28 C
Phnom Penh

TAG

កាត់​ឆ្វៀល​ដី

លោក ដេវីដ ចោទ​មន្ត្រី​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​អនុក្រឹត្យ​ឆ្វៀល​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ពលរដ្ឋ

លោក ដេវីដ ឆាយណាយវ៉ា ចោទ​ថា​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃ​ឱ្យ​ពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​នោះ​ទេ។ លោក ដេវិដ ឆាយណាយវ៉ា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា ចាប់តាំងពី​រូបលោក​ចូល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មក គណៈមេធាវី​កម្ពុជា​ព្យាយាម​ផ្ដន្ទា​លោក​ជាប់​រហូត...

Fresh News ច្រានចោល​ការ​ចោទ​ដែល​ថា​ទទួល​ដី​ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ

អង្គភាព​សារព័ត៌មាន Fresh News ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក ដេវិដ ឆាណាយវ៉ា ដែល​អះអាង​ថា​អ្នកកាសែត ហ្វ្រេសញ៉ូវ ទទួល​បាន​ដី​មួយ​ប្លង់​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៥​ម៉ែត្រ ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ធនាគារ​កាណាឌីយ៉ា​របស់​ឧកញ៉ា ពុង ឃាវសែ។ អង្គភាព​សារព័ត៌មាន Fresh News ចេញ​មុខ​បដិសេធ​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា...

បុរស​ខ្លាំង​បន្ត​កាត់​ដី​បឹង​តាមោក​ជាង​៧​ហិកតារ​ទៀត​ឱ្យ​ទៅ​អគ្គិសនី​កម្ពុជា (EDC)

រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ជាង ៧​ហិកតារ​ទៅ​ឲ្យ​អគ្គិសនី​កម្ពុជា ខណៈ​ផ្ទៃដី​បឹង​តាមោក​ជាង ២​ពាន់​ហិកតារ​ត្រូវ​បាន​កាត់​ឲ្យ​ស្ថាប័ន​រដ្ឋ និង​បុគ្គល​ឯកជន។ យោង​តាម​អនុក្រឹត្យ​ចំនួន ៨ ចុះ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ​ផ្ទៃដី​ចំនួន ៧,០៥​ហិកតារ​នៃ​បឹង​តាមោក​ទៅ​ឱ្យ​អគ្គិសនី​កម្ពុជា។ បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ...

លោក ហ៊ុន សែន ផ្តល់​ដី​ជាង​៧៥​ហិកតារ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​អភិវឌ្ឍ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ផ្ដល់​ដី​ជាង ៧៥​ហិកតារ​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​គិរីរម្យ ឲ្យ​ទៅ​ក្រុមហ៊ុន DEN-DEY ECO-TOUR CO., LTD ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​គម្រោង​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។ ក្នុង​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៧៥,៧២​ហិកតារ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​គិរីរម្យ ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំបក់ និង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ...

លោក ហ៊ុន សែន កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង​៥​ហិកតារ​ឱ្យ​លោក ចម ប្រសិទ្ធ ធ្វើជា​កម្មសិទ្ធិ

លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដី​សម្បទាន​សង្គមកិច្ច​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ សរុប​ជាង ៥​ហិកតារ​ឱ្យ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា លោក ចម ប្រសិទ្ធ ធ្វើជា​កម្មសិទ្ធិ។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែ​មករា នេះ បាន​សម្រេច​កាត់​ដី​ទំហំ​ជាង ៥​ហិកតារ ស្ថិត​នៅ​ភូមិ​១...

បុរស​ខ្លាំង​កាត់​ផ្ទៃដី​ជាង​៦០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ ធ្វើ​កម្មសិទ្ធិ

បុរស​ខ្លាំង​ខាង​លុប​បឹង លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​អាងទឹក​ស្វាយខម ស្ថិត​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ឱ្យ​ទៅ​ក្រុមហ៊ុន ធីភីម៉ូរ៉ល (TP Moral) របស់​ឧកញ៉ា ឃុន សៀ ទំហំ​ជាង ៦០០​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ជិត ៦០០​ហិកតារ​រាប​ដល់​ដី​កាលពី​ខែ​សីហា កន្លងទៅ។ មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​កាត់​ដី​រដ្ឋ និង​លុប​បឹង​រូប​នេះ បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​ធ្វើ​អនុបយោគ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ កាលពី​ថ្ងៃទី​១៦...

រដ្ឋាភិបាល​សម្រេច​កាត់​ដី​រដ្ឋ​ជិត ១​លាន​ហិកតារ​ផ្ដល់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទៅ​ឯកជន

លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ត្រៀម​ធ្វើ​អនុប្រយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន។ យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា កន្លងទៅ បាន​សម្រេច​កំណត់​តំបន់​សហគមន៍​នៃ​តំបន់​ការពារ​ធម្មជាតិ​លើ​ផ្ទៃដី​ទំហំ ៩​សែន ៣​ម៉ឺន ៣​ពាន់ ៥៧៧​ហិកតារ (៩៣៣៥៧៧​ហិកតារ) ដើម្បី​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ស្រប​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​ជា​ធរមាន។ បើ​តាម​អនុក្រឹត្យ​ដដែល និង​សេចក្ដី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា កន្លងមក បាន​ឲ្យ​ដឹង​ទៀត​ថា...

លោក ហ៊ុន សែន ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង​១០​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ធនាគារ​កាណាឌីយ៉ា

បុរស​ខ្លាំង​កម្ពុជា​ដឹកនាំ​ដោយ​ការ​លុប​បឹង និង​កាប់​ព្រៃ លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង ១០​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ធ្វើ​អនុបយោគ​ឱ្យ​ជា​កម្មសិទ្ធិ​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​លុប​បឹង និង​កាប់​ព្រៃ​ដើម្បី​អភិវឌ្ឍ លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​មាន​ទំហំ...

Latest news