TAG
តុលាការ
ព្រះមហាក្សត្រត្រាស់បង្គាប់ពន្យារអាយុចូលនិវត្តន៍ចៅក្រមនិងព្រះរាជអាជ្ញាសាលាឧទ្ធរណ៍៥ឆ្នាំ
ព្រះមហាក្សត្រត្រាស់បង្គាប់ពន្យារពេលអាយុចូលនិវត្តន៍របស់ចៅក្រម និងព្រះរាជអាជ្ញាសាលាឧទ្ធរណ៍រយៈពេល ៥ឆ្នាំទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខអំពីកង្វះខាតចំនួនចៅក្រម និងព្រះរាជអាជ្ញានៅថ្នាក់តុលាការជាន់ខ្ពស់ បន្ទាប់ពីមានសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញានៅថ្នាក់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ចាប់ពីអាយុ ៦០ ទៅ ៦៥ឆ្នាំ ដោយព្រះរាជក្រឹត្យនេះមានអានុភាពរយៈពេល ១០ឆ្នាំ...
លោក ហ៊ុន សែន ស្នើតុលាការកុំល្មោភចាប់ចងពលរដ្ឋដែលមានឧកញ៉ាជាដើមបណ្ដឹង
បុរសខ្លាំង លោក ហ៊ុន សែន ស្នើឱ្យតុលាការ និងនគរបាលយុត្តិធម៌ពិនិត្យមើលអង្គហេតុ និងកិច្ចការងារច្បាប់ឱ្យបានច្បាស់លាស់ មុនចេញដីកាបង្គាប់ឲ្យចុះទៅចាប់ខ្លួននរណាម្នាក់ក្នុងសំណុំរឿងរដ្ឋប្បវេណីដែលមានអ្នកឧកញ៉ាជាដើមបណ្ដឹង។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ នេះ លោក ហ៊ុន សែន រិះគន់តុលាការរបស់លោកថា តុលាការសព្វថ្ងៃរវល់តែរឿងចាប់ រឿងចងទាក់ទងនឹងទំនាស់នានាដែលមានជាប់ពាក់ព័ន្ធជាមួយឧកញ៉ា។
លោក ហ៊ុន សែន បានចោទជាសំណួរថា...
អង្គការ១៤២ស្ថាប័នទាមទារឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស ដែលធានាការលើកកម្ពស់សកម្មភាពការពារសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ។
ការទាមទាររបស់អង្គការសង្គមស៊ីវិលចំនួន ១៤២ស្ថាប័ន បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ បានកាត់ទោសឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៣រូប និងអតីតមន្ត្រីអាដហុក ២រូបឲ្យជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំដូចសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញសម្រេចដែរ។
បុគ្គលិក និងអតីតបុគ្គលិកការពារសិទ្ធិមនុស្សអាដហុក ៥រូប...
ក្រុមអ្នកតស៊ូមតិទាមទារឱ្យតុលាការកម្ពុជាទម្លាក់ការចោទប្រកាន់ពីលោក គឹម សុខ
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ទាមទារឱ្យតុលាការកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកវិភាគឯករាជ្យ លោក គឹម សុខ ដោយយកគំរូតាមតុលាការប្រទេសបារាំង។
អគ្គលេខាធិការវេទិកាពលរដ្ឋ លោក អ៊ាប គឹមសេង បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះថា ផ្អែកតាមបណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា នៅតុលាការបារាំង ដែលបានប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍...
ADHOC ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រព័ន្ធតុលាការដើម្បីចោទនិងឃុំពលរដ្ឋរងគ្រោះដីធ្លី
សមាគមការពារសិទ្ធិមនុស្សអាដហុក ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការចោទប្រកាន់ និងចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងជម្លោះដីធ្លី ដើម្បីបំបាក់ស្មារតីពលរដ្ឋម្ចាស់ដីឱ្យឈប់ប្រើសិទ្ធិក្នុងការទាមទាររកយុត្តិធម៌។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅថាអាដហុក (ADHOC) បានចេញរបាយការណ៍មួយកម្រាស់ ៣៤ទំព័រក្រោមចំណងជើងថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» ដែលបានចេញផ្សាយនៅថ្ងៃអង្គារ ទី៨ កុម្ភៈ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ឱ្យដឹងថា ការរំលោភបំពានដីធ្លីទៅលើពលរដ្ឋពីសំណាក់អ្នកមានអំណាច និងបុគ្គលមានទ្រព្យសម្បត្តិ បានធ្វើឱ្យមានការចាប់ខ្លួន និងចោទប្រកាន់ពលរដ្ឋជាម្ចាស់ដី។ ក្នុងនោះពលរដ្ឋចំនួន ១៥៧នាក់បានក្លាយជាជនរងគ្រោះដោយកំពុងជាប់បណ្តឹងអាជ្ញា និងដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ខណៈជនរងគ្រោះចំនួន ១៧នាក់ទៀត កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។
ប្រភពដដែលឲ្យដឹងទៀតថា...
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ
អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំមកពីគណបក្សសង្រ្គោះជាតិម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ និងប្លន់យកទូរស័ព្ទថែមទៀត។ ការវាយដំនេះកើតមានឡើងក្រោយពេលមានការព្រមានឱ្យអតីតមន្ត្រីរូបនោះ បញ្ឈប់សកម្មភាពនយោបាយពាក់ព័ន្ធគណបក្សសង្រ្គោះជាតិតទៅទៀត និងគំរាមបណ្តេញចេញពីក្របខណ្ឌរដ្ឋ ប្រសិនបើពួកគេនៅតែបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្រ្គោះជាតិតទៅទៀត។
ខួបលើកទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន
នៅក្នុងមហាសន្និបាទរំលឹកខួបលើកទី៦៨ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានបង្ហាញអំពីប្រវត្តិ នៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ដ្រ។
សកម្មជនបរិស្ថានរកឃើញថា សំណង់អគារធំៗចំនួន៥នៅខេត្តព្រះសីហនុ សាងសង់ខុសច្បាប់
សកម្មជនបរិស្ថានបានអះអាងថា សំណង់អគារធំៗចំនួន៥ នៅខេត្តព្រះសីហនុត្រូវបានសាងសង់ឡើងដោយខុសច្បាប់និងផ្ទុយពីសារាចររបស់រដ្ឋាភិបាល។
អ្នកឃ្លាំមើលសង្គមថា ការដកមន្ត្រីរដ្ឋាភិបាលេជាការបំភ័ន្តនិងបិទបាំងកំហុសលោកហ៊ុន សែនចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ
អ្នកឃ្លាំមើលសង្គមនិយាយថា សោកនាដកម្មគឺជាសោកនាដកម្ម! នេះគឺជាសម្រែកចូលរួមរំលែកពីមជ្ឈដ្ឋាននានាទាំងក្នុងប្រទេសកម្ពុជា ទាំងពីមជ្ឈដ្ឋានទូទៅពីគ្រប់ទិសទីនៃពិភពលោកដូចដែលដឹងបានតាមរយៈការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ កាសែត វិទ្យុទូរទស្សន៍៖The New York Times សហរដ្ឋអាមេរិក, AFP និងសាេព័ត៌មានអន្តរជាតិជាច្រើនទៀត។
វៀតណាមសម្លាប់ជ្រូកកើតជំងឺប៉េស្តរាប់លានក្បាលខណៈការនាំជ្រូកចូលមកកម្ពុជាដោយលួចលាក់នៅតែមាន
អាជ្ញាធរវៀតណាមបានសម្លាប់ជ្រូកជាង២លានក្បាល ដើម្បីកុំឱ្យជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលកំពុងផ្ទុះឡើងកាន់តែខ្លាំងនៅប្រទេសខ្លួននោះ បន្តរីករាលដាលទៅតំបន់ផ្សេងទៀត។