31 C
Phnom Penh

TAG

គង់ គាំ

គ្រួសារ​លោក គង់ គាំ រើ​ចេញពី​ផ្ទះ​និង​ដី​ធ្លាប់​រស់នៅ​៤០​ឆ្នាំ​បន្ទាប់ពី​លោក ហ៊ុន សែន រឹបអូស​យក

អតីត​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ និង​ភរិយា បាន​រើ​សម្ភារៈ​ចេញពី​ផ្ទះ និង​ដី​ដែល​លោក​ធ្លាប់​រស់នៅ​អស់​រយៈពេល ៤០​ឆ្នាំ កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ ប្រសិនបើ​មិន​ប្រគល់​ដី​តម្លៃ​ប្រមាណ​ជា ៥០​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋ​វិញ​ទេ​នោះ។ កូនប្រុស​បង្កើត​របស់​លោក គង់ គាំ គឺ​លោក គង់ មុនីកា បាន​បង្ហោះ​រូបថត​ជាមួយ​ម្ដាយ​បង្កើត​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ផ្ទះ​នៅ​ខាងក្រោយ ដោយ​បង្ហាញ​ពី​ការ​សោកស្ដាយ និង​ក្រៀមក្រំ​ជា​ពន់ពេក​ចំពោះ​ទ្រព្យសម្បត្តិ...

មន្ត្រី​បក្ស​កាន់​អំណាច​ដក​បណ្ដឹង​ដែល​ប្ដឹង​លោក គង់ គាំ បន្ទាប់ពី​លោក​លាឈប់​ពី​បក្ស​ភ្លើង​ទៀន

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ដក​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​លោក គង់ គាំ វិញ​ហើយ​បន្ទាប់ពី​លោក​ប្រកាស​ទទួលស្គាល់​កំហុស និង​លាឈប់​ពី​គណបក្ស​ភ្លើង​ទៀន។ ការ​ដក​ពាក្យ​បណ្ដឹង​នេះ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​លោក គង់ គាំ សម្រេច​លាលែង​ពី​តួនាទី និង​សកម្មភាព​ជា​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដើម្បី​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​លោក គង់ គាំ។...

លោក គង់ គាំ ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​ចាប់ពី​ថ្ងៃ​នេះ​តទៅ​បន្ទាប់ពី​ទទួល​កំហុស

លោក គង់ គាំ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន ដោយ​លាលែង​ចេញពី​តំណែង​ចាប់​ពី​ពេលនេះ​តទៅ បន្ទាប់ពី​ព្រម​ទទួល​កំហុស និង​សុំ​ការ​អភ័យ​ទោស​ពី​មេដឹកនាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ភាព​សុខសាន្ត​របស់​សង្គម​ជាតិ​មែន។ លោក គង់ គាំ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​មិន​បន្ត​ប្តឹង​រូបលោក​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី និង​ផ្ទះ​មួយ​កន្លែង​របស់​លោក​នៅ​ផ្លូវ​សុធារស...

លោក ហ៊ុន សែន ឈប់​ប្តឹង​លោក គង់ គាំ បន្ទាប់ពី​ប្រគល់​ដី​ផ្ទះ​តម្លៃ​ប្រមាណ​២៥​លាន​ដុល្លារ​ឱ្យ​រដ្ឋ​វិញ

បុរស​ខ្លាំង​កាន់​អំណាច ៣៨​ឆ្នាំ​នៅ​កម្ពុជា ប្រកាស​ឈប់​ប្ដឹង​លោក គង គាំ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​ផ្ដិត​មេដៃ​ប្រគល់​ដី​ផ្ទះ​ដែល​មាន​តម្លៃ​ប្រមាណ ២៥​លាន​ដុល្លារ​ឲ្យ​ទៅ​ក្រសួង​ការបរទេស​វិញ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​យប់​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ ថា លោក​សម្រេច​មិន​ប្តឹង​លោក គង់ គាំ បន្ត​ទៀត​ឡើយ ដោយ​ការ​ប្ដឹង​នេះ​ត្រូវ​បញ្ចប់​បន្ទាប់ពី​លោក គង់ គាំ បាន​ប្រគល់​ផ្ទះ​ឲ្យ​ក្រសួង​ការបរទេស​ដែល​អាច​ធ្វើ​នៅ​សប្តាហ៍​ក្រោយ។ លោក​បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ​បន្ទាប់ពី​លោក គង់ គាំ...

លោក ហ៊ុន សែន បញ្ជា​ទៅ ACU និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​រឹបអូស​ដី​និង​ផ្ទះ​លោក គង់ គាំ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​នីតិវិធី​រឹបអូស​ដី និង​ផ្ទះ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ឲ្យ​បាន​ឆាប់ ស្រប​ពេល​ក្រសួង​ការបរទេស ក៏​បាន​ប្ដឹង​លោក គង់ គាំ ទៅ​តុលាការ ដោយ​ទាមទារ​សំណង ១​លាន​ដុល្លារ។ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ នេះ...

តំណាង​បក្ស​ប្រជាជន​ខេត្ត​ត្បូងឃ្មុំ​ប្ដឹង​លោក គង់ គាំ ទាមទារ​សំណង​៥០​ម៉ឺន​ដុល្លារ

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ប្ដឹង​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ ដោយ​ថា​សម្ដី​របស់​លោក គង់ គាំ ដែល​ថ្លែង​កាលពី​ថ្ងៃទី​៧ ខែ​មករា កន្លងទៅ ក្នុង​គោលបំណង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ ចលាចល អសន្តិសុខ​សង្គម។ ការ​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​នេះ ក្រោយពី​មួយ​ថ្ងៃ​ដែល​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​រឹបអូស​ទ្រព្យសម្បត្តិ ព្រមទាំង​ប្រកាស​វាយ​ខ្នោះ​លើ​លោក គង់...

លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​លើ​លោក គង់ គាំ បើ​បន្ត​វាយប្រហារ​បក្ស​ប្រជាជន​កម្ពុជា​ទៀត

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​រឹបអូស​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ បើសិនជា​នៅតែ​បន្ត​រិះគន់ ឬ​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​វេទិកា​សាធារណៈ​នានា​ទៀត។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ បើ​នៅ​មិន​ឈប់​យក​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើជា​គោលដៅ​វាយប្រហារ​ក្នុង​វេទិកា​នានា​បន្ត​ទៀត​នោះ។ លោក​ថា អ្វី​ដែល​និយាយ​នា​ថ្ងៃ​នេះ​ដើម្បី​ដាស់តឿន និង​ព្រមាន​បន្ថែម​ទៀត​ចំពោះ​លោក គង់...

សកម្មជន៖ ចម្លើយ​លោក គង់ គាំ ថា​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ចម្លើយ​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក គង់ គាំ ដែល​ថា​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ គឺជា​ចម្លើយ​មិន​ត្រឹមត្រូវ និង​មិន​អាច​យក​ជា​ការ​បាន។ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សវនាការ​របស់​លោក កឹម សុខា ពេញ​មួយ​ព្រឹក​លើ​អង្គហេតុ​បដិវត្តន៍​ពណ៌ នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​ផ្តល់​ចម្លើយ​ទៅ​កាន់​ចៅក្រម និង​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម...

Latest news