40 C
Phnom Penh

CATEGORY

វីដេអូ

សមត្ថភាព​​ខាង​យោធា​របស់​ប្រទេសកម្ពុជា៖​ធនធាន​មនុស្ស​ សម្ភារៈ​

កងទ័ពកម្ពុជា​មាន​សម្ភារៈ​យោធា​ផ្តល់​ដោយ​ប្រទេស​ចិន​និង​សព្វាវុធ​មិនទាន់​សម័យ​សល់​ពីសម័យ​សង្គ្រាម។​លើស​ពីនេះ ​កម្ពុជា​មាន​ចំនួន​ពលរដ្ឋ​តិចជាង​ប្រទេស​ជិត​ខាង ​ជា​ពិសេស​វៀតណាម​និង​ថៃ៕

គ្រួសារ​របស់​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាពយន្ត​«ម្តាយខ្ញុំលក់ខ្ញុំ»​ប្តេជ្ញា​ធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​រុស្ស៊ី​រាល់​ថ្ងៃពុធ​

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​ដែល​ជា​អ្នក​បក​ប្រែឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​គឺ​អ្នកស្រី​ឡុង គឹមហ៊ាង​អះអាង​ថា ​តំណាង​របស់​ស្ថានទូត​រុស្ស៊ី​មិន​បាន​ចេញ​មក​ជួប​អ្នកស្រី​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​ប្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​នោះ​ទេ។​ 

លោក​ ហ៊ុន សែន​ប្តេជ្ញា​មិន​ឱ្យ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម​ជាថ្មី​ទៀត   ខណៈ​មេបក្ស​ប្រឆាំង​ប្រាប់​ឱ្យ​ពលរដ្ឋ​ងើបប្រឆាំង​របប​នេះ

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ ​លោក​ហ៊ុន សែន ​បាន​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ទៀត​ មិន​អនុញ្ញាត​ឲ្យ​មាន​សង្គ្រាម​កើត​ឡើង​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​នោះ​ឡើយ ​ហើយ​ធានា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​ ឱ្យ​ខាង​តែ​បាន។

ជន​រងគ្រោះ​ពីការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​អះអាង​ថា​ ពួក​គេ​មិន​ដែល​ទទួល​បាន​សេវា​ព្យាបាល​ត្រឹមត្រូវ​ និង​មិន​ទទួល​បាន​យុត្តិធម៌​

ជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ខ្លាំង​ឈ្មោះ​ ស៊ុន សុខនី ​អាយុ​ ២៣​ ឆ្នាំ ​ដែល​ជា​កម្មករ​រោងចក្រ​ត្រូវ​ប្ដី​ជះ​ទឹក​អាស៊ីដ​ដាក់ ​កាលពី​ឆ្នាំ​២០១៦​ព្រោះ​ជម្លោះ​គ្រួសារ​ បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human Rights Watch ​ថា ​នៅពេល​ដែល​គាត់​កំពុង​មាន​គ្រោះ​ថ្នាក់ ​ ឡាន​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋ​បាន​ទាមទារ​ឲ្យ​គ្រួសារ​របស់​គាត់​បង់​លុយ​៧០ ​ដុល្លារ​ដើម្បី​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​សួរ​ពី​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​ជាមុន​ផង​ដែរ។​

កម្មវិធី​Idea Talk៖​ការ​អភិរក្ស​បទ​ចម្រៀង​នៅ​កម្ពុជា​​

កម្មវិធី​Idea Talkតាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​៦​កុម្ភៈ​ឆ្នាំ​២០១៩។​

អង្គការ​ Freedom House​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​

អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក​Freedom House​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​Washington​សហ​រដ្ឋ​អាមេរិក​បាន​បន្ត​ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​ដូច​ប្រទេស​ភូមា ​កូរ៉េ​ខាងជើង​ ប្រទេស​ថៃ ​និង​បណ្តា​ប្រទេស​ចំនួន​ទៀត​ដែរ។​

គ្រួសារ​របស់​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាពយន្ត«ម្តាយខ្ញុំលក់ខ្ញុំ»នឹង​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​រុស្សី​នៅ​ថ្ងៃ​ស្អែក

គ្រួសារ​របស់លោក​រ៉ាត់ រត្នមុនី ​និង​សហគមន៍​ដីធ្លី​ មួយ​ចំនួន​នឹង​នាំគ្នា​ធ្វើការ​តវ៉ា​ជាថ្មីទៀត​នៅមុខ​ស្ថានទូត​ រុស្ស៊ី ​នៅ​ថ្ងៃស្អែក​នេះជា​លើក​ទី៤​ វេលា​ម៉ោង​៨​ព្រឹក ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់ រត្នមុនី ​អ្នកបក​ប្រែ​ឲ្យ​ខ្សែ ភាព​យន្ត​ឯកសារ​ស្តី​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ដែល​មាន​ចំណង​ជើង​ថា​«ម្តាយ ខ្ញុំ លក់ខ្ញុំ»។​

លោក​សម រង្ស៊ី​យក​បញ្ហា​បំណុល​របស់​ពលរដ្ឋ​កម្ពុជា​ដើម្បី​ទាក់ទាញ​ឱ្យ​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​នឹង​របប​លោក​ហ៊ុន សែន​

អតីត​ប្រធាន​គណបក្ស​សង្រ្កោះ​ជាតិ​លោក​សម រង្ស៊ី​នៅថ្ងៃ​អង្គារ​នេះ​បាន​អំពាវ​នាវ​ជា​ថ្មីទៀត​ឲ្យ​ពលរដ្ឋ​បះបោរ​ ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ។ ​លោក​ព្រមាន​ថា​ លើក​នេះ​លោក​ពិត​ជាអាច​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​បាន​ហើយ​អាច​ដោះស្រាយ​បញ្ហា​បំណុល​ជូន​ពលរដ្ឋ​ខ្មែរ​តែ​ម្តង។​ 

រដ្ឋាភិបាល​ប្តេជ្ញា​ជា​ថ្មី​ទៀត​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធ​ភាព​

គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សៅ សុខា​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ប្តេជ្ញា​ជាថ្មី​ម្តង​ទៀត​ថា​ នឹង​ការពារ​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធ​ភាព​នៅ​ឆ្នាំ​២០១៩​នេះ។​ 

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​គាំពារ​ជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​រក​ឃើញ​ថា​​ជន​រង​គ្រោះ​ដោយ​សារទឹក​ អាស៊ីត​មិន​ត្រូវ​បាន​ពេទ្យ​រដ្ឋ​យក​ចិត្តទុក​ដាក់​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នោះ​ឡើយ។​

ព័ត៌មានថ្មីៗ