34 C
Phnom Penh

អង្គការ​ Freedom House​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក​Freedom House​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​Washington​សហ​រដ្ឋ​អាមេរិក​បាន​បន្ត​ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​ដូច​ប្រទេស​ភូមា ​កូរ៉េ​ខាងជើង​ ប្រទេស​ថៃ ​និង​បណ្តា​ប្រទេស​ចំនួន​ទៀត​ដែរ។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ Freedom House​សម្រាប់​ឆ្នាំ​២០១៨​កន្លង​ទៅ​បង្ហាញ​ថា​ កម្ពុជា​ជា​ប្រទេស​មិនមាន​សេរីភាព​ដោយ​សារ​ របប​លោក​ហ៊ុន សែន​បាន​រំលាយ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជា​ធិបតេយ្យ​ ការ​ឃុំខ្លួន​មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​នៅ​ក្នុង​ផ្ទះ​ ការហាម​មិន​ឲ្យ​មន្រ្តី​របស់​បក្ស​នេះ​ចំនួន​១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ការ​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។​

កាល​ពី​ថ្ងៃច័ន្ទ​ម្សិលមិញ​នេះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​បារាំង​លោក​ថៃ មករា​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា​ លោក​បាន​យក​លិខិត​ពីរ​ច្បាប់​ទៅ​ឲ្យ​អ្នក​ស្រី Michelle Bachelet ​ឧត្តម​ស្នង​ការ​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។  ​លិខិត​នោះ​និយាយ​​អំពី​ករណី​បាញ់​ប្រហារ​ពល​រដ្ឋ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ ​និង​ការ​គំរាម​របស់​លោក​ហ៊ុន សែន​ក្នុង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ទៅ​ទទួល​លោក​សមរង្ស៊ី​ប្រសិន​បើ​លោក​ត្រឡប់​ទៅ​ស្រុក​វិញ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស