31.5 C
Phnom Penh

នាវាចម្បាំង​យៀកណាម ២​គ្រឿង​ដែល​ចូល​ចត​នៅ​ផែ​ចិន​សង់​នៅ​រាម ចេញ​ទៅវិញ​នៅ​ថ្ងៃទី​២៩​មេសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខួប ៥០​ឆ្នាំ​នៃ​ជ័យជម្នះ​ក្នុង​សង្គ្រាម​យៀកណាម ដើម្បី​បង្រួបបង្រួម​ប្រទេស​យៀកណាម​ខាងជើង​កុម្មុយនីស្ត និង​យៀកណាម​ខាងត្បូង​សេរី ជាមួយ​នឹង​មហាអំណាច​សហរដ្ឋ​អាមេរិក នា​ថ្ងៃទី​៣០ មេសា គេ​សង្កេត​ឃើញ​វត្តមាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​អ្នក​ដឹកនាំ​យៀកណាម​បង្កើត​នៅ​ឆ្នាំ​១៩៥១ ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​អនុប្រធាន​បក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី និង​អភិវឌ្ឍន៍​មាតុភូមិ ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-យៀកណាម ជា​ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ខ្មែរ អ្នកស្រី ម៉ែន សំអន ចូលរួម​ប្រារព្ធ​អបអរ​សាទរ​យ៉ាង​អធិក​ជាមួយ​នឹង​មេដឹកនាំ​លាវ លោក ថងលុន ស៊ីស៊ូលីត។

អ្នក​ដឹកនាំ​នៃ​ប្រទេស​បងប្អូន​បី​នាក់ បាន​ប្ដេជ្ញា​ជួយ​គ្នា​ទៅវិញ​ទៅមក​គ្រប់​វិស័យ។ ក្នុង​ខួប ៥០​ឆ្នាំ​នៃ​ទិវា​រំដោះ​សាធារណរដ្ឋ​យៀកណាម ឬ​យៀកណាម​ខាងត្បូង​នា​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥ នោះ មាន​ការ​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​រវាង​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ផាម មីញជីញ លេខា​បក្ស តូ ឡាំ រដ្ឋមន្ត្រី​ការបរទេស ប៊ុយ ថាញ់សឺន ប្រធាន​សភា​ប្រជាជន ត្រាន់ ថាញ់ម៉ាន់។

ក្នុង​រយៈពេល​នៃ​ទស្សនកិច្ច​ចូលរួម​ខួប ៥០​ឆ្នាំ​ពី​អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា រដ្ឋអំណាច​យៀកណាម បាន​បញ្ជូន​នាវា​ល្បាត ២​គ្រឿង​ទៅ​សំចត​នៅ​កំពង់ផែ​ដែល​ចិន​ស្ថាបនា​នៅ​រាម រយៈពេល​បី​ថ្ងៃ ហើយ​បាន​ចាកចេញ​ទៅវិញ​កាលពី​ថ្ងៃ​អង្គារ។

តាម​សារព័ត៌មាន​យៀកណាម និង​សារព័ត៌មាន​បរទេស​ផ្សេង​ទៀត​ដែល​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មេសា នេះ នាវា​ល្បាត​លេខ​២៦១ ជា​ប្រភេទ​នាវា​ផលិត​នៅ​អតីត​សហភាព​សូវៀត លំដាប់ Svetlyak ប្រើ​ដោយ​កងការពារ​ឆ្នេរសមុទ្រ​សូវៀត រួច​ត​មក​រុស្ស៊ី និង​លក់​ឲ្យ​ប្រទេស​ពីរ​ប្រើ គឺ​យៀកណាម និង​ស្លូវើនៀ។ នាវា​ល្បាត​យៀកណាម ប្រដាប់​ដោយ​អាវុធ​កាំភ្លើងយន្ត និង​មីស៊ីល​កម្ទេច​នាវា​ចម្បាំង​ដូច​គ្នា​ចេញពី​មូលដ្ឋាន​នាវាចរណ៍​យៀកណាម​ទី​៥ ប្រចាំ​ទីតាំង​ខេត្ត​កាម៉ៅ និង​មាន​ភារកិច្ច​ការពារ​ដែនសមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ថៃ ខេត្ត​គៀនយ៉ាង និង​កោះ​ភូគួក ឬ​កោះត្រល់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស