27.9 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី

មន្ត្រី​ជាន់ខ្ពស់​ឃ្លាំមើល​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (ព្រលាន​យន្តហោះ​ថ្មី) ឲ្យ​បាន​ឆាប់ ដោយ​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដែល​អាច​ឲ្យ​ពួកគេ​អាច​អភិវឌ្ឍ​បាន​នៅ​នឹង​កន្លែង​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ មិថុនា នេះ​ថា រឿង​វិវាទ​រវាង​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ជាមួយ​នឹង​ប្រជាពលរដ្ឋ បាន​អូស​បន្លាយ​អស់​ពេល​យូរ​មក​ហើយ ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល ដោះស្រាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​ត្រូវ​ទុក​ចោល និង​អូស​បន្លាយ​រហូត​ដល់​ពេល​នេះ។ លោក ស៊ឹង...

ឧកញ៉ា សូ ងួន ប្ដឹង​ពលរដ្ឋ​១០​គ្រួសារ​ទៅ​តុលាការ​ខេត្ត​កំពត​ពាក់ព័ន្ធ​រឿង​វិវាទ​ដីធ្លី

ឧកញ៉ា សូ ងួន ប្ដឹង​ពលរដ្ឋ ១០​គ្រួសារ​ទៅ​តុលាការ​ខេត្ត​កំពត ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ជាង ១១​ហិកតារ បើ​ទោះបីជា​ក្រុម​ពលរដ្ឋ​អះអាង​ថា ពួកគេ​បាន​អាស្រ័យ​ផល​រាប់​ឆ្នាំ​ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ហើយ​ក្ដី។ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​តុលាការ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​ទាំង ១០​គ្រួសារ​រស់នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​អាស្រ័យ​ផល​លើ​ផ្ទៃដី ១១​ហិកតារ ៨៥​អា តាំងពី​ឆ្នាំ​២០០២ មក​ម្ល៉េះ។ ពលរដ្ឋ​ថា​ទោះបីជា​ពួកគាត់​រស់នៅ និង​អាស្រ័យ​ផល​យូរ​ហើយ​ក្ដី ប៉ុន្តែ​ពួកគាត់​ទាំង ១០​គ្រួសារ​បែរ​ជា​ត្រូវ​បាន​ឧកញ៉ា សូ...

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ដេវីដ ឆាណាយវ៉ា ដែល​ជួយ​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​ព្រះសីហនុ

លោក ដេវីដ ឆាណាយវ៉ា ដែល​ជួយ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ឧសភា យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ»។ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក ដេវីដ ឆាណាយវ៉ា កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ ពី​បទ​ចោទប្រកាន់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់...

តើ​ពលរដ្ឋ​សាមញ្ញ​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​រឿង​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?

កិច្ចសម្ភាសន៍៖ តើ​ពលរដ្ឋ​សាមញ្ញ​អាច​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​លើ​ករណី​ជម្លោះ​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?

IDEA TALK៖ តើ​ពលរដ្ឋ​សាមញ្ញ​អាច​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​លើ​ករណី​ជម្លោះ​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ពលរដ្ឋ​សាមញ្ញ​អាច​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​លើ​ករណី​ជម្លោះ​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?»។

លោក ដេវីដ ចោទ​មន្ត្រី​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​អនុក្រឹត្យ​ឆ្វៀល​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ពលរដ្ឋ

លោក ដេវីដ ឆាយណាយវ៉ា ចោទ​ថា​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃ​ឱ្យ​ពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​នោះ​ទេ។ លោក ដេវិដ ឆាយណាយវ៉ា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា ចាប់តាំងពី​រូបលោក​ចូល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មក គណៈមេធាវី​កម្ពុជា​ព្យាយាម​ផ្ដន្ទា​លោក​ជាប់​រហូត...

ពលរដ្ឋ​ជាង​២០០​នាក់​តវ៉ា​ឱ្យ​អភិបាល​ខេត្ត​កណ្ដាល​ឆ្វៀល​ដី​ចេញពី​តំបន់​ព្រលាន​យន្តហោះ​ថ្មី

ពលរដ្ឋ​ជាង ២០០​នាក់​មកពី​ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​នាំគ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​កណ្ដាល ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ខេត្ត​នេះ​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ចេញពី​តំបន់​ព្រលាន​យន្តហោះ​ថ្មី ដោយ​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ស្នើសុំ​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ដល់​ពួកគេ។ ការ​ឡើង​មក​ទាមទារ​ជា​ថ្មី​ទៀត​របស់​ក្រុម​ពលរដ្ឋ​មកពី​ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​២៤ ខែ​មេសា នេះ បន្ទាប់ពី​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ពួកគេ។ អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត លោកស្រី អួង ស៊ីម ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​ជា​លើក​ទី​២ នេះ...

អ្នក​រងគ្រោះ​ដីធ្លី​ជាង​១០០​នាក់​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​គាំទ្រ​តំណាង​២​នាក់​ចូល​បំភ្លឺ

អ្នក​រងគ្រោះ​ដីធ្លី​ជាង ១០០​នាក់ បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​តំណាង​ពួកគេ ២​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី​១៩ មេសា នេះ។ អ្នក​រងគ្រោះ​ដីធ្លី​ចំនួន ១៣៦​នាក់​មកពី ៨​សហគមន៍ ក្នុង​នោះ​មាន​សហគមន៍​ជាំក្រវៀន សហគមន៍​ចាន់មូឡ សហគមន៍​កសិករ​មូលដ្ឋាន សហគមន៍​ស្រែប្រាំង សហគមន៍​កំប្រឹស សហគមន៍​បុស្សស្នោ សហគមន៍​ប្រឡោះ និង​សហគមន៍​ត្រពាំងព្រីង ក្នុង​ស្រុក​តំបែរ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក...

Fresh News ច្រានចោល​ការ​ចោទ​ដែល​ថា​ទទួល​ដី​ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ

អង្គភាព​សារព័ត៌មាន Fresh News ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក ដេវិដ ឆាណាយវ៉ា ដែល​អះអាង​ថា​អ្នកកាសែត ហ្វ្រេសញ៉ូវ ទទួល​បាន​ដី​មួយ​ប្លង់​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៥​ម៉ែត្រ ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ធនាគារ​កាណាឌីយ៉ា​របស់​ឧកញ៉ា ពុង ឃាវសែ។ អង្គភាព​សារព័ត៌មាន Fresh News ចេញ​មុខ​បដិសេធ​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា...

លោក ហ៊ុន សែន បរាជ័យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ប៉ុន្តែ​បន្ថែម​ជម្លោះ​បន្ទាប់ពី​ផ្តល់​ដី​សម្បទាន​ជា​ថ្មី​ឱ្យ​ក្រុមហ៊ុន​ឯកជន

អត្ថបទ​ដោយ​លោក ហាស់ សាន៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ជាង ១​ទសវត្ស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យ​លើ​បទបញ្ជា​០០១ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ទោះបីជា​បង្កើត​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ក៏ដោយ។ លោក​នាយករដ្ឋមន្ត្រី​ជិះ​ទូក​បណ្តោយ​ទឹក ដោយ​ចាប់ផ្តើម​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ទៀត​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដោយ​បាន​ត្រៀម​ដី​តំបន់​ការពារ​ជាង ៩៣០០០០​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ក្នុង​ចំណោម​ខេត្ត​ទាំង ២៥ ក្នុង​រាជាណាចក្រ​កម្ពុជា​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​ធ្វើ​កម្មសិទ្ធិ​ឯកជន។ នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺជា​ខួប​គម្រប់​ជាង​មួយ​ទសវត្សរ៍ គឺ ១១​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បុរស​ខ្លាំង...

Latest news

© 2021, ដេលី. All rights reserved.