29 C
Phnom Penh

គ្រួសារ​របស់​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាពយន្ត«ម្តាយខ្ញុំលក់ខ្ញុំ»នឹង​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​រុស្សី​នៅ​ថ្ងៃ​ស្អែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​របស់លោក​រ៉ាត់ រត្នមុនី ​និង​សហគមន៍​ដីធ្លី​ មួយ​ចំនួន​នឹង​នាំគ្នា​ធ្វើការ​តវ៉ា​ជាថ្មីទៀត​នៅមុខ​ស្ថានទូត​ រុស្ស៊ី ​នៅ​ថ្ងៃស្អែក​នេះជា​លើក​ទី៤​ វេលា​ម៉ោង​៨​ព្រឹក ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់ រត្នមុនី ​អ្នកបក​ប្រែ​ឲ្យ​ខ្សែ ភាព​យន្ត​ឯកសារ​ស្តី​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ដែល​មាន​ចំណង​ជើង​ថា​«ម្តាយ ខ្ញុំ លក់ខ្ញុំ»។​

លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ប្រឈម​ទៅនឹង​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​របសើ​ស្ថានីយ៍​ទូរទស្សន៍​Russia Today​ របស់​ប្រទេស​ រុស្សី​ ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ថា​ ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា ​និង​ជា​រឿង​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន។​

ទោះជាយ៉ាង​ណាក៏​ដោយ​អ្នកស្រី​ឡុង គឹមហៀង​បាន​ប្រាប់​សារ​​ព័ត៌មាន​The Cambodia Daily​នៅមុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«ម្តាយ​ខ្ញុំលក់ខ្ញុំ»​គឺ​ជា​រឿង​ពិត​ដែល​បង្ហាញ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។

អ្នកស្រី​បន្ត​ថា​ ប្តី​របស់​អ្នកស្រី​ពុំមាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថ​កិច្ច​នោះ​ឡើយ​ ពីព្រោះ​ប្តី​របស់​អ្នកស្រី​គ្រាន់តែ​ជា​អ្នក​បក​ប្រែ​ភាសា​ឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​នេះ​ប៉ុណ្ណោះ ​ហើយ​រដ្ឋាភិបាល​រុស្ស៊ី ​ត្រូវតែ​អន្តរាគមន៍​ឲ្យមាន​ការ​ដោះលែង​ប្តី​របស់​អ្នកស្រី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស