អង្គការសមាគមធាងត្នោត រកឃើញថា សហគមន៍ក្រីក្រចំនួន ១១កន្លែងក្នុងរាជធានីភ្នំពេញ ដែលមាន ៨៨៤គ្រួសារ និងមានប្រជាជនសរុបចំនួនជិត ៤ពាន់នាក់ កំពុងជួបបញ្ហាធ្ងន់ធ្ងរទាក់ទងទៅនឹងសិទ្ធិដីធ្លី សិទ្ធិលំនៅឋាន ដោយសារតែខ្វះតម្លាភាពក្នុងការកំណត់ដីសាធារណៈរបស់រដ្ឋ និងមិនមានការចូលរួមពិគ្រោះយោបល់ពិតប្រាកដ។ កត្តានេះបានបណ្តាលឲ្យពួកគេមិនបានទទួលនូវឯកសារមួយចំនួនដែលអាចគាំទ្រដល់ការកាន់កាប់ដីធ្លីរបស់ពួកគេបាននោះឡើយ។
អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍មួយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះថា ដោយសារខ្វះព័ត៌មាន និងមិនបានដាក់បញ្ចូលសហគមន៍ក្រីក្រទាំងនោះក្នុងដំណើរការពិភាក្សា និងស្វែងរកដំណោះស្រាយសម្រាប់កិច្ចការអភិវឌ្ឍន៍ បានបណ្តាលឱ្យសហគមន៍ក្រីក្រទាំង ១១ នេះ មិនបានទទួលនូវឯកសារមួយចំនួនដែលអាចគាំទ្រដល់ការកាន់កាប់ដីធ្លីរបស់ពួកគេរហូតមក។
ប្រភពដដែលឲ្យដឹងទៀតថា...