TAG
កឹម សុខា
ពិធីបុណ្យចូលឆ្នាំថ្ងៃទី១របស់ពលរដ្ឋខ្មែរក្នុងវត្តធម្មរង្សីក្នុងទីក្រុងម៉ាណាសាស
ពិធីបុណ្យចូលឆ្នាំថ្ងៃទី១របស់ពលរដ្ឋខ្មែរក្នុងវត្តធម្មរង្សីក្នុងទីក្រុងម៉ាណាសាស (Manassas) នៃរដ្ឋវីជីញ៉ា (Virginia) សហរដ្ឋអាមេរិក។
កម្មវិធីIdea Talk៖ តើគំរោងរបស់លោកសមរង្ស៊ីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញកំពុងមានការវិវឌ្ឍយ៉ាងណាដែរ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១៥មេសាឆ្នាំ២០១៩។
សកម្មជនបរិស្ថាននាំគ្នាកាយដីដែលក្រុមហ៊ុនចាក់លុបព្រែកត្រែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ក្រោយរដ្ឋាភិបាលគ្មានដំណោះស្រាយ ក្រុមសកម្មជនបរិស្ថានដែលមានគ្នាជិត១០នាក់នាំគ្នាចុះទៅកាយដីចេញពីតំបន់ឆ្នេរសមុទ្រព្រែកត្រែង ស្រុកស្ទឹងហាវ ដែលត្រូវបានចាក់លប់កាលពីខែកញ្ញាឆ្នាំមុន ដោយគេដឹងថា ជាកម្មសិទ្ធរបស់ អ្នកស្រីជឹង សុភាពហៅយាយភូ ដែលជាមនុស្សស្និទ្ធនឹងភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺអ្នកស្រីប៊ុនរ៉ានី។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានណែនាំឱ្យមន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ធំ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងពេលចុះល្បាតព្រៃ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានណែនាំទៅមន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ធំឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងពេលចុះល្បាតព្រៃ និង ត្រូវខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរបន្ថែមទៀត។
លោកហ៊ុន សែន បានណែនាំអ្នកបើកបរមិនឱ្យប្រើប្រាស់គ្រឿងស្រវឹង និងមានការប្រុងប្រយ័ត្នខ្ពស់
លោកហ៊ុន សែន នៅថ្ងៃនេះ បានណែនាំឱ្យពលរដ្ឋទាំងឡាយចូលរួមធ្វើដំណើរទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយសេវាដឹកជញ្ជូនឥតគិតថ្លៃរបស់រដ្ឋចាប់ពីថ្ងៃទី១២ដល់១៨ខែមេសា ដែលមានចំនួនរថយន្តចំនួន១២០គ្រឿង ដើម្បីកាត់បន្ថយចំណាយលើការធ្វើដំណើរ។
កម្ពុជាសម្រេចប្តឹងទៅតុលាការយុត្តិធម៌អឺរ៉ុប ករណីយកពន្ធនាំអង្ករចូលពីកម្ពុជា
អ្នកវិភាគមានជំនឿថា កម្ពុជានឹងអាចទទួលជោគជ័យក្នុងការប្តឹងទៅតុលាការយុត្តិធម៌អឺរ៉ុប ករណីយកពន្ធលើអង្កររបស់កម្ពុជាដែលនាំចូលលក់នៅទីផ្សារអឺរ៉ុប។
សមត្ថកិច្ចរកឃើញសារធាតុញៀនចំនួន១០គីឡូក្រាម ក្នុងការបង្ក្រាបក្លឹប ម៉ៃ អាមី
មន្ត្រីសមត្ថកិច្ចក្រុងភ្នំពេញឱ្យដឹងថា ក្រោយការបង្ក្រាបទីតាំងក្លឹបកម្សាន្តឈ្មោះ Miamiកាលពីយប់ថ្ងៃម្សិលមិញមន្ត្រីជំនាញរកឃើញគ្រឿងញៀន ប្រមាណ១០គីឡូក្រាម។
កម្មវិធីIdea Talk៖ តើព្រឹត្តិការណ៍សំខាន់ៗក្នុងសប្ដាហ៍នេះមានអ្វីខ្លះ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១២មេសាឆ្នាំ២០១៩។
កម្លាំងរាជអាវុធហត្ថក្រុងភ្នំពេញនឹងបញ្ជូនខ្លួនបុរស ដែលប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៅតុលាការ
កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា មន្ត្រីជំនាញរបស់ខ្លួនកំពុងសាកសួរជនសង្ស័យឈ្មោះឡោ ប៊ុនភ័ក្ត្រ ជាបុគ្គលិកបើកបរនៅក្រុមហ៊ុនមួយ ករណីប្រព្រឹត្តអំពើហិង្សាទៅស្ត្រីម្នាក់កាលពីថ្ងៃទី៩ខែមេសាហើយ។ ក្រុមអាជ្ញាធរឲ្យដឹងថា ក្រោយពេលបញ្ចប់ការសាកសួរសមត្ថកិច្ចនឹងបញ្ជូនខ្លួនជននោះទៅតុលាការក្រុងដើម្បីផ្តន្ទាទោសតាមច្បាប់។
អតីតអ្នកទោសនយោបាយអះអាងពីភាពមិនស្មើគ្នាចំពោះអ្នកទោសនយោបាយ និងអ្នកទោសឧកញ៉ា
អតីតអ្នកទោសនយោបាយនិងជាតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិមណ្ឌលខេត្តសៀមរាប លោកអ៊ុំ សំអានបានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបបីឆ្នាំនៃការចាប់ខ្លួនលោកដោយសារតែការរិះគន់របស់លោកចំពោះការបាត់បង់ទឹកដីកម្ពុជាទៅឲ្យវៀតណាមតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥សម័យវៀតណាមត្រួតត្រាកម្ពុជា ដើម្បីតមស្នងសងគុណវៀតណាមដែលបានលើកបន្តុបមេដឹកនាំសព្វថ្ងៃកាលពីទសវត្សទី៨០។