27.3 C
Phnom Penh

TAG

កាត់​ឆ្វៀល​ដី

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​កែប​ជាង​៣០​ហិកតារ​ជួល​ឱ្យ​ក្រុមហ៊ុន DPLK វិនិយោគ​គម្រោង​ទេសចរណ៍

មេដឹកនាំ​ខ្មែរ​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​រហូត​ដង្ហើម​ចុងក្រោយ​លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​កែប​ជាង ៣០​ហិកតារ (៣០,៩០​ហិកតារ) ដែល​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន DPLK Investment Group Co., Ltd សម្រាប់​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ។ លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ខាង​លក់​ទ្រព្យសម្បត្តិ​ជាតិ បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ ស្ដីពី​ការ​កំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​លើ​ផ្ទៃដី​ទំហំ ៣០​ហិកតារ និង ៩០​អា...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​តាមដាន​ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នានា​ទៅ​ឱ្យ​ក្រុមហ៊ុន​កូនស្រី​យាយ​ភូ

ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ប្ដេជ្ញា​តាមដាន​ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នានា​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​ទៅ​ក្រុមហ៊ុន វ័នម័រ (One More) របស់​ឧកញ៉ា ជឹង សុគន្ធាវី ធ្វើជា​កម្មសិទ្ធិ​បន្ត​ទៀត ហើយ​ពួកគេ​ក៏​នឹង​ប្ដេជ្ញា​នៅតែ​បន្ត​ពហិការ​មិន​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ឧកញ៉ា​រូប​នេះ​ដែរ បើ​រដ្ឋាភិបាល​នៅតែ​មិន​ដក​សិទ្ធិ​កាន់កាប់​លើ​ដី​ក្នុង​តំបន់​អភិរក្ស​ពី​ក្រុមហ៊ុន​នានា​របស់​ឧកញ៉ា ជឹង សុគន្ធាវី ទេ​នោះ។ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ចេញ​វីដេអូ​ប្រវែង​ជាង ៣​នាទី​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា នេះ ដោយ​លើកឡើង​ពី​ការ​តាមដាន​របស់​ខ្លួន​ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​នានា ជាពិសេស​ក្នុង​ឧទ្យាន​ជាតិ​កែប ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ជឹង សុគន្ធាវី នា​ពេល​កន្លងមក...

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត ៥០០​ហិកតារ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្រុមហ៊ុន​ប៊ូយ៉ុង​ខ្មែរ-II

មេដឹកនាំ​ដែល​ល្បីល្បាញ​ខាង​រំលោភ​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជិត ៥០០​ហិកតារ ផ្តល់​ជា​កម្មសិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន ប៊ូយ៉ុង ខ្មែរ II កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៣ មុន​នឹង​លោក​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជិត ៥០០​ហិកតារ (៤៨៦​ហិកតារ និង ៨៦​អា) ស្ថិត​ក្នុង​ភូមិ​១...

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​រដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ជិត​៨០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ដែល​ល្បីល្បាញ​ខាង​លក់​ដី​រដ្ឋ និង​បំផ្លាញ​ព្រៃឈើ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជិត ៨០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ C99 International Investment (Cambodia) Co.,Ltd សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ជា​សណ្ឋាគារ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ។ លោក ហ៊ុន សែន ដែល​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​រំលោភ​ដី​រដ្ឋ​ឱ្យ​ទៅ​បក្ខពួក និង​សាច់ញាតិ​ខ្លួនឯង បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣...

លោក ហ៊ុន សែន បន្ត​កាត់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម​ជាង​២៦​ហិកតារ​ជួល​អចិន្ត្រៃយ៍​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៤

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពិតប្រាកដ​នៅ​កម្ពុជា​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ជាង ២០​ហិកតារ (២៦ ហិកតារ ៥៤​អា និង ២៤​សង់ទីអា) ជួល​អចិន្ត្រៃយ៍​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធំៗ​ចំនួន ៤ នៅ​ដើម​ឆ្នាំ​២០២៣ នេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​មាន​អំណាច​បញ្ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ពីក្រោយ​ខ្នង​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា...

លោក ហ៊ុន សែន លក់​ដី​រដ្ឋ​៤​កន្លែង​របស់​រដ្ឋបាល​ខេត្ត​កណ្ដាល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​ថ្នូរ​សង់​ហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាល​កម្ពុជា​បាន​លក់​ដី​រដ្ឋ​ចំនួន ៤​កន្លែង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល ដែល​មាន​តម្លៃ​ជាង ៤៥​លាន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ K T China Asia Prince City Investment (ខេ​ធី ឆាយណា អេស៊ា ប្រ៊ីនស៊ីធី អិនវេសម៉ិន ឯ.ក) ជា​ថ្នូរ​នឹង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​រដ្ឋបាល​ក្រុង​សំពៅពូន។ លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែ​សីហា...

លោក ហ៊ុន សែន ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត​១​ពាន់​ហិកតារ​ឱ្យ​កូន​ប្រុស​ដន្លង​របស់​ខ្លួន​ធ្វើជា​កម្មសិទ្ធិ

មេខ្លោង​ដែល​កំពុង​ក្តោប​ក្តាប់​អំណាច​ពិត​នៅ​ពី​ក្រោយ​ខ្នង​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត ២៥០​ហិកតារ (២៤២​ហិកតារ) ឱ្យ​ទៅ​ក្រុមហ៊ុន​កូនប្រុស​ពៅ​របស់​លោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​លោក ហ៊ុន សែន នោះ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​បាន​ជួល​ដី​ឧទ្យាន​ជាតិ​មួយ​នេះ​ទំហំ​ជិត ៥០០​ហិកតារ (៤៨៩​ហិកតារ) ថែម​ទៀត។ បុរស​ខ្លាំង​ក្តោប​អំណាច​ផ្ដាច់មុខ​ដែល​ត្រូវ​ជា​ឪពុក​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី គឺ​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៣១ ខែ​មីនា...

លោក ហ៊ុន សែន កាត់​ដី​ជិត​១៣០០​ហិកតារ​ឱ្យ​ឧកញ៉ា ឃុន សៀ អភិវឌ្ឍ​ទីក្រុង​រណប​នៅ​ខេត្ត​កែប

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​កាត់​ដី​ជាង ១២០០​ហិកតារ ស្ថិត​នៅ​ឃុំ​ពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប ប្រគល់​ឲ្យ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ របស់​ឧកញ៉ា ឃុន សៀ ដើម្បី​ធ្វើការ​អភិវឌ្ឍ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​កាត់​ដី​ទំហំ...

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ៧​ហិកតារ​បន្ថែម​ទៀត​ឱ្យ​បុគ្គល​មាន​ប្រាក់

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹង​តាមោក ៧​ហិកតារ​ប្រគល់​ឲ្យ​បុគ្គល​មាន​ប្រាក់​ដែល​ពុំ​សូវ​ស្គាល់​ឈ្មោះ ដើម្បី​ឲ្យ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ ដែល​រហូត​មក​ដល់​ពេលនេះ ផ្ទៃដី​បឹង​ធម្មជាតិ​មួយ​នេះ​ត្រូវ​បាន​កាត់​អស់​ជាង ២០០០​ហិកតារ​ហើយ ដើម្បី​ឲ្យ​អ្នក​មាន​អំណាច និង​មាន​លុយ។ យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ៤​ទីតាំង​ស្ថិត​នៅ​សង្កាត់​សំរោង និង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ សរុប ៧​ហិកតារ...

អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ការពារ​ព្រៃកោងកាង​ដែល​ប្រឈម​បាត់បង់

អង្គការ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ទៅ​សាធារណជន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​ការពារ​ព្រៃកោងកាង ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ​ចេញពី​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង។ បើ​តាម​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​១៥ ខែ​សីហា ឲ្យ​ដឹង​ថា តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង ជា​តំបន់​កំណប់​ទ្រព្យ​នៃ​ព្រៃកោងកាង​ធំ​ជាងគេ​នៅ​អាស៊ី ប៉ុន្តែ​ព្រៃកោងកាង​ធំ​បំផុត​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​កំពុង​ប្រឈម​បាត់បង់​ដោយសារតែ​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ កាត់​ផ្ទៃដី​ទំហំ​ជាង ៦៧០០​ហិកតារ (៦៧៦៨​ហិកតារ)...

Latest news

© 2021, ដេលី. All rights reserved.