ្កោលទោសការថ្លែងបែបនេះដោយប្រយ័ត្នប្រយែង។ លោកបានមានប្រសាសន៍ថា "ខ្ញុំគ្រាន់តែនិយាយថា ក្រសួងមហាផ្ទៃបានចាប់ផ្ដើមការស៊ើបអង្កេតហើយ...

ព័ត៌មានថ្មីៗ