26.8 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

អ្នក​មាន​ជម្លោះ​ដីធ្លី​៣​ខេត្ត​ស្វែងរក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​សៀមរាប ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពួកគេ បន្ទាប់ពី​វិវាទ​នេះ​អូស​បន្លាយ​ជាង ១០​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ។ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ក្នុង​ខេត្ត​កោះកុង ប្រមាណ​ជាង ៥០០​នាក់ កាលពី​ថ្ងៃ​ពុធ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ​ជា​ថ្មី​ទៀត ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​ដែនដី ជា​ថ្មី​ទៀត។ តំណាង​ពលរដ្ឋ​លោក ឈឹម សាផាន បាន​លើកឡើង​ថា ដីធ្លី​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន «កោះកុង​ស៊ូហ្គើ»...

ពលរដ្ឋ​មកពី​ខេត្ត​សៀមរាប​ស្នើ​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា

ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​ដែនដី ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ពួកគេ​ចោទ​ថា អាជ្ញាធរ​អប្សរា និង​អ្នក​មាន​អំណាច​បាន​រំលោភ​យក​ដី​របស់​ពួកគេ​ដោយ​ខុស​ច្បាប់។ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ពលរដ្ឋ​ចំនួន ១០០​នាក់​ដែល​ឡើង​មក​ភ្នំពេញ​កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ មកពី​សហគមន៍​ចំនួន​៦ ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​សហគមន៍​ស្នាសង្គ្រាម សហគមន៍​ស្គុន សហគមន៍​អង្គរធំ សហគមន៍​ត្រពាំងស្វាយ សហគមន៍​ឃ្លាំងទឹក​៧៨ និង​សហគមន៍​ភ្នំក្រោម។ ប្រភព​ដដែល​បញ្ជាក់​ថា...

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ពលរដ្ឋ​រងគ្រោះ​ដែល​ទិញ​បុរី VIP បន្ទាប់ពី​ពួកគេ​តវ៉ា​បិទ​ផ្លូវ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​រងគ្រោះ​ដែល​ទិញ​បុរី VIP បន្ទាប់ពី​ពួកគេ​តវ៉ា​បិទ​ផ្លូវ ដោយ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ ដោយសារ​ក្រុមហ៊ុន​បាន​យក​ប័ណ្ណ​កម្មសិទ្ធិ​របស់​ពួកគេ​ទៅ​ដាក់​បញ្ចាំ។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ដែល​ទិញ​បុរី​នៅ​ក្រុមហ៊ុន VIP បាន​ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​បុរី ស្ថិត​នៅ​ភូមិ​ម៉ឺន្ត្រា សង្កាត់​ស្ពានថ្ម និង​គល់​ស្ពាន​ព្រែកជ្រៃ ស្ថិត​នៅ​ភូមិ​ព្រែកជ្រៃ សង្កាត់​ស្ពានថ្ម និង​ស្ថិត​នៅ​ភូមិ​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ខណៈ​ពួកគេ​មិន​ទទួល​បាន​ដំណោះស្រាយ។ ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​ធ្វើ​ការ​តវ៉ា​កាលពី​ថ្ងៃទី​១៩ ខែ​មីនា នេះ...

ពលរដ្ឋ​ស្នើសុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បន្ទាប់ពី​អាជ្ញាធរ​ឃុបឃិត​រំលោភ​យក​ដី​ជាង​៦១​ហិកតារ

ពលរដ្ឋ​ជិត ២០​គ្រួសារ​នៅ​ឃុំ​អូរសោម ខេត្ត​ពោធិ៍សាត់ អង្វរ​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​ពួកគាត់​បន្ទាប់ពី​អាជ្ញាធរ​ភូមិ-ឃុំ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រំលោភ​យក​ដី​របស់​ពួកគាត់​ទំហំ​ជាង ៦១​ហិកតារ​ទុក​សម្រាប់​លក់។ តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​បដិសេធ​មិន​ទទួលស្គាល់ និង​មិន​ចុះបញ្ជី​ក្បាលដី​ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគាត់​ឡើយ ក្រោម​លេស​ថា...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ ម្នាក់​ស្លាប់​និង​៤​នាក់​សន្លប់​អំឡុង​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត​សន្លប់ នៅ​អំឡុង​ពេល​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង ដើម្បី​ស្នើសុំ​ឲ្យ​អភិបាល​ខេត្ត​នេះ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​កាន់​អំណាច ខណៈ​វិវាទ​ដីធ្លី​នេះ​អូស​បន្លាយ​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ បើ​តាម​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​របស់​ពលរដ្ឋ​រងគ្រោះ​ដែល​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាងមុខ​សាលា​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣។ ពលរដ្ឋ ៤​នាក់​សន្លប់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង អំឡុង​ពេល​ដែល​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង...

ពលរដ្ឋ​១៨៨​គ្រួសារ​ចោទ​អាជ្ញាធរ​និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ដែនដី​ថា​គប់គិត​គ្នា​យក​ដីធ្លី​ពួកគាត់

ប្រជាពលរដ្ឋ​ចំនួន ១៨៨​គ្រួសារ​ស្ថិត​នៅ​ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី ថា​បាន​គប់គិត​គ្នា​យក​ដី​ប្រជាពលរដ្ឋ​ចំនួន ២៩​ហិកតារ​ក្រោម​ហេតុផល​ថា យក​ដី​ទៅ​ឲ្យ​រដ្ឋ​ដើម្បី​អភិវឌ្ឍ។ ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់​ស្ថិត​នៅ​ក្នុង​តំបន់​ជ្រោះរការ ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មីនា នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​លើ​ដី​ជម្លោះ ដោយ​មាន​កាន់​រូបថត​លោក ហ៊ុន សែន និង​ភរិយា ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ហា​ដីធ្លី...

លោក ហ៊ុន សែន ដក​តួនាទី​អភិបាល​ស្រុក​បរសេដ្ឋ​ខេត្ត​កំពង់ស្ពឺ​ក្រោយ​បើក​ដៃ​ឱ្យ​ឈ្មួញ​ទិញ​ដី​រដ្ឋ

លោក ហ៊ុន សែន ដក​តួនាទី​លោក ឈឺន សុធន ពី​អភិបាល​ស្រុក​បរសេដ្ឋ ហើយ​ផ្ទេរ​ទៅ​ឲ្យ​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ វិញ បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់ ACU បាន​ចេញ​លិខិត​ព្រមាន​ឈប់​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​បន្ត​ទៀត។ ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក ឈឺន សុធន ដែល​មាន​ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៥ ពី​អភិបាល​ស្រុក​បរសេដ្ឋ ទៅ​ធ្វើ​ការងារ​ផ្នែក​រដ្ឋបាល...

ពលរដ្ឋ​ខេត្ត​រតនគិរី​និង​ស្ទឹងត្រែង​នាំគ្នា​តវ៉ា​បន្ទាប់ពី​ក្រុមហ៊ុន​វៀតណាម​បិទ​ផ្លូវ​មិន​ឱ្យ​ឆ្លងកាត់

ពលរដ្ឋ​មកពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង នាំគ្នា​តវ៉ា​ខាង​មុខ​ច្រក​ចូល​ក្រុមហ៊ុន ហ័ងអាញ បន្ទាប់ពី​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ពួកគេ​ជិត ៨០០​គ្រួសារ​ឆ្លងកាត់​ចាប់តាំងពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ។ ពលរដ្ឋ​ដែល​នាំគ្នា​ទៅ​តវ៉ា​ខាង​មុខ​ក្រុមហ៊ុន ហ័ងអាញ នេះ គឺ​មកពី​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចំនួន ២​ភូមិ និង​មកពី​ឃុំ​ស្រែអង្គ្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី មួយ​ភូមិ។ ជំទប់​ទី​១ ឃុំ​ស្រែអង្គ្រង អ្នកស្រី វ៉ែន ភូមី ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្ដី​ថា ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​នេះ​ដោយសារ​ក្រុមហ៊ុន​វៀតណាម...

លោក ស ខេង ស្ដីបន្ទោស​អភិបាល​រាជធានី​ខេត្ត​ដែល​អសកម្ម​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្ដីបន្ទោស​អភិបាល​រាជធានី-ខេត្ត រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អសកម្ម​ក្នុង​តួនាទី ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ថ្លែង​ក្នុង​សន្និបាត​ស្ដីពី​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ស ខេង បាន​លើកឡើង​ថា ការ​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ការ​មិន​ប្រឹងប្រែង​ធ្វើ​កិច្ចការ និង​ការ​ទប់ស្កាត់​គ្រឿងញៀន ជាដើម សុទ្ធតែ​ជា​បញ្ហា។ លោក ស ខេង បាន​លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ រដ្ឋ​ដែល​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នក​មាន​អំណាច​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ​ចែក​គ្នា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នកមាន​អំណាច និង​បក្ខពួក​របស់​ពួកគេ​ប្រាកដ​ជា​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ ធ្វើ​មាន​ធ្វើ​បាន​រៀងៗ​ខ្លួន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កុម្ភៈ ដែល​ទំនង​សំដៅ​ដល់​អ្នកមាន​អំណាច​នៅ​ប្រទេស​កម្ពុជា ថា​ការ​ដណ្តើម​ធនធាន​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ប្រទេស​ជាតិ​ធ្វើ​ជា​អ្នកមាន​ស្តុកស្តម្ភ បាន​កើតមាន​យូរ​ណាស់​ហើយ ក្នុង​នោះ​ពួកគេ​ចែក​គ្នា​តាម​បក្ខពួក ដូចជា​អ្នក​ណា​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​កាន់តែ​ខ្ពស់ ក៏​អាច​ដណ្តើម​ទ្រព្យសម្បត្តិ​ជាតិ​បាន​កាន់តែ​ច្រើន ចំណែក​អ្នក​ដែល​មិន​សូវ​មាន​សែស្រឡាយ​ក៏​មិន​អាច​ដណ្តើម​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ចំណែក​អ្នក​ខ្លះ​ទៀត​ដែល​មិន​សូវ​មាន​សែស្រឡាយ​ទោះ​ជា​ដណ្តើម​បាន​ទ្រព្យសម្បត្តិ​ជាតិ​មិន​សូវ​ច្រើន ក៏​នៅតែ​រង​នូវ​ការ​ដណ្តើម​ពី​អ្នកដទៃ​ដែល​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​ធំ​ជាង​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ដែរ...

Latest news

© 2021, ដេលី. All rights reserved.